ព័ត៌មាន
ថ្ងៃសុក្រ, 08 សីហា 2025 ម៉ោង 04:46 PM
ចុចមើល
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ២៣គ្រួសារ មកពីខេត្តព្រះវិហារ និងឧត្ដរមានជ័យ
(កំពង់ធំ)៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំនិងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ដែលរួមមានសាច់ច្រកក្របី និងងៀតក្របី និងថវិកាមួយចំនួន ចែកជូនប្រជាពលរដ្ឋសរុបចំនួន ២៣គ្រួសារ ដែលភៀសខ្លួនមកពីខេត្តព្រះវិហារ និងឧត្ដរមានជ័យ មកស្នាក់នៅក្នុងឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ក្នុងឱកាសអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនប្រជាពលរដ្ឋភៀសសឹកនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានថ្លែងសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយ...
ចលនាខ្មែរនិយម គាំទ្រផលិតផលខ្មែរ ពង្រីកបរិមាណ ពង្រឹងគុណភាព
ដោយ៖ បណ្ឌិត យង់ ពៅ
ចលនាជាតិនិយម ឬយើងអាចនិយាយដោយខ្លីបានថា «ខ្មែរនិយម» គឺជាពាក្យដែលងាយស្រួលនិយាយ និងងាយចងចាំ ដើម្បីបំផុសបន្ថែមនូវចរន្តគាំទ្រផលិតផលខ្មែរ និយមប្រើប្រាស់ផលិតផល និងជ្រោមជ្រែងខ្មែរ។ បច្ចុប្បន្ន ដោយសារថៃតែងតែបន្តសកម្មភាពរំលោភបំពាន ឈ្លានពានអធិបតេយ្យកម្ពុជាយ៉ាងសាហាវឃោរឃៅឥតឈប់ឈរ ដូច្នេះ ចលនាខ្មែរនិយម បានផុសផុលឡើង ដោយងាកមកគាំទ...
ការរំលោភបទឈប់បាញ់៖ ថៃមិនត្រឹមតែព្យាយាមញុះឱ្យកម្ពុជាផ្ទុះអាវុធមុនប៉ុណ្ណោះទេ តែក៏ជាការស្ទាបស្ទង់ជំហរដោះស្រាយរបស់ប្រធានអាស៊ាន និងប្រតិកម្មសហរដ្ឋអាម៉េរិកផងដែរ
ដោយ៖ លឹម សុវណ្ណរិទ្ធ
គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ
ជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកងទ័ពថៃបានធ្វើសកម្មភាពឈ្លានពាន និងបង្កហេតុម្ដងហើយម្ដងទៀត ដែលចាប់ផ្ដើមឡើងដំបូងដោយព្រឹត្តិការណ៍វាយប្រហារដោយកម្រោលលើកងទ័ពកម្ពុជានៅក្នុងតំបន់មុំបី បណ្ដាលឱ្យកងទ័ពកម្ពុជាមួយរូបបាត់បង់ជីវិតនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ដោយមិនអស់ចិត្ត ព្រោះមិនអាចបញ្ឆេះភ្លើងសង្គ្រាមឱ្យកម្ពុជាវាយប...
បទវិចារណកម្ម៖ កម្មវិបាកនៃសង្រ្គាមពាណិជ្ជកម្មចិន-អាម៉េរិកលើកំណើនសេដ្ឋកិច្ចសាកល Impacts of China-USA trade war on global economic growth in 2025
ដោយបណ្ឌិត ហុង វណ្ណៈ ប្រធាននាយដ្ឋានសេដ្ឋកិច្ចអន្តរជាតិ
វិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
I. សេចក្តីផ្តើម
សង្គ្រាមពាណិជ្ជកម្ម ត្រូវបានពិភពលោកបានចាប់អារម្មណ៍ខ្លាំងក្លា។ សង្គ្រាមពាណិជ្ជកម្មជាភាសា អង់គ្លេសហៅថា (Trade War) សំដៅដល់ស្ថានភាពមួយដែលប្រទេសមួយ ឬជាតិមួយ ប្រើមធ្យោបាយដំឡើងពន្ធនាំចូល ឬបង្កើតរនាំងពាណិជ្ជកម្ម ឬបញ្ឈប់ការនាំចូល ទៅលើទំនិញរបស់ប្រទេស ឬជាតិមួយ...
តើមានអ្វីកើតឡើង ប្រសិនបើថៃចាប់ផ្ដើមបញ្ឆេះសង្គ្រាមព្រំដែនជាមួយកម្ពុជាជាថ្មីម្ដងទៀត ក្រោយព្រមព្រៀងលើបទឈប់បាញ់ ផ្ដួចផ្ដើមដោយសហរដ្ឋអាម៉េរិក?
ដោយ៖ លឹម សុវណ្ណរិទ្ធ
គ្រូបង្រៀនជំនាញវិទ្យាសាស្ត្រនយោបាយ
នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជាបានប្រកាសព័ត៌មានជាសាធារណៈលើទំព័រហ្វេសប៊ុករបស់ខ្លួនថា «តាមព័ត៌មានដែលទើបទទួលបាន នៅវេលាម៉ោង ១០:៤៩នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ តាមប្រភពព័ត៌មានដដែលក...
ការឈឺចាប់នៃអតីតកាលគឺកម្លាំងជំរុញឱ្យកម្ពុជាក្លាយជាប្រទេសរឹងមាំ
កម្ពុជា ទឹកដីនៃអរិយធម៌អង្គរដ៏អស្ចារ្យ និងជាមរតកនៃបុព្វបុរសដែលបានតស៊ូកសាងជាតិរាប់សតវត្សរ៍ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងពោរពេញដោយការបាត់បង់។ ក្នុងចំណោមនោះ ការឈ្លានពានពីប្រទេសជិតខាង ជាពិសេសប្រទេសថៃ បានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រៅនៅក្នុងបេះដូងប្រជាជនខ្មែរ។ ការឈឺចាប់នេះមិនត្រឹមតែជាការចងចាំនៃអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនដ៏មានតម្លៃដែលរំឭកយើងថា ការទន់ខ្សោយនឹងនាំមកនូវការបាត់បង់ ខណៈការតស៊ូ និងកា...
ហេតុអ្វីទំនាក់ទំនងល្អជាមួយអាម៉េរិកពិតជាសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា?
ក្នុងបរិបទនៃការផ្លាស់ប្តូរនៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល កម្ពុជាកំពុងស្វែងរកការពង្រឹងជំហររបស់ខ្លួនក្នុងឆាកអន្តរជាតិ។ ក្នុងចំណោមបណ្តាប្រទេសជាដៃគូ សហរដ្ឋអាម៉េរិកលេចធ្លោជាមហាអំណាចមួយដែលមានសក្តានុពលក្នុងការជួយជំរុញការអភិវឌ្ឍ សន្តិសុខ និងកិត្តិនាមរបស់កម្ពុជា។ ទំនាក់ទំនងល្អជាមួយអាម៉េរិកមិនត្រឹមតែជាជម្រើសផ្នែកការទូតប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រដ៏សំខាន់ដើម្បីធានាបាននូវស្ថិរភាព និងភាពរីកចម្រើនរបស់...
លោកបណ្ឌិត យង់ ពៅ អនុប្រធានទីមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ អញ្ជើញជាអធិបតីក្នុងវេទិការសាធារណៈ នៅឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃសុក្រ ៧ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកបណ្ឌិត យង់ ពៅ អនុប្រធានទីមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងពោធិ៍ បានអញ្ជើញជាអធិបតីក្នុងវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធ...
បណ្ឌិត យង់ ពៅ៖ ទោះជាមានការចរចាដើម្បីឈានទៅដល់បទឈប់បាញ់ តែថៃនឹងប្រើលេសមួលបង្កាច់កម្ពុជាដើម្បីបន្តមហិច្ឆតាឈ្លានពានរបស់ខ្លួន
ជាដំណឹងល្អមួយ ដែលមេដឹកនាំពិភពលោកលូកដៃសម្រុះសម្រួលដើម្បីជំរុញឱ្យមានការចរចាឈានទៅសម្រេចបទឈប់បាញ់រវាង កម្ពុជានិងថៃ ក្រោយសង្គ្រាមព្រំដែនរវាងប្រទេសទាំងពីរបានបង្កការខូចខាត និងមានកងទ័ពនិងជនស៊ីវិលជាច្រើននាក់បានបាត់បង់ជីវិត។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានថ្លែងសាទរចំពោះការដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានលើកឡើងនូវគំនិតផ្ដួចផ្ដើមជំរុ...
ថៃផ្ដើមការឈ្លានពានកម្ពុជាដើម្បីការពារអំណាចនៅបាងកក និងលុបលាងភាពអាម៉ាស់របស់ខ្លួន ប៉ុន្តែកាន់តែបង្ហាញអន្តរជាតិនូវរូបភាព «ប្រទេសស៊ីវិល័យ តែមានចរិតប្រើច្បាប់ព្រៃ»
ដោយ៖ លឹម សុវណ្ណរិទ្ធ
សង្គ្រាមព្រំដែនរវាងកម្ពុជានិងថៃ បានផ្ទុះឡើងសារជាថ្មី ដោយសារភាគីថៃបានសម្រេចចិត្តជាឯកតោភាគីចង់បិទខ្ទប់ប្រាសាទតាមាន់ធំរបស់កម្ពុជា មិនឱ្យភ្ញៀវទេសចរចូលទស្សនា និងបានបើកការវាយប្រហារដោយកម្រោលមកលើកងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើដែនអធិបតេយ្យភ...