ព័ត៌មាន

ថ្ងៃព្រហស្បតិ៍, 30 មករា 2020 ម៉ោង 06:27 PM
ចុចមើល
«រាជបណ្ឌិត្យសភាកម្ពុជានិងស្ថាប័នស្រាវជ្រាវរុស្សុីនឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាលើការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ»
(រាជធានីភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជានិងស្ថាប័នស្រាវជ្រាវរុស្សុីនឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាលើកិច្ចការងារស្រាវជ្រាវបែបវិទ្យាសាស្ត្រ នាពេលខាងមុខ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងការងារសិក្សាស្រាវជ្រាវរវាងស្ថាប័នសិក្សាស្រាវជ្រាវប្រទេសទាំងពីរកម្ពុជា-រុស្សីឱ្យកាន់ប្រសើរឡើងថែមទៀត។នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និង សហការី បានពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Dmity Tsvetkov នៅស្ថានទូតសហព័ន្ធរុស្សុី។ជាលទ្ធផលនៅក្នុងជំនួបពិភាក្សាការងារ ដើម្បីជាសក្ខីភា...
«កម្មវិធីការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឆ្នាំ២០២០»
ព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំកិច្ចប្រជុំ ប្រចាំ សប្តាហ៍របស់វិទ្យាស្ថាន ដើម្បីពិភាក្សានិងបែងចែកភារកិច្ចដល់ថ្នាក់ដឹកនាំនិងមន្ត្រីនៃវិទ្យាស្ថាន ដើម្បីឱ្យកាន់តែមាន ប្រសិទ្ធភាពក្នុងការងារ និងដើម្បីឆ្លើយតបទៅនឹងការកែសម្រួលរចនាសម្ព័ន្ធថ្មីរបស់...

«ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាឱ្យបង្កើនការផលិតព័ត៌មានបែបវិទ្យាសាស្រ្ត ដើម្បីផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យបានទូលំទូលាយ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ព័ត៌មានបែបវិទ្យាសាស្រ្តដែលជារបកគំហើញពីការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តថ្មីៗរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ គឺជាសារមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយអប់រំដល់សាធារណជនឱ្យទទួលបានការយល់ដឹង និងទំនុកចិត្តព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នសិក្សាស្រាវជ្រាវជាន់ខ្ពស់មួយរបស់ជាតិ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាឱ្...

«កិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា»
ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅបន្ទប់ ២-០៨ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ក្នុងកិច្ចប្រជុំនាព្រឹកនេះ មានការអញ្ជើញចូលរួ...

«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»
កាលពីរសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យាដោយអនុម័តពាក្យបានចំនួន៤ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖

«ការសិតបដិមាទោលព្រះនាងឥន្រ្ទទេវី»
ស្រាវជ្រាវនិងចងក្រងដោយ៖ យង់ ពៅ, ផុន កសិកា, ម៉ិល វាសនា, តាកេត ស័កដា, ហឿង សុធារស់, ប្រែង ពិសិដ្ឋ
RAC Mediaប្រភព៖ តាកេត ស័កដា

«ការសិក្សាអង្កេតបឋមអំពីម៉ូដសក់ផ្នួងមួយនៃចម្លាក់អប្សរនៅប្រាសាទអង្គវត្ត»
ដោយ៖ ដោយ នូ ចាន់សុភី, ម៉ិល វាសនា, ប្រែង ពិសិដ្ឋ
RAC Mediaប្រភព៖ ប្រែង ពិសិដ្ឋ (វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា)។
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តពាក្យរបស់គណៈកម្មការព័ត៌មានវិទ្យា និងពិភាក្សា អនុម័តបច្ចេកសព្ទ បរិស្ថាននិងធនធានធម្មជាតិ...»
កាលពីរសៀលថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើក កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តពាក្យ «បញ្ញាសិប្បនិម្មិត» ជាភាសាអង់គ្លេស «artificial intelligence» និងភាសាបារាំង «intelligence artificielle (f.)» របស់គណៈកម្មការព័ត៌មានវិទ្យា តបតាមសំណើរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីយកពាក្...

«មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាត្រូវតែជាមន្ត្រីដែលមានសមត្ថភាពសកម្ម សីលធម៌ និងគោរពវិជ្ជាជីវៈពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍជាតិឱ្យកាន់តែចម្រើន។ នេះជាប្រសាសន៍ក្រើនរម្លឹកថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពឧបសម្ព័ន្ធចំណុះរាជបណ្ឌិត្យសភាកម្ពុជារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្ន...

«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា»
កាលពីព្រឹកថ្ងៃអង្គារ និងរសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារីបានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យាដោយអនុម័តពាក្យបានចំនួន១២ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media
