ព័ត៌មាន
Rain Schools progress in Cambodia
បណ្ឌិត យង់ ពៅ៖ កម្ពុជា បានឈរលើមូលដ្ឋាន៥ចំណុច បោះឆ្នោតគាំទ្រសន្តិភាព អ៊ុយក្រែន នៅ UN
នៅក្នុងខួបលើកទី៣ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កម្ពុជាបានសម្រេចចិត្តសារជាថ្មី បោះឆ្នោតគាំទ្រសន្តិភាពអ៊ុយក្រែននៅអង្គការសហប្រជាជាតិ ដែលការបោះឆ្នោតនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា គឺជាការសម្រេចចិត្តដោយផ្អែកទិដ្ឋភាពសំខាន់ៗចំនួន៥គឺ ១. អធិបតេយ្យនយោបាយការបរទេស ២. គោរពច្បាប់អន្តរជាតិ/ជាតិ ៣. គោលការណ៍មិនគាំទ្រនយោបាយឈ្លានពាន ៤. គោលការណ៍មិនគាំទ្រនយោបាយពុះច្រៀ...
បណ្ឌិត យង់ ពៅ៖ សម្ដេចតេជោ ហ៊ុន សែន គឺជាគ្រូបង្គោលសន្តិភាពរបស់អាស៊ាន
នៅក្នុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការអញ្ជើញរបស់វិទ្យាស្ថានមួយនៃប្រតេសឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅថ្លែងសុន្ទរកថា ស្ដីពី «បទពិសោធន៍ក្នុងការកសាងប្រទេសជាតិ ដែលចាប់ផ្ដើមចេញពីការកសាងសន្តិភាព រហូតដល់ការអភិវឌ្ឍប្រទេសកម្ពុជា»។ ប្រទេសកម្ពុជានិងឥណ្ឌូណេស៊ី គឺជាប្រទេសជាមិត្តល្អនឹងគ្នា ក្នុ...
ការផ្អាកជំនួយជាសាកលរបស់អាម៉េរិកនឹងក្លាយជាវិញ្ញាសាឆ្លុះបញ្ចាំងពីសមត្ថភាពនិងថាមភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងនៅក្នុងនយោបាយការបរទេស និងកំណែទម្រង់មុខងារសាធារណៈ
ក្រោយចូលកាន់តំណែងជាថ្មី នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក Donald Trump ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក បានប្រកាសផ្អាកជាបណ្ដោះអាសន្នស្ទើរទាំងអស់នៃជំនួយបរទេសរបស់សហរដ្ឋអាម៉េរិករយៈពេល ៩០ថ្ងៃ។ គេហទំព័ររបស់ USAID ត្រូវបានបិទលើអ៊ីនធឺណិតយ៉ាងអាថ៌កំបាំងកាលពីថ្ងៃទី១ ខែកុម្ភៈ ដែលធ្វើឱ្យបុគ្គលិកអង្គការនេះរាប់ពាន់នាក់ប្រឈមមុខនឹងការបណ្តេញចេញពីការងារ និងការព្យួរកម្មវិធ...
បណ្ឌិត យង់ ពៅ៖ ដើម្បីជំរុញថាមភាព និងប្រសិទ្ធភាពការងារកាន់តែប្រសើរ រាជរដ្ឋាភិបាលចាំបាច់ត្រូវបន្តកំណែទម្រង់ស្របតាមភាពចាំបាច់
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការកែសម្រួលបន្ថែមលើសមាសភាពរាជរដ្ឋាភិបាលនីតិកាលទី៧ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ការសម្រេចចិត្តរុះរើគណៈរដ្ឋមន្ត្រី ឬការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជាដំណើការជាប្រក្រតីនៅក្នុងការដឹកនាំរបស់រដ្ឋាភិបាលនីមួយៗ អាស្រ័យទៅលើភាពចាំបាច់ និងស្ថានការណ៍តម្រូវជាដើម។ ទោះជាយ៉ាងណ...
បណ្ឌិត គិន ភា : ទំនាក់ទំនងកម្ពុជា-ចិន មិនមានសញ្ញាធ្លាក់ចុះនោះទេ
ក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បានព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមាននរណាហ៊ាននិយាយប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ចិន ក្រសួងការបរទេសចិន បញ្ជាក់ថា ចិននិងកម្ពុជាគឺជាមិត្តដែកថែបចេះជួយគ្នាទៅវិញទៅមក រួមទាំងចែករំលែកទុក្ខវេទនាជាមួយគ្នាថែមទៀតផង។ ឆ្លើយតបចំពោះករណីនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជ...
ឯកឧត្តមបណ្ឌិត យង់ ពៅ ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយលោក Madhurjya Kumar Dutta ប្រធានវិទ្យាស្ថានមេគង្គ ពិភាក្សាពីការត្រៀមលក្ខណៈសម្រាប់ការអនុវត្តគម្រោងសាលារៀនទឹកភ្លៀង
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៨ កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារ រួមជាមួយនឹងសាស្ត្រាចារ្យ មូ យ៉ុងហាន់ (Mooyoung Han) តំណាងសាកលវិទ្យាល័យជាតិសេអ៊ូល បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយលោក Madhurjya Kumar Dutta ប្រធានវិទ្យាស្ថានមេគង្គ និងក្រុ...
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវបន្តធ្វើកំណែទម្រង់ផ្ទៃក្នុងឱ្យស៊ីជម្រៅលើវិស័យការងារ ដើម្បីដណ្តើមឧត្តមភាពប្រកួតប្រជែង រក្សាកំណើននៃការនាំចេញ និងទាក់ទាញការវិនិយោគបន្ថែម
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីយុទ្ធសាស្ត្រដែលកម្ពុជាគួរប្រកាន់ខ្ជាប់ដើម្បីរក្សាកំណើននៃការនាំចេញ និងទាក់ទាញការវិនិយោគ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា កម្ពុជាត្រូវបន្តធ្វើកំណែទម្រង់ផ្ទៃក្នុងឱ្យស៊ីជម្រៅលើវិស័យការងារ ដើម្បីដណ្តើមឧត្តមភាពប្រកួតប្រជែង រក្សាកំណើននៃការនាំចេញ និងទាក់ទាញការវិនិយោគបន្ថែម ដើម្បីធានាឱ្យបានថា កម្ពុជាអាចប្រឈមមុខការប្រែប្រួលផ្សេងៗដែលអាចកើតម...
បណ្ឌិត យង់ ពៅ៖ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ជាទំនាក់ទំនងមានភាពចាស់ទុំយូរអង្វែង តែត្រូវបង្កើនភាពយោគយល់និងទំនុកចិត្តគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ
ទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលមានអាយុកាល ៧៥ឆ្នាំកន្លងទៅហើយនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ចាត់ទុកថា ជាទំនាក់ទំនងដែលមានភាពចាស់ទុំនិងយូរអង្វែងមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ លោកបណ្ឌិត បានបន្តថា ទំនាក់ទំនងទ្វេភាគីនេះ តែងតែវិវត្តពីសម័យកាលមួយទៅសម័យកាលមួយ ហើយបើទោះបីជាមានភាពរអាក់រអួលខ្លះ ដោយសារការបត់បែនតាមកាលៈទេសៈនយោបាយពិភពលោក កា...
បណ្ឌិត យង់ ពៅ៖ អគ្គលេខាធិការដ្ឋាន ជាអង្គភាពផ្ដល់សេវាកម្មជួរមុខរបស់រាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីទាំងអស់ត្រូវតែបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អគ្គលេខាធិការដ្ឋាន ជាអង្គភាពផ្ដល់សេវាកម្មជួរមុខរបស់រាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីទាំងអស់ត្រូវតែបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២៥ នៃអគ្គលេខាធិការដ្ឋាន នៅព្រឹកថ្ងៃសុក្រ ៣...