ព័ត៌មាន

ថ្ងៃអង្គារ, 05 មីនា 2019 ម៉ោង 02:05 PM
ចុចមើល
«ទិវាជាតិអំណានឆ្នាំ២០១៩ នឹងមានការចែកសៀវភៅ៤,០០០ក្បាលដោយឥតគិតថ្លៃ» ដោយ៖ ផាញ់ សារឿន
ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយ ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីទិវាជាតិអំណាន និងបានកំណត់យក់ថ្ងៃទី១១មីនា ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ហើយការសម្រេចជ្រើសរើសយកថ្ងៃទី១១មីនានេះ ដោយសារជាថ្ងៃកំណើតរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានប្រកាសឱ្យសិស្ស និស្សិតនិងប្រជាពលរដ្ឋខ្មែរទូទៅអញ្ចើញទៅ ចូលរួមក្នុងព្រឹត្តិការណ៍ទិវាជាតិអំណានលើកទី៤ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។ នេះបើយោងតាមការផ្សាយព័ត៌មាននៅគេហទំព័រក្រសួងព័ត៌មាន នៅថ...
ហេតុអ្វីបំភ្លេចសិទ្ធិរបស់ពួកគេ ?
ដោយ៖ ស៊ឺន សម
នៅក្នុងពិភពលោកសព្វថ្ងៃ មិនថានៅក្នុងប្រទេសអភិវឌ្ឍ ប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រនោះទេ គេតែងនាំគ្នានិយាយអំពីសិទ្ធិមនុស្ស ដោយពេលខ្លះគេបានលើកឡើងអំពីសិទ្ធិមនុស្សស្របតាមច្បាប់ជាតិ និងច្បាប់អន្តរជាតិ ផងដែរ ហើយជាច្រើនលើកច្រើនសារណាស់ ដែលអង្គការជាតិ ឬអង្គការអន្តរជាតិមួយចំនួនបានលើកយកបញ្ហាសិទ្ធិមនុស្សមកធ្វើការវាយប្រហារមកលើរដ្ឋាភិបាលនៃប្រទេសមួយទៀត បើទោះបីជារឿងនោះពិតខ្លះមិនពិតខ្លះ តែមនុស្សភាគច្រើនបានចាត់ទុកថ...

«ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែររាជបណ្ឌិត្យសភាកម្ពុជា០១ រូបមានឋានៈស្មើអគ្គនាយក»
យោងតាមព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨២ ធ្វើនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់តួនាទីជូន ឯកឧត្តមបណ្ឌិត ប៊ី សុខគង់ ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជាមានឋានៈស្មើ អគ្គនាយក។RAC Media | ស៊ាង រ៉ូហ្សាត

«ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជំនួយការរាជបណ្ឌិត្យសភាកម្ពុជាចំនួន០៧ រូបមានឋានៈស្មើអគ្គនាយក»
យោងតាមព្រះរាជក្រឹត្យ នស/រកត/០២១៩/២៨១ ធ្វើនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់តួនាទីជូន ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា ចំនួន០៧រូបមានឋានៈស្មើ អគ្គនាយក។សូមអានខ្លឹមសារលំអិតនៃព្រះរាជក្រឹត្យដូចខាងក្រោម៖RAC Media| ស៊ាង រ៉ូហ្សាត

សិស្ស និស្សិតកម្ពុជា ១១០នាក់ ទទួលអាហារូបករណ៍និងសិក្សាភាសាចិននៅវិទ្យាស្ថានខុងជឺ មុនចេញទៅសិក្សាជំនាញនៅប្រទេសចិន
ក្រោមជំនួយកិច្ចឧបត្ថម្ភពីសមាគមសប្បុរសធម៌ជនជាតិចិននៅក្រៅប្រទេស «Overseas Chinese Charity Foundation of China (OCCFC)» ដែលបានទទួលអាហារូបករណ៍ផ្តល់ដល់សមាគមមូលនិធិសុខមាភាពសាធារណៈ កម្ពុជា ចិន សម្រាប់រយៈពេល៣ឆ្នាំ ជ្រើសរើសនិស្សិតអាហាររូបករណ៍កម្ពុជា ទៅសិក្សាជំនាញសំខាន់៣ គឺ៖ ផ្នែកអគ្គិសនី, ផ្នែកជួសជុលនិងតម្លើងរថយន្ត និង ផ្នែកគ្រូមតេយ្យភាសាចិន។ និស្សិតដែលត្រូវជ្រើសរើសទៅសិក្សានៅប្រទេសចិនទាំង១១០នាក់ ក្រោមការឧប...

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី ៣)
ចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា | ផ្សាយថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩
នៅក្នុងភាគទី២នៃអត្ថបទ យើងបានបង្ហាញអំពី«បណ្ណសារ»(Archive)មួយ ដែលជាលិខិតរបស់ ឧកញាវាំងជូនទៅលោករេស៊ីដង់ជាន់ខ្ពស់បារាំង ចុះថ្ងៃទី១៣ ខែមីនាឆ្នាំ១៩១៦(សូមមើលអត្ថបទមុន)។ ចំណែកនៅភាគទី៣នេះ សូមបង្ហាញ«បណ្ណសារ»(ឯកសារប្រភពទី១)មួយទៀត គឺព្រះរាជ ឱង្ការរបស់ព្រះបាទស៊ីសុវត្ថិ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩១៧[1]។ ដើម្បីឱ្យកូនខ្មែរបច្ចុប្បន្នបានស្គាល់នូវ ពាក្យពេចន៍ ដែលជាពាក្យកម្រងកែវជាច្រើនអន្លើគួរឱ្យជក់ចិត្ត និងអក្ខរ...
«ពិធីបើកវគ្គបណ្តុះបណ្តាលវគ្គសិក្សាថ្មី របស់រាជបណ្ឌិត្យសភាកម្ពុជា»
ដោយ៖ ចាន់ វណ្ឌី
ដើម្បីបន្តនិរន្តរភាពនៃការបណ្តុះបណ្តាល និងស្រាវជ្រាវ រាជបណ្ឌិត្យសភាកម្ពុជា បានបើកការបណ្តុះបណ្តាលវគ្គសិក្សាថ្មី (ថ្នាក់បណ្ឌិតជំនាន់ទី៤ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី៧) ដែលបានធ្វើឡើងនៅថ្ងៃព្រឹកថ្ងៃសៅរ៍ ១១រោច ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ ក្រោមការផ្តល់មតិសំណេះសំណាល និងណែនាំដល់និស្សិតថ្មីប្រហែល៨០អង្គ/នាក់ ពីឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាក...

សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»
បច្ចេកសព្ទរបស់គណៈកម្មការអក្សរសិល្បិ៍ ចំនួន០៣ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៤ កាលពីថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី។បច្ចេកសព្ទទាំងនោះរួមមាន៖ ១. សច្ចភាពសិល្បៈ ២. សន្មតិកម្ម ៣. វិវេចនាអក្សរសិល្បិ៍។សទិសន័យ៖- សច្ចភាពសិល្បៈ អ. truth of arts បារ. Vérité...

«រាជបណ្ឌិត្យសភាកម្ពុជានឹងបញ្ជូននិស្សិតកម្ពុជាចំនួន២០ រូបទៅសិក្សាថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិននៅក្នុងប្រទេសចិន»
ដោយ៖ ស៊ឺន សម
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបជាមួយប្រតិភូនៃសាកលវិទ្យាល័យ East China Normal University ដែលដឹកនាំដោយលោកស្រី Huang Meixu នាយកមជ្ឈមណ្ឌលអប់រំអន្តរជាតិ ដើម្បីពិភាក្សា ស្តីពី គម្រោងលម្អិតក្នុងការបង្កើតកម្មវិធីសិក្សាថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ភាសាចិន ផ្សព្វផ្សាយអាហារូបករណ៍ និងកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជា។លទ្ធផលនៃជំនួបនៅថ្ងៃទី ២៨ កុម្ភៈ ឆ្នាំ ២០១៩នេះ ក្នុងពេលអនាគតខាងមុខ រាជបណ្ឌិត្យសភាកម...

«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍»
ថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ បានចំនួន០៣ពាក្យ ដូចខាងក្រោម៖RAC Media
