ព័ត៌មាន
ថ្ងៃចន្ទ, 11 វិច្ឆិកា 2024 ម៉ោង 02:21 PM
ចុចមើល
បណ្ឌិតសភាចារ្យ សុខ ទូច៖ ជ្រើសរើសមុខជំនាញតាមទេពកោសល្យ ទើបមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់ទៅដល់សិស្សានុសិស្ស និងយុវជនដែលបានចូលរួមថា «ការជ្រើសរើសមុខជំនាញតាមទេពកោសល្យ គឺជាការជ្រើសរើស ដែលមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន»។
ពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញសិក្សាបន្តនៅថ្នាក់ឧត្ដមសិក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជ...
បណ្ឌិត យង់ ពៅ៖ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ទិដ្ឋភាព និងព្យាយាមស្វែងយល់ពីឥរិយាបថរបស់មហាអំណាច
ក្រោយការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបង្ហាញថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាថ្មីក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ថ្នាក់ដឹកនាំកម្ពុជាបានប្រកាសត្រៀមខ្លួនធ្វើការងារជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីរូបនេះ។
បើគេពិនិត្យលើស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា...
មិនគួរយកបញ្ហានិទ្ទេសកំណត់ព្រំដែននៃការគិតអំពីដំណើរឆ្ពោះទៅមុខនោះទេ
ក្រោយការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បច្ចុប្បន្ន នៅមានឪពុកម្ដាយមួយចំនួន តែងប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយសិស្សដទៃ ដែលករណីនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូន បង្កឱ្យមានសម្ពាធ ឬភាពតានតឹងចិត្ត និងឱ្យតម្លៃខ្លួនឯងទាប។ ជាការពិតណាស់ លទ្ធផលនៃការប្រឡងបាក់ឌុប គឺជាសារមួយសម្រាប់យុវជនសិស្សបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ដោយនេះគឺជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិ...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិ ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជានៅក្នុងសម័យអាណានិគមបារាំង»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជានៅក្នុងសម័យអាណានិគមបារាំង» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគ...
បណ្ឌិត យង់ ពៅ៖ ការវិលមកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវការផ្លាស់ប្ដូរដ៏ធំជាថ្មីទៀតចំពោះសណ្ដាប់ធ្នាប់ និងភូមិសាស្ត្រនយោបាយពិភពលោក
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបេក្ខជនលេចធ្លោមកពីគណបក្សធំៗទាំងពីរគឺ លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋ និងលោកស្រី ខាម៉ាឡា ហារីស បេក្ខភាពប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ។ យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតកំពុងតែបន្ត លោកដូណាល់ត្រាំបានទទួលបានសម្លេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលការណ៍នេ...
ឯកឧត្តមបណ្ឌិត យង់ ពៅ ទទួលជួបជាមួយលោក ឆៃ យ៉ុងឈីង ប្រធានក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី (Hangzhou Mogong Technology Co., Ltd.)
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបជាមួយលោក ឆៃ យ៉ុងឈីង ប្រធានក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី (Hangzhou Mogong Technology Co., Ltd.) ដែលមានទីតាំងស្ថិតនៅខេត្តហ្សឺជាំង ប្រទេសចិន ដែលបានបង្ហាញជូនពីផលិតអេឡិចត្រូនិកប្រភេទ ថេប្លេតប្រើប្រាស់ជំនួយដល់ការសិក្សាភាសាចិនសម្រាប់ជនបរទេស។
នៅក្នុងជំនួបនេះ ឯ...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិភូសាកលវិទ្យាល័យYunnan Minzu នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Yin Shitang
នៅរសៀលអង្គារ ៥ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូសាកលវិទ្យាល័យYunnan Minzu នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Yin Shitang សាកលវិទ្យាធិការរង សាកលវិទ្យាល័យYunnan Minzu ដើម្បីពិភាក្សាការងារ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងសាក...
ការបើកការដ្ឋានកសាងផ្លូវក្រវាត់ព្រំដែន៖ រដ្ឋាភិបាលបានប្រែក្លាយការចូលរួមក្នុងន័យមនសិកាជាតិរបស់ពលរដ្ឋ ទៅជាសមិទ្ធផលជាក់ស្ដែងពិតប្រាកដ
ដោយ៖ បណ្ឌិត យង់ ពៅ
ក្រោយរាជរដ្ឋាភិបាល បានបិទបញ្ចប់ការទទួលថវិកានៅក្នុងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ បានកសាងផ្លូវខ្សែក្រវាត់ព្រំដែនប្រវែង ២៥០ គ.ម. ដោយប្រើប្រាស់ថវិកាបានមកពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនខាងលើនេះ ផ្តោតលើផ្លូវខ្សែក្រវាត់ព្រំដែននេះ និងបានធ្វើទ្បើងក្នុងខេត្តចំនួន ២ គឺ ខេត្តមណ្ឌលគិរី ប្រ...
រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងគម្រោង» ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យជាតិសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៤ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងគម្រោង ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យជាតិសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។
អនុស្សរណៈនៃការយោគយល...
តើគួរចាត់វិធានការយ៉ាងណា ឆ្លើយតបនឹងការផ្សព្វផ្សាយអវិជ្ជមានអំពីប្រទេសកម្ពុជា?
ដោយ៖ លឹម សុវណ្ណរិទ្ធ
ថ្មីៗកន្លងទៅនេះ មានការផ្សព្វផ្សាយក្នុងន័យអវិជ្ជមានជាច្រើនប្រឆាំងនឹងប្រទេសកម្ពុជា រាប់ចាប់តាំងពីរការផលិតជាខ្សែភាពយន្ត មាតិកាជាវីដេអូ មាតិកាព័ត៌មាន និងសារព្រមានផ្សេងៗទៀត ដែលបានចង្អុលបង្ហាញប្រទេសកម្ពុជាថាជាទីគួរឱ្យខ្លាចរអារ ឬជាទីកន្លែងនៃការប្រព្រឹត្តអំពើឧក្រិដ្ឋ ឬជាប្រទេសអសន្តិសុខជាដើម។ ថ្វីដ្បិតតែមានការប្រតិកម្មពីរាជរដ្ឋាភិបាល និងការចាត់វិធានការមួយចំនួនឆ្លើយតបទៅនឹងករណីដំបូងក៏ដ...