News
សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសអបអរសាទរនៃទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទស្តីពី« វិស័យទេចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល-Tourism and the Digital Transformation»
«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»
វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ជាពិសេសលើកកំពស់កិច្ចសហប្រតិបត្តិការ និងលើកកំពស់គំនិតផ្តួចផ្តើម «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» នៅក្រុង ដាលី Dali ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥...
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»
ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ២៥ឆ្នាំ និងត្រូវបានធ្វើវិសោធនកម្ម ៩លើករួចមកហើយ។ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជាសមិទ្ធផលនៃការចរចារវាង ឥស្សរជននយោបាយខ្មែរទាំងពីររូបគឺសម្ដេចនរោត្តមសីហនុ (ព្រះបរមរតន...
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប្តូរទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៅសាកលវិទ្យាល័យតាម៉ា ក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន ហើយក៏ជាទីប្រឹក្សាជាន់ខ្ពស់នៃវេទិកាប៉ាស៊ីហ្វិក ដែលជាធនាគារខួរក្បាល ផ្តោតការសិក្សាអំពីគោ...
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹតពិភពលោក
ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច្បាស់តាមរយៈការសម្រេចអនុម័តឱ្យលទ្ធផលនៃការពិសោធន៍លើប្រសិទ្ធភាពនៃការប្រើប្រាស់ Biochar ផលិតពី ចំបើង សម្រាប់តាមដានការលូតលាស់ដំណាំស្ពៃខ្មៅ ទទួល បាន ការ អនុម័ត ពី គណៈកម្មការអនុញ្ញាតឱ្យ បោះពុម្ព ស្នាដៃ ស្រាវ...
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយសពីវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្នាំមក។រាជបណ្ឌិត្យសភាកម្ពុជា ចេញសេចក្តីប្រកាសពីការប្រជុំតាមវិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធបន្ថែមក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារហើយសេចក្តីប្រកាសនេះ នឹងចាប់ធ្វើដោយការជូនដំណឹងមុនភ្លាម។ថ្ងៃទី៤ ខែកញ្ញ...
«ប្រវត្តិសិល្បៈមហោរីខ្មែរ»
(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួលនោះទេ បើពុំមានភស្តុងតាង ឬតឹងតាងលើកយកមកបង្ហាញឱ្យបានគ្រប់គ្រាន់នោះ។ សិល្បៈខ្មែរក៏មានលក្ខណៈបែបនេះដែរ ថ្វីត្បិតតែមានឯកសារជាច្រើនបាននិយាយអំពីសង្គម និងវប្បធម៌ខ្មែរ និងមានលក្ខណៈសម្បូរបែបយ៉ាងណាតែសម្រាប់សិល្ប...
«បេក្ខជនបណ្ឌិតមកពីអាម៉េរិក សិក្សាពីវប្បធម៌ខ្មែរ»
កញ្ញា អេមីលី ហាវ ជាបេក្ខជនបណ្ឌិត ជនជាតិអាម៉េរិក មកពីសាកលវិទ្យាល័យបូស្តុន សហរដ្ឋអាមេរិក សិក្សា ពីវប្បធម៌ខ្មែរ ហើយកញ្ញាជាស្រ្តីបរទេសដែលកំពុងតែជក់ចិត្តនឹងការសិក្សាពីតូរតន្ត្រីរបស់កម្ពុជា ជាមួយឯកឧត្តមបណ្ឌិត ហ៊ឹម សុភី នៅឯសាលាតូរតន្ត្រីហ៊ឹមសុភី។ កាលពីវេលាព្រឹកម៉ិញនេះ ក្នុងឱកាសធ្វើបាឋកថាស្តីពី៖ «ស្នាដៃតន្ត្រីបង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» ដែលប្រព្រឹត្តឡើងនៅរាជបណ្ឌិត្យស...
ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យើងខ្ញុំត្រូវការជ្រើសរើសមន្ត្រីស្ម័គ្រចិត្ត ជំនាញអគ្គិសនីចំនួន ០២រូប ដើម្បីបំពេញការងារនៅទីស្នាក់ការ ឧទ្យានផ្ទាល់នៅ ក្នុងស្រុកឆែប ខេត្តព្រះវិហារ។លក្ខណៈសម្បត្តិ៖បេក្ខជនត្រូវមានបរិញ្ញាបត្រជំនាញអគ្គិសនី ឬ មានសញ្ញាបត្រវិជ្ជាជីវៈផ្នែកអគ្គិសនី អាចធ្វើការជាក្រុម និងមានទំនួលខុសត្រូវលើការងារមានកាយសម្បទាល្អ និងមានសុខភាពល្អ មា...
«ស្នាដៃតន្រ្តីបង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្នបច្ចុប្បន្នដើម្បីអនាគត»
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀងបែបរចនាបទស្មូត្រខ្មែរ ការបញ្ចាំងកុនឯកសារ និងចលនាសម្ដែង ហើយក៏ដូចជាការប្រគំតន្ត្រីទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកដែលរួមមាន ឧបករណ៍តន្ត្រីខ្មែរ ជាច្រើនប្រភេទដូចជា គ្រឿងខ្សែកេះ (ពិណ...