ព័ត៌មាន

ដំណឹងជ្រើសរើសបុគ្គលិកបន្ទាន់
«ស្នាដៃតន្រ្តីបង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្នបច្ចុប្បន្នដើម្បីអនាគត»
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀងបែបរចនាបទស្មូត្រខ្មែរ ការបញ្ចាំងកុនឯកសារ និងចលនាសម្ដែង ហើយក៏ដូចជាការប្រគំតន្ត្រីទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកដែលរួមមាន ឧបករណ៍តន្ត្រីខ្មែរ ជាច្រើនប្រភេទដូចជា គ្រឿងខ្សែកេះ (ពិណ...

បោកខោអាវក្នុងផ្ទះ ជាភាពចាំបាច់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏មិនភ្លេចអំពីការងាររដ្ឋបាលរបស់ស្ថាប័នដែរ គឺការបោកខោអាវក្នុងផ្ទះ។ ការបោកខោអាវក្នុងផ្ទះគឺជាការឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល ដើ...

«គម្រោងការចិញ្ចឹមគោយកទឹកដោះ ឈានដល់ដំណាក់កាលសំខាន់»
អស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដែលរាជបណ្ឌិត្យសភាកម្ពុជា បានដាក់ចេញនូវគោលដៅរៀបចំគម្រោងសិក្សាពីលទ្ធភាពនៃការចិញ្ចឹមគោយកទឹកដោះនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ គម្រោងការនេះ ជាចំណែកមួយដែលថ្នាក់ដឹកនាំនៃស្ថាប័នស្រាវជ្រាវរបស់ជាតិមួយនេះ បានប្តេជ្ញាក្នុងការធ្វើកំណែទម្រង់រាប់តាំងពីរដ្ឋបាលការងារផ្ទៃក្នុង ដើម្បីជំរុញប្រសិទ្ធភាពការងារ ជាពិសេសការងារស្រាវជ្រាវនៅតាមវិទ្យាស្ថានជំនាញទាំង៦ ន...

«ថ្ងៃនេះ ឆ្នាំមុន គឺគម្រប់ខួបមួយឆ្នាំនៃពិធីក្រុងពាលី និងបញ្ចុះបឋមសីលា សាងសង់អគារខេមរវិទូ»
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាងសង់អគារ ខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។ គួររំឭកថា អាគារខេមរវិទូនេះ ជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាំងពីនីតិកាលទី៥ បានផ្តល់ជូនរាជបណ្ឌ...

«ការងារ និងសុខភាព»
រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវរបស់រាជរដ្ឋាភិបាល ដែលមន្ត្រីរាជការភាគច្រើន ធ្វើការផ្តោតជាសំខាន់លើកិច្ចការស្រាវជ្រាវ ដើម្បីផ្តល់ធាតុចូលជូនរាជរដ្ឋភិបាលកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ។ កិច្ចការស្រាវជ្រាវ ត្រូវការពេលវេលា ប្រើប្រាស់ពេលវេលាច្រើន និងអាចនឹងមិនមានពេលគ្រប់គ្រាន់ដើម្បីធ្វើលំហាត់ប្រាណសម្រាប់សុខភាពផ្ទាល់ខ្លួន។ ហេតុដូច្នេះទើបឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធាន...

«អភិក្រមទាំង៥ត្រូវបានយកមកអនុវត្ដជាលើកដំបូងសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា»
រាជបណ្ឌិត្យសភាកម្ពុជា បាននឹងកំពុងយកអភិក្រមទាំង៥ មកអនុវត្ដនៅក្នុងស្ថាប័នរបស់ខ្លួនដើម្បីជំរុញកំណើនការងារ សមធម៌ និងប្រសិទ្ធភាពការងាររបស់មន្ដ្រីរាជការនានា។ សំខាន់ គឺដើម្បីជំរុញឱ្យស្ថាប័នមានការអភិវឌ្ឍ ក៏ដូចជាការស្វែងរកធាតុចូលបន្ថែមឱ្យកាន់តែមានប្រសិទ្ធភាពជូនរាជរដ្ឋាភិបាលកម្ពុជា។អ្វីទៅជាអភិក្រមទាំង៥?១. ឆ្លុះកញ្ចក់ គឺត្រូវចេះស្វ័យទិតៀន ឬដាក់ខ្លួនឱ្យមហាជនរិះគន់រាល់ចំណុចអវិជ្ជមាននានា។២. ងូតទឹក គឺត្រូវសម្អាត...

«ការបង្កើនប្រសិទ្ធភាព និងវិន័យការងារនៅតាមវិទ្យាស្ថានចំណុះ»
«...ផ្នែកបុរាណវិទ្យា ផ្នែកវប្បធម៌ត្រូវចាប់ដៃកិច្ចសហការជាមួយផ្នែកសិល្បៈ ដើម្បីរៀបចំការសម្តែងសិល្បៈ ក្នុងការផ្សព្វផ្សាយនូវស្នាដៃរបស់ខ្លួន នេះមានន័យថា អ្វីដែលផ្នែកបុរាណវិទ្យាបានកកាយរកឃើញនៅតាមទីទួលបុរាណរួចហើយកន្លងមក ត្រូវរៀបចំជាឈុតឆាកផ្សារភ្ជាប់ជាមួយផ្នែកសិល្បៈដើម្បីសម្តែងជូនទៅកាន់មហាជន ចៀសវាងរកអ្វីដែលថ្មីឃើញហើយលាក់ស្នាដៃទុកតែក្នុងបន្ទប់....» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរ...

«មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាទទួលបានគ្រឿងឥស្សរិយយសពីវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្មនិងសិប្បកម្ម»
ពិធីបំពាក់គ្រឿងឥស្សរិយយសជូនដល់សមាជិកក្រុមប្រឹក្សាស្តង់ដាជាតិ និងគណៈកម្មការបច្ចេកទេសដែលមានស្នាដៃឆ្នើមក្នុងការអភិវឌ្ឍស្តង់ដាជាតិ ត្រូវបានប្រារព្ធឡើងនាព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ពិធីបំពាក់គ្រឿងឥស្សរិយយសត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋសមន្ត...

«ពិធីការពារគម្រោងនិក្ខេបបទលម្អិតថ្នាក់បណ្ឌិត...»
នៅថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២ និង៣០ រសៀល ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កម្មវិធីការពារគម្រោងនិក្ខេបបទលម្អិត» ជូនដល់បេក្ខជនបណ្ឌិត តាន់ ផល្លី (ជំនាញ ទស្សនវិជ្ជា ជំនាន់ ទី២ វគ្គ១) ប្រធានបទ៖ តម្លៃស្រ្តីខ្មែរក្នុងសង្គមពីឆ្នាំ១៩៤៨-២០១៨។ ...
