ព័ត៌មាន
ថ្ងៃចន្ទ, 21 តុលា 2024 ម៉ោង 07:55 PM
ចុចមើល
ក្រដាសប្រាក់ថ្មី ក្លាយជាប្រធានបទថ្មី ដើម្បីវិទ្ធង្សនា បម្រើមហិច្ឆតានយោបាយប្រឆាំង?
ដោយ៖ លឹម សុវណ្ណរិទ្ធ
ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឱ្យប្រើប្រាស់ធនប័ត្រអនុស្សាវរីយ៍ (ក្រដាសប្រាក់) ប្រភេទថ្មី ប្រភេទ ២០០ ០០០រៀល កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី (២៩ តុលា ២០០៤ -២៩ តុលា ២០២៤) ការសាទរ ចម្ងល់ និងប្រតិកម្មផ្សេងៗ បានលេចឡើងជាបន្តបន្ទាប់។ មតិខ្លះបានសាទរចំពោះការចេញផ្សាយធនប័ត្រអនុស្សាវរីយ៍នេះ ដោយអះអាងថា ជាការចូលរួមចំណែកជំរុញលើកកម្ពស់ការប្រើប្រ...
ប្រសិនបើរដ្ឋាភិបាលមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្មើនឹងមិនគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា?
ដោយ៖ បណ្ឌិត យង់ ពៅ
២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៣ឆ្នាំហើយ ដែលកិច្ចព្រមព្រៀងនេះបានផ្ដល់នូវមូលដ្ឋានសម្រាប់កម្ពុជាអាចឈានទៅសម្រេចបាននូវជោគជ័យដ៏ធំធេង ក្នុងការកសាងសន្តិភាពពេញលេញជាប្រវត្តិសាស្ត្រ ក្រោយប្រទេសអាស៊ីអាគ្នេយ៍មួយនេះពើបប្រទះនឹងសង្គ្រាមស៊ីវិលប្រមាណជា៣ទសវត្សរ៍។
ក្នុងរយៈពេលជាង៣៣ឆ្នាំមកនេះ កម្ពុជាបានអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន...
បណ្ឌិត យង់ ពៅ៖ អាស៊ានពិបាកដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ព្រោះតែគ្មានជំហររួម និងផ្អែកលើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរៀងខ្លួន
សម្រាប់វិបត្តិមីយ៉ាន់ម៉ា គឺជាករណីមួយដែលអាស៊ានពិបាកនឹងចូលរួមជួយស្ដារវិបត្តិនេះ ព្រោះអាស៊ានមិនមានការប្រកាន់ជំហររួម ដោយប្រទេសជាសមាជិកបានប្រកាន់ជំហរផ្សេងៗគ្នារៀងខ្លួន បើទោះបីជាធម្មនុញ្ញអាស៊ានបានចែងថាអាស៊ានត្រូវមានគោលជំហររួមគ្នា (កុងសង់ស៊ីស) និងមានគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងគ្នាក៏ដោយក្ដី ពោលគឺសមាជិកអាស៊ាននីមួយៗ នៅតែប្រកាន់គោលជំហរផ្ទាល់ខ្លួន ដែលគិតគូរលើផលប្រយោជន៍ជាតិខ្លួនជាចម្បង។
ប្រទេស...
បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត
ដោយ៖ បណ្ឌិត យង់ ពៅ
ក្រោយការបែកធ្លាយវីដេអូរាំសប្បាយរបស់អ្នកជាប់ឃុំឃាំងនៅពន្ធនាគារ ម១ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើង ហើយបានក្លាយទៅជាប្រធានបទដ៏ក្ដៅមួយពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ប្រការនេះបានបង្ហាញថា ពន្ធនាគារនោះ ហាក់ដូចជាបាត់បង់សណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រង ហើយទំនងជាវីដេអូនេះគឺជារឿងដែលកើតមានឡើងពិតប្រាកដមែន ទើបមានការកែសម្រួលភារកិច្ចប្រធានពន្ធនាគារនេះ។
បាតុភាពអវិជ្ជមាននេះ បានបង្ហាញពីភាពអនាធិប...
រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនពីរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងក្រុមហ៊ុន Capital Continuum Advisers LTD និងក្រុមហ៊ុន Climate Asset Fac...
បណ្ឌិត យង់ ពៅ៖ ការកៀងគរបរទេសឱ្យចូលរួមក្នុងបាតុកម្មរបស់ខ្លួន បានបង្ហាញពីទង្វើទុច្ចរឹតរបស់ក្រុមជ្រុលនិយមចំពោះជាតិ និងជាការបំបែកបំបាក់ខ្មែរ ដើម្បីតែផលប្រយោជន៍សួនតួរបស់ខ្លួន
ជាថ្មីម្ដងហើយម្ដងទៀត ក្រុមប្រឆាំងនៅក្រៅប្រទេស បានព្យាយាមញុះញង់ឱ្យកើតមានបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈលេស និងហេតុផលផ្សេងៗមិនចេះចប់ ដែលចុងក្រោយនេះ ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដកប្រទេសកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក៏ដោយក្ដី ក៏ក្រុមនេះនៅតែបន្តលើកឡើងនូវបញ្ហាផ្សេងៗក្រោមរូបភាពបំភ្លៃផង និងបញ្ហាមិនពិតផ្សេងៗទៀត ដើម្បីដុតបញ្ឆេះកំហឹងពលរដ្ឋនៅក្រៅប្រទេស តាម...
ឯកឧត្តមបណ្ឌិត យង់ ពៅអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «គម្រោងទីលានចាក់សំរាម ធំទូលាយ បរិស្ថានស្អាត» និងពិធីបើកស្លាក «មជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា-ចិន»
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីពីររូប អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «គម្រោងទីលានចាក់សំរាម ធំទូលាយ បរិស្ថានស្អាត» និងពិធីបើកស្លាក «មជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា-ចិន»។
ពិធីទាំងពីរនេះ មានការអញ្ជើញចូលរួមពីដៃគូសហកា...
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញចូលរួមពិធីសម្ពោធ និងកម្មវិធីសន្និសីទ នៅតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីពីររូប បានអញ្ជើញទៅចូលរួមពិធីសម្ពោធ និងកម្មវិធីសន្និសីទ នៅតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីថ្លែងសុន្ទរកថានិងជួបពិភាក្សាការងារដូចខាងក្រោម៖
១) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «គម្រោងទ...
សេចក្ដីជូនដំណឹង ស្ដីពី ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្ដល់អាហារូបករណ៍ជូនដូចខាងក្រោម៖
១. និទ្ទេស A ផ្ដល់អាហារូបករណ៍ ១០០% រយៈពេល៤ឆ្នាំ
២. និទ្ទេស B ផ្ដល់អាហារូបករណ៍ ៥០% រយៈពេល៤ឆ្នាំ
៣. និទ្ទេស C ផ្ដល់អាហារូបករណ៍ ៣០% រយៈពេល៤ឆ្នាំ
* កាលបរិច្ឆេទចូលរៀន៖
+ លើកទី១៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
+ លើកទី២៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្ន...
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវប្រកាន់ខ្ជាប់នូវជំហរឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធដើម្បីពង្រឹងតួនាទីនៅក្នុងឆាកអន្តរជាតិ និងរក្សាបាននូវឧត្ដមប្រយោជន៍ជាតិ
នៅក្នុងបរិបទនៃការដណ្ដើមឥទ្ធិពលឥតឈប់ឈររបស់មហាអំណាច និងការប្រជែងភូមិសាស្ត្រនយោបាយពិភពលោកដ៏តានតឹង កម្ពុជាត្រូវ មានការប្រយ័ត្នប្រយែងបំផុតនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន ដើម្បីរក្សាជំហរប្រកបដោយការប្រុងប្រយ័ត្ន ពិសេសការចូលរួមនៅក្នុងសន្ធិសញ្ញាណាមួយ ដែលមានចរិតលក្ខណៈជាបក្សសម្ព័ន្ធដើម្បីប្រឆាំងប្រទេសណាមួយឡើយ បើទោះបីជាមានលក្ខណៈជាបក្សសម្ព័ន្ធយោធា ឬសន្ធិសញ្ញាដែលមានចរិតប្រឆាំងគ្នាទៅវិញទៅមកនៅក្នុងរបៀបវារៈនៃកា...