ព័ត៌មាន

ថ្ងៃអង្គារ, 06 សីហា 2024 ម៉ោង 04:29 PM
ចុចមើល
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយនឹងឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយនឹងប្រតិភូស្ថានទូតសហភាពអឺរ៉ុបដឹកនាំដោយឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ជំនួបពិភាក្សានារសៀលនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ ប្រធាននិងអនុប្រធានវិទ្យាស្ថាន និង...
ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំប្រចាំខែនៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ២ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីតាមដាន និងត្រួតពិនិត្យដំណើរការការងារទូទៅប្រចាំខែកក្កដា នៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា នៅបន្ទប់ក្រវាន់។
នៅក្នុងកិច្ចប្រ...

បណ្ឌិត គី សេរីវឌ្ឍន៍ បង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងខេត្តទាំង៤របស់កម្ពុជា ដែលស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញសេដ្ឋកិច្ច បានបង្ហាញអំពីវឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមនៅក្នុងខេត្តទាំង៤រប...

អ្នកជំនាញទស្សនវិជ្ជានិងការអភិវឌ្ឍសង្គម គូសបញ្ជាក់អំពីហេតុផលដែលនាំឱ្យមានការព្រួយបារម្ភអំពីតំបន់ត្រីកោណអភិវឌ្ឍន៍ និងផ្ដល់អនុសាសន៍ដែលអាចឈានទៅបញ្ចប់មន្ទិលសង្ស័យលើករណីនេះ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ លោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាអ្នកជំនាញទស្សនវិជ្ជានិងការអភិវឌ្ឍសង្គម បានគូសបញ្ជាក់អំពីហេតុផលមួយចំនួនដែលនាំឱ្យមានការព្...

បណ្ឌិត យង់ ពៅ៖ ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤របស់កម្ពុជា អាចនឹងបាត់បង់ទៅវៀតណាមដោយរបៀបណានោះទេ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាសមាជិកក្រុមស្រាវជ្រាវព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ខ្ញុំពិតជារកនឹកមិនឃើញថា ខេត្តទាំង៤រ...

បណ្ឌិតសភាចារ្យ សុខ ទូច លើកឡើងនូវមូលដ្ឋាន៤ ដែលកម្ពុជាអាចរក្សាបូរណភាពទឹកដីរបស់ខ្លួនបាន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាមានមូលដ្ឋានចំនួន ៤ដែលអាចថែរក្សាបូរណភាពទឹកដីរបស់ខ្លួនបាននោះគឺ ផែនទីរដ្ឋបាលបន្សល់ដោយអាណានិគមបារាំង បង្គោលព្រំដែនរដ្ឋបាលកូសាំងស៊ីន មូលដ្ឋានឯកសារដែលស្រាវជ្រាវនិងចងក្រងដោយរាជបណ្ឌិត្យសភាកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមព្រំដែនដែលរាជរដ្ឋាភិបាលកម្ពុជាបានកសាង» នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងកិច្ចច្ចពិភាក្សាតុ...

បណ្ឌិត្យសភាចារ្យ សុខ ទូច៖ បរទេសឆ្កឹះរុញឱ្យអ្នកនយោបាយប្រឆាំងខ្មែរចោទរាជរដ្ឋាភិបាល ករណីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម» ដែលរៀបចំឡើងនៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា «វៀតណាមឆ្កឹះរុញឱ្យអ្នកនយោបាយប្រឆាំងខ្មែរចោទរាជរដ្ឋាភិបាល ករណីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ដោយសារគម្រោងព្រែកជីកហ្វូណនតេជ...

ហេតុអ្វីប្រទេសមួយធ្វើវិទ្ធង្សនាប្រឆាំងនឹងប្រទេសដទៃ?
ដោយ៖ លឹម សុវណ្ណរិទ្ធ
វិទ្ធង្សនា (Subversion) ជាសកម្មភាពដែលធ្វើឡើងដោយក្រុមបុគ្គល ឬក្រុមនយោបាយ ដែលស្ថិតនៅក្រោមការបង្គាប់បញ្ជាពីរដ្ឋណាមួយ ប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសឬរដ្ឋមួយទៀត នៅក្នុងគោលដៅបំផ្លិចបំផ្លាញ ឬដើម្បីបំបះបំបោររំលំរំលើងរបបគ្រប់គ្រងរដ្ឋ ប្រព័ន្ធនយោបាយ ឬរដ្ឋាភិបាលនៃប្រទេសឬរដ្ឋមួយ តាមរយៈការធ្វើការដោយសម្ងាត់ពីក្នុងប្រទេសឬរដ្ឋជាគោលដៅនោះ។ ការធ្វើវិទ្ធង្សនា អាចត្រូវបានធ្វើឡើងតាមរយៈការឃោសនា...

"សៀវភៅព្រះត្រៃបិដក១១០ក្បាល បានទទួលមកតម្កល់នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា"
ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ទីប្រឹក្សានៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រគល់សៀវភៅព្រះត្រៃបិដកចំនួន ១១០ក្បាល មកបណ្ណាល័យនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ផ្តល់កិត្តិយសទទួលសៀវភៅដ៏មានតម្លៃនេះ។ សៀវភៅនេះនឹងតម្កល់ទុកនៅបណ្ណាល័យរបស់រាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ជាប្រយោជន៍ដល់អ្នកសិក្សាស្រាវជ្រាវក្នុងការស្វែងយល់និងសិក្សាស្រ...

ទ្រឹស្ដីវិទូ ចន ដេវី
(John Dewey Theorist)
ដោយ៖ លោក ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ វិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា
សមិទ្ធផល ការរីកចម្រើននៃពិភពលោកនាពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងឯកឯងទាំងស្រុងនោះទេ តែវាត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនតាមការវិវឌ្ឍនៃសម័យកាល។ ការវិវឌ្ឍទាំងនោះ គឺក៏កើតឡើងពីទ្រឹស្ដីនានានៃអ្នកប្រាជ្ញ ទស្សនវិទូ ឬទ្រឹស្ដីវិទូនានាដែរ ដូចជា លោកអារីស្តូត សូក្រាត ខុងជឺ ព្រះពុទ្ធ រីឆាតហ្វេមែន ជាដើម។ ជាក់ស្ដែង លោក រីឆាត ហ្វេមែន (Richard Feyman) លើកឡើងថា «ការយល់សំខាន់ជាងការចងចាំ» (ផេកកម្រងជីវិតអ្នកប្រាជ្ញ...
