ព័ត៌មាន
ថ្ងៃព្រហស្បតិ៍, 22 កុម្ភៈ 2024 ម៉ោង 01:53 PM
ចុចមើល
«កម្ពុជាដល់ពេលប្រកាសអាសន្នលើការប្រើប្រាស់សារធាតុគីមីចំណីអាហារដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ហើយ»
«ខណៈដែលប្រទេសកម្ពុជាយើង បាននិងកំពុងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានក៏ដូចជាសេដ្ឋកិច្ចពិភពលោក យើងកត់សម្គាល់ឃើញថា មានបញ្ហាជាច្រើនដែលយើងត្រូវធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់។ ដោយទ្បែក កត្តាសុខភាពនិងចំណីអាហារ នៅតែជាបញ្ហាចម្បងមួយដែលត្រូវតែគិតគូរនិងយកចិត្តទុកដាក់ជាទីបំផុត ព្រោះវាប៉ះពាល់ខ្លាំងណាស់ដល់សុខភាពពលរដ្ឋក្នុងសង្គមយើងបច្ចុប្បន្ន ហើយក៏ជាកត្តាមួយប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ ម្យ៉ាងទៀត បញ្ហាបរិស្ថាន គុណភាពទឹក គុណភាពខ្យល់ សំណល់រឹងរាវ និងបណ្តាសារធាតុគីម...
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ កម្ពុជាដល់ពេលប្រកាសអាសន្នលើការប្រើប្រាស់ សារធាតុគីមីចំណីអាហារ ដោយគ្មានការត្រួតពិនិត្យច្បាស់លាស់ហើយ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបិទសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្ដីពី «ការកំណត់រកបរិមាណម្សៅសនៅក្នុងគ្រឿងអាហារនិងផលប៉ះពាល់សុខភាព» ក្រោមអធិបតីភាពបើកដោយឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ាប ប៉ុណ្ណា ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា។...

« បាឋកថា ស្តីពី ប្រវត្តិទំនាក់ទំនងកម្ពុជា-ស្រីលង្កា ៖ ទស្សនទានស្រីលង្កាអំពីបញ្ហាប្រឈមភូមិសាស្ត្រនយោបាយបច្ចុបន្ន (Distinguished Lecture on History of Cambodia- Sri Lanka Relations: Sri Lankan Perspective on Present Geopolitical Challenges)»
វិទ្យាស្ថានជាតិទំនាក់ទំនងនៃកម្ពុជា ៖នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបាឋកថា ស្តីពី «ប្រវត្តិទំនាក់ទំនងកម្ពុជា-ស្រីលង្កា ៖ ទស្សនទានស្រីលង្កាអំពីបញ្ហាប្រឈមភូមិសាស្ត្រនយោបាយបច្ចុបន្ន (Distinguished Lecture on History of Cambodia- Sri Lanka Relations: Sri Lankan Perspective on Present Geopolitical Challenges)» ថ្លែង...

ការត្រួតពិនិត្យរកសារធាតុញៀនចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គឺជាការជំរុញស្មារតីរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន
មិនខុសពីបញ្ហាប្រទេសនានាលើពិភពលោកនោះទេ នៅកម្ពុជា បញ្ហាគ្រឿងញៀន បានក្លាយទៅជាគ្រោះថ្នាក់មួយសម្រាប់សង្គម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងដាក់ចេញនូវយន្តការបង្ក្រាបឱ្យមានប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវវឌ្ឍនភាពសង្គមមួយប្រកបដោយចីរភាព ព្រោះបច្ចុប្បន្ននេះ គ្រឿងញៀនបានក្លាយទៅជាហេតុផលចម្បងមួយនៃអំពើចោរកម្ម និងអំពើហិង្សា(ទាំងក្នុងគ្រួសារនិងក្នុងសង្គម) ដែលជួនកាលឈានដល់ករណីឃាតកម្មថែមទៀតផង។នៅរសៀលថ្ងៃទី២០ ខែកុម្ភ...

ប្រភពនៃទស្សនវិជ្ជាអប់រំ៖ មនោនិយម និងតថនិយម
ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា
គ្រូបង្រៀនត្រូវតែបំពេញតម្រូវការប្រចាំថ្ងៃជាបន្ទាន់ ដូចជាការរៀបចំមេរៀន ការវាយតម្លៃការអនុវត្តរបស់សិស្ស ការបង្កើត និងគ្រប់គ្រងបរិយាកាសក្នុងថ្នាក់រៀនដោយយុត្តិធម៌ និងសមធម៌។ ដោយសារតែភាពបន្ទាន់ បញ្ហាប្រឈមទាំងនេះ អាចរំខានដល់គ្រូបង្រៀននៅដំណាក់កាលដំបូងអាជីពវិជ្ជាជីវៈរបស់ពួកគេពីការបង្កើតអ្វីដែលស្តង់ដា ហៅ "ក្របខ័ណ្ឌគំនិត" ដែលជាទស្សនវិជ្ជានៃការអប់រំដែលផ្តល់អត្ថន័យដល់ការបង្រៀនដោយភ្ជាប់តម្រូវការប្រចាំថ្ងៃរបស់វា។...

ក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ
ដោយ៖ បណ្ឌិត វង់ សំអូន- ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា
ការរីកដុះដាលនៃក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ បានកើតឡើងនៅក្នុងចន្លោះទស្សវត្សទី៨០ និង៩០ ដោយយោងលើហេតុផលសំខាន់ៗមួយចំនួនមានដូចជា៖ (១) មនុស្សម្នាក់ៗនៅក្នុងសង្គមបានចាប់ផ្តើមគិតពិចារណាឡើងលើវិធានច្បាប់ គោលការណ៍ បទបញ្ជា សារាចរ សេចក្តីណែនាំ ឬការប្រកាស់ផ្សេងៗដែលបានដាក់ឱ្យពួកគេអនុវត្ត ឬគោរពតាម ថាបានគាបសង្កត់ រំលោភបំពាន ខ្វះភាពយុត្តិធម៌ គំរាមកំហែង ឬប៉ះពាល់ផលប្រយោជន៍ និងសិទ្ធសេរីភា...

ក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី (Constructivist)
ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជាក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រាវទាំងនោះ។ ក្រុមទស្សនវិទូដែលនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មីៗ (Theory generation) បានផ្តោតយ៉ាងសំខាន់លើការប្រើប្រាស់ គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យតែប៉ុណ្ណោះ ដោយបានសិក្សាលើបាតុភូត...

ការស្វែងយល់ពីមូលធនមនុស្ស
ដោយ៖ ដោយ៖ លោក ប៉ាន់ សំណាង មន្ត្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គមរាជបណ្ឌិត្យសភាកម្ពុជា
ការប្រែប្រួល តែងតែកើតមានជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីពេលមួយទៅពេលមួយ ពីកន្លែងមួយទៅកន្លែងមួយ។ ពីមុនគេតែងលើកឡើងថា«ធនធានមនុស្ស ជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ»។ ពាក្យ «ធនធានមនុស្ស» ក្លាយជាប្រធានបទសំខាន់ក្នុងការអប់រំ។ ប៉ុន្ដែកម្ពុជានាសម័យនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ដ្រ ច្...

បញ្ហាប្រឈមសំខាន់ៗសម្រាប់ការដឹកនាំរបស់សម្តេចនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ហើយនឹងបន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកាន់ដំណែងជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជាអស់រយៈពេល ៣៨ ឆ្នាំនោះបានលាលែងចេញពីដំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ការឡើងកាន់ដំណែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវប្រឈមនឹងបញ្ហាជាច្រើនដ...
