ព័ត៌មាន

ថ្ងៃអង្គារ, 12 មករា 2021 ម៉ោង 03:01 PM
ចុចមើល
សសរស្តម្ភនៅវត្តប្រាសាទព្រះធាតុ ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា, វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media
«ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ»
(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហាមឃាត់ការកាប់ទន្ទ្រាន និងការកាប់ឈើធ្វើអាជីវកម្មដែលនាំឱ្យប៉ះពាល់ដល់ធនធានគម្របព្រៃឈើធម្មជាតិយ៉ាងណាក៏ដោយ។ជាការអនុវត្តការអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានជាតិជាក់ស្តែង នៅថ្ងៃឈប់សម្រាក ថ្ងៃទី៣ ខែមក...

តំណក់ប្រេងលើកដំបូង៖ ជា «បណ្ដាសា» ឬជា «ពរជ័យ»
នៅពេលដែលកម្ពុជា បានចាប់ផ្ដើមលើកយកបញ្ហាអណ្ដូងប្រេងកាតនៅក្នុងឈូងសមុទ្រខ្មែរ និងការវិនិយោគការខួងនិងចម្រាញ់ប្រេងកាត មានទស្សនៈយល់ឃើញជាច្រើន ពីសាធារណជន ថាតើកំណប់ប្រេងកាតរបស់កម្ពុជា ជាពរជ័យ ឬជាបណ្ដាសា? នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាឱឡារិកពីសមិទ្ធផលតំណក់ប្រេងដំបូងរបស់កម្ពុជា។ តើតំណក់ប្រេងរបស់កម្ពុជាទាំងនេះ មានអត្ថន័យយ៉ាងណាសម្រាប់កម្ពុជា? យោងតាមទំព័រហ្វេសប៊ុករបស់ឯកឧ...

ហេតុអ្វីដាក់សម្ពាធលើកម្ពុជា?
ដោយ៖ បណ្ឌិត ស៊ឺន សម
«នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។ កម្ពុជាអាចទទួលបានជំនួយប្រមាណជាង៨៥លានដុល្លារសហរដ្ឋអាម៉េរិកនេះ លុះត្រារដ្ឋាភិបាលកម្ពុជាបង្ហាញពីការពង្រឹងសន្តិសុខ និង ស្ថិរភាពនៅក្នុងតំបន់ ពិសេសបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង និងគោរពការដាក់ទណ្ឌកម្មអន្តរជាតិទៅលើប្រទេសកូរ៉េខាងជើង ហើយក៏បានបន្ថែមដោយតម្...

តើប្រទេសស៊ុយអែតសម្រេចចិត្តដកស្ថានទូតចេញពីកម្ពុជាព្រោះតែបញ្ហាសិទ្ធិមនុស្សឬ?
ដោយ៖ បណ្ឌិត ស៊ឺន សម
ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេសស៊ុយអែតស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ ២០២១។ ការសម្រេចបិទស្ថានទូតស៊ុយអែតក្នុងប្រទេសកម្ពុជានេះ បាននាំឱ្យមានការបកស្រាយផ្សេងៗអំពីសំណាក់អ្នកនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទៅទាំងក្នុង និងក្រៅប្រទេស។កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្...

«ឯកឧត្តមបណ្ឌិត យង់ ពៅ ជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយសមិទ្ធផលវិទ្យាសាស្ត្ររបស់រាជបណ្ឌិត្យសភាកម្ពុជា»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាបានជំរុញឱ្យមន្ត្រីទាំងអស់ចូលរួមផ្សព្វផ្សាយព័ត៌មាន និងសមិទ្ធផលវិទ្យាសាស្រ្តទាំងអស់ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ដើម្បីឱ្យសិស្ស និស្សិត និងសាធារណជនជាតិ-អន្តរជាតិបានយល់ជ្រួតជ្រាបលើគោលការណ៍វិទ្យាសាស្ត្រកាន់តែទូលំទូលាយច្បាស់លាស់។ថ្លែងក្នុងឱកាសបើកបទបង្ហាញស្តីពី «លទ្ធផលគេហទំព័រដែលធ្វើរួច ជាមួយនឹងសេវូបករណ៍ (Sever) ថ្មីរប...

លោក Kim Won Go ទទួលបានមេដាយ សហមេត្រី ថ្នាក់អស្សឫទ្ធិ
យោងតាមអនុក្រឹត្យលេខ១០៦៩ អនក្រ.តត ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានសម្រេចបំពាក់មេដាយ សហមេត្រី ថ្នាក់ អស្សឫទ្ធិ ជូនលោក Kim Won Go អ្នកជំនាញចិញ្ចឹមគទឹកដោះជនជាតិកូរ៉េ ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការជួយបណ្តុះបណ្តាលជំនាញចិញ្ចឹមគោទឹកដោះនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបកន្លងមក។
RAC Media

«សាកលវិទ្យាល័យវ៉ាសេដា Waseda ប្រទេសជប៉ុន មានបំណងក្នុងការសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា»
នារសៀលថ្ងៃចន្ទ ទី២៨ ខែធ្នូ ឆ្នា២០២០ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត តាបាតា (Dr. Yukitsugu TABATA) ដែលលោកជា ប្រធានវិទ្យាស្ថានបេតិកភណ្ឌវប្បធម៌ នៃសាកលវិទ្យាល័យវ៉ាសេដា Waseda, ប្រទេសជប៉ុន។នៅក្នុងជំនួបនោះ លោកបណ្ឌិត តាបាតា មានប្រសាសន៍ថា លោកមានសេចក្តីរីករាយ ក្នុងការធ្វើកិច្ចសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជាដែលជាស្ថាប័នកំពូលមួយរបស់កម្ពុជា ដែលផ...

ឡុញ ឡាយ៖ បទពិសោធន៍ជិត៣០ឆ្នាំជាអ្នកជំនាញកំណាយបុរាណវត្ថុវិទ្យា នៅតំបន់អង្គរ
ដោយ៖ បណ្ឌិត ផុន កសិកា
RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៖ កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «កម្ពុជាតូចណាស់ តែបើយើងខិតខំរួមគ្នា កម្ពុជានឹងក្លាយទៅជាសួនច្បាររបស់ពិភពលោក» នេះជាប្រសាសន៍គូសបញ្ជាក់និងជាការលើកឡើងប្រកបដោយក្ដីសង្ឃឹម ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនឱកាសរីគ្រូតម៉ិន & ត្រេនិងស្...
