ព័ត៌មាន

ថ្ងៃចន្ទ, 20 កក្កដា 2020 ម៉ោង 06:48 PM
ចុចមើល
«ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទទួលបានគោរមងារជាកិត្តិនីតិកោសលបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា»
ឯកឧត្តមទេសរដ្ឋមន្រ្តីបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៨ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ប្រោសព្រះរាជទានគោរមងារជា កិត្តិនីតិកោសលបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការក្រាបបង្គំថ្វាយសុំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។កិត្តិនីតិកោសលបណ្ឌិត គឺជាគោរមងារកិត្តិសដ៏ឧត្តុង្គឧត្តមនៃរាជបណ្ឌិត្យសភាកម្ពុជា។ បុគ្គលដែលទទួលបានគោរមងារនេះ គឺជាវរជនខ្មែរដែលបានធ្វើការបម្រើជាតិចាប់ពី៣០ឆ្នាំឡើង ហើយមានគុណបំណាច់ និងស្នាដៃចំពោះប្រទេសជាតិលើវស័យច...
ជំនួបទទួលឯកសាររូបថតចម្លាក់លើថែវទាំងអស់ (ថែវខាងក្នុង និងខាងក្រៅ) នៅប្រាសាទបាយ័នដែលបានថតដោយអ្នកជំនាញជប៉ុន និង អាជ្ញាធរជាតិអប្សរា
នៅថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងជាប្រធានគម្រោង «អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧» បានទទួលឯកសាររូបថតចម្លាក់លើថែវទាំងអស់ (ថែវខាងក្នុង និង ខាងក្រៅ) នៅប្រាសាទបាយ័នដែលបានថតដោយអ្នកជំនាញជប៉ុន និង អាជ្ញាធរជាតិអប្សរា ពីលោកបណ្ឌិត ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ...

បញ្ញាជន ១៣រូប ទទួលបានការតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា
រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងបញ្ញាជនរបស់ជាតិ ចំនួន ១៣រូប ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំ២០២០នេះ ដោយអនុក្រឹត្យលេខ ៦៥៧ អនក្រ.តត ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ដីពី «ការតែងតាំងសមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា»។សរុបមកទល់បច្ចុប្បន្ន សមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា មានចំនួន សរុប ២៨នាក់...

ទំនាក់ទំនងអាម៉េរិក-រុស្ស៊ីក្នុងឆ្នាំ២០២០ ៖
ការបញ្ចប់ការគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធភាពឬ?
ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា
កាលពីឆ្នាំ២០១៩ សហរដ្ឋអាម៉េរិកនិងរុស្ស៊ីមានសកម្មភាពតិចតួចប៉ុណ្ណោះក្នុងការធ្វើឱ្យមានវឌ្ឍនភាពស្តីពីការគ្រប់គ្រងអាវុធយុទ្ធសាស្រ្ត។ ផ្ទុយទៅវិញ មានបញ្ហាជាច្រើនបណ្តាលឱ្យមានការលុបចោលនូវកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីនៅក្នុងតំបន់នេះ។ លើសពីនេះទៅទៀត និន្នាការអវិជ្ជមានមើលទៅទំនងជានៅតែបន្ត។ កាលពីខែសីហា ឆ្នាំ ២០១៩ សហរដ្ឋអាម៉េរិកបានដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (Intermediate-Range Nuclear F...

«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម»
កាលពីរសៀលថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្មដោយអនុម័តបានចំនួន៤ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ

មន្ត្រីជំនាញនៅរាជបណ្ឌិត្យសភាកម្ពុជា ស្នើអ្នកបន្តវេនជួយលើកជ្រោងអក្សរសាស្ត្រជាតិឱ្យកាន់តែរីកចម្រើន
សូមឱ្យប្រធានថ្មីនៃវិទ្យាស្ថានជាតិភាសាខ្មែរ ដែលត្រូវបន្តវេនជួយលើកជ្រោងអក្សរសាស្ត្រខ្មែរឱ្យកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត ជួរ គារី ក្នុងពិធីផ្ទេរឱ្យបណ្ឌិត មាឃ បូរ៉ា ចូលកាន់តំណែងជាប្រធានវិទ្យាស្ថានភាសាជាតិ បន្តនាថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ខណៈឯកឧត្ដមបណ្ឌិត ជួរ គារី អតីតប្រធានវិទ្យាស្ថានភាសាជាតិត្រូវចូលនិវត្តន៍...

ការបោះឆ្នោតមុនអាណត្តិនៅប្រទេសសិង្ហបុរី
ដោយ៖ លោក អ៊ុច លាង
នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ប្រទេសសិង្ហបុរី បានសម្រេចចិត្តរំលាយសភា និងបោះឆ្នោតមុនបញ្ចប់អាណត្តិ តាមការ ស្នើសុំរបស់លោក នាយករដ្ឋមន្ត្រី លី ស៊ានឡុង កាលពីថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០។លោក លី ស៊ានឡុងបានថ្លែងថា ការបោះឆ្នោតមុនអាណត្តិនៅពេលនេះ នឹងលុបចោល បញ្ហាដែលនៅសេសសល់ ហើយវានឹងផ្ដល់អាណត្តិប្រាំឆ្នាំដល់រដ្ឋាភិបាលថ្មី ដើម្បីផ្ដោតសំខាន់លើកិច្ចការជាតិ និងការសម្រេចចិត្តដ៏លំបាកនានាដែលត្រូវធ្វើ។នៅមុនធ្វើសេចក្ដីសម្រេចចិត្តនេះ នាយករដ្ឋមន...
ប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា
កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ: កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន៣ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
RAC Media ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ

សកម្មភាពចុះស្រាវជ្រាវអំពី៖ «ប្រវត្តិអតីតរាជធានីនិងទីក្រុងបុរាណនៃអាណាចក្រខ្មែរ» នៅខេត្តកំពង់ធំនិងខេត្តសៀមរាប
ដោយ៖ ហៀង លាងហុង
រូបភាពទី១៖ ក្រុមស្រាវជ្រាវស្ថិតនៅលើទីតាំងអតីតព្រះរាជវាំង នៃរាជធានីមហេន្រ្ទបព៌ត លើខ្នងភ្នំគូលែន (ពីឆ្វេងទៅស្តាំ៖ លោក ហួត រ៉ា, លោកបណ្ឌិត ហេង ហុកវេន, លោក ហៀង លាងហុង, ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី និងលោក សាន សុរាវនិត)កាលពីថ្ងៃសុក្រ ទី៣ ដល់ថ្ងៃច័ន្ទ ទី៦ ខែកក្កដា គ.ស.២០២០ ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី អគ្គលេខាធិការរង នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសមាជិកស្រាវជ្រាវគឺ លោកបណ្ឌិត ហេង ហុកវេន លោក សាន សុរាវនិត...

«លោកបណ្ឌិត មាឃ បូរ៉ា ចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកបណ្ឌិត មាឃ បូរ៉ា បានចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្យសភាកម្ពុជាជំនួយឯកឧត្តមបណ្ឌិត ជួរ គារី ដែលដល់អាយុចូលនិវត្តន៍រហូតដល់មានការតែងតាំងប្រធានវិទ្យាស្ថានជាផ្លូវការ។ ពិធីបានប្រព្រឹត្តទៅនៅក្នុងសាលប្រជុំវិទ្យាស្ថានភាសាជាតិក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត យង់ ពៅ អគ...
