News
«ការរាតត្បាតនៃកូវីដ-១៩ ជះឥទ្ធិពលដល់សហគមន៍នយោបាយ-សន្តិសុខអាស៊ាន» ដោយ៖ លោក ឯម សុវណ្ណរ៉ា នាយកដ្ឋាននយោបាយ និងសន្តិសុខអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
«ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មអាម៉េរិក-ចិនដំណាក់កាលទី១» ដោយ៖ បណ្ឌិត ឈឹម ផាន់ណា នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
សហរដ្ឋអាម៉េរិកគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ១ ឯប្រទេសចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ២នៅលើពិភពលោក។ ប្រទេសទាំងពីរតែងតែមានការប្រកួតប្រជែងខាងទីផ្សារពាណិជ្ជកម្ម ដែលចង់ឆ្ពោះទៅកាន់តំណែងជាបងធំទី១ ផ្នែកសេដ្ឋកិច្ចនៅលើពិភពលោក។ ដើម្បីដណ្តើមយកឈ្នះចាញ់ផ្នែកពាណិជ្ជកម្ម ប្រធានាធីបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានត្រួតពិនិត្យទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសចិន ហើយបានឃើញមានភាពមិនប...
ការហៅ«ជនជាតិភាគតិចចាម» ថាជា «ខ្មែរឥស្លាម» មិនមែនជាការរើសអើងទេ ដោយ៖ បណ្ឌិត ឈត ប៊ុនថង វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមជនជាតិជាច្រើនបានរស់នៅនិងធ្វើសមាហរណកម្មជាមួយជនជាតិខ្មែរ ព្រមទាំងបានក្លាយជាពលរដ្ឋខ្មែរស្របច្បាប់។ ក្រុមជនជាតិទាំងនោះរួមមាន ព្នង ចារ៉ាយ ទំពួន សួយ កួយ ស្អូច កាចក់ គ្រឹង...ចូលចិត្តរស់នៅតាមតំបន់ខ្ពង់រាប ព្រៃភ្នំ ដែលគេនិយមហៅថា«ក្រុមជនជាតិ ឬខ្មែរលើ»។ ក្រៅពីនេះក៏មានក្រុមជនជាតិភាគតិចដទៃទៀតដែរ ដូចជា ចិន វៀតណាម ចាម ឡាវ ថៃ ភូមា និងជនអន្តោប្រវេសន៍ដទៃទៀត។ឆ្លងកាត់ប្រវត្តិសា...
សិទ្ធិនារីក្នុងបរិបទសម័យទំនើប
ទិវានារីអន្តរជាតិ៨មីនា ជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំឭកអបអរសាទរនូវប្រវត្តិនៃការទាមទារសិទ្ធិរបស់ខ្លួន។ ទិវានេះក៏ត្រូវបានអង្គការសហប្រជាជាតិប្រារព្ធនិងអបអរសាទរផងដែរ លើសពីទៅទៀតក៏មានប្រទេសជាច្រើនបានកំណត់យកទិវានេះ ថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនថែមទៀត ផង។ កន្លងមក នារីក្នុងលោកតែងត្រូវបែងចែកដោយព្រំដែនជាតិ ដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ ជាដើម។ ប៉ុន្តែ...
ហេតុអ្វីខ្លាចតែប្រទេសចិន? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
កាលពីយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានផ្សាយអំពីការធ្វើសមយុទ្ធយោធារវាងប្រទេសកម្ពុជានិងប្រទេសចិន។ នៅក្នុងអត្តបទដែលផ្សាយនោះ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានដកស្រង់ការយល់ឃើញរបស់អ្នកវិភាគនៅក្នុងប្រទេសថៃ សិង្ហបុរី និងប្រទេសជប៉ុន ហើយអ្នកវិភាគទាំងនោះបានយល់ឃើញថា ការធ្វើសមយុទ្ធយោធារបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសចិននោះ គឺជារឿងមិនល្អសម្រាប់អាស៊ាន ឬជាការបែកបាក់នៅក្នុងសមាគមអាស៊ានទៀតផង។...
តើពលរដ្ឋកម្ពុជាកំពុងខ្វះអ្វី? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
បើសិនជាយើងពិនិត្យមើលប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា នោះយើងនឹងបានឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏កំសត់ និងបានឆ្លងកាត់សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលអស់កាលជាច្រើនសតវត្ស។ បើសិនជាយើងពិនិត្យមើលរយៈពេលដែលប្រជាជនកម្ពុជា ឬប្រទេសកម្ពុជាអាចរស់នៅក្នុងសន្តិភាព ឬភាពសម្បូរសប្បាយ នោះយើងនឹងបានឃើញថា ប្រជាជនកម្ពុជាបានចំណាយពេលរស់នៅក្នុងសង្គ្រាមស្ទើរតែច្រើនជាងសន្តិភាព។យោងទៅតាមប្រវត្តិសាស្ត្ររបស់កម្ពុជា ប...
សហរដ្ឋអាម៉េរិកនិងចិនសាចទឹកដាក់គ្នារឿង COVID-19 ដោយ៖បណ្ឌិត ឈត ប៊ុនថង វិទ្យាស្ថានទំនាក់ទំនអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
គិតមកដល់ពេលនេះ COVID-19 បានវាយលុកចូលដល់ប្រទេសនិងដែនដីសរុបជាង ១៧០ ហើយ នៅ ទូទាំងសកលលោក។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួនជាង ២០០, ០០០ នាក់ ក្នុងនោះអ្នកស្លាប់មានជិត១០,០០០នាក់ និងជាសះស្បើយជាង៨០,០០០នាក់។ ជំងឺរាតត្បាតដ៏កាច សាហាវនេះ មិនត្រឹមតែបង្កមហាវិនាសកម្មដល់សេដ្ឋកិច្ចពិភពលោកដ៏ធ្ងន់ធ្ងរតែប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កឱ្យមានការរើសអើងរវាងជាតិសាសន៍អាស៊ីនិងអឺរ៉ុបទៀតផង។ អ្វីដែលធ្ងន់ធ...
បណ្ឌិត គិន ភា៖ សូមបងប្អូនខ្មែរឥស្លាមទាំងអស់រឹងប៉ឹងឡើងនិងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត-១៩ ទាំងអស់គ្នា
ខណៈពេលបងប្អូនខ្មែរឥស្លាមសរុបចំនួន ២៤នាក់មានផ្ទុកជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងមានការរាតត្បាតជាសកល ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្ញើសារលើកទឹកចិត្តសូមឱ្យបងប្អូនខ្មែរឥស្លាមទាំងអស់រឹងប៉ឹងឡើងនិងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត-១៩ ទាំងអស់គ្នា។បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជាបានសរសេរសារតាមគណនីហ្វេសប៊ុក...
ផលប៉ះពាល់នៃការរីករាលដាលកូវីដ១៩ ចំពោះសេដ្ឋកិច្ចពិភពលោក ដោយ៖ ជឹម សុជាតិ មន្ត្រីផ្នែកសេដ្ឋកិច្ចនៃមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
ចំពោះប្រវត្តិវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលយើងធ្លាប់ជួបមាន មហាវិបត្តិសេដ្ឋកិច្ច (The Great Depression) (១៩២៩-១៩៣៩) ដែលកើតនៅសហរដ្ឋអាមេរិក ហើយរីករាលដាលដល់អឺរ៉ុប មហាវិបត្តិហិរញ្ញវត្ថុ ឆ្នាំ ២០០៨ និងនាពេលនេះការរីករាលដាលនៃជំងឺកូវីដ១៩ ដែលអ្នកវិភាគបាននិយាយអំពីផលវិបាកអាក្រក់សេដ្ឋកិច្ចពិភពលោកនាពេលបច្ចប្បន្ននេះ។ ចំពោះមហាវិបត្តិសេដ្ឋកិច្ចទសវត្សឆ្នាំ ១៩៣០ (The Great Depression 1930s) អ្នកសេដ្ឋវិទូដ៏ល្បីល្បាញ...
សារៈសំខាន់នៃការសិក្សាមុខវិជ្ជាភាសាវិទ្យានៅរាជបណ្ឌិត្យសភាកម្ពុជា ដោយ៖ បណ្ឌិត វង្ស មេង អនុប្រធានវិទ្យាស្ថានភាសាជាតិ
ភាសាវិទ្យាគឺជាវិទ្យាសាស្ត្រដែលសិក្សាអំពីភាសា អំពីរបៀបដែលភាសាដំណើរការ អំពីរបៀបដែលភាសាទទួល និង អំពីរបៀបដែលមនុស្សប្រើប្រាស់ដើម្បីទាក់ទងគ្នា ។ ភាសាវិទ្យា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រ ហើយ មុខវិជ្ជានេះ មានទាំងទ្រឹស្តី និង អនុវត្តន៍ជាក់ស្តែង ។ តើភាសាវិទ្យាសិក្សាអំពីអ្វី ? តើហេតុអ្វីចាំបាច់សិក្សាភាសាវិទ្យា? តើការសិក្សាអំពីភាសាវិទ្យាបានផ្តល់ការងារអ្វីខ្លះ ? នៅក្នុងការសិក្សា ភាសាវិទ្យា មានមែកធាងសិក្សាមួយចំនួ...