ព័ត៌មាន
រាជបណ្ឌិត្យសភាកម្ពុជា ចេញសេចក្តីណែនាំ បទបញ្ញត្តិ និងវិធានការសម្រាប់ថ្ងៃប្រឡងរើសមន្ត្រីរាជការ ក្របខណ្ឌ«ក»
សេចក្តីជូនដំណឹងកាលបរិច្ឆេទប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការនៅរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០២០
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ឆ្នាំ២០២០ ជ្រាបថា កាលបរិច្ឆេទប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះតទៅ នៅអគារឥន្រ្ទទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា៖- ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ប្រឡងវិញ្ញាសាសរសេរ ព្រឹក៖ វិញ្ញាស...
«កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់រាជបណ្ឌិត្យសភាកម្ពុជា ជាលើកដំបូង»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០ ២០នេះ ក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំ ជាលើកដំបូង ដើម្បីពិនិត្យដំណើរការប្រព្រឹត្តទៅរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី ប្រធានក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី។កិច្...
«រាជបណ្ឌិត្យសភាកម្ពុជា នឹងតែងតាំងមន្រ្តីថ្មី ផ្អែកលើសមត្ថភាពនិងការបំពេញការងារប្រកបដោយវិជ្ជាជីវៈ» Royal Academy of Cambodia is to re-appoint the officials based on their capabilities and professionalism.
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងឱកាសដែលឯកឧត្ដមបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំរួមរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ២:៣០ នាទីរសៀល នៅសាលប្រជុំអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ...
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ »
កាលពីរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ស្នើដោយក្រសួងបរិស្ថានបានចំនួន៥ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖
«ឯកឧត្តមបណ្ឌិត យង់ ពៅ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិករាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ»
ឯកឧត្តមបណ្ឌិត យង់ ពៅ ជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិករាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ»(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា តំណាងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា អាណត្តិទីមួយ ដែលមានរយៈពេល៣ឆ្នាំ។ នៅក្នុងចំណោមបេក្ខជនចំនួន៥នាក់ បានឈរឈ្មោះជាតំណាងបុគ្គលិករាជបណ្ឌិត...
តើមានអ្វីកើតឡើងចំពោះអង់គ្លេសនិងសហភាពអឺរ៉ុបបន្ទាប់ពី BREXIT? ដោយ៖ លោក ហ៊ាន ស្រស់ និងលោក សួន សុភា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
តើហេតុអ្វីបានជាចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប? តើការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប នឹងធ្វើឱ្យចក្រភពអង់គ្លេសខ្លួនឯងនិងសហភាពអឺរ៉ុបប្រឈមនឹងបញ្ហាអ្វីខ្លះ? តើសហភាពអឺរ៉ុបនឹងមានលក្ខណៈដូចម្តេច? តើប្រទេសណាខ្លះនឹងអាចយកគំរូតាមចក្រភពអង់គ្លេស? ទាំងនេះសុទ្ធតែជាសំណួរចាក់ស្រេះដែលត្រូវបានចោទសួរឡើងតាំងពីចរន្តនៃការប៉ុនប៉ងចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ក្នុងអំឡុងឆ្នាំ២០១៤-២០១៦ មកម្ល៉េះ។ ដោយធ្លាប់ជាប្...
«១៤ កុម្ភៈ ឆ្នាំនេះ កម្ពុជាជូនសេចក្តីស្រឡាញ់ទៅពិភពលោក»
នាថ្ងៃទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជាបានផ្តល់កាដូនៃក្តីស្រឡាញ់ដ៏រំភើបរីករាយចំពោះអ្នកដំណើរនៅលើនាវា Westerdam ចំនួន២២៥៧នាក់ (ភ្ញៀវ១៤៥៥នាក់ និងបុគ្គលិកនាវា៨០២នាក់) ដែលបានចេញដំណើរពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរកោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាម៉េរិក) និងប្រទេសថៃ បដិសេធមិនអនុញ្ញ...
«ការសម្លឹងមើលរបស់ពិភពលោកទៅលើចិនក្រោយការផ្ទុះមេរោគ COVID-19 » ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា
វីរុសកូរ៉ូណាថ្មី ឬហៅជាផ្លូវការថា COVID-2019 ដែលបានផ្ទុះឡើងដំបូងចេញពីទីក្រុងវូហាន នៃខេត្តហូប៉ី ភាគកណ្តាល ប្រទេសចិនកាលពីចុងឆ្នាំ២០១៩កន្លងមកនេះ បានបង្កនូវផលវិបាកជាច្រើន ទាំងវិស័យសុខភាពសាធារណៈ សេដ្ឋកិច្ច និងសង្គម។ ការរាតត្បាតបានកើនឡើងយ៉ាងឆាប់រហ័ស។ គិតមកទល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានចំនួនអ្នកឆ្លងមេរោគនេះប្រមាណជាង ៦០,០០០ នាក់ និងអ្នកស្លាប់មានជាង ១,០០០នាក់ ហើយបានរាលដាលដល់ជិត៣០ប្រទេស ដែលក្នុង...
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ »
កាលពីរសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ស្នើដោយក្រសួងបរិស្ថានបានចំនួន៣ពាក្យ ដែលមានសេចក្តីពន្យល់លម្អិតដូចខាងក្រោម៖ RAC Mediaប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ