ព័ត៌មាន
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា»
«ដើមត្នោត៖ រុក្ខជាតិនិមិត្តរូបជាតិ និង ផលិតផលពីខ្លឹមត្នោត»
ដើមត្នោតជាអត្តសញ្ញាណនៃទេសភាពទឹកដីរបស់ខ្មែរ ដោយស្ទើរគ្រប់ទីកន្លែងនៅក្នុងទឹកដីនេះ រួមទាំងអតីតទឹកដីរបស់ខ្មែរផង សុទ្ធសឹងមានអត្ថិភាពដើមត្នោតដុះនៅ។ ដោយតម្លៃនៃអត្តសញ្ញាណវប្បធម៌ អរិយធម៌ និង ប្រវត្តិសាស្រ្តធម្មជាតិ ដើមត្នោតត្រូវបានចាត់បញ្ចូលជាប្រភេទរុក្ខជាតិនិមិត្តរូបជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យ លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិសម្រាប់និ...
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា »
នៅរសៀល ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន០៤ពាក្យ ដូចខាងក្រោម៖ RAC Media
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការភាសាវិទ្យា»
កាលពីរសៀល ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការភាសាវិទ្យា ដោយអនុម័តបានចំនួន០៤ពាក្យ ដូចខាងក្រោម៖ RAC Media
បណ្ឌិតសភាចារ្យ សុខ ទូច៖ «វាដល់ពេលហើយ ដែលមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចាប់ផ្ដើមជួយជាតិ និងស្ថាប័នឱ្យបានកាន់តែច្រើនបន្ថែមទៀត» ដោយ៖ លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុំរួមមួយរវាងថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំនិងមន្ត្រីរាជការតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធនានានៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចប្រជុំរួមនេះ ធ្...
«ក្រោយដាក់លក់សាកល្បងដំណាក់កាលដំបូង ទឹកដោះគោ តេជោសែនឫស្សីត្រឹប របស់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប ទទួលបានការគាំទ្រលើសការរំពឹងទុក...» ដោយ៖ លឹម សុវណ្ណារិទ្ធ
ភ្នំពេញ៖ ថ្មីៗនេះ រាជបណ្ឌិត្យសភាកម្ពុជា សម្រេចបានជាសមិទ្ធផលថ្មីមួយ ដែលជាផលិតផលទឹកដោះគោស្រស់លើកដំបូងរបស់ខ្លួន និងដែលមានសង្វាក់ផលិតកម្មស្ថិតនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ស្ថិតក្នុងឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។ ទឹកដោះគោ «តេជោសែនឫស្សីត្រឹប» ជាផលិតផលទឹកដោះគោស្រស់ដែលស្ថិតក្នុងដំណាក់កាលជោគជ័យពាក់កណ្ដាលសម្រេច និងទើបតែបានចាប់ផ្ដើមដាក់លក់សាកល្បងនៅក្នុងទីផ្សារក្នុងស្រុក តែចាប់ផ្ដើម...
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា »
កាលពីពេលរសៀល ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអនុម័តពាក្យរូបវិទ្យាបានចំនួន០២ពាក្យ ដូចខាងក្រោម៖ RAC Media
រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ធំៗនៅចុងឆ្នាំ២០១៩នេះ!
នេះទុកជាឆ្នាំដ៏វិសេសវិសាលដែលរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីធំៗជាច្រើននៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ។ បើតាមការបង្ហាញរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា នៅចុងខែវិច្ឆិកាខាងមុខនេះ គឺនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជា នឹងមានរៀបចំកម្មវិធីធំៗចំនួន៣៖១. ពិធីសម្ពោធអគារឥន្ទ្រទេវី ពិធីខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្...
កិច្ចប្រជុំ ស្ដីពី «ការរៀបចំប្រព័ន្ធបច្ចេកវិទ្យា...»
នៅវេលាម៉ោងព្រឹក ៩៖០០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំ ស្ដីពី «ការរៀបចំប្រព័ន្ធបច្ចេកវិទ្យា» ជាមួយក្រុមអ្នកជំនាញជាន់ខ្ពស់ខាងបច្ចេកវិទ្យាព័ត៌មាននៃរាជបណ្ឌិត្យសភាកម្ពុជា។ក្នុងកិច្ចប្រជុំ ក្រុមការងារបានលើកយកកិច្ចការមួយចំនួនមកពិភាក្សា រួមមាន៖១. រាជបណ្ឌិត្យសភាកម្ពុជានឹងជុំរុញកម្មវិធីសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មានឱ្យកាន់មានភាពល្អប្រសើរជាងមុន២. ការរ...
«សាកភ្លក្ស ទឹកដោះគោតេជោសែនឬស្សីត្រឹប...»
បន្ទាប់ពីកិច្ចប្រជុំរួមរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ឆ្នាំ២០១៩ សាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឬស្សីត្រឹប ដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ បាននាំយកទឹកដោះគោស្រស់១០០ភាគរយ «ទឹកដោះគោ តេជោសែន ឫស្សីត្រឹប»ចែកជូន...