ព័ត៌មាន

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជាវាគ្មិនក្នុងវេទិកា ស្តីពី ទិដ្ឋភាពសេដ្ឋកិច្ចនៃគោលនយោបាយសម្លឹងមកទិសខាងត្បូង : បញ្ហាប្រឈមនិងសមទ្ធិផលនៅកោះជេជូ នៃសាធារណរដ្ឋកូរ៉េ»
ថ្ងៃសុក្រ, 31 ឧសភា 2019 ម៉ោង 10:42 AM
ចុចមើល

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញជាវាគ្មិនក្នុងវេទិកា ស្តីពី ទិដ្ឋភាពសេដ្ឋកិច្ចនៃគោលនយោបាយសម្លឹងមកទិសខាងត្បូង : បញ្ហាប្រឈមនិងសមទ្ធិផលនៅកោះជេជូ នៃសាធារណរដ្ឋកូរ៉េ»

  «មានទាំងបញ្ហាប្រឈមនិងឱកាសសម្រាប់កូរ៉។ មានបញ្ហាប្រឈមមួយចំនួនដូចជា៖ កូរ៉េត្រូវប្រកួតជាមួយយន្តការពិភពលោកដែលមានស្រាប់  ប្រជាជនកូរ៉េនិងប្រជាជនអាស៊ានហាក់មិនសូវយល់ពីគោលនយោបាយថ្មីនេះ គម្លាតសេដ្ឋកិច្ច អ្នកវិនិយោគអាស៊ាន​ដែលមានស្រាប់ផ្តុំតែនៅលើប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ហើយអាស៊ានមានប្រព័ន្ធនយោបាយខុសគ្នា និងមាន​លក្ខណៈ​សេដ្ឋកិច្ចខុសៗគ្នា និងភាពផ្សេងគ្នានៃតម្លៃសង្គម វប្បធម៌ និងឥរិយាបថ» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា។នៅចំពោះមុខអ្នកស្រាវជ្រាវកូរ៉េ អាស៊ាន និងអ្នកចូលរួមជាច្រើននាក់នោះ ឯកឧត្តមបានបន្ថែមថ...

«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និងរូបវិទ្យា»

កាលពីថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និងរូបវិទ្យា បានចំនួន០៧ពាក្យ ដូចខាងក្រោម៖RAC Media

«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និងរូបវិទ្យា»

«ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជួបពិភាក្សាការងារជាមួយអភិបាលរងក្រុងជេជូ»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ជួប ពិភាក្សាការងារនិងចែករំលែកបទពិសោធជាមួយអភិបាលរងក្រុង ជេជូ នៅសាលាក្រុងជេជូ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។ក្នុងជំនួបនោះ ឯកឧត្តមអភិបាលរងបានលើកឡើងពីវឌ្ឍនភាពនិងការរីកចម្រើនរបស់ខេត្តជេជូ ក៏ដូចជាសក្តានុពលទេសចរណ៍ដែលភាគជាបេតិកភណ្ឌពិភពលោកនៅក្នុងទឹកដីនៃកោះជេជូ ជូនដល់ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា។ឯកឧត្តមអភិបាលរងប...

«ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជួបពិភាក្សាការងារជាមួយអភិបាលរងក្រុងជេជូ»

«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

កាលពីថ្ងៃអង្គារ ទី២៨ ខែឧសភា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៊ី សុខគង់ បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍ បានចំនួន០៣ពាក្យ ដូចខាងក្រោម៖RAC Media

«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

«ពិធីការពារគម្រោងបណ្តោះអាសន្ននិក្ខេបបទថ្នាក់បណ្ឌិត» ដោយ៖ សេង មាន

ថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨៖៣០ នាទីព្រឹក នៅអគារE ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ ពិធីការពារគម្រោងបណ្តោះអាសន្ននិក្ខេបបទថ្នាក់បណ្ឌិតជូន៖- បេក្ខជន ម៉ឹល ផូ- ជំនាញ វិទ្យាសាស្រ្តសេដ្ឋកិច្ច (ជំនាន់ទី២ វគ្គ១)- ប្រធានបទ កត្តាជោគជ័យសម្រាប់សហគ្រិនកម្ពុជា- សាស្ត្រាចារ្យណែនាំ បណ្ឌិត ឆេង វណ្ណារិទ្ធជាលទ្ធផល គណៈកម្មការវា...

«ពិធីការពារគម្រោងបណ្តោះអាសន្ននិក្ខេបបទថ្នាក់បណ្ឌិត»
ដោយ៖ សេង មាន

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ - វគ្គទី៤ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

អ្នកទៅចូលរួមក្នុងពិធីសម្ពោធ «វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (https://i.pinimg.com/originals/fe/53/31)នៅក្នុងភាគទី៧ វគ្គទី៤ ដែលជាវគ្គបញ្ចប់នៃសុន្ទរកថារបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំងនេះ យើងសូមលើកយកបណ្ណសារស្តីពី «បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្នាំ១៩១៨)»[1] មកបង្ហាញបន្ត ដោយមានខ្លឹមសារដើម និងមានការកែសម្រួលម...

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» 
ភាគទី៧ - វគ្គទី៤
ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា 
មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

«វត្តមានគោទឹកដោះ១០០ក្បាល បង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា» ដោយ៖ សុ គន្ធា

«នេះជាលើកទី១ ហើយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការនាំគោទឹកដោះចូលនៅថ្ងៃស្អែកនេះ។ យើងបានរៀបចំតាមបច្ចេកវិទ្យាគោអឺរ៉ុប តាំងពីចំណីអាហារ ទឹកផឹក និងកន្លែងដេក ។ ដើម្បីធ្វើការសិក្សាស្រាវជ្រាវ រួចចែករំលែក​ដល់កសិករនៅពេលខាងមុខ» ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានសសេរនៅលើគណនីហ្េសប៊ុគរបស់លោកយ៉ាងដូចនេះកាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និង ប្រធានសមគមន៍ចិញ្ចឹមគ...

«វត្តមានគោទឹកដោះ១០០ក្បាល បង្កើតប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា»
ដោយ៖ សុ គន្ធា

«ស្ថានីយស្រែអំពិល អាចនឹងមានសំណល់ជើងប្រាសាទបុរាណសម័យមុនអង្គរ»

តាមការសន្និដ្ឋានជាបឋមរបស់ក្រុមអ្នកស្រាវជ្រាវកំណាយស្ថានីយ៍ស្រែអំពិល របស់វិទ្យាវប្បធម៌និងវិចិត្រសិល្បៈ នៃរាជ​បណ្ឌិត្យ​សភា​កម្ពុជា បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយស្រែអំពិល ជាក់ស្តែង បានរកឃើញថាមានភស្ដុតាងមួយចំនួន ដែល​បង្ហាញនៅទីតាំងកំណាយមាន រចនាសម្ព័ន្ធសំណង់ឥដ្ឋសង់តម្រៀបគ្នាជាជួរៗ មានរាងចតុកោណកែងដែលតម្រៀបតាម​ទិស​កើតលិច (ប្រវែង៤,៥ម៉ែត្រ) និងទិសជើងត្បូង (ប្រវែង៤ម៉ែត្រ)។ ចំណែកនៅចំកណ្ដាលមានប្រហ...

«ស្ថានីយស្រែអំពិល អាចនឹងមានសំណល់ជើងប្រាសាទបុរាណសម័យមុនអង្គរ»

«យុគថ្មរំលីងនៅបន្ទាយលង្វែក» ដោយ៖ បណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

(ផែនទីបន្ទាយលង្វែក និងទួលបាយក្អែក)បួនសតវត្សរ៍បន្ទាប់ពីសម័យអង្គររុងរឿង គឺជាសម័យមួយដែលគេហៅថា សម័យកណ្តាល។ សម័យនេះមិនសូវបានគេចងក្រងទុកក្នុងប្រវត្តិសាស្រ្តកម្ពុជាទេ ជាពិសេសការសិក្សាស្រាវជ្រាវខាងវិស័យបុរាណវត្ថុវិទ្យាក៏គ្មានដែរ។ ប្រភពចំណេះដឹងចម្បងនៃសម័យកណ្ដាលយោងទៅលើប្រវត្តិសាស្រ្តកម្ពុជា ដែលបានចងក្រងក្នុងសតវត្សរ៍ទី១៩ ដែលការចងក្រងនោះមានភាពស្មុគស្មាញ ច្របូកច្របល់លើកាលបរិច្ឆេទ ជាលក្ខណៈរឿងព្រេង និង កំណត់ត្រា...

«យុគថ្មរំលីងនៅបន្ទាយលង្វែក»
ដោយ៖ បណ្ឌិត ផុន កសិកា
អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

«ជំនួបថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និង ថ្នាក់ដឹកនាំក្រសួងទេសចរណ៍»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសហការី នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ ២០១៩ ម៉ោង៩ព្រឹក។ ជំនួបដ៏កម្រនេះ ធ្វើឡើងដើម្បីពិគ្រោះយោបល់ពីការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ហើយនេះក៏ជាចំណែកមួយនៃការស្រាវជ្រាវបឋមលើគម្រោងស្រាវជ្រាវ អំពីការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា របស់រាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចសន្ទនា បានធ្វើឡើងលើ...

«ជំនួបថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និង ថ្នាក់ដឹកនាំក្រសួងទេសចរណ៍»