ព័ត៌មាន

តើជំនួយអភិវឌ្ឍន៍របស់ប្រទេស G20  អាចដណ្តើមឧត្តមភាពលើសគោលនយោបាយ«ខែ្សក្រវ៉ាត់និងផ្លូវ»របស់ចិនបានទេ?

ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
ថ្ងៃអង្គារ, 19 មីនា 2019 ម៉ោង 10:25 AM
ចុចមើល

តើជំនួយអភិវឌ្ឍន៍របស់ប្រទេស G20 អាចដណ្តើមឧត្តមភាពលើសគោលនយោបាយ«ខែ្សក្រវ៉ាត់និងផ្លូវ»របស់ចិនបានទេ? ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

  ជំនួយអភិវឌ្ឍន៍នៃប្រទេសរីកចម្រើន ជាពិសេសក្រុមប្រទេស G20 និង ប្រទេស OECD បានហូរចូលមកប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈគណកម្មការជំនួយអភិវឌ្ឍន៍ ដែលជំនួយនេះផ្តល់មកប្រទេសក្រីក្រ ឬ ប្រទេសកំពុង អភិវឌ្ឍន៍តាមរូបភាពពីរយ៉ាង គឺជំនួយទ្វេភាគី និង ជំនួយពហុភាគី។ជំនួយទ្វេភាគី ជាជំនួយប្រទេសរីកចម្រើនបានផ្តល់ឱ្យប្រទេសក្រីក្រ ឬ ប្រទេសកំពុងអភិវឌ្ឍន៍ ដោយប្រទេសសមាជិក G20 ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ម្តងមួយៗ តាមរូបភាពផ្សេងៗ ដូចជា ជំនួយបច្ចេកទេស ការពង្រឹងសមត្ថភាព ការតស៊ូមតិ ការគោរពសិទ្ធិមនុស្ស ជាដើម។ ចំណែកឯប្រទេសជប៉ុនវិញតែងតែជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍លើវិស័យអភិវឌ្ឍន៍...

បាឋកថា ស្តីពី «ការតម្រង់តួនាទីវប្បធម៌មូលធន ចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ»

នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពនៃ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមប៉ូឡូញ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបាឋកថាមួយ ស្តីពី «ការតម្រង់តួនាទីវប្បធម៌មូលធន ចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ»នៅក្នុងខ្លឹមសារនៃ បាឋកថា លោកសាស្ត្រចារ្យ...

បាឋកថា ស្តីពី «ការតម្រង់តួនាទីវប្បធម៌មូលធន ចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ»

«កិច្ចប្រជុំស្តីពីដំណើរការសាងសង់អគារឥន្ទ្រទេវី»

ក្រុមការងារសាងសង់អគារ ឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមអគ្គលេខាធិការ យង់ ពៅ នៅរសៀលថ្ងៃចន្ទ១៣ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ នេះ បានទទួលជួបពិភាក្សា លើកិច្ចការមួយចំនួន ជាមួយក្រុមការងារ បច្ចេកទេសវិស្វកម្ម ដែលដឹកនាំដោយ លោក លឹម សុក្រាត ជាស្ថាបត្យករ និងជាមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា។គោលបំណងនៃជំនួបនេះ គឺដើម្បី សិក្សា ពិនិត្យ លើការរៀបចំប...

«កិច្ចប្រជុំស្តីពីដំណើរការសាងសង់អគារឥន្ទ្រទេវី»

«ការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី»

កញ្ញា Shahnaz Nur Firdausi ជំនួយការគម្រោងមកពីវិទ្យាស្ថានបច្ចេកវិទ្យាបានឌុង ប្រទេសឥណ្ឌូណេស៊ី បានធ្វើបទបង្ហាញពីការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី ហើយក៏ជាវាគ្មិនទី៥ សម្រាប់កម្មវិធីសិក្ខាសាលា ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» នៅខេត្តសៀមរាប នាថ្ងៃ ចន្ទ ទី១៨ ខែមីនា ឆ្នាំ​២០១៩។ប្រទេសឥណ្ឌូណេស៊ីបានប...

«ការវាយតម្លៃស្តុកកាបូនព្រៃកោងកាងនៅក្នុង Segara Anakan នៅជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី»

«ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី»

ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី ជាប្រធានបទមួយត្រូវបានលើកមកបង្ហាញ ដោយលោក Mohamad Fairoz Bin Mohamed នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍»។ លោកបានចាប់ផ្តើមពីការដាក់ជូនតាមសន្និបាតក្របខណ្ឌអង្គការសហប្រជាជាតិលើបម្រែបម្រួលអាកាសធាតុ(UNFCCC)  និងប្រព័ន្ធត្រួតពិនិត្យឧស្ម័នផ្ទះកញ...

«ការគណនាកាបូននៃវិស័យការប្រើប្រាស់ដីនិងការដាំដំណាំនៅក្នុងប្រទេសសិង្ហបុរី»

«អេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិវីរៈជ័យ»

អ្នកស្រី ជាតិ មារតី អនុប្រធានការិយាល័យ នៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាបអគ្គនាយកដ្ឋានអភិរក្សនិងការពារធម្មជាតិ ក្រសួងបរិស្ថាន បានធ្វើបទបង្ហាញពីអេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការ​ពារឧទ្យានជាតិវីរៈជ័យ នៅក្នុងកម្មវិធីសិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍»  នៅខេត្តសៀមរាប នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ​២០១៩។អ្នកស្រី...

«អេកូទេសចរណ៍ស្ថិតនៅក្នុងតំបន់ការពារឧទ្យានជាតិវីរៈជ័យ»

«គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»

លោក កើត វិទ្យា ជាវាគ្មិនដែលអញ្ជើញមកពីអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរអប្សរា  លោកបានធ្វើបទបង្ហាញពី «គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»។ខ្លឹមសារនៃបទបង្ហាញ លោកបានធ្វើការចាប់ផ្តើម ពីបដិវត្តន៍ឧស្សាហកម្មទៅកាន់ បដិវត្តន៍ព័ត៌មាននិងបដិវត្តន៍អេកូឡូស៊ីនៅឆ្នាំ២០២០។ ដោយលោកបានបញ្ជាក់ថា «អេកូទេសចរណ៍បានកំណត់ជាទម្រង់មួយនៃទេសចរណ៍ផ្អែកលើធម្មជាតិប៉ុន្តែវាបានបង្កើតជ...

«គោលនយោបាយបរិស្ថានសម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍៖ការអនុវត្តរបស់អាជ្ញាធរអប្សរា»

«ការអភិវឌ្ឍអេកូទេសចរណ៍នៅសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប»

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ កញ្ញា គ្រី សុខណា វាគ្មិនកិត្តិយសវ័យក្មេងមួយរូប បានអញ្ជើញមកធ្វើបទបង្ហាញមួយនៅកម្មវិធីសិក្ខាសាលាស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ‍‍» ដែលបានសម្របសម្រួលដោយអ្នកស្រីបណ្ឌិត Elizabeth Carig នាខេត្តសៀមរាប នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ​២០១៩។សូមបញ្ជាក់ដែរថា ទេសចរណ៍គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មដែលធំបំផុតនៅលើពិភពលោកនិងរ...

«ការអភិវឌ្ឍអេកូទេសចរណ៍នៅសហគមន៍កំពង់ភ្លុក ខេត្តសៀមរាប»

«ប្រវត្តិលេខសូន្យ (A History of Zero)» ស្រាវជ្រាវដោយ៖ លោក យឹម​អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិ

តាមការវិវឌ្ឍនៃមនុស្សនៅមុនគ្រឹះសករាជ មនុស្សដើមទាក់ទងគ្នាដោយកាយវិការ ឬ ប្រើសញ្ញា ដើម្បីសម្គាល់អ្វីមួយជាបន្តបន្ទាប់ រហូតដល់ប្រើសញ្ញាតំណាងជាលេខ ចំនួន ដូចជាពួកស៊ូមៀរ (Sumerians) បង្កើតប្រព័ន្ធរាប់។ តែនៅក្រោយគ្រឹះសករាជ តាមឯកសារនានាថា​ លេខសូន្យ (០) កើតមានឡើងក្រោយគេ គឺក្រោយពីលេខ 1, 2, 3, 4, 5, 6, 7, 8, 9 តើវាពិតដែរឬទេ?  តើជនជាតិខ្មែរបុរាណបង្កើតសូន្យឬទេ? យើងនឹងពិពណ៌នានូវប្រវត្តិខ្លះៗនៃលេខសូន្យដូចខាងក្រោម។ទ...

«ប្រវត្តិលេខសូន្យ (A History of Zero)»
ស្រាវជ្រាវដោយ៖ លោក យឹម​អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យា និងស្ថិតិ

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» - ភាគទី៥ - វគ្គទី១ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅក្នុងអត្ថបទភាគទី៥នេះ យើងនឹងបង្ហាញអំពីពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រុងភ្នំពេញ រយៈពេល៣ថ្ងៃ គឺពីថ្ងៃសុក្រទី២៧ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យទី១ ខែមីនា ឆ្នាំ១៩២៥។​ទាញយកអត្ថបទនេះជា pdf ពី៖ http://rac.apppeppers.com/royal-academy/research/attachments/original/59.pdf?1550292374RAC Media 

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» 
- ភាគទី៥ - វគ្គទី១
អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា