ព័ត៌មាន
សហគមន៍ខ្មែរអ៊ិស្លាម(ជ្វា)នៅខេត្តកំពត - ករណីសិក្សា ៖ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយ៖ ម៉ិល វាសនា មន្ត្រីវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ
«ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកពង្រីកប្រតិបត្តិការទីផ្សារនៅកម្ពុជា»
ភ្នំពេញ៖ Crown Holdings Inc ជាក្រុមហ៊ុនផលិតផលសម្រាប់ការវេចខ្ចប់ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ហើយនៅខែមករា បានដាក់ដំណើរការខ្សែចង្វាក់ផលិតផលសម្បកកំប៉ុងទី៣របស់ខ្លួននៅរាជធានីភ្នំពេញ ប៉ុន្តែក្រុមហ៊ុនមិនទាន់បញ្ជាក់លម្អិតពីចង្វាក់ផលិតកម្មថ្មីនៅឡើយទេ ថាមាន សមត្ថភាពផលិតកម្ម ដើមទុនវិនិយោគ ឬទីតាំងជាក់លាក់នោះទេ។ នេះបើយោងតាមការផ្សាយព័ត៌មាននៅគេហទំព័រភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩។យោងតាមប្រភពដដែល...
«ដំណឹងអាហាររូបករណ៍សិក្សាជាន់ខ្ពស់អន្តរជាតិឆ្នាំ ២០១៩-២០២០»
សូមជម្រាបជូនអ្នកស្រាវជ្រាវ និងសាធារណជនទាំងអស់មេត្តាជ្រាបថា, មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី (Asia Research Center) នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយទទួលបានការឧបត្ថម្ភពីវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (មូលនិធីកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់) ដល់មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីឆ្នាំ២០០៤ដល់បច្ចុប្បន្ន។ មជ្ឍមណ្ឌលស្រាវជ្រាវអាស៊ី សូមជម្រាបជូនអ្នកស្រាវជ្រាវជាតិ និងសាធារណៈជនទូទៅនូវ «កម្មវិ...
សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»
បច្ចេកសព្ទចំនួន ៧ ត្រូវបានអនុម័ត នៅសប្តាហ៍ទី១ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត នាថ្ងៃអង្គារ ១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ មានដូចជា ១. វត្ថុវិស័យ ២. វត្ថុវិស័យនិយម ៣. ប្រធានអារម្មណ៍។- បច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន០៤ ពាក្យ ដែលបានបន្តប្រជុំពិនិត្យ ពិភាក្សានិងអនុម័ត នាថ្ងៃ...
«កម្ពុជា និងឥណ្ឌូណេស៊ីគ្រោងរៀបចំព្រឹត្តការណ៍កីឡាវាយកូនហ្គូលមិត្តភាព និងពិព័រណ៍ទេសចរណ៍នៅឆ្នាំ២០១៩នេះ...»
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងឥណ្ឌូណេស៊ីឱ្យកាន់តែរឹងមាំនោះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ នៅទីស្ដីការក្រសួងទេសចរណ៍ មានជំនួបការទូតមួយបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ស៊ូឌីម៉ាន់ ហាសសេង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។នៅក្នុងខ្លឹមសារនៃជំនួបនោះ អ្នកនាំពាក្យក្រសួងទេសចរណ៍ ឯកឧត្តម ទិត្យ ចន្ថា បានប្រាប់...
«កម្ពុជា និងឥណ្ឌូណេស៊ីនឹងមានការហោះហើរត្រង់នៅអំឡុងពាក់កណ្តាលឆ្នាំ២០១៩នេះ»
ភ្នំពេញ៖ នៅក្នុងជំនួបជាមួយឯកឧត្តមស៊ួឌីរាសម៉ាន់ ហាសសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជានាព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍បានបញ្ជាក់ថានៅពាក់កណ្ដាលឆ្នាំ២០១៩ នេះ ប្រទេសកម្ពុជា និងប្រទេសឥណ្ឌូណេស៊ីបានឯក ភាពគ្នាឱ្យមានការហោះហើរត្រង់ពីរាជធានីហ្សាការតាមកកាន់រាជធានីភ្នំពេញ។គម្រោងនេះ អាចទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរឥណ...
«ប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា»
ថ្ងៃពុធ ២កេីត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន ០៤ ពាក្យ ដូចខាងក្រោម៖
«និស្សិតដេប៉ាតឺម៉ង់ភូមិវិទ្យានិងរៀបចំដែនដី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុះកម្មសិក្សាស្រាវជ្រាវ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដោយ៖ ស្រី សីហា
ខេត្តព្រះវិហារ៖ ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០១៩ និស្សិតឆ្នាំទី៣ និងទី៤ ចំនួន១៧៤នាក់ រួមជាមួយនឹងសាស្ត្រាចារ្យ ចំនួន១០នាក់ នៃដេប៉ាតឺម៉ង់ភូមិវិទ្យា និងរៀបចំដែនដី បានចាប់អារម្មណ៍ទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និងតំបន់ជិតខាងឧទ្យានសម្រាប់ការចុះធ្វើកម្មសិក្សាស្រាវជ្រាវអំពីភូមិវិទ្យារូបនិងភូមិវិទ្យាមនុស្ស។ ក្រុមនិស្សិតដែលស្រាវជ្រាវអំពីភូមិវិទ្យារូប បានផ្តោតលើប្រធានបទសំខាន់ចំនួន៧ គឺ៖ ១....
«សក្តានុពលនៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ចិន» ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
ផ្លូវនឹងខ្សែក្រវាត់ជាច្រកសេដ្ឋកិច្ចមួយ សំដៅលើប្រព័ន្ធនៃការដឹកជញ្ជូនទំនិញឬសេវាឆ្លងដែន ជាពិសេសសម្រាប់ប្រទេសដែលគ្មានផ្លូវសមុទ្រ។ ច្រកសេដ្ឋកិច្ចនេះ អាចធ្វើឡើងតាមរយៈផ្លូវជាតិ ឬតាមរយៈផ្លូវដែក ដែលអាចជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់នៅជុំវិញផ្លូវនេះ។ ច្រកសេដ្ឋកិច្ចជាតំណភ្ជាប់ទាំងទំនាក់សេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ ព្រមទាំងការបង្កើតសុខដុមនីយកម្មនៃប្រទេសក្បែរខាងឬប្រទេសស្ថិតក្នុងតំបន់តភ្ជាប់ច្រកសេដ្ឋកិច្ចនេះ។...
«គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បើកដំណើរដូចធម្មតា...»
រដ្ឋមន្ត្រីអប់រំអំពាវនាវ គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បើកដំណើរដូចធម្មតានៅថ្ងៃចូលឆ្នាំចិននៅក្នុងឱកាសបុណ្យចូលឆ្នាំចិនជាពិសេសនៅរាជធានីភ្នំពេញ គឺមានសាលាឯកជនមួយចំនួនបានចេញសេចក្តីជូនដំណឹងរយៈពេល៤ ថ្ងៃ នៃការឈប់សម្រាក គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០១៩។ បើយោងតាមការផ្សព្វផ្សាយរបស់គេហរទំព័ររបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ថា «គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ បើកដំណើរដូចធម្...