ព័ត៌មាន
«សកម្មភាពសាងសង់ពេលព្រឹកនេះ...»
«សកម្មភាពជាទម្លាប់របស់អគ្គលេខាធិការ ចុះត្រួតពិនិត្យការងារមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា»
សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យអំពីសកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅថា ក្នុងនាមជាថ្នាក់ដឹកនាំម្នាក់ ការចុះទៅសួរទុក្ខមន្ត្រីតាមអង្គភាពសាម៉ី ជាកិច្...
«ដំណើរការស្រាវជ្រាវឈានដល់ខេត្តស្ទឹងត្រែង...»
កាលពីឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថាន បានដឹកនាំក្រុមស្រាវជ្រាវចុះសិក្សាស្រាវជ្រាវអំពី «សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបី នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដែលស្ថិតនៅក្នុងឃុំឆែប១ និងឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ តាមរយៈការចុះទីស្រាវជ្រាវដោយផ្ទាល់នៅតំបន់ឧទ្យាន ក្រុមក...
«ការត្រួតពិនិត្យប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់រាជបណ្ឌិត្យសភាកម្ពុជា»
ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ បានបញ្ជាក់និងក្រើនរំលឹកដល់មន្ត្រីរាជការថា បញ្ហាវត្តមានក្នុងម៉ោងធ្វើការងារក្នុងនាមជាមន្ត្រីរាជការស៊ីវិល ជាបញ្ហាដែលវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័...
«កិច្ចសហប្រតិបត្តិការរវាងមូលនិធិខុនរ៉ាដ អាដិនណូអ៊ែររបស់អាល្លឺម៉ង់ និងវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»
នៅក្នុងឱកាសឡើងតំណែងថ្មីជានាយកមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ លោកបណ្ឌិត Daniel Schmueking បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងជំនួបមួយជាមួយអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា នៅឯសាលស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ នៅក្នុងជំនួបកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨...
«ជំនួបដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាកលវិទ្យាល័យក្វាងតុង ...»
គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅតែជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បីតែគ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជននានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រទេសជាដៃគូ។ យ៉ាងណាម៉ិញ ប្រតិភូនៃសាកលវិទ្យាល័យក្វាងតុង បានអញ្ជើញមកជួបប្រជុំជាមួយថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ...
«ការស្រាវជ្រាវមរតកវប្បធម៌រូបី និងអរូបីនៅខេត្តក្រចេះ»
ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំក្រុមស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈចុះសិក្សាស្រាវជ្រាវអំពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងមរតកវប្បធម៌អរូបីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប និងការសិក្សាសង្កេតមរតកវប្បធម៌អរូបីដូចគ្នានៅខេត្តក្រចេះ។ ការសិក្សានេះមានគោលបំណងស្រាវជ្រាវពីការប្រើប្រាស់ដើមខ្ជែង (ដើមទ្រាំងដែលភាសាអ្នកស្រុកតាមតំបន់ ហៅថា...
«វេទិកាវិទ្យាសាស្ត្រពីលទ្ធភាពនៃការប្រើប្រាស់ទឹកភ្លៀងក្នុងបរិបទនៃការប្រើប្រាស់បច្ចេកវិជ្ជាទំនើប...»
(ហូជីមិញ)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានប្រតិភូកម្ពុជា រួមដំណើរដោយឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថាន ជីវសាស្រ្ត វេជ្ជសាស្ត្រ និងកសិកម្ម និងលោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានចូលរួមក្នុងកម្មវិធីសិក្ខាសាលា «ការប្រើប្រាស់ទឹកភ្លៀងសម្រាប់បរិភោគ ៖ សេចក្តីត្រូវការ និង ស្ថានភាពបច្ចុប្បន្ន នៅបណ្តាប្រទេសអាស៊ាន»។ ក្នុងនោះដ...
«សមិទ្ធិផល១២ខែ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា»
នៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ នៅក្នុងរយៈពេលមួយឆ្នាំនេះរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបានសមិទ្ធផលជាសង្ខេបដូចដូចខាងក្រោម៖ ១. កិច្ចសហប្រតិបត្តិការក្រៅប្រទេស ក្នុង...
បាឋកថា ស្តីពី «ការកាត់បន្ថយភាពក្រីក្រប្រជាជនតាមរយៈ ការដាំដំណាំមន និងចិញ្ចឹមដង្កូវនាង»
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ ការចិញ្ចឹមដង្កូវនាងនៅប្រទេសចិន ត្រូវបានគេទទួលស្គាល់និងឱ្យឈ្មោះថាជា ប្រទេសសរសៃសូត្រ»។ «ចំណែកនៅក្នុងប្រទេសកម្ពុជាវិញ សរសៃសូត្រមានសារសំខាន់ និងបានចា...