ព័ត៌មាន
សារៈសំខាន់នៃការពង្រឹងនីតិរដ្ឋ នៅក្នុងដំណើរការអភិវឌ្ឍសង្គម
ក្នុងឋានៈជារដ្ឋអធិបតេយ្យ កម្ពុជាត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ខ្លួនតែមួយគត់
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងការនាំមកនូវសន្តិភាពតាមរយៈការបញ្ចប់ជម្លោះជាង៣ទសវត្សរ៍ នាំមកនូវការអនុវត្តសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបង្រួបបង្រួមនិងឯកភាពជាតិ។ ខ្លឹមសារនិងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលមកក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣រួចមកហើយ និងដែលរាជរដ្ឋាភិបាលបានគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់កំពូលរបស់ជាតិមួយនេះ បើទ...
ហេតុអ្វីបានជាអ្នកនយោបាយនៅតែបន្តខ្វែងគំនិតគ្នាពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស?
ដោយ៖ លឹម សុវណ្ណរិទ្ធ ៣៣ឆ្នាំក្រោយពីការចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អ្នកនយោបាយខ្មែរនៅតែបន្តខ្វែងគំនិតគ្នា ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ជារៀងរាល់ឆ្នាំនៅជិតថ្ងៃគម្រប់ខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស អ្នកនយោបាយប្រឆាំង និងក្រុមអ្នករិះគន់រដ្ឋាភិបាល តែងលើកឡើងនិងបន្តចោទប្រកាន់ថា រាជរដ្ឋាភិបាលក...
ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញចូលរួមកិច្ចប្រជុំប្រមូលទិន្ន័យ និងផ្តល់ព័ត៌មានសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៣-២០២៤ នៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ ឆ្នាំ២០១៧-២០២៥
នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងកញ្ញា ម៉ៅ សុគន្ធា មន្ត្រីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចូលរួមប្រជុំ ដើម្បីប្រមូលទិន្ន័យ និងផ្តល់ព័ត៌មានសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៣-២០២៤ នៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ ឆ្នាំ២០១៧-២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការ...
ក្រដាសប្រាក់ថ្មី ក្លាយជាប្រធានបទថ្មី ដើម្បីវិទ្ធង្សនា បម្រើមហិច្ឆតានយោបាយប្រឆាំង?
ដោយ៖ លឹម សុវណ្ណរិទ្ធ ក្រោយរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យអនុញ្ញាតឱ្យប្រើប្រាស់ធនប័ត្រអនុស្សាវរីយ៍ (ក្រដាសប្រាក់) ប្រភេទថ្មី ប្រភេទ ២០០ ០០០រៀល កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងរាជ្យសម្បត្តិព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី (២៩ តុលា ២០០៤ -២៩ តុលា ២០២៤) ការសាទរ ចម្ងល់ និងប្រតិកម្មផ្សេងៗ ប...
ប្រសិនបើរដ្ឋាភិបាលមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្មើនឹងមិនគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា?
ដោយ៖ បណ្ឌិត យង់ ពៅ ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល ៣៣ឆ្នាំហើយ ដែលកិច្ចព្រមព្រៀងនេះបានផ្ដល់នូវមូលដ្ឋានសម្រាប់កម្ពុជាអាចឈានទៅសម្រេចបាននូវជោគជ័យដ៏ធំធេង ក្នុងការកសាងសន្តិភាពពេញលេញជាប្រវត្តិសាស្ត្រ ក្រោយប្រទេសអាស៊ីអាគ្នេយ៍មួយនេះពើបប្រទះនឹងសង្គ្រាមស៊ីវិលប្រមាណជា៣ទសវត្សរ៍។ ក្នុងរយៈពេលជាង៣៣ឆ្នាំមកនេះ កម្ពុជាបានអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន...
បណ្ឌិត យង់ ពៅ៖ អាស៊ានពិបាកដោះស្រាយវិបត្តិមីយ៉ាន់ម៉ា ព្រោះតែគ្មានជំហររួម និងផ្អែកលើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរៀងខ្លួន
សម្រាប់វិបត្តិមីយ៉ាន់ម៉ា គឺជាករណីមួយដែលអាស៊ានពិបាកនឹងចូលរួមជួយស្ដារវិបត្តិនេះ ព្រោះអាស៊ានមិនមានការប្រកាន់ជំហររួម ដោយប្រទេសជាសមាជិកបានប្រកាន់ជំហរផ្សេងៗគ្នារៀងខ្លួន បើទោះបីជាធម្មនុញ្ញអាស៊ានបានចែងថាអាស៊ានត្រូវមានគោលជំហររួមគ្នា (កុងសង់ស៊ីស) និងមានគោលការណ៍មិនលូកលាន់កិច្ចការផ្ទៃក្នុងគ្នាក៏ដោយក្ដី ពោលគឺសមាជិកអាស៊ាននីមួយៗ នៅតែប្រកាន់គោលជំហរផ្ទាល់ខ្លួន ដែលគិតគូរលើផលប្រយោជន៍ជាតិខ្លួនជាចម្បង។ ប្រទេស...
បាតុភាពកើតមានក្នុងពន្ធនាគារ ម១ បង្ហាញពីភាពអនាធិបតេយ្យនៅពន្ធនាគារ ប៉ះពាល់មុខមាត់រាជរដ្ឋាភិបាល និងប្រទេសជាតិ ដែលត្រូវពង្រឹងការអនុវត្តវិន័យនិងធានាឱ្យបានការគ្រប់គ្រងតឹងរ៉ឹងបំផុត
ដោយ៖ បណ្ឌិត យង់ ពៅ ក្រោយការបែកធ្លាយវីដេអូរាំសប្បាយរបស់អ្នកជាប់ឃុំឃាំងនៅពន្ធនាគារ ម១ ប្រតិកម្មជាបន្តបន្ទាប់ត្រូវបានលើកឡើង ហើយបានក្លាយទៅជាប្រធានបទដ៏ក្ដៅមួយពេញបណ្ដាញសង្គមនាពេលថ្មីៗនេះ។ ប្រការនេះបានបង្ហាញថា ពន្ធនាគារនោះ ហាក់ដូចជាបាត់បង់សណ្តាប់ធ្នាប់ក្នុងការគ្រប់គ្រង ហើយទំនងជាវីដេអូនេះគឺជារឿងដែលកើតមានឡើងពិតប្រាកដមែន ទើបមានការកែសម្រួលភារកិច្ចប្រធានពន្ធនាគារនេះ។ បាតុភាពអវិជ្ជមាននេះ បានបង្ហាញពីភាពអនាធិប...
រាជបណ្ឌិត្យសភាកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនពីរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងក្រុមហ៊ុន Capital Continuum Advisers LTD និងក្រុមហ៊ុន Climate Asset Fac...
បណ្ឌិត យង់ ពៅ៖ ការកៀងគរបរទេសឱ្យចូលរួមក្នុងបាតុកម្មរបស់ខ្លួន បានបង្ហាញពីទង្វើទុច្ចរឹតរបស់ក្រុមជ្រុលនិយមចំពោះជាតិ និងជាការបំបែកបំបាក់ខ្មែរ ដើម្បីតែផលប្រយោជន៍សួនតួរបស់ខ្លួន
ជាថ្មីម្ដងហើយម្ដងទៀត ក្រុមប្រឆាំងនៅក្រៅប្រទេស បានព្យាយាមញុះញង់ឱ្យកើតមានបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈលេស និងហេតុផលផ្សេងៗមិនចេះចប់ ដែលចុងក្រោយនេះ ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដកប្រទេសកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក៏ដោយក្ដី ក៏ក្រុមនេះនៅតែបន្តលើកឡើងនូវបញ្ហាផ្សេងៗក្រោមរូបភាពបំភ្លៃផង និងបញ្ហាមិនពិតផ្សេងៗទៀត ដើម្បីដុតបញ្ឆេះកំហឹងពលរដ្ឋនៅក្រៅប្រទេស តាម...