ព័ត៌មាន
ទស្សនវិជ្ជាសង្គមនិងទស្សនវិជ្ជានយោបាយខ្មែរ តាមរយៈរបាំត្រុដិ ដោយ៖ លោក ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
«ពិធីបើកការដ្ឋានជីកប្រឡាយព្រំដីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប»
(ខេត្តព្រះវិហារ)៖ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតថា្នក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមពិធីបើកការដ្ឋានជីកប្រឡាយព្រំដីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងនៅក្នុងឃុំឆែប ១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។គួររំលឹកផងដែរថា នៅក្នុងឱកាសនេះផងដែរ...
ការជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប
នៅថ្ងៃអាទិត្យ ១២ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងនិស្សិតថា្នក់បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា ទៅចូលរួមក្នុងការចាប់ផ្តើមជីកប្រឡាយជុំវិញឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងនៅក្នុងឃុំឆែប ១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ...
បណ្ឌិត គិន ភា : បើមិនជួយខ្មែរ កុំបំផ្លាញខ្មែរបម្រើបរទេស!
ប្រតិកម្មម្ដងហើយម្ដងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងបេះដូងដ៏ពុះកញ្ជ្រោលរបស់ប្រជាជនខ្មែរទូទាំងប្រទេសនិងប្រជាជនខ្មែរដ៏ច្រើនលើសលប់ដែលកំពុងរស់នៅឯនាយសមុទ្រ ដែលប្រាថ្នាចង់ឃើញព្រែកជីកនេះលេចចេញជារូបរាងឆាប់ៗនៅលើទឹកដីខ្មែរ ដែលជារដ្ឋអធិបតេយ្យមួយមានអត្ថិភាពរាប់ពាន់ឆ្នាំមកហើយនៅលើផែនដី។គោលបំណងរបស់លោក សម រង្ស៊ី ចំពោះករណីនេះមានបួនធំ...
ឯកឧត្ដមបណ្ឌិត យង់ ពៅ ផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថៃ អំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ថៃ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថៃ Thai Public Broadcasting Service (Thai PBS) អំពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជា-ថៃ ដែលផ្ដោតទៅលើការខ្វែងគំនិតគ្នា រវាងប្រជាជនប្រទេសទាំងពីរទៅលើបញ្ហាវប្បធម៌ និងការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។ឆ្លើយតបទៅនឹងសំណួរអំពីការខ្វែងគំនិតគ្ន...
ការរំពឹងទុកចំពោះដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកូរ៉េខាងត្បូង
សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា ហើយនឹងជាប្រធានព្រឹទ្ធសភាកម្ពុជានាពេលបច្ចុប្បន្ន គឺជាថា្នក់ដឹកនាំកម្ពុជាមួយរូបដែលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជាជាមួយ និងសាធារណរដ្ឋកូរ៉េនៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៧។ តាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ហេតុអ្វីបានជាអ្នកនយោបាយមួយចំនួន ក្លាយខ្លួនទៅជាអ្នកប្រឆាំងផលប្រយោជន៍ជាតិមាតុភូមិរបស់ខ្លួន? ដោយ៖ លឹម សុវណ្ណារិទ្ធ
នៅក្នុងសង្វៀននយោបាយ គេតែងតែឃើញតួអង្គនយោបាយនីមួយៗប្រើប្រាស់យុទ្ធសាស្ត្រ យុទ្ធវិធី ក៏ដូចជាដើរតួនាទីគ្រប់រូបភាព និងនៅគ្រប់ទិដ្ឋភាព ធ្វើយ៉ាងណាដើម្បីមានប្រៀបលើដៃគូប្រជែង និងដើម្បីទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ពិសេសការគាំទ្រពីសំណាក់ប្រជាជនដែលជាប្រភពអំណាចនៅក្នុងសង្គមប្រជាធិបតេយ្យ ទៅតាមបែបផែនច្បាប់ ឬនិន្នាការសង្គមនៃប្រទេសនីមួយៗ។ ការប្រជែងគ្នាដណ្ដើមភាពជោគជ័យនៅក្នុងសង្វៀននយោបាយ គឺជាលក្ខ...
បណ្ឌិតសភាចារ្យ សុខ ទូច៖ ត្រូវបំផុសស្មារតីជួយប្រទេសជាតិ ស្រលាញ់ជាតិ ការពារជាតិ ដើម្បីផលប្រយោជន៍ជាតិ នោះទើបយើងទទួលបានប្រទេសជាតិមួយដ៏ខ្លាំង
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបំផុសស្មារតីស្នេហាជាតិ រួមចំណែកជួយដល់ប្រទេសជាតិ ការពារជាតិ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីផលប្រយោជន៍ជាតិ ដើម្បីអាចទ...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំនូវកិច្ចពិភាក្សាតុមូលមួយស្ដីពី «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» ដើម្បីបង្ហាញអំពីទស្សនៈយល់ឃើញពីសំណាក់បញ្ញវន្ត អ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងប្រវត្តិនៃជម្លោះ បញ្ហាស្នូលសំខាន់ៗដែលនាំទៅដល់ជម្លោះ និងស្ថានការណ៍វិវត្តចុងក្រោយនៅតំបន់មជ្ឈិមបូព៌...
ព្រែកជីកហ្វូណនតេជោ សមិទ្ធផលមិនធ្លាប់មានក្នុងរយៈពេលជាង ៤០០ឆ្នាំ និងជានិមិត្តរូបនៃស្មារតីឯកភាពជាតិដ៏មោះមុតបំផុតរបស់ខ្មែរ
ដោយ៖ លឹម សុវណ្ណរិទ្ធ ហេតុការណ៍កើតមានឡើងនៅក្នុងប្រវត្តិសាស្ត្រខ្មែរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ប្រទេសកម្ពុជាបានចាប់ផ្ដើមបាត់បង់ច្រកផ្លូវទឹកទៅកាន់សមុទ្ររបស់ខ្លួន ដែលស្ថិតនៅតំបន់ដីសណ្ដទន្លេមេគង្គ (បច្ចុប្បន្នជាដែនដីភាគខាងត្បូងរបស់ប្រទេសវៀតណាម) ព្រមទាំងកំពង់ផែធំៗចំនួន៣ នៅក្នុងសតវត្សទី១៦ នៃគ្រិស្តសករាជ ដែលជាផ្លូវគមនាគមន៍ដ៏សំខាន់ តភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូតរបស់ប្រទ...