ព័ត៌មាន
ក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីធ្វើការផ្លាស់ប្តូរ ដោយ៖ បណ្ឌិត វង់ សំអូន- ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា
ក្រុមទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មី (Constructivist)
ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជាក្រុមទស្សនវិទូបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវផ្សេងៗគ្នា ដើម្បីឈានទៅបង្កើតចំណេះដឹង ឬរបកគំហើញថ្មីៗ ដោយអាស្រ័យលើបញ្ហាកំពុងសិក្សាស្រាវជ្រាវទាំងនោះ។ ក្រុមទស្សនវិទូដែលនិយមការសិក្សាស្រាវជ្រាវដើម្បីបង្កើតទ្រឹស្តីថ្មីៗ (Theory generation) បានផ្តោតយ៉ាងសំខាន់លើការប្រើប្រាស់ គោលវិធីសិក្សាស្រាវជ្រាវតាមបែបគុណវិស័យតែប៉ុណ្ណោះ ដោយបានសិក្សាលើបាតុភូត...
ការស្វែងយល់ពីមូលធនមនុស្ស ដោយ៖ ដោយ៖ លោក ប៉ាន់ សំណាង មន្ត្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គមរាជបណ្ឌិត្យសភាកម្ពុជា
ការប្រែប្រួល តែងតែកើតមានជានិច្ច ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពីពេលមួយទៅពេលមួយ ពីកន្លែងមួយទៅកន្លែងមួយ។ ពីមុនគេតែងលើកឡើងថា«ធនធានមនុស្ស ជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ»។ ពាក្យ «ធនធានមនុស្ស» ក្លាយជាប្រធានបទសំខាន់ក្នុងការអប់រំ។ ប៉ុន្ដែកម្ពុជានាសម័យនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ដ្រ ច្...
បញ្ហាប្រឈមសំខាន់ៗសម្រាប់ការដឹកនាំរបស់សម្តេចនាយកដ្ឋមន្ត្រី ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានក្លាយទៅជានាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៣ ហើយនឹងបន្ទាប់ពីសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកាន់ដំណែងជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជាអស់រយៈពេល ៣៨ ឆ្នាំនោះបានលាលែងចេញពីដំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ ការឡើងកាន់ដំណែងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវប្រឈមនឹងបញ្ហាជាច្រើនដ...
អ្វីទៅជាការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីមុនៗ ឬទ្រឹស្តីមានស្រាប់? ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទការល័យរាជបណ្ឌិត្យសភាកម្ពុជា
ក្រុមទស្សនវិទូ ដែលនិយមលើការសិក្សាស្រាវជ្រាវដើម្បីផ្ទៀងផ្ទាត់ទ្រឹស្តីពីមុនៗ (Postpositivist) បានបញ្ជាក់ថា រាល់ចំណេះដឹង ឬទស្សនដែលមានស្រាប់ទាំងអស់មិនប្រាកដថាត្រឹមត្រូវ១០០%នោះទេ។ អ្នកសិក្សាស្រាវជ្រាវ ឬអ្នកនិពន្ធសៀវភៅផ្នែកវិទ្យាសាស្ត្រសង្គមបានប្រមូល និងប្រើប្រាស់ព័ត៌មានឬទិន្នន័យនៅក្នុងសម័យកាលណាមួយដែលពួកគេបានឆ្លងកាត់ ឬបានជួបប្រទះដើម្បីចងក្រងជាឯកសារទុកឱ្យ...
សាសនា និងពុទ្ធសាសនា ដោយ៖ បណ្ឌិត ក្តាន់ ធុលមន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គមរាជបណ្ឌិត្យសភាកម្ពុជា
មានអ្នកអាននិងអ្នកស្រាវជ្រាវ ជាច្រើនបានចោទសួរថា តើព្រះ ពុទ្ធសាសនាជា សាសនា ឬក៏ជា ទស្សនវិជ្ជា?ចំណោទនេះ ខ្ញុំសូមធ្វើការស្រាវ ជ្រាវ ហើយបកស្រាយដូចខាងក្រោម៖១- អំពីសាសនាសាសនាជាគ្រឿងតាំងនៅជា អចិន្ដ្រៃយ៍ដូចនយោបាយនៅក្នុងសង្គម ដែរ។ ប្រវត្ដិសាស្ដ្រ បានកត់ត្រាពីសង្គមថា សង្គមមួយដែលមានមនុស្សមិនទាន់បានប្រតិបត្ដិទម្រង់សាសនាណាមួយនៅ ឡើយនោះ ទោះជានៅសម័យបុព្វកាល ក្ដី។ ការសិក្សា ជាពិសេសដោយសង្គមវិទូ និង នរវិទូបង្ហាញឱ្យឃើ...
ជំនាញសង្គមមជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍបុគ្គល ដោយ៖ បណ្ឌិត ទុយ យូឃីម នាយកដ្ឋានប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ដិត្យសភាកម្ពុជា
បុគ្គលម្នាក់ៗរស់នៅក្នុងសង្គមចាំបាច់ត្រូវមានអន្តរកម្មក្នុងងសង្គម ការរស់នៅរបស់យើងម្នាក់ក្នុងសង្គមត្រូវមានប្រាស្រ័យទាក់ទង និងទំនាក់ទំនងជាមួយអ្នកដទៃ។ ប្រសិនបើយើងមិនមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃទេ យើងាជាមនុស្សក្រៅសង្គម ចូលជុំនុំគេមិនចុះ គ្មានមិត្តភ័ក្តិ គ្មានអ្នកយល់ចិត្ត ពិបាកក្នុងការស្វែងរកការងារធ្វើ ជាពិសេសក្នុងការធ្វើអន្តរកម្មនៅក្នុងសង្គម។ សូមចូលអានខ្លឹមសារ និងមានអត្ថបទជាច្រើនទៀតតាមរយ:តំណភ...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហៃណាន
(ហៃណាន)៖ នៅថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ហៃណាន នៅទីក្រុងហៃខូវ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ក្នុងឱកាសដំណើរទស្សនកិច្ចនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជួបពិភាក្សាកា...
«ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រធំៗពីរដែលកម្ពុជានិងវៀតណាមគួរសម្ដែងបដិការគុណចំពោះគ្នា» ដោយ៖ បណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ពីរ ដែលត្រូវបានលើកឡើងជាញឹកញាប់ដោយអ្នកនយោបាយនិងបញ្ញវន្តនៃប្រទេសទាំងពីរពាក់ព័ន្ធនឹងបដិការគុណដែលប្រទេសទាំងពីរត្រូវសម្តែងចំពោះគ្នាទៅវិញទៅមក គឺការជួយរបស់កម្ពុជាចំពោះវៀតណាមក្នុងសង្គ្រាមបង្...
ការប្រឡងបញ្ចប់ឆមាសសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យប្រធានរាជបណ្ឌិត្យសភាកម្ពុជា
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីនៃមជ្ឈមណ្ឌលបណ្ដុះបណ្តាល និងស្រាវស្រាវជ្រាវ។ ការប្រឡងនេះ បានធ្វើឡើងរយៈពេលមួយថ្ងៃពេញ ចាប់ពីម៉ោង០៨៖០០...