ព័ត៌មាន

ថ្ងៃព្រហស្បតិ៍, 09 មេសា 2020 ម៉ោង 02:57 PM
ចុចមើល
អ្វីទៅជាគណិតវិទ្យាអនុវត្ត? ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា ប្រធានផ្នែកគណិតវិទ្យានិងស្ថិតិ នៃវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា
តើអ្នកតែងតែជា«មនុស្សដែលមានលេខ» ប៉ុន្តែអ្នកចាប់អារម្មណ៍លើវិធីគណិតវិទ្យាដែលមានឥទ្ធិពលលើពិភពលោកជុំវិញយើងមែនទេ? តើអ្នកចង់ប្រើគណិតវិទ្យាដើម្បីបង្កើតគំនិតថ្មីៗ ស្វែងយល់កាន់តែច្បាស់អំពីពិភពលោកជុំវិញយើងនិងជួយអភិវឌ្ឍបច្ចេកទេសនិងបច្ចេកវិទ្យា ដែលអាចជំរុញការអភិវឌ្ឍមនុស្សលើវិស័យផ្សេងៗបានទេ? តើអ្នកចង់យកគណិតវិទ្យាចេញពីការកំណត់នៃទ្រឹស្តីទេ? ការសិក្សាគណិតវិទ្យាអនុវត្ត (Applied mathematics) នឹងដាក់អ្នកនៅចំណុចប្រសព្វគ្នានៃជំនាញពីរូបវិទ្យា វិស្វកម្មនិងគីមីវិទ្យាដល់អាជីវកម្មនិងហិរញ្ញវត្ថុ ហើយនឹងផ្តល់ឱ្យអ្នកនូវឧបករណ៍ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន...
«បណ្ឌិត មាឃ បូរ៉ា ជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ លោកបណ្ឌិត មាឃ បូរ៉ា ប្រធានផ្នែកសិលាចារឹកវិទ្យានៃវិទ្យាស្ថានភាសាជាតិត្រូវបានគណៈកម្មការវាយតម្លៃជាប់ស្ថាពរជាបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោយពីលោកបណ្ឌិតបានទទួលពិន្ទុគាំទ្ររហូតដល់ទៅ ១១៦៣ពិន្ទុពីគណៈកម្មការវាយតម្លៃជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានភាសាជាតិនិងមន្ត្រីនៃវិទ្យាស្ថានភាសាជាតិទាំងអស់។នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣...

«វិញ្ញាសាកូវីដ ១៩»
អត្ថបទដោយ៖ ខែក វីរៈ
បច្ចុប្បន្នវិទ្យាសាស្ត្រមានការរីកចម្រើនណាស់ គេអាចឡើងទៅហួសឋានព្រះចន្ទ, អាចមុជដល់បាតមហាសមុទ្រ, អាចចូលដល់ស្នូលផែនដី, អាចឆ្លុះមើលដល់អង្គធាតុតូចៗបំផុត ជាងនេះទៅទៀតវិទ្យាសាស្ត្រអាចផលិតអាវុធប្រល័យលោកបានថែមទៀផង។
ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅមិនទាន់ខ្លាំងដល់កូវីដ១៩នៅឡើយទេ ព្រោះថាគិតមកដល់ត្រឹមព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ អ្នវិទ្យាសាស្ត្រនៅលើលោក មិនទាន់អាចមានលទ្ធភាពយកឈ្នះកូវីដ១៩បាននោះទេ។ក្រ...

រាជបណ្ឌិត្យសភាកម្ពុជា នៅតែបន្តការសិក្សាស្រាវជ្រាវតាមជំនាញនិងតាមការទទួលខុសត្រូវ
ថ្មីៗនេះមានសាធារណជនមួយចំនួនតូចហាក់នៅមិនទាន់យល់ច្បាស់ពីតួនាទីនិងភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា ជាពិសេសចម្ងល់ចំពោះរាជបណ្ឌិត្យសភាកម្ពុជាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្រុមការងារ RAC Media បានទាក់ទងសុំការបំភ្លឺពីឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា ពីតួនាទីនិងភារកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជា និងទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជាចំពោះជំងឺកូវីដ-១៩ នេះ។ឯកឧត្តមបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប...

តើប្រជាពលរដ្ឋគួរធ្វើយ៉ាងណាក្នុងដំណាក់កាលនៃរីករាលដាលជំងឺកូវីដ១៩?
នៅក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺបង្កដោយវីរុសកូវីដ១៩ដែលបានបណ្ដាលឱ្យមានមនុស្សឆ្លងកើនដល់ជាង ១លាននាក់ និងមានមនុស្សស្លាប់ដោយសារជំងឺនេះជាង ៥០ ០០០នាក់។ នៅកម្ពុជា អាជ្ញាធរបានសម្រេចបិទសាលារៀន កន្លែងកម្សាន្តដូចជា KTV បៀរហ្គាដិន រង្គសាល និងមានការណែនាំឱ្យផ្អាកពិធីចួបជុំនានាទាំងបែបសាសនា និងការចួបជុំគ្នាច្រើន។ សម្រាប់មន្ត្រីរាជការ ប្រមុខរាជរដ្ឋាភិបាលបានសម្រេចឱ...

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជំរុញថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យបានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ត្រូវខិតខំបំពេញការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីបន្សល់ស្នាដៃ និ...

សហគមន៍ទទួលខុសត្រូវចំពោះផលប្រយោជន៍របស់អនុតំបន់នៅក្នុងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ដោយ៖ លោក អ៊ុច លាង
នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
យន្តការកិច្ចសហប្រតិបត្តិការ មេគង្គ - ឡានឆាង (Mekong-Lancang Cooperation-MLC) គឺជាយន្តការសហប្រតិបត្តិការស្របតាមនិន្នាការបច្ចុប្បន្ននៃសាកលភាវូបនីយកម្ម និងសមាហរណកម្ម។មេគង្គ-ឡានឆាង(MLC) មានគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដើម្បីកសាងសហគមន៍មួយ ដែលមានការទទួលខុសត្រូវ និងដើម្បីផលប្រយោជន៍រួមនៅក្នុងអនុតំបន់។ លើសពីនេះទៀត MLC ក៏មានគោលដៅផ្សេងទៀតជាច្រើន រួមមាន ពង្រឹងការជឿទុកចិត្តគ្នានិងការ...
កូវីដ-១៩និងការលក់ចំណីអាហារក្នុងរាជធានីភ្នំពេញ
ដោយ៖បណ្ឌិត ព្រុំ ទេវី
អនុប្រធានវិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គម

តើពិភពលោកទទួលបានមេរៀនអ្វីខ្លះអំពី «កូវីដ-១៩»?
ដោយ៖បណ្ឌិត ឈត ប៊ុនថង សាស្ត្រាចារ្យទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ឆ្លងកាត់បាតុភូតធម្មជាតិ និងបាតុភូតសង្គមរាប់មិនអស់ ទាំងល្អ ទាំងអាក្រក់ នាពេលកន្លងមក ខ្ញុំបានមើលឃើញថាអត្ថិភាព ការរស់នៅ ជីវិត ឬវាសនារបស់ប្រជាជាតិឬរដ្ឋនីមួយៗនៅលើពិភពលោកនេះ ពិតជាជាប់ទាក់ទងគ្នាដោយមិនអាចប្រកែកបាន។ ជាក់ស្ដែង ឆ្លងកាត់ហានិភ័យសាកលជាបន្តបន្ទាប់ ដូចជា ការប្រែប្រួលអាកាសធាតុ ការកើនឡើងនូវកម្ដៅនៃភពផែនដី ការបំពុលបរិស្ថាន(ការបំពុលបរិយាកាសឬខ្យល់) ការបំផ្លាញស្រទាប់អូហ្សូន ការបំផ្លាញធនធានធម្មជាតិ រលកយក...
«គ្រឿងតុបតែងលម្អតួសម្តែងនៅក្នុងល្ខោនបាសាក់ខ្មែរ»
ស្រាវជ្រាវដោយ៖ លោកស្រី សរ សិលា និងលោកស្រី យ៉ាន់ វិភារតន៍ មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ
