(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រវគ្គខ្លីភាសារុស្ស៊ីកម្រិតដំបូង ជូនដល់សិស្សដែលបានបញ្ចប់ការសិក្សា ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។
ការបណ្ដុះបណ្ដាលវគ្គខ្លីភាសារុស្ស៊ីកម្រិតដំបូងនេះ មានសិក្ខាកាមចុះឈ្មោះសិក្សាសរុបចំនួន២៤រូប ដែលមានទាំងសិស្ស-និស្សិតកម្ពុជាដែលកំពុងសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជានិងតាមគ្រឹះស្ថានសិក្សានិងសាកលវិទ្យាល័យនានា និងគ្រូបង្រៀនភាសាចិននៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ វគ្គខ្លីភាសារុស្ស៊ីកម្រិតដំបូងនេះ បានចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។
គួរបញ្ជាក់ផងដែរថា វគ្គខ្លីភាសារុស្ស៊ីកម្រិតដំបូង គឺជាវគ្គសិក្សាដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានរដ្ឋភាសារុស្ស៊ី A.S Pushkin៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ