កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានផ្តល់កិត្តិយសទទួលជួបសំណេះសំណាលផ្ទាល់ជាមួយ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ ជំនួបនេះ មានគោលដៅសំខាន់ ដើម្បីរៀបចំធ្វើនូវគុណកថា និងចងក្រងនូវជីវប្រវត្តិជូនដល់ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត សម្រាប់ពិធីប្រកាសគោរមងារវិទ្យាសាស្ត្រ និងគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាពេល ខាងមុខនេះ។ឆ្លៀតឱកាសនោះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានបង្ហាញដល់ក្រុមការងារនូវជីវប្រវត្តិ សង្ខេបតាំងពីកុមារភាព ការសិក្សា និងប្រវត្តិនៃការបម្រើការងារជូនជាតិមាតុភូមិ។ ការចែករំលែកបទពិសោ- ធន៍ជីវិតការងារជាច្រើន ដែលឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតបានឆ្លងកាត់មកជិត៥០ឆ្នាំកន្លងមកនេះ។គួរបញ្ជាក់ថា ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់ ឯកឧត្តម ប៊ិន ឈិន ជា «កិត្តិនីតិកោសលបណ្ឌិត» តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៨/៤០៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ស្តីពីការផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ។
News Detail

Related Articles
A Modern Nation Should Respect International Laws --> A Modern Nation Should Respect International Laws
By Dr. Seun Sam, Policy analyst of RAC In the 21st century, the legitimacy and stability of the global order rest firmly on the foundation of international law. From the United Nations Charter to var...
ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញប្រគល់កូនឈើដល់រដ្ឋបាលឃុំអណ្ដូងពោធិ៍ ប្រគេនកូនឈើដល់វត្តហេមវន្តព្រះនិព្វាន និងដាំកូនឈើ នៅបឹងទំនប់ជីវភាព --> ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញប្រគល់កូនឈើដល់រដ្ឋបាលឃុំអណ្ដូងពោធិ៍ ប្រគេនកូនឈើដល់វត្តហេមវន្តព្រះនិព្វាន និងដាំកូនឈើ នៅបឹងទំនប់ជីវភាព
(ខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃអាទិត្យ ១៣ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យង់ ពៅ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអណ្ដូងព...
Why can’t two neighbouring Buddhist Kingdoms co-exist peacefully? --> Why can’t two neighbouring Buddhist Kingdoms co-exist peacefully?
By Kin Phea, PhD Director General of the International Relations Institute of Cambodia Cambodia and Thailand are predominantly Buddhist neighbouring kingdoms that share deep historical, cult...
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវប្រើយន្តការ ICJ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបញ្ចប់ចេតនាទុច្ចរឹតដែលថៃតែងតែប្រើផែនទីឯកតោភាគីដើម្បីឈ្លានពានទឹកដីកម្ពុជា --> បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវប្រើយន្តការ ICJ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបញ្ចប់ចេតនាទុច្ចរឹតដែលថៃតែងតែប្រើផែនទីឯកតោភាគីដើម្បីឈ្លានពានទឹកដីកម្ពុជា
ជាថ្មីម្ដងទៀត នៅក្នុងសមាជលើកទីមួយរវាងរដ្ឋសភានិងព្រឹទ្ធសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឆន្ទៈយ៉ាងច្បាស់លាស់ នៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃ នៅត្រង់ចំណុចប្រាសាទតាមាន់តូច ប្រាសាទតាមា...
បណ្ឌិត យង់ ពៅ៖ កម្ពុជាពិតជាត្រូវការប្រើប្រាស់យន្តការផ្លូវច្បាប់ ការទូត និងយោធា ដើម្បីបញ្ចប់មហិច្ឆតារំលោភអធិបតេយ្យភាពពីអ្នកនយោបាយជ្រុលនិយម និងយោធានិយមរបស់ថៃ --> បណ្ឌិត យង់ ពៅ៖ កម្ពុជាពិតជាត្រូវការប្រើប្រាស់យន្តការផ្លូវច្បាប់ ការទូត និងយោធា ដើម្បីបញ្ចប់មហិច្ឆតារំលោភអធិបតេយ្យភាពពីអ្នកនយោបាយជ្រុលនិយម និងយោធានិយមរបស់ថៃ
ពាក់ព័ន្ធនឹងការរំលោភអធិបតេយ្យភាពកម្ពុជា ពីសំណាក់ប្រទេសថៃ ជាបន្តបន្ទាប់តាំងពីអតីតកាលរហូតមកដល់ពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា មិនខុសពីសៀមនោះទេ ពិសេសអ្នកនយោបាយជាតិនិយមនិងយោធានិយមថៃ នៅតែបន្តចេតនាទុច្ចរឹតរប...
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវតែបន្តពង្រឹងសមត្ថភាពជាតិ និងអភិវឌ្ឍសមត្ថភាពយោធាដើម្បីការពារអធិបតេយ្យភាពជាតិកម្ពុជា --> បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវតែបន្តពង្រឹងសមត្ថភាពជាតិ និងអភិវឌ្ឍសមត្ថភាពយោធាដើម្បីការពារអធិបតេយ្យភាពជាតិកម្ពុជា
រូបថតបណ្ឌិត យង់ ពៅ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៨ នៅផ្សារជើងប្រាសាទព្រះវិហារ ដែលក្រោយមកត្រូវទាហាថៃបាញ់ដុតកម្ទេច ហេតុការណ៍ឈ្លានពាន និងបាញ់ប្រហារពីសំណាក់កងទ័ពថៃមកលើកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្...
បណ្ឌិត យង់ ពៅ៖ ផ្អែកលើច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រ តំបន់មុំ៣នៃព្រំដែនកម្ពុជា-ថៃ មិនមានតំបន់សទេ ហើយមជ្ឈដ្ឋាននយោបាយថៃមិនគួរបន្តយកបញ្ហាព្រំដែន បង្កើតជារបៀបវារៈនយោបាយឡើយ --> បណ្ឌិត យង់ ពៅ៖ ផ្អែកលើច្បាប់អន្តរជាតិ និងប្រវត្តិសាស្ត្រ តំបន់មុំ៣នៃព្រំដែនកម្ពុជា-ថៃ មិនមានតំបន់សទេ ហើយមជ្ឈដ្ឋាននយោបាយថៃមិនគួរបន្តយកបញ្ហាព្រំដែន បង្កើតជារបៀបវារៈនយោបាយឡើយ
នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចអាវុធគ្នានៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកល...
ករណីចាប់ជនល្មើសមិនបាន ត្រូវតែទទួលវិន័យទើបត្រឹមត្រូវ មិនគួរនិយាយពីការផ្ដល់រង្វាន់ដល់សមត្ថកិច្ចចាប់ចោរបាននោះទេ --> ករណីចាប់ជនល្មើសមិនបាន ត្រូវតែទទួលវិន័យទើបត្រឹមត្រូវ មិនគួរនិយាយពីការផ្ដល់រង្វាន់ដល់សមត្ថកិច្ចចាប់ចោរបាននោះទេ
ពាក់ព័ន្ធនឹងករណីចោរកម្មដែលមួយរយៈពេលចុងក្រោយនេះ ហាក់មានការកក្រើកខ្លាំង ដែលមហាជនបានដាក់ជាចម្ងល់ ក៏ដូចជាមានការចោទសួរពីសំណាក់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយ បានគូសបញ្ជាក់ថា ចំពោះក...