Royal Academy of Cambodia
នៅព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញទទួលជួបសំណេះសំណាលជាមួយនឹងក្រុមអ្នកគ្រូបង្រៀនរបាំព្រះរាជាទ្រព្យ ដឹកនាំដោយលោកជំទាវ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ថ្លែងក្នុងជំនួបសំណេះសំណាលនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់អំពីទស្សនៈយល់ឃើញសំខាន់ៗរបស់ឯកឧត្ដមអំពីមរតកសិល្បៈនិងវប្បធម៌ខ្មែរ កេរដំណែលពីបុព្វបុរស ស្ថានភាពនៃការអភិរក្សនិងថែរក្សាវប្បធម៌ខ្មែរ ការផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីសិល្បៈខ្មែរនៅក្នុងប្រទេសកម្ពុជា និងទស្សនៈរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យចំពោះការអភិរក្សនិងអភិវឌ្ឍវិស័យវប្បធម៌និងសិល្បៈដ៏ផូរផង់របស់ខ្មែរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងថា ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ជនបរទេសចំពោះវប្បធម៌និងសិល្បៈខ្មែរ គឺត្រូវតែមានការបង្ហាញ និងពន្យល់បកស្រាយឱ្យបានពិស្ដារ ទាំងប្រវត្តិសាស្ត្រនិងដំណើរការវិវត្ត។
លោកជំទាវ សុទ្ធ សុម៉ាលី បានជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យថា កន្លងមកនេះ ក្រុមការងារបានរៀបចំចងក្រងសៀវភៅមួយចំនួនពាក់ព័ន្ធនឹងរបាំបុរាណខ្មែរ ពិសេសរបាំព្រះរាជទ្រព្យ ដែលក្នុងនោះក៏មានការដកស្រង់ខ្លឹមសារចេញពីឯកសារផ្លូវការរបស់រាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដើម្បីបញ្ជ្រាបចំណេះដឹង និងបន្សល់នូវឯកសារសម្រាប់មនុស្សជំនាន់ក្រោយ។ ក្នុងឱកាសជំនួបនាព្រឹកនេះ លោកជំទាវក៏បាននាំយកនូវសៀវភៅចងក្រងអំពីរបាំរាជទ្រព្យជូនឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវនិងចងក្រងឯកសារនានារបស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ពិសេសឯកសារពាក់ព័ន្ធនឹងកិច្ចការងារអភិរក្ស និងថែរក្សាវប្បធម៌និងសិល្បៈបន្សល់ទុកដោយដូនតាខ្មែរ។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ជំនួបនាឱកាសនេះគឺជាជំនួបដ៏មានសារៈសំខាន់មួយ ដែលឯកឧត្ដមបានជួបជជែក និងសំណេះសំណាលនេះជាការជួបអ្នកសិល្បៈជើងចាស់ ផ្លាស់គំនិតគ្នាទៅវិញទៅមក ដើម្បីជំរុញការបង្កើនពូនផ្ដុំវប្បធម៌សិល្បៈខ្មែរ បង្ហាញទៅកាន់មហាជន និងភ្ញៀវទេសចរ។ជាមួយអ្នកគ្រូៗដែលជាអ្នកសិល្បៈជើងចាស់ប្រកបដោយបទពិសោធអនុវត្ត ហើយបានផ្លាស់គំនិតគ្នាទៅវិញទៅមក ដើម្បីជំរុញការបង្កើនពូនផ្ដុំវប្បធម៌សិល្បៈខ្មែរ បង្ហាញទៅកាន់មហាជន និងភ្ញៀវទេសចរ។ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានប្រគល់ជូនប្រតិភូក្រុមអ្នកគ្រូបង្រៀនរបាំព្រះរាជទ្រព្យនូវសៀវភៅសម្លៀកបំពាក់ខ្មែរទាំង៥សម័យកាល ចំនួន២ក្បាល ដែលជាស្នាដៃចងក្រងរបស់រាជបណ្ឌិត្យសភាកម្ពុជាផងដែរ ដើម្បីជាការសិក្សាស្វែងយល់ និងបញ្ជ្រាបការយល់ដឹងដល់សិស្ស និស្សិតទាំងឡាយ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំ វេទិកាពិសេសស្តីពី «មិត្តភាពដែកថែបកម្ពុជាចិន ក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិប...
នៅក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារ មានមរណទុក្ខ ដោយសារការបាត់បង់មរណភាពរបស់ឯកឧត្ដម ឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន គណបក្សនយោ...
រាត្រីថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ជាវេលាដ៏សែនខ្សឹកខ្សួលរំជួលចិត្តនិងស្តាយស្រណោះរកអ្វីមកប្រៀបផ្ទឹមពុំបានសម្រាប់ក្រុមគ្រួសារ សាច់ញាតិ សិស្សគណ ប...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីករណីបញ្ហាកោះគុជ (ថៃហៅថាកោះគុត) លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា ចំពោះបញ្ហាអធិបតេយ្យទៅលើកោះគុជនេះ កម្ពុជាមិនអាចប្រើប្រាស់យន្តការតុលាក...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងការបង្កើតចលនាដែលលោក សម រង្ស៊ី អះអាងថាជា ចលនាជាតិតស៊ូ នោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានគូសបញ្ជាក់ថា...