Royal Academy of Cambodia
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោក Love Englund មានបំណងវិនិយោគចំពោះការដាំឈើយកកាបោន នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានទីតាំងក្នុងស្រុកឆែប ខេត្តព្រះវិហារ។ ដើម្បីជាការសិក្សាលំអិត លោកនឹងអញ្ជើញទៅទស្សនាឧទ្យានដោយផ្ទាល់ដើម្បីបានដឹងថា តើគួរធ្វើកិច្ចការអ្វីមុនគេ ហើយគួរចាប់ផ្តើមនៅពេលណា?
ក្រោយការសិក្សាបានជោគជ័យហើយ គាត់អាចនឹងផ្តល់អ្នកជំនាញមកពីអឺរ៉ុបដើម្បីធ្វើតេស្តដី ពិនិត្យមើលគុណភាពដី ហើយវិនិច្ឆ័យថា ដីនោះគួរដាំអ្វី។ ដោយការសិក្សានោះនឹងប្រើពេល២ ឬ៣ ខែ ដើម្បីសិក្សាភូមិសាស្ត្រ ហើយរាល់ការចំណាយ និងមន្ត្រីបច្ចេកទេស គឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនThe Room Design Studio ផ្ទាល់។
ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់បណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាវិញនោះ លោកបានសរសេរថា «ថ្ងៃនេះខ្ញុំបានជួបអ្នកវិនិយោគរបស់អឺរ៉ុប (ជនជាតិស៊ុយអែត) ដែលយើងបានសង្កត់ធ្ងន់ទៅលើបញ្ហាបរិស្ថាន ថ្វីត្បិតយើងមានកំពស់ខុសគ្នា មានភ្នែកខុសគ្នា មានពណ៌សម្បុរ និងភាសាខុសគ្នាក៏ដោយ តែយើងមានគំនិតដូចគ្នាក្នុងការការពារបរិស្ថាន ព្រោះថាយើងរស់នៅលើផែនដីតែមួយ ហើយទទួលទានទឹកនិងខ្យល់អុកស៊ីសែនបរិសុទ្ធដូចគ្នា វាជារឿងប្រពៃណាស់ដែលយើងនឹងរៀបចំអភិរក្ស និងអភិវឌ្ឍ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹប»។
RAC Media | ស៊ឺន សម
ក្រោយបើកការដ្ឋានសាងសង់បានជិត៣ឆ្នាំ កម្ពុជាគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹករបស់ខ្លួនក្នុងជំហានទី១ នៅដើមខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ ក្នុងឱកា...
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា គិតមកដល់ពេលនេះ ព្រឹត្តិការណ៍ទម្លាក់សម្ដេចព្រះនរោត្ដមសីហនុពីតំណែងប្រមុខរដ...
តាមរយៈស្នាដៃសិល្បៈខ្មែរ ជាពិសេសចម្លាក់ដែលបានបន្សល់ទុកដោយបុព្វបុរសខ្មែរ យើងអាចសិក្សាបាននូវម៉ូតសក់ទាំងឡាយនៅក្នុងសង្គមខ្មែរបុរាណ ជាពិសេសនៅសម័យអង្គរដែលមានអរិយធម៌ដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា...