News
បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយខ្មែរគួរតែបញ្ឈប់នយោបាយជាន់ពន្លិចប្រជាជាតិខ្លួន ចៀសវាងក្លាយខ្លួនទៅជាសត្រូវរបស់ប្រជាជាតិខ្លួនឯង
បណ្ឌិត យង់ ពៅ៖ លោក សម រង្ស៊ី តែងបរាជ័យលើមហិច្ឆតានយោបាយ ឆ្កឹះឆ្កៀលពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះលោក សម រង្ស៊ី ដែលព្យាយាមញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនិងសង្គម និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា លោក សម រង្ស៊ី ពុំធ្លាប់បោះបង់ចេតនាញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពូជានោះទេ នៅ...
សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន៖ មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម
ឆ្លើយតបទៅនឹងការចោទសួរពីអ្នកសារព័ត៌មាន ជុំវិញករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទស្សនៈចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម ព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយងាយឡើយប្រសិនបើគ្មានការចរចា។  ...
បណ្ឌិត យង់ ពៅ៖ ដំណើរដឹកនាំកម្ពុជាជាង៤០ឆ្នាំរបស់សម្ដេចតេជោ បានបង្ហាញពីវីរៈភាពបុរសខ្លាំងកម្ពុជា និងនាំមកនូវកិត្យានុភាពជាតិខ្មែរ
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញទស្សនៈយល់ឃើញរបស់លោក អំពីដំណើរវិវត្តនៃការកាន់តំណែង និងសមិទ្ធផលសំខាន់ៗដែលសម្ដេចតេជោសម្រេចបានសម្រាប់ប្រជាជាតិខ្មែរ នៅក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា នៅក្នុងដំណើរដឹកនាំកម្ពុជាជាង៤០ឆ្នាំរបស់សម្ដេចតេជោ បានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយវីរៈភាព និងន...
បណ្ឌិត យង់ ពៅ៖ សុឆន្ទៈកម្ពុជាចំពោះ កិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាម៉េរិក និងការកែប្រែទស្សនៈនយោបាយចំពោះទំនាក់ទំនង កម្ពុជា-សហរដ្ឋអាម៉េរិក
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបំណងបន្តកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលត្រូវបានកម្ពុជាលើកឡើងនៅថ្ងៃទី១៣ ខែមករា ដោយស្នើឱ្យអាមេរិកបន្ដកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយគ្នាឡើងវិញ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា គឺជាសញ្ញាណដ៏ល្អមួយនៅក្នុងទំនាក់ទំនងទ្វេភាគី និងអាចហុចផលឱ្យកម្ពុជាទាំងនៅ...
បណ្ឌិត គិន ភា បង្ហាញសមិទ្ធផលធំៗចំនួន៩ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ១៤មករា
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ចំខួបលើកទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងនូវចំណុចកត់សម្គាល់នូវសមិទ្ធផលធំៗចំនួន៩ចំណុច ដែលសម្តេចតេជោបានសាងចំពោះប្រជាជាតិកម្ពុជាគឺ៖ ទី១- សម្តេចជា...
បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) និងប្រមាថអាយុជីវិតប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ
ថ្លែងក្នុងឱកាសពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥) នៅវត្តឃុំអណ្តូងពោធិ៍ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គូសបញ្ជាក់ថា ថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩0 គឺជាសច្ចភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើង ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាការនិងពណ៌សម្បុរ ត្រូវតែចងចាំអំពីព្រឹត្តិការណ៍បញ្ចប់សោកនាដកម្មដ៏ជូរចត់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម...
បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយ និងសកម្មជននយោបាយប្រទេសកម្ពុជានិងថៃ គួរប្រយ័ត្នប្រយែងក្នុងទាញសេចក្តីសន្និដ្ឋាន លើករណីឃាតកម្មលើលោក លឹម គីមយ៉ា
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីករណីឃាតកម្មលើលោក លឹម គីមយ៉ា អតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅក្នុងប្រទេសថៃនាពេលថ្មីៗមកនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា អ្នកនយោបាយ និងសកម្មជននយោបាយនៃប្រទេសទាំងពីរ គួរតែជៀសវាងការប្រញាប់ប្រញាល់បកស្រាយករណីនេះឱ្យហួសពីអង្គហេតុនិងអង្គច្បាប់ នៃរដ្ឋអធិបតេយ្យទាំងពីរដែលអាចនាំទៅដល់ការភ័ន្តច្រឡំស្ថានការណ៍នយោបាយ និងកិច្ចសហប្...
ហេតុអ្វីបានជាគេតែងតែព្យាយាមវាយប្រហារលើទំនាក់ទំនងកម្ពុជា-ចិន?
ដោយ៖ លឹម សុវណ្ណរិទ្ធ ទំនាក់ទំនងកម្ពុជានិងចិន ដែលបានតភ្ជាប់នៅក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំមុន និងបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ត្រូវបានត្រួសត្រាយផ្លូវដោយសម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និងនាយករដ្ឋមន្ដ្រីចិន ឯកឧត្ដម ជូ អេនឡាយ ដែលបានជួបគ្នា និងកសាងទំនាក់ទំនងមិត្តភាពតាំងពីឆ្នាំ១៩៥៥ នៅពេលដែលមេដឹកនាំ...
បណ្ឌិត យង់ ពៅ៖ គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ
ឆ្លើយតបទៅនឹងនិន្នាការផ្ដល់តម្លៃចំពោះការសិក្សា ដោយផ្ដោតតែទៅលើឱកាសនិងលទ្ធភាពស្វែងប្រាក់ចំណូលនោះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគសង្គមនិងនយោបាយបានគូសបញ្ជាក់ថា គុណតម្លៃនៃការអប់រំ មិនមែនដើម្បីតែទទួលបានប្រាក់ចំណូលច្រើនតែមួយមុខនោះទេ។ បើតាមលោកបណ្ឌិត នៅក្នុងវិស័យអប់រំ មាន៣ចំណុចសំខាន់ដែលជាគុណតម្លៃ នៃការអប់រំសម្រាប់មនុស្សទូទៅគឺ៖ ទី១- អប់រំដើម្បីគុណតម្លៃជីវិត៖ អ្នកទទួលបានការសិក្សាជ្រៅជ្រះក៏ដោយ ឬមិនបានជ្រៅជ្រះក៏ដោ...