ព័ត៌មាន
ថ្ងៃព្រហស្បតិ៍, 26 កញ្ញា 2024 ម៉ោង 09:24 AM
ចុចមើល
បណ្ឌិត យង់ ពៅ៖ កម្ពុជាបានរួមចំណែកថែរក្សាសន្តិភាពពិភពលោក ដែលជាធាតុស្នូលនៃសណ្ដាប់ធ្នាប់ពិភពលោក និងក៏ជាអំណាចទន់ (Soft Power) នៃនយោបាយការបរទេសបច្ចុប្បន្ន
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិ បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំពាក់ វិស្វកម្មធុនធ្ងន់ ២២គ្រឿង ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមការស្នើសុំបន្ថែមពីអង្គការសហប្រជាជាតិ ក្នុងបេសកកម្ម MINUSCA សម្រាប់កងកម្លាំងបន្ថែមចំនួន២៥ លើជំនាញវិស្វកម្ម ដែលបានបញ្ជូនរួចហើយមកហើយពីពេលកន្លងទៅនេះ។ នេះមិនមែនជាលើកទីមួយ ហើយក៏ពុំមែនជាលើកចុងក្រោយនោះដែរ ដែលប្រទេសកម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប...
បណ្ឌិត យង់ ពៅ៖ កម្ពុជា ប្រកាសចាកចេញពី CLV-DTA បានសម្រួលការខ្វែងគំនិតគ្នា លើទស្សនៈនយោបាយ និងបង្ហាញពីភាពរឹងមាំក្នុងការគ្រប់គ្រងសភាពការណ៍
ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) បានបិទបញ្ចប់ភាពតានតឹងខ្លាំងនៅលើទស្សនៈនយោបាយ ដែលក្រុមប្រឆាំងបានព្យាយាមយករឿង CLV-DTA បំភ័ន្តមតិមហាជន និងធ្វើជារបៀបវារៈនយោបាយវាយប្រហាររាជរដ្ឋាភិបាល។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែ...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចសន្ទនាយុវជននៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមពាក្យស្លោក "កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា"
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កិច្ចសន្ទនារវាងយុវជន នៃឆ្នាំផ្លាស់ប្ដូររវាងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤៖ កាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា» ក្រោមពាក្យស្លោក "ការកាន់ដៃធ្វើដំណើររួមគ្នា កសាងអនាគតរួមគ្នា" ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដម ហ៊ុន ម...
បណ្ឌិត យង់ ពៅ៖ ការប្រកាសដកកម្ពុជាចេញពី CLV-DTA ជាការគិតគូរពីភាពសុខដុមសង្គម ទប់ស្កាត់ចេតនាដុតរោលសង្គម ដែលធ្វើឡើងដោយអ្នកនយោបាយប្រឆាំង
រយៈពេលកន្លងទៅនេះ មានការលើកឡើងនូវទស្សនៈផ្ទុយគ្នាអំពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ដែលមានទស្សនៈនយោបាយមួយចំនួន ដែលអ្នកនយោបាយបានដុតរោលបញ្ហានេះ ដើម្បីបំភ័ន្តសាធារណៈមតិកម្ពុជាថា ការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) នឹងនាំមកនូវហានិភ័យនៃការបាត់បង់ទឹកដីរបស់ប្រទេសកម្ពុជា បើទោះបីជាកិច្ចសហប្រតិបត្តិការនេះ ត្រូវបានអនុវត្តអស់រយៈពេល២៥ឆ្នាំកន្លងមកហើយ និងគ្មា...
បណ្ឌិត គិន ភា៖ ការផ្លាស់ប្តូររដ្ឋមន្ត្រីតែម្នាក់ មិនមែនជាកត្តាកំណត់តែមួយគត់សម្រាប់ភាពជោគជ័យរបស់ស្ថាប័ន ឬវិស័យមួយនោះទេ គឺពាក់ព័ន្ធទៅនឹងប្រព័ន្ធនៃការដឹកនាំរដ្ឋទាំងមូល
ការកែសម្រួលសមាសភាពគណៈរដ្ឋមន្ត្រីរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ម្សិលមិញនេះ ជាការផ្លាស់ប្ដូរដែលមានលក្ខណៈធម្មតា ព្រោះរាជរដ្ឋាភិបាលមួយអាចនឹងមានការកែប្រែសមាសភាពគណៈរដ្ឋមន្ត្រីរបស់ខ្លួន តាមការចាំបាច់ និងតាមតម្រូវការនៃដំណើរការរបស់រដ្ឋាភិបាល។
ការផ្លាស់ប្ដូរបែបនេះ ក៏ជាបច្ច័យល្អមួយដែរ ដើម្បីផ្លាស់ប្ដូរបទពិសោធ បង្កើនប្រសិទ្ធភាព ប្រសិទ្ធផល និងផលិតភាពការងារផងដែរ។...
បណ្ឌិត យង់ ពៅ៖ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជារឿងធម្មតាស្របតាមច្បាប់ ផ្អែកលើភាពចាំបាច់ តែការដឹកនាំស្ថាប័នអាស្រ័យលើលទ្ធភាព សមត្ថភាព និងការរៀបចំដំណើរការការងារជាប្រព័ន្ធ
តាមរយៈសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជានឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ នេះគឺជាដំណើរការជាប្រក្រតីភាពស្របតាមច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលអាចស្នើសុំរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ផ្អែកលើភាពចា...
បណ្ឌិត យង់ ពៅ៖ បញ្ហាវិស័យទេសចរណ៍កម្ពុជា គឺជាបញ្ហាដែលត្រូវការដំណោះស្រាយជាប្រព័ន្ធ
វិស័យទេសចរណ៍របស់កម្ពុជា ដែលបច្ចុប្បន្នកំពុងតែជួបប្រទះនឹងបញ្ហាធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ត្រូវបានគេមើលឃើញជាទូទៅដោយសារតែបញ្ហាជាលក្ខណៈសាកលផង និងហេតុផលមួយចំនួនដែលមានលក្ខណៈផ្ទៃក្នុងប្រទេសផងដែរនោះ គឺជាចំណុចដែលគេត្រូវគិតពិចារណា និងវាយតម្លៃឱ្យបានត្រឹមត្រូវ ដើម្បីស្វែងរកដំណោះស្រាយ ដែលមានប្រសិទ្ធភាព ដើម្បីបង្កើនកំណើនទេសចរឡើងវិញ។
សម្រាប់បណ្ឌិត យង់ ពៅ បញ្ហាដែលបណ្ដាលមកពីការវិវត្តស្ថានការណ៍សេដ្ឋកិច្ច សន្តិសុខ...
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា៖ «ការកំណត់អត្តសញ្ញាណបដិមាទោលព្រះនាងឥន្ទ្រទេវី ពីរាជបណ្ឌិត្យសភាកម្ពុជា ក្លាយជា ការកំណត់ក្បួនខ្នាតមួយ សម្រាប់ប្រើប្រាស់ជាថ្នាក់ជាតិ»
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ បានគូសបញ្ជាក់ថារាជបណ្ឌិត្យសភាកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកនូវការកសាងបដិមាទោលព្រះនាងឥន្ទ្រទេវី ដើម្បីបង្កើតស្មារតីស្រឡាញ់វប្បធម៌ជាតិ ក៏ដូចជាការផ្សព្វផ្សាយពីអារ្យធម៌រុងរឿងសម័យអង្គរផងដែរ។
ក្នុងប្រវត្តិសាស្ត្រខ្មែរ ព្រះកិត្តិនាមព្រះនាងឥន្ទ្រទេវី ត្រូវបានចាត់ទុកជាកំពូលវីរនារី ដ៏អស្ចារ្សអង់អាចក្លាហានមួយអង្គ និងមានស្នាព្រហស្ថជា...
បណ្ឌិត យង់ ពៅ៖ ការបិទការិយាល័យស្ថានទូតស៊ុយអែត ជាការកែសម្រួលយុទ្ធសាស្ត្រការទូតផ្ទាល់របស់ប្រទេសនេះ ស្របនឹងសភាពការណ៍វិវត្តនៅក្នុងតំបន់និងពិភពលោក
ទាក់ទងនឹងការប្រកាសបិទការិយាល័យស្ថានទូតស៊ុយអែត ប្រចាំរាជធានីភ្នំពេញ បានបង្កឱ្យមានការលើកឡើងផ្សេងៗ ទៅតាមជ្រុងទស្សនៈរបស់អ្នកវិភាគ អ្នកតាមដានកិច្ចការនយោបាយ ខណៈដែលស្ថានទូតស៊ុយអែតក៏បានប្រកាសព័ត៌មាន ហើយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏បានចេញសេចក្ដីបំភ្លឺ ដើម្បីពន្យល់សាធារណមតិ បញ្ជៀសនូវការបកស្រាយបំភ័ន្តការពិតដើម្បីបម្រើគោលបំណងនយោបាយណាមួយ។ ការលើកឡើងរបស់ស្ថានទូតស៊ុយអែត គួរតែអាចឱ្យគេយល់បានច្បាស់គ្...
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៤-២០២៥
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំពិធីសំណេះសំណាល និងតម្រង់ទិសការងារជូនគ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ឆិន ឆុង (CHEN Cong) អគ្គទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជ...