ព័ត៌មាន

មន្ត្រីជំនាញនិងអ្នកស្រាវជ្រាវកម្ពុជា-ចិន យល់ស្របគ្នាទៅលើសារៈសំខាន់នៃការកែច្នៃសំរាម ដើម្បីថែរក្សាបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ
ថ្ងៃព្រហស្បតិ៍, 25 មេសា 2024 ម៉ោង 06:37 PM
ចុចមើល

មន្ត្រីជំនាញនិងអ្នកស្រាវជ្រាវកម្ពុជា-ចិន យល់ស្របគ្នាទៅលើសារៈសំខាន់នៃការកែច្នៃសំរាម ដើម្បីថែរក្សាបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ

  (រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងក្រុមហ៊ុន Jinshan Hi-Tech Group រៀបចំសិក្ខាសាលា ស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌ អេកូឡូស៊ី កម្ពុជា-ក្វាងស៊ី» ដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល រដ្ឋបាលរាជធានីភ្នំពេញ និងអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យវិទ្យាសាស្ត្រ ខេត្តក្វាងស៊ី និងអេកូបរិស្ថាន នៃបណ្ឌិតសភាវិទ្យាសាស...
បណ្ឌិតសភាចារ្យ សុខ ទូច៖ បើយើងមិនថែរក្សាបរិស្ថានពិភពលោកនោះទេ នោះមនុស្សជាតិនឹងក្លាយទៅជាទាសកររបស់ផែនដីនៅពេលអនាគត
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងឱកាសសុន្ទរកថាបើកសិក្ខាសាលា ស្ដីពី «កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានៃការកសាងអរិយធម៌ អេកូឡូស៊ី កម្ពុជា-ក្វាងស៊ី» នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ថា បើយើងមិនថែរក្សាបរិស្ថានពិភពលោកនោះទេ នោះមនុស្សជាតិនឹងក្លាយទៅជាទាសកររបស់ផែនដីនៅ...
បណ្ឌិតសភាចារ្យ សុខ ទូច៖ បើយើងមិនថែរក្សាបរិស្ថានពិភពលោកនោះទេ នោះមនុស្សជាតិនឹងក្លាយទៅជាទាសកររបស់ផែនដីនៅពេលអនាគត
«ការសិក្សាឫសគល់ទស្សនវិជ្ជាខ្មែរ» ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា អនុប្រធាននាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
​ការសិក្សាស្រាវជ្រាវអំពី ឫសគល់ទស្សនវិជ្ជាខ្មែរ ចាំបាច់​យើងត្រូវ​មើល​គំរូ​ប្រព័ន្ធ​ទស្សនវិជ្ជា​ក្នុង​សាកល​​លោក​ ទាំងលោក​ខាង​លិច ទាំងលោក​ខាង​កើត​ ដើម្បីយកមកធ្វើជាប្រទីបក្នុងការឆ្លុះមើល និង​ជីក​រក​ឫស​​គល់​ទស្សនវិជ្ជាខ្មែរ។ ១- ទស្សនវិជ្ជាបស្ចិមប្រទេសទស្សនវិជ្ជាបស្ចិមប្រទេស មានប្រវត្តិ មានប្រព័ន្ធមានគោល​គំនិត​សិក្សារួមហើយជាទូទៅ​មាន​ទំនាស់នឹងគ្រីស្តសាសនាជាប្រចាំ។​ក- ប្រ​វត្តិទស្សនវិជ្ជាបស្ចិមប្រទេស ចែក...
«ការសិក្សាឫសគល់ទស្សនវិជ្ជាខ្មែរ»

ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា អនុប្រធាននាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា
វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
ការកំណត់បញ្ហាប្រធានបទសិក្សាស្រាវជ្រាវ ចេញពី ភាពខ្វះចន្លោះ ក្នុងការប្រើប្រាស់វិធីសាស្ត្រសិក្សាស្រាវជ្រាវ ដោយ៖ បណ្ឌិត វង់ សំអូន អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល និង​ស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
​វិធីសាស្ត្រសិក្សាស្រាវជ្រាវ​គឺ​សំដៅលើដំណើរការនៃការសិក្សា​ស្រាវជ្រាវទាំងឡាយណា​ ​​ដែល​បាន​ឆ្លងកាត់និតិវិធីវិទ្យាសាស្ត្រ​​សំខាន់ៗ​មួយចំនួនដូចជា៖ ការប្រើប្រាស់វិធីសាស្ត្រការកំណត់ និង​បញ្ជាក់បញ្ហាសិក្សាស្រាវជ្រាវ ការប្រើប្រាស់​វិធីសាស្ត្រសិក្សាស្រាវជ្រាវ ការប្រើប្រាស់វិធីសាស្ត្រ​ក្នុង​ការប្រមូលទិន្នន័យ ការប្រើប្រាស់វិធីសាស្ត្រក្នុង​ការវិភាគទិន្នន័យ ឬការប្រើប្រាស់​វិធីសាស្ត្រ​ដើម្បី​បកស្រាយទិន្នន័យជាដើ...
ការកំណត់បញ្ហាប្រធានបទសិក្សាស្រាវជ្រាវ ចេញពី ភាពខ្វះចន្លោះ
ក្នុងការប្រើប្រាស់វិធីសាស្ត្រសិក្សាស្រាវជ្រាវ

ដោយ៖ បណ្ឌិត វង់ សំអូន អនុប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល និង​ស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា
ទស្សនវិជ្ជាគ្រិស្តសាសនានិងអ៊ិស្លាមសាសនា ដោយ៖ បណ្ឌិត ហែម ឡាច អនុប្រធាននាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម រាជបណ្ឌិត្យសភាកម្ពុជា
គ្រិស្តសាសនា គឺជាសាសនាដែលមានសាសនិកច្រើនជាងគេបង្អស់ក្នុងចំណោមសាសនាធំៗនៃពិភពលោក។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយគ្រប់ទ្វីបទាំងអស់។ ទស្សនវិជ្ជាគ្រិស្តសាសនា ត្រូវបានផ្សព្វផ្សាយគ្រប់ទីកន្លែងនិងមានឥទ្ធិពលគ្របដណ្ដប់លើផ្នត់គំនិតមនុស្សរាប់រយលាននាក់រួមទាំងខ្មែរយើងមួយចំនួនផងដែរ។១.១-ប្រវត្តិគ្រិស្តសាសនា -ប្រវត្តិព្រះយេស៊ូគ្រិស្ត ព្រះយេស៊ូ បានប្រសូតកាលពីជាង២០០០ឆ្នាំមុន ពីម្តាយដែលជាស្ត្...
ទស្សនវិជ្ជាគ្រិស្តសាសនានិងអ៊ិស្លាមសាសនា

ដោយ៖ បណ្ឌិត ហែម ឡាច អនុប្រធាននាយកដ្ឋាននីតិសាស្ត្រ វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម
រាជបណ្ឌិត្យសភាកម្ពុជា
ទស្សនវិជ្ជា​​​សង្គម ​និង​ ទស្សនវិជ្ជានយោបាយ​ខ្មែរ តាមរយៈ​រឿងធម្មបាលកុមារ ដោយ៖ លោក​ ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង​ សង្គមវិទ្យា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
រឿងធម្មបាលកុមារ ដែលគេច្រឡំហៅថា រឿងកបិលមហាព្រហ្ម គឺជាទេវកថាមួយដែលបានបង្កប់នូវខ្លឹមសារទស្សនវិជ្ជាសង្គមនិងនយោបាយខ្មែរយ៉ាងជ្រាលជ្រៅ។ រឿងនេះបាននិងកំពុងមានប្រជាប្រិយភាពខ្លាំងសម្រាប់ជនជាតិខ្មែរគ្រប់វ័យ ជាច្រើនសតវត្សរ៍មកហើយ។ រឿងនេះបានក្លាយជាមូលដ្ឋានគ្រឹះនៃព្រលឹងអរិយធម៌ជាតិខ្មែរ។ រាល់ពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំ ជនជាតិខ្មែរតែងនិទានរំលឹកអំពីរឿងធម្មបាលកុមារនេះ តិចឬច្រើននៅតាមប្រព័ន្ធផ្សព...
ទស្សនវិជ្ជា​​​សង្គម ​និង​ ទស្សនវិជ្ជានយោបាយ​ខ្មែរ តាមរយៈ​រឿងធម្មបាលកុមារ

ដោយ៖ លោក​ ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង​ សង្គមវិទ្យា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
ការលួចស្នាដៃនិពន្ធ Plagiarism ដោយ៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
និស្សិតនិងអ្នកស្រាវជ្រាវភាគច្រើនតែងត្រូវការទិន្នន័យពីឯកសារដែលមានស្រាប់ដើម្បីឱ្យដឹងថា ការស្រាវជ្រាវមុនៗបានធ្វើដល់ណាហើយមុននឹងចាប់ផ្តើមប្រមូលទិន្នន័យបថម។ ក្នុងការសរសេរកិច្ចការគរុកោសល្យមួយ សេចក្តីស្មោះត្រង់ជាការចាំបាច់បំផុត។ ជាក់ស្តែងគ្រឹះស្ថានបណ្តុះបណ្តាលនានា តែងតម្រូវឱ្យនិស្សិតធ្វើការអះអាងជា សំណេរភ្ជាប់ជាមួយ កិច្ចការរបស់ខ្លួនថា ពិតជាស្នាដៃរបស់ខ្លួនពិតប្រាកដ ហើយពុំបានលួចចម្លងពីអ្នកដទៃឡើយ។ យោងតាមវចនាន...
ការលួចស្នាដៃនិពន្ធ Plagiarism

ដោយ៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
១៧ មេសា ៖ ចេញពីមាត់ក្រពើទៅទើរលើមាត់ខ្លា ដោយ៖ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពរំដោះជាតិ «ខ្មែរក្រហម»បានចូល​កាន់កាប់​ទីក្រុងភ្នំពេញ និងទីរួមខេត្តដទៃទៀត។ ពួកទាហាន លន់ នល់ បានដាក់អាវុធចុះ។ ប្រជាជន​ក្រុងភ្នំពេញ បានអបអរសាទរ ដោយនឹកស្រមៃថា ប្រទេសជាតិបានរ...
១៧ មេសា ៖ ចេញពីមាត់ក្រពើទៅទើរលើមាត់ខ្លា

ដោយ៖ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
ស្វែងយល់ពីពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ និងចរិយាសាស្ត្រនៃវិទ្យាស្ថានមនុសសាស្ត្រ និងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា
នៅលើលោកនេះមិនថាប្រទេសណាឬប្រទេសណា គឺគ្រប់ជាតិសាសន៍ទាំងអស់​ តែងតែមានការប្រារព្ធពិធីចូលឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រជាជាតិរៀងខ្លួន គ្រាន់តែថាគេកំណត់ពេលវេលានៃការរៀបចំបុណ្យនេះផ្សេងគ្នា ដោយស្របទៅតាមជំនឿទំនៀមទម្លាប់ និងប្រពៃណីរបស់គេប៉ុណ្ណោះ។ សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖https://rac.gov.kh/researchs-categories/1/researchs?page=10
ស្វែងយល់ពីពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 

ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ និងចរិយាសាស្ត្រនៃវិទ្យាស្ថានមនុសសាស្ត្រ និងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា
ឆ្លើយតបនឹងការរារាំងការកសាងព្រែកជីកហ្វូណនតេជោ បណ្ឌិតសភាចារ្យ សុខ ទូច ស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកម្ពុជាបានជួយវៀតណាមនៅក្នុងទិដ្ឋភាពជាច្រើន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ជាការឆ្លើយតបទៅនឹងការរារាំងគ្រប់រូបភាពចំពោះការកសាងព្រែកជីកហ្វូណនតេជោ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នៅក្នុងវេទិកាអ្នកវិទ្យាសាស្ត្រនិងអ្នកសារព័ត៌មាន ស្ដីពី «ការឆ្លើយតបរបស់អ្នកវិទ្យាសាស្ត្រកម្ពុជាចំពោះការមួលបង្កាច់មកលើកម្ពុជា ជុំវិញករណីព្រែកជីកហ្វូណនតេជោ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកម្ពុជាបានជួយវៀតណាមនៅក្នុងទិដ្ឋភាពជ...
ឆ្លើយតបនឹងការរារាំងការកសាងព្រែកជីកហ្វូណនតេជោ បណ្ឌិតសភាចារ្យ សុខ ទូច ស្នើឱ្យវៀតណាមត្រូវចងចាំរឿងរ៉ាវប្រវត្តិសាស្ត្រ ដែលកម្ពុជាបានជួយវៀតណាមនៅក្នុងទិដ្ឋភាពជាច្រើន