ព័ត៌មាន

ថ្ងៃសៅរ៍, 30 កញ្ញា 2023 ម៉ោង 12:58 PM
ចុចមើល
ទស្សនវិទូក្រិកបុរាណសម័យ (សូក្រាត ប្លាតុង អារីស្តូត) ដោយ៖ បណ្ឌិត ហែម ឡាច- នាយកដ្ឋាននីតិសាស្ត្រ នៃវិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា
កំណើតប្រហែល៦០០ឆ្នាំមុនគ្រិស្តសករាជ។ ទស្សនវិជ្ជាចាប់កំណើតតាំងពីពេលដែលមនុស្សចេះត្រិះរិះពិចារណារកហេតុផលចំពោះអ្វីៗដែលនៅក្នុងខ្លួនមនុស្សនិងចេះត្រិះរិះពិចារណាលើវត្ថុនិងបាតុភូតនៅក្នុងពិភពលោកនេះ។ គេបានដឹងថា ប្រទេសដែលចាប់ផ្ដើមមានពន្លកទស្សនវិជ្ជាមុនគេគឺ ប្រទេសឥណ្ឌា ចិន អេហ្សីប បាប៊ីឡោនជាដើម។ ទស្សនវិជ្ជានៅប្រទេសទាំងអស់នោះបានចាប់កំណើតឡើង តែគ្រាន់តែជាពន្លកដំបូង ព្រោះពុំទាន់មានប្រព័ន្ធច្បាស់លាស់។ ប៉ុន្តែ ប្រទេសដែលបានចងក្រងទស្សនវិជ្ជាជាប្រព័ន្ធ គឺប្រទេសក្រិកបុរាណសម័យ។ កាលនោះ ប្រទេសក្រិកជាមហាអំណាចមួយដែលមានទំនាក់ទំនងទូលំទូលាយជាមួយប្រទេសជិតខាងនិងប...
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបពិភាក្សាការងារជាមួយអនុប្រធានកយការ (KOICA) ប្រចាំប្រទេសកម្ពុជា
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយលោក យ៉ុងវ៉ា ស៊ិន (Yonghwa Shin) អនុប្រធានកយការប្រចាំកម្ពុជា ក្នុងគោលបំណងសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក សម្រាប់កិច្ចសហប្រតិបត្តិការនាថ្ងៃអនាគត។នៅក្នុងជំនួបនេះដែរ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានចែករំលែកពីតួនាទីស្ថាប័នរាជបណ្ឌិត្...

ឯកឧត្ដមបណ្ឌិត ហ៊ាន សុខុម៖ ពលរដ្ឋអាចទាញយកកម្មវិធីប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ ជាទម្រង់ឌីជីថល
យោងតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មាធិការរៀបចំវចនានុក្រមខ្មែរ នៅក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា «វចនានុក្រមខ្មែរ»ឆ្នាំ២០២២ នេះ បានរួមបញ្ចូលនូវមេពាក្យ និងពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពឆ្នាំ១...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ជំរុញនិងគាំទ្រ ឱ្យធ្វើឌីជីថល វចនានុក្រម និងសន្ទានុក្រម....
ថ្លែងនៅក្នុងសុន្ទរកថាបូកសរុប និងប្រាកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ“វចនានុក្រមខ្មែរ” ព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី បានបង្ហាញពីការលើកទឹកចិត្តទូទៅដល់ប្រជាពលរដ្ឋខ្មែរ ទាំងយុវជន សិស្ស- និស្សិត បញ្ញវន្ត ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ គួរត្រូវនាំគ្នាប្រើប្រាស់វចនានុក្រមខ្មែរឱ្យបានគ...

ឯកឧត្ដម វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា
នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំស្រាវជ្រាវនិងចងក្រង រៀបចំជាវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះឡើង។ពិធីប្រកាសឱ្យប្រើប្រាស់ «វចនានុក្រមខ្មែរ» ឆ្នាំ២០២២ បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពីឥស្សរជ...

« ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល» ជាផ្លូវការនៅរាជបណ្ឌិត្យសភាកម្ពុជា
នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយស បានរៀបចំ « ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល» និងចុចប៊ូតុងសម្ពោធបើកប្រើប្រាស់ជាផ្លូវការ ដែលជាសមិទ្ធផលថ្មីមួយទៀត ពីក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី នៅអគារខេមរវិទូ...

ការអប់រំប្រកបដោយគុណតម្លៃព្រះពុទ្ធសាសនាដល់ព្រះសង្ឃ
ដោយ៖ លោក ប៉ាន់ សំណាង- នាយកដ្ឋានវិទ្យាសាស្ដ្រអប់រំនៃវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ព្រះសង្ឃ ជាសាវ័ក នៃសាសនាព្រះពុទ្ធដែលដឹកនាំ អប់រំ ប្រៀនប្រដៅពុទ្ធបរិស័ទតាមពុទ្ធ បញ្ញត្តិ។ បើនិយាយពីពាក្យថា«សង្ឃ»គឺជាភាសាសំស្ក្រឹតដែលមានអត្ថន័យថា «សហគមន៍» ដែលត្រូវបានប្រើប្រាស់ជាចម្បងសម្ដៅទៅរកសហគមន៌អ្នកបួសនៅក្នុងសាសនាព្រះពុទ្ធ ឬត្រូវបានគេហៅម្យ៉ាងទៀតថាជា ភិក្ខុឬភិក្ខុនី ព្រះសង្ឃ និងដូនជីជាដើម។...

សិក្ខាសាលាអន្តរជាតិ នៃស្ថាប័នស្រាវជ្រាវរបស់ប្រទេស ៖ កម្ពុជា ឡាវ វៀតណាម និង KEI (ប្រទេសកូរ៉េ)
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ៖ ទីក្រុងទំនើប ដើម្បីកំណើនបៃតង (Smart Cities for Green Growth) នៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម។សិក្ខាសាលានេះធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាង រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងស...

ទស្សនវិជ្ជាសង្គមខ្មែរតាមរយៈពិធីភ្ជុំបិណ្ឌនៅកម្ពុជា
ដោយ៖ លោក ឈុន ផាវ៉េង - នាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាវិធីប្រពៃណីផ្លូវការសំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតរបស់ប្រជាជាតិខ្មែរតាំងពីបុរាណរៀងមក។ ថ្វីត្បិតពិធីបុណ្យនេះមិនឃើញមានចែងច្បាស់ក្នុងគម្ពីរពុទ្ធសាសនាក៏ដោយ ក៏ពុទ្ធសាសនិកជនខ្មែរបានខំកែច្នៃរៀបចំពិធីបុណ្យភ្ជុំបិណ្ឌនេះឱ្យស្របតាមបែបបទនៃព្រះពុទ្ធនិយមផងដែរ។ ជាតិសាសន៍នានាដែលកាន់ពុទ្ធសាសនាដែរ គេមិនបានប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌដូចខ្មែរឡើយ ប៉ុន្តែគេមានពិធីបុណ្យប្រពៃណីផ្សេងៗទៅវ...

បណ្ឌិត្យសភារបស់កម្ពុជា ឡាវ វៀតណាម៖ ជំនួបពិភាក្សានៅក្រុងហូជីមិញ លើការស្រាវជ្រាវបញ្ហាសេដ្ឋកិច្ចឌីជីថល
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី១០ ឆ្នាំ២០២៣ ស្ដីពី«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ វៀតណាម លើប្រធានបទស្ដីពីពាណិជ្ជកម្ម និងការវិនិយោគ ក្នុងបរិបទនៃសេដ្ឋកិច្ចឌីជីថល» ដែលបាននិងកំពុងប្រព្រឹត្តទៅនៅក្រុងហូជីមិញ នៃប្រទេសវៀតណាម។សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងផ្លាស់ប្ដូរទស្សនៈ ពិភាក្សា និងចែករំលែកបទពិសោធន៍នៃការអ...
