ព័ត៌មាន

ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 03:02 PM
ចុចមើល
សហគ្រាសធុនតូច និងមធ្យមចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចនិងបង្កើនប្រាក់ចំណូលជាតិសរុប
យោងតាមលោកសាស្ត្រាចារ្យបណ្ឌិត វ៉ុយ ទួន ហាំង (Prof. Dr. Vu Tuan Hung) ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក្រោមប្រធានបទ ស្ដីពី «SMEs និងការបង្កើតការងារ» នៅក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ បានលើកឡើងថា៖ សហគ្រាសធុនតូច និងមធ្យមចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលជាតិសរុប។ តាមការសិក្សាស្រាវជ្រាវរបស់សាស្រ្តាចារ្យ ទួន ហាំង នៅប្រទេសវៀតណាម សហគ្រាសធុនតូច និងមធ្យម រួមចំណែកប្រមាណ៣០% នៃផលិតផលក្នុងស្រុកសរុប។ ទន្ទឹមនឹងការពង្រីកគោលនយោបាយ និងដើម្បីជំរុញពាណ...
រាជបណ្ឌិត្យសភាកម្ពុជា ទទួលប្រតិភូកូរ៉េ សម្រាប់សន្និសីទអន្តរជាតិ ថ្ងៃទី២១ ខាងមុខនេះ
យប់ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣:២០នាទី ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការី ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូកូរ៉េ ដែលនឹងមកចូលរួមកម្មវិធីសន្និសីទអន្តរជាតិលើកទី៩ របស់ វិទ្យាស្ថានបរិស្ថានកូរ៉េសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់ (KEI) រាជបណ្ឌិត្យសភាកម្ពុជា (RAC) បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ «ការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីផលប្រយោជន៍មនុស្សជាតិ»
បញ្ជាក់នៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា «ការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវដើម្បីផលប្រយោជន៍មនុស្សជាតិដែលរស់នៅលើភពផែនដីនេះ គឺពិតជារឿងចាំបាច់ណាស់ ព្រោះថា នាពេលបច្ចុប្បន្ននេះ ពិភពលោកបាននឹងកំពុងពើបប្រទះន...

«សន្និសីទ CLV ជាចំណុចជួបគ្នារបស់អ្នកស្រាវជ្រាវប្រទេសកម្ពុជា ឡាវ និងវៀតណាម»
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី៩ នៅសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីជួបជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំងបី បានដើរតួនាទីយ៉ាងសំខាន់ នៅឆ្នាំនេះ ដើម្បីពិភាក្សាលើបញ្ហា៤សំខាន់៖ (១). ការកំណត់បញ្ហាប្រឈមរួមនិងដោយឡែកអំពីវិស័យសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងបី កម្ព...

រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ រាជបណ្ឌិត្យសភាកម្ពុជាកំពុង រៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ដោយសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។ថ្លែងនៅក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខា...

រាជបណ្ឌិត្យសភាកម្ពុជា ទទួលគណៈប្រតិភូវៀតណាមសម្រាប់សន្និសីទអន្តរជាតិលើកទី៩
នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីទទួលបន្ទុកទទួលគណៈប្រតិភូ វៀតណាមបានអញ្ជើញមកទទួលគណៈប្រតិភូវៀតណាម នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងបន្តអមដំណើរជូនប្រតិភូទៅសណ្ឋាគារកាំបូឌីយ៉ាណា។សូមបញ្ជាក់ជូនដែរថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ រវាងរាជបណ្ឌិត្យ សភាកម្ពុជា បណ្ឌ...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ជំនួបប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម សន ថានូថាមម៉ាវង់ ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងគណៈប្រតិភូ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាងរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ។សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២...

វេទិកាភ្នំពេញលើកទី១ បើកសករាជ«មុំគំនិតបី»ជួយគ្នាដោះស្រាយបញ្ហាសង្គម
វេទិកាភ្នំពេញ ជាឱកាសនៃការប្រមូលផ្ដុំនូវបញ្ញាញាណរបស់ជាតិ និងដៃគូអន្តរជាតិ ដើម្បីជជែកពិភាក្សាពីលើកកម្ពស់ការជជែកវែកញែកពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើពិភពលោក។ វេទិកានេះ នឹងចូលរួមចំណែកសំខាន់និងក្លាយជាមធ្យោបាយលើកកម្ពស់កិច្ចសន្ទនា និងការទទួលយកក្នុងកម្រិតទូលំទូលាយមួយ ដែលបានរៀបចំឡើងជាលើកទីមួយនៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។ជាមួយនឹងវត្តមានវាគ...

ជំនួបប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌានៅរាជបណ្ឌិត្យសភាកម្ពុជា
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួប និងពិភាក្សាការងារជាមួយប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌាដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Vinay P. Sahasrabuddhe ប្រធានផ្នែកទំនាក់ទំនងវប្បធម៌នៃក្រសួងការបរទេសសាធារណរដ្ឋឥណ្ឌា។
នៅព្រឹកថ្ងៃអង្គារ៍ ៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក...

ជំនួបអ្នកសិក្សាស្រាវជ្រាវពីសហព័ន្ធអាល្លឺម៉ង់ និងប្រទេសថៃ
នៅព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយនឹងប្រតិភូពីសាកលវិទ្យាល័យអន្តរជាតិ Bremen អាល្លឺម៉ង់ និងសាកលវិទ្យាល័យណារ៉េសួន ប្រទេសថៃ ដោយភាគីទាំងពីរបានឯកភាពគ្នាលើ៣ចំណុចគឺ៖១- រៀបចំការសិក្សាស្រាវជ្រាវរួមគ្នា២- កិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាល៣- ការជំរុញទំនាក់ទំនង...
