ព័ត៌មាន

ការគោរពចុងក្រោយដល់វិញ្ញាណក្ខន្ធលោកស្រីកិតិ្តបណ្ឌិត ឡាយ ហ៊ុនគី (ហៅអ្នកស្រី ត្រឹង ងា)
ថ្ងៃចន្ទ, 29 សីហា 2022 ម៉ោង 09:46 PM
ចុចមើល

ការគោរពចុងក្រោយដល់វិញ្ញាណក្ខន្ធលោកស្រីកិតិ្តបណ្ឌិត ឡាយ ហ៊ុនគី (ហៅអ្នកស្រី ត្រឹង ងា)

  នៅរសៀលម៉ោង៣.០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ យោងតាមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច លោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកកូរោន និងបច្ច័យ ទៅគោរពវិញ្ញាណក្ខន្ធសពលោកស្រីកិត្តិបណ្ឌិត ឡាយ ហ៊ុនគី ដែលបានទទួលអនិច្ចកម្មដោយរោគាពាធ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។ (ពីឆ្វេងទៅស្ដាំ)លោកស្រី អ៊ឹង ម៉ាល័យ, លោក ឆោម ជុំរ៉ុង, លោកស្រីបណ្ឌិត សុង ឧស្សាហ៍, ឯកឧត្តមបណ្ឌិត ជួរ គារី, លោក ហេង វីរិទ្ធិ, លោក ត្រឹង បញ្ចារុណ, និងឯក...
កម្ពុជា-វៀតណាម ក្រោយនឹមអាណានិគមបរទេសផុតរលត់ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
បុណ្យឯករាជ្យជាតិ ជាទូទៅត្រូវបានគេស្គាល់ថា ជាពីធីបុណ្យដែលតែងតែប្រារពធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលប្រទេសនីមួយៗ បានរួចចាកផុតឬទទួលឯករាជ្យពេញលេញចេញពីនឹមអាណានិគម របស់ មហាអំណាច។ សម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ត្រូវរង់ចាំរហូតដល់ សង្គ្រាម លោកលើក ទីពីរត្រូវបានបញ្ចប់ ទើបអាចរើបម្រះ ចេញរួចពីនឹមពួកអាណានិគមរបស់អឺរ៉ុបបាន។ នេះក៏មកពីពួកមហាអំណាច អឺរ៉ុប ពិសេសបារាំងនិងអង់គ្លេស បានចុះ...
កម្ពុជា-វៀតណាម ក្រោយនឹមអាណានិគមបរទេសផុតរលត់

ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា 
នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ការប្រជុំពិភាក្សាលើគម្រោងពង្រឹងសមត្ថភាពស្រាវជ្រាវរវាង NRC និងរាជបណ្ឌិត្យសភាកម្ពុជា
ដោយផ្ដើមចេញពីកិច្ចសហប្រតិបត្តិការរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រតិភូ ក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) ដឹកនាំដោយ លោកបណ្ឌិត Cho Byung Duk អគ្គនាយក NRC និងសហការី បានអញ្ជើញមកទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងចូលរួមកម្មវិធីប្រជុំពិភាក្សាលើគម្រោងស្រាវជ្រាវពង្រឹងសមត្ថភាពស្រាវជ្រាវ រវាងស្ថាប័ន NRC និង RAC។នៅក្នុងដំណើរទស្សនកិច...
ការប្រជុំពិភាក្សាលើគម្រោងពង្រឹងសមត្ថភាពស្រាវជ្រាវរវាង NRC និងរាជបណ្ឌិត្យសភាកម្ពុជា
«រាជបណ្ឌិត្យសភាកម្ពុជាត្រៀមបញ្ជូនគ្រូបង្រៀនចិនទៅវិទ្យាល័យអង្គរ»
រាជបណ្ឌិត្យសភាកម្ពុជា ត្រៀមបញ្ជូនគ្រូបង្រៀនជនជាតិចិន ដែលមានជំនាញ បទពិសោធ និងគរុកោសល្យច្បាស់លាស់មកពីសាកលវិទ្យាល័យល្បីៗរបស់ប្រទេសចិនសម្រាប់វគ្គសិក្សាថ្មីនៅខែកញ្ញាខាងមុខ ទៅបង្រៀនភាសាចិន នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប។នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំសហនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មកធ្វើការសិក្សាស្វែងយល់បន្ថែមលើដំណើរការថ...
«រាជបណ្ឌិត្យសភាកម្ពុជាត្រៀមបញ្ជូនគ្រូបង្រៀនចិនទៅវិទ្យាល័យអង្គរ»
សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រចាំឆ្នាំ២០២២
នាព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នេះ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំ «សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រចាំឆ្នាំ២០២២» ដែលរៀបចំឡើងក្រោមការឧបត្ថម្ភពីសំណាក់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន និងមជ្ឈមណ្ឌលសហប្រតិបត្តិការភាសានៃក្រសួងអប់រំសាធារណរដ្ឋប្រជាមានិតចិន ហើយសហការរៀបចំដោយរាជបណ្ឌិត្យសភ...
សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនក្នុងតំបន់ប្រចាំឆ្នាំ២០២២
នយោបាយផ្កាចម្រុះពណ៌របស់កម្ពុជា គឺជាការប្រកាន់គោលនយោបាយការបរទេសដ៏ត្រឹមត្រូវនៅចំពោះមុខការប្រឈមរវាងមហាអំណាចពិភពលោក
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អាស៊ាននៅចន្លោះចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្ល...
នយោបាយផ្កាចម្រុះពណ៌របស់កម្ពុជា គឺជាការប្រកាន់គោលនយោបាយការបរទេសដ៏ត្រឹមត្រូវនៅចំពោះមុខការប្រឈមរវាងមហាអំណាចពិភពលោក
យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ និងឱកាសសម្រាប់វិនិយោគបរទេស នៅប្រទេសវៀតណាម ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនៅប្រទេសវៀតណាម ក្នុងទ្រង់ទ្រាយធំ និងទូទាំងប្រទេស បានបោះជំហានទៅមុខ យ៉ាងរឹងមាំ និងពេញទំហឹង។ ចំណុចរបត់ដ៏ធំបំផុតក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយនៅវៀតណាម គឺចាប់ផ្តើមតាំងពីការបង្កើតគណៈកម្មាធិការមជ្ឈិម ដឹកនាំការបង្ការ និង ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កាលពីខែកុម្ភៈ ឆ្នាំ២០១៣ [1] មកម្លេះ ដែលដឹកនាំដោយអគ្គលេខា ធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ដែលប្រកបដោយក...
យុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ និងឱកាសសម្រាប់វិនិយោគបរទេស នៅប្រទេសវៀតណាម

ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា 
នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
អបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)
ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។
អបអរសាទរខួបគម្រប់ ១៤ឆ្នាំ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក
(០៧ កក្កដា ២០០៨-០៧ កក្កដា ២០២២)
កិច្ចពិភាក្សាតុមូលស្តីពី៖ «អាស៊ាននៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី»
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូលស្តីពី «អាស៊ាននៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី» នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។នៅក្នុងកម្មវិធីនេះ នឹងមានការចូលរួមដោយវាគ្មិនកិត្តិយសល្បីៗ៖១- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ២- លោក ពុយ គា ៣- លោកបណ្ឌិត មាស...
កិច្ចពិភាក្សាតុមូលស្តីពី៖ «អាស៊ាននៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី»
ដំំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុនហួវៃនៅរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្ងៃទី៧ កក្កដា ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនគ្នា ជាមួយតំណាងក្រុមការងារក្រុមហ៊ុនហួវៃ (Huawei) ប្រចាំកម្ពុជា។ ភាគីទាំងពីរ បានសិក្សាលទ្ធភាពក្នុងការសហការគ្នា លើការងារបណ្តុះបណ្តាល និងស្រាវជ្រាវ។ យើងបានឯកភាពគ្នា៤ចំណុចដូចខាងក្រោម៖១- សហការនិងសិក្សាអំពី ការផ្តល់ឧបករណ៍ថាមពលព្រះអាទិត្យនៅរាជបណ្ឌិត្យសភាកម្ពុជា២- សិក្សាដើម្បីបង្កើតជាអេបថ្មី ស...
ដំំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុនហួវៃនៅរាជបណ្ឌិត្យសភាកម្ពុជា