ព័ត៌មាន

ថ្ងៃព្រហស្បតិ៍, 05 មីនា 2020 ម៉ោង 11:45 AM
ចុចមើល
«ស្ថានភាពសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាម៉េរិក» ដោយបណ្ឌិត ឈឹម ផាន់ណា នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ផលប៉ះពាល់ដែលមិនអាចប៉ាន់ប្រមាណបាន ដែលកើតចេញពីសង្គ្រាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ពោលគឺសហរដ្ឋអាម៉េរិកនិងចិន ទៅលើសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់ខ្លួន បានបង្ខំឱ្យមហាយក្សសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ បានខិតជិតគ្នាបន្តិចវិញបន្ទាប់ពីសង្ក្រៀតធ្មេញដាក់គ្នាមួយរយៈតាមរយៈការដំឡើងពន្ធលើមុខទំនិញទៅវិញទៅមកតែរៀងៗខ្លួន។ ការខិតជិតគ្នានេះ បាននាំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលត្រូវបានចុះហត្ថលេខាជាផ្លូវការនៅសេតវិមាន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឧបនាយករដ្ឋមន្រ្តីចិន លីវ ហឹ។ បន្ទាប់ពីមាន...
កិច្ចប្រជុំបូសរុបការងារខែកុម្ភៈនិងទិសដៅការងារខែមីនា ឆ្នាំ២០២០ របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
ព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំវិទ្យាស្ថាន ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២០ របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា។ នៅក្នុងខែកុម្ភៈកន្លងទៅ វិទ្យាស្ថានបានតាមដាន, ប្រមូល, និងចងក្រងអត្ថបទព័ត៌មានដែលទាក់ទងវិស័យនយោបាយ...

លទ្ធផលគម្រោងសិក្សាស្រាវជ្រាវ ស្ដីពី ចម្លាក់អប្សរានៅប្រាសាទអង្គរវត្ត៖ សិល្បៈតែងលម្អសក់និងការរចនាសំពត់
RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អឺរ៉ុប-វៀតណាម
ដោយលោក អ៊ុច លាង
នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ត្រូវបានបង្កើតឡើងដើម្បីជួយជ្រោមជ្រែងដល់អ្នកនាំចេញ ឬអ្នកនាំ ចូលទៅប្រទេសជាដៃគូតាមរយៈការផ្តល់ទីផ្សារ និងការបន្តយរបាំងពាណិជ្ជកម្ម។កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប ត្រូវបានបញ្ចប់ការចរចាតាំងពីខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ ហើយរហូតមកដល់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ទើបបានចុះហត្ថលេខាជាផ្លូវការនៅក្នុងក្រុងហាណូយ ហើយសភាអឺរ៉ុបបានបោះឆ្នោតអនុម័តកាលពីថ្ងៃទី១២ ខែ...

លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថាន បានដឹកនាំមន្រី្តក្រោមឱវាទជួបពិភាក្សាជាមួយ ឯកឧត្តម ម៉េត មករា នាយរងខុទ្ទកាល័យ បញ្ជាការដ្ឋានអង្គរក្ស និងជាប្រធានក្រុមសិក្សាស្រាវជ្រាវអភិវឌ្ឍន៍បន្លែកសិកម្មធម្មជាតិ
កាលពីព្រឹកថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្ស និងវិទ្យាសាស្ត្រសង្គម បានដឹកនាំក្រុមការងារមានលោក ឈឿន សាវន (ប្រធានគម្រោង) និង លោក យិន ពោ (អនុប្រធានគម្រោង) ធ្វើសម្ភាសន៍ និងពិភាក្សាជាមួយឯកឧត្តម ម៉េត មករា ដើម្បីសុំកិច្ចសហប្រតិបតិ្តលើគម្រោងស្រាវជ្រាវ ស្តីពី «បន្លែកម្ពុជា៖ ផលិតកម្ម ចរន្...

«ស្ថានភាពនិងពាណិជ្ជកម្មប្រេងឆៅក្នុងទីផ្សារពិភពលោក»
ដោយបណ្ឌិត ហុង វណ្ណៈ
នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ប្រេងជាថាមពលដ៏សំខាន់ក្នុងផលិតកម្មសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ ផលិតកម្មពីធម្មជាតិ និងពាណិជ្ជកម្មប្រេងកាតបានក្លាយជាឧស្សាហកម្មដ៏ធំរបស់ពិភពលោក ពិសេស ប្រទេសនាំប្រេងចេញដែលហៅថា អូប៉ិច (OPEC)។ ផលិតកម្មទាញយកប្រេងកាតពីធម្មជាតិ បានផលិតចេញជាផលិតផលប្រេងច្រើនប្រភេទសម្រាប់បំពេញតម្រូវការប្រើប្រាស់។ ការផ្គត់ផ្គង់ ការស្តុក ការចម្រាញ់ តម្លៃ និងពាណិជ្ជកម្មប្រេងបច្ចុប្បន្ន បានក្លាយជាប្រធានបទសំខាន់ និងចាប់អ...

«ទស្សនវិស័យរបស់អាស៊ានលើយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក»
ដោយ៖ លោក ឯម សុវណ្ណរ៉ា
នាយកដ្ឋានសិក្សានយោបាយនិងសន្តិសុខអន្តរជាតិ
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
ផ្អែកលើលក្ខណៈភូមិសាស្ត្រ «តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» គឺជាតំបន់មួយដែលលាតសន្ធឹងលើតំបន់មហាសមុទ្រពីរ គឺមហាឥណ្ឌានិងសមុទ្រប៉ាស៊ីហ្វិក។ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ប្រទេសចិនបានដាក់ចេញនូវការផ្លាស់ប្តូរផែនទីគំនិតយុទ្ធសាស្រ្តថ្មី តាមរយៈការធ្វើកំណែទម្រង់និងការបើកចំហរបស់ខ្លួន។ ព្រមជាមួយគ្នានោះបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក ជប៉ុន អូស្រ្តាលី និងឥណ្ឌា បានធ្វើសកម្មភាព ទប់ស្កាត់ប្រទេសចិនក្នុងក្របខណ្ឌថ្មីនៃកា...

«ឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក»
ដោយបណ្ឌិត ឈឹម ផាន់ណា
នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិ
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ជម្លោះពាណិជ្ជកម្មរវាងប្រទេសចិននិងសហរដ្ឋអាម៉េរិក បានចាប់ផ្ទុះឡើងមុនដំបូងនៅដើមឆ្នាំ២០១៨។ សង្រ្គាមពាណិជ្ជកម្មវាងប្រទេសមហាអំណាចទាំងពីរនេះ បានអូសបន្លាយជាច្រើនខែដែលអាចជះឥទ្ធិពលដ៏ខ្លាំងក្លាមួយបណ្តាលឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ សេដ្ឋកិច្ចនៅតំបន់អាស៊ី និងសេដ្ឋកិច្ចពិភពលោក។ តើឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសចិន និងសហរដ្ឋអាម៉េរិក មានស្ថានភាពយ៉ាងណា និងបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេ...

«ទិវាវប្បធម៌ជាតិ៣មីនា»
ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី
RAC Mediaប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម

«ផែនការសន្តិភាពមជ្ឈឹមបូព៌ា»
ដោយ៖ ធន ឆាយពិសិដ្ឋ
មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ
ផែនការសន្តិភាពដែលមានកម្រាស់៨០ទំព័រនេះ មានខ្លឹមសារប្រមាណ៥០ទំព័រទាក់ទងនឹងការដោះស្រាយបញ្ហា «រដ្ឋពីរ» អ៊ីស្រាអែលនិងប៉ាឡេស្ទីន ដែលមានការប៉ះទង្គិចគ្នារ៉ាំរ៉ៃជាច្រើនទសវត្សរ៍មកហើយ។ នៅក្នុងផែនការនេះ ប្រធានាធិបតីអាម៉េរិកស្នើឱ្យរៀបចំបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីន ដែលមានរដ្ឋធានីស្ថិតនៅមួយចំណែកនៃភាគខាងកើតយេរ៉ូសាឡឹម មានអំណាចក្នុងការគ្រប់គ្រងដែនដីដែលមានផ្ទៃដីច្រើនជាងទ្វេរដងធៀបនឹងបច្ចុប្បន្ននិងអាចកសាងផ្លូវក្រោមដីត...
