ព័ត៌មាន

ថ្ងៃសុក្រ, 01 វិច្ឆិកា 2019 ម៉ោង 04:52 PM
ចុចមើល
«ជំនួបពិភាក្សាការងារ រវាង ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអ្នកតំណាងស្ថានទូតជប៉ុននៅកម្ពុជា...»
នៅរសៀលថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Mori Nobuo ជាលេខាទី១ របស់ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។នៅក្នុងជំនួបនៃកិច្ចពិភាក្សានេះ ភាគីទាំងពីរបានសិក្សាពីលទ្ធភាពនៃក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នស្រាវជ្រាវរបស់ជប៉ុន។ លើសពីនេះទៀត ភាគីជប៉ុន លោក Mori Nobuo បានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើជាវាគ្មិន និងទ...
«សប្បុរសជនក្នុងរាជធានីភ្នំពេញផ្តល់ដើមឈើផ្កាខ្មែរចំនួន១២ប្រភេទ សរុបចំនួន ៤៥ដើមជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្ញវន្តជាន់ខ្ពស់ជាតិខ្មែរ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទទួលដើមឈើផ្កាខ្មែរចំនួន១២ប្រភេទ សរុបចំនួន ៤៥ដើម ពីលោក ណៅ សុខ ដែលជាសប្បុរសជនម្នាក់រស់នៅក្នុងរាជធានីភ្នំពេញដែលបានផ្តល់ជូនរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមដាំដុះលើកកម្ពស់បរិស្ថានធម្មជាតិនៅក្នុងបរិវេណស្ថាប័នសិក្សាស្រាវជ្រាវបញ្...

«កាលានុវត្តភាពនិងបញ្ហាប្រឈម នៃការអភិរក្សនិងអភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព »
លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានធ្វើបទបង្ហាញស្តីពី «កាលានុវត្តភាពនិងបញ្ហាប្រឈម នៃការអភិរក្សនិង អភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព » នៅក្រុងហ្លួងព្រះបាង ប្រទេសឡាវ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ដែលមានការចូលរួមពីស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ(KEI, NRC) រាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម...

« ...មនុស្សត្រូវការធម្មជាតិ តែធម្មជាតិមិនត្រូវការមនុស្សឡើយ....»
«... ប្រទេសក្រីក្រត្រូវការថវិកា ដើម្បីអភិវឌ្ឍន៍ប្រទេស រីឯប្រទេសជឿនលឿនត្រូវការបរិស្ថាន។ យើងដឹងហើយថា ប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដូចអាម៉េរិក ចិន រុស្ស៊ី ជាប្រទេសដែលបានបំផ្លិចបំផ្លាញព្រៃឈើ និងបរិស្ថាន ខ្លាំងជាងគេ។ ប្រទេសចិនបានអភិវឌ្ឍប្រទេសដោយមិនបានគិតពីបរិស្ថាន ពេលនេះប្រទេសចិនបានចំណាយថវិការាប់ពាន់លានដុល្លារដើម្បីស្តារគម្របព្រៃឈើឡើងវិញ។ ស្រដៀងគ្នានេះដែរ កូរ៉េខាងត្បូងក៏មានបទពិសោធន៍ប្រហាក់ប្រហែលគ្នាដ...

«ការតភា្ជប់ទេសចរណ៍កម្ពុជា វៀតណាម ឡាវ និងទស្សន:អនាគត( ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី »
លោក ហេង សុភី មន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញមួយស្តីពី «ការតភា្ជប់ទេសចរណ៍កម្ពុជា វៀតណាម ឡាវ និងទស្សន:អនាគត ( ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី » នៅក្នុងសន្និសីទអន្តរជាតិលើកទី៨ ស្តីពី «ទេសចរណ៍វប្បធម៌ និងសង្គមប្រកបដោយចីរភាពនៅប្រទេសឡាវ វៀតណាម និងកម្ពុជា» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ នៅក្រុងហ្លួងព្រះបាង នៃសាធារណ...

« ទេសចរណ៍សហគមន៍ធម្មជាតិចំបក់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»
វាគ្មិនពីរាជបណ្ឌិត្យសភាកម្ពុជា កញ្ញា អ៊ុន សុភ័ក្រ្ត មន្រ្តីស្រាវជ្រាវវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម បានធ្វើបទបង្ហាញមួយស្តីពី«ទេសចរណ៍សហគមន៍ធម្មជាតិចំបក់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព» នៅក្នុងសន្និសីទអន្តរជាតិលើកទី៨ ស្តីពី «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នៅក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡ...

« កម្ពុជា វៀតណាម ឡាវ មានសក្តានុពលលើវិស័យទេសចរណ៍អេកូឡូសី(ecology)» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា...
ឡាវ៖ ថ្លែងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើទី៨ ស្តីពី «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នៅក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូច បានសង្កត់ពីការអភិវឌ្ឍវិស័យទេសចរណ៍ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសទាំងបី។ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានរំលេចផងដែរថា «....នៅកម្ពុជ...

«ជំនួបអ្នកវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី៨»
ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ គឺជាប្រធានបទនៃសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៨ នាថ្ងសទី២៧ ខែតុលា ឆ្នាំ២០១៩នៅ ក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលមានការចូលរួមពីអ្នកស្រាវជ្រាវមកពីរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជ...

Discussion Meeting between H.E. Dr. Kin Phea and Prof. Matt Ferchen
«English below»នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ Matt Ferchen ដែលអញ្ជើញមកជួបឯកឧត្តមបណ្ឌិត គិន ភា តាមរយៈស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។ភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាជាច្រើន រួមទាំង ការវិនិយោគនិងជំនួយចិននៅកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត គិន ភា បានបញ្ជាក់ប្រាប់លោកសាស្ត្រាចារ្យ Matt Ferchen...

«ថ្នាក់ដឹកនាំ និងមន្ត្រីតាមអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជារួមគ្នាដាំ(ដើមឈើផ្កា)ខ្មែរចំនួន ១៧ប្រភេទ ដើម្បីលើកកម្ពស់បរិស្ថាននៅជុំវិញអគារឥន្ទ្រទេវី»
រាជបណ្ឌិត្យសភាកម្ពុជា៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីតាមអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជារួមគ្នាដាំដើមឈើផ្កាខ្មែរ ចំនួន ១៧ប្រភេទ ដើម្បីលើកកម្ពស់បរិស្ថាននៅជុំវិញអគារឥន្ទ្រទេវី។ការស្រាក់ដៃរួមគ្នាដាំដុះ(ដើមឈើផ្កាខ្មែរ)នេះក្នុងគោលបំណង ដើម្បីលើកកម្ព...
