ព័ត៌មាន
ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន៖ ក្រោយរៀបចំសិក្ខាសាលាជាតិចំនួនពីរលើកអំពីសំណង់ស្ថាបត្យកម្មខ្មែរ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជានឹងផលិតនូវខ្សែវីដេអូអំពី ការវិវត្តនៃស្ថាបត្យកម្មខ្មែរចាប់តាំងពីការកកើតដំបូងរហូតដល់បច្ចុប្បន្ន
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ ខ្មែរយើងមានមរតកវប្បធម៌ដ៏អស្ចារ្យ ប៉ុន្តែកន្លងមកវិធីសាស្ត្រក្នុងការបង្ហាញរបស់យើង នៅមិនទាន់អាចឱ្យគេស្គាល់និងឃើញបានទូលំទូលាយនៅឡើយ
ភ្នំពេញ៖ នៅក្នុងសិក្ខាសាលាជាតិ ស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ដែលប្រព្រឹត្តទៅនាថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងអំពីគុណតម្លៃនៃស្ថាបត្យក...
នាព្រឹកនេះរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន»
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត...
«ប្រជុំដើម្បីពិនិត្យបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ»
កាលពីរសៀល ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំអង្គប្រជុំរួម ដើម្បីពិនិត្យបច្ចេកសព្ទបរិស្ថាននិងធនធានធម្មជាតិ ស្នើដោយក្រសួងបរិស្ថានបានចំនួន៥ពាក្យ។ RAC Media
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើបទបង្ហាញដល់អ្នកស្រាវជ្រាវនៃសាធារណរដ្ឋកូរ៉េ និងអាស៊ាន»
នៅពីក្រោយនៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំ អាស៊ាន និងកូរ៉េ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាដើម្បីស្វែងរកយុទ្ធសាស្ត្រនិងបានផ្លាស់ប្តូរទស្សនកិច្ចគ្នាជុំវិញការបង្កើនកិច្ចសហប្រតិបត្តិការអាស៊ាន កូរ៉េ ឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមមួយកម្រិតទៀត សំដៅបង្កើននិងជំរុញភាពជាដៃគូរវាងអាស៊ាន កូរ៉េ និងកូរ៉េ មេគង្គឱ្យកាន់តែមានភាពរស់ រវើក ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយសម្លឹងមកទ...
«រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ Think Tanks អាស៊ាន-កូរ៉េ នៅឆ្នាំ២០២១»
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមប្រជុំចង្អៀតរវាងអ្នកស្រាវជ្រាវ និងអ្នកយុទ្ធសាស្ត្ររបស់កូរ៉េ និងអាស៊ាន បានស្នើកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុម Think Tanks រវាងអាស៊ាន និងកូរ៉េ នៅឆ្នាំ២០២១។ កិច្ចប្រជុំនេះ បានពិភាក្សាអំពីតួនាទីរបស់ Think Tanks ក្នុងគោលបំណងជម្រុញកិច្ចសហប្រតិបត្តការរវាង អាស៊ាន-កូរ៉េ ។ជម្រាបជូនថា ឯកឧត្តមបណ្ឌិតសភ...
«ប្រជុំស្វាគមន៍ប្រធានស្តីទីថ្មីវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម»
លោកបណ្ឌិត ផុន កសិកា ប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម ឯកឧត្តម លោក លោកស្រីបណ្ឌិតជា អនុប្រធានវិទ្យាស្ថាន ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា លេខាអចិន្ត្រៃយ៍ ប្រធាន អនុប្រធានផ្នែក មន្ត្រីទទួល បន្ទុកផ្នែក និងមន្ត្រីទាំងអស់ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានចូលរួមប្រជុំការងារវិទ្យាស្ថាន លើរបៀបវារៈស្តីពី៖១-កិច្ចស្វាគមន៍ក្នុងនាមប្រធានវិទ្យាស្ថានស្ដីទី២-ផែនការរៀបចំដ...
កិច្ចប្រជុំគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសាលាស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន»
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ មានកិច្ចប្រជុំរួមមួយរវាងប្រធាន អនុប្រធាន និងសមាជិកនៃគណៈកម្មការនិងអនុគណៈកម្មការរៀបចំសិក្ខាសា លាស្ដីពី «ការវិវត្តនៃរចនាបថនិងសំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យឧដុង្គដល់សម័យបច្ចុប្បន្ន» ក្រោមអធិប តីឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានគ...
«ជំនួបស្វែងរកឱកាសសហការរួមគ្នាលើការបណ្តុះបណ្តាល និងស្រាវជ្រាវរវាងរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុនថាមពល Huaneng »
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុនថាមពល Huaneng ដែលជាក្រុមហ៊ុនវិនិយោគថាមពលដ៏ធំមួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីស្វែងរកឱកាសសហការរួមគ្នាលើការបណ្តុះបណ្តាល និងស្រាវជ្រាវរវាងរាជ បណ្ឌិត្យសភាកម្ពុជា និងក្រុមហ៊ុន។ជំនួបពិភាក្សាការងារនេះបានប្រព្រឹត្តឡើងនៅបន្ទប់លេខ ១១...
ពិធីសម្ពោធអគារឥន្ទ្រទេវី៖ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន ប្រកាសផ្ដល់មន្ទីរពិសោធន៍កម្រិតស្តង់ដារមួយជូនរាជបណ្ឌិត្យសភាកម្ពុជា និងប្រគល់ភារកិច្ចសំខាន់ពីរជូនដល់រាជបណ្ឌិត្យសភាកម្ពុជា
(ភ្នំពេញ)៖ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងពិធីប្រកាសគោរមងារកិត្តិយសជូនដល់គោរមវន្តចំនួន៦រូប នាព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រ...