ព័ត៌មាន
សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន អញ្ជើញប្រកាសគោរមងារនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនដល់គោរមវន្ត ៦ រូប
សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ សម្ដេចអគ្គមហាសេនាបតីតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារឥន្ទ្រទេវី នៃរាជ បណ្ឌិត្យ សភាកម្ពុជា នៅក្នុងឱកាសខួប២០ឆ្នាំនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងពិធីប្រកាសគោ...
រាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍នឹងសហការគ្នាលើការបណ្តុះបណ្តាល និងស្រាវជ្រាវចំនួន ៤ចំណុច ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា
(ភ្នំពេញ)៖ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង៤:០០នាទីរសៀល ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានជួបប្រជុំពិភាក្សាគ្នា នៅទីស្តីការក្រសួងទេសចរណ៍។ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង ភាគីទាំងពីរបានឯកភាពគ្នាសហការលើចំណុច៤ (បួន)៖ ១) រៀបចំប្រព័ន្ធផ្សព្វផ្សាយតាមគ្រប់រូបភាព សំខាន់គឺប្រព័ន្ធឌីជីថល ២) ការរៀបចំការបណ្តុ...
«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច និងអ្នកឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ អញ្ជើញត្រួតពិនិត្យអគារ ឥន្ទ្រទេវី»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជួបជាមួយអ្នកឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ និងសហការី ដើម្បីអញ្ជើញត្រួតពិនិត្យអគារឥន្ទ្រទេវីទាំងមូលដែលនឹងត្រូវដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោបណ្ឌិតសភាចារ្យ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា...
«រាជបណ្ឌិត្យសភាកម្ពុជានឹងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្រាវជ្រាវលើគម្រោងឌីជីថលូបនីយកម្មនៃភាសាខ្មែរ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ដោយសារបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងមានភាពចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព រាជបណ្ឌិត្យសភាកម្ពុជានឹងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្រាវជ្រាវលើគម្រោងឌីជីថលូបនីយកម្មនៃភាសាខ្មែរ (Digitization of the Khmer language Processing) ក្រោមការផ្តួចផ្តើមគំនិតរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ន...
«ពិធីសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសី អគារឥន្ទ្រទេវី និងអភិសេកបដិមាព្រះនាងឥន្ទ្រទេវី»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងភ្ញៀវកិត្តិយស បានរៀបចំប្រារព្ធពិធីសូធ្យមន្តចម្រើនព្រះបរិត្ត លើករាសី អគារឥន្ទ្រទេវី និងអភិសេកបដិមាព្រះនាងឥន្ទ្រទេវី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក...
«ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូបង្រៀនភាសាចិនក្នុងតំបន់ នៅវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០»
(ភ្នំពេញ)៖ នៅសៅរ៍ ៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូឯកទេស និងគ្រូបង្រៀនភាសាចិនក្នុងតំបន់ នៃវិទ្យា ស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានសមាសភាពចូលរួមគណៈអធិបតី ភារធារីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប...
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តមបណ្ឌិត អ៊ឹម ឈុនលឹម
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/ ១៦៧៦ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិនីតិកោសលបណ្ឌិត» ជូនឯកឧត្តមបណ្ឌិត អ៊ឹម ឈុនលឹម ជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ RAC Media
គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសេដ្ឋាបណ្ឌិត» ត្រូវបានផ្តល់ជូនឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប
យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/១១១៩/ ១៦៧៥ ចុះថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនីបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិសេដ្ឋាបណ្ឌិត» ជូនឯកឧត្តមបណ្ឌិតរដ្ឋ ជាម យៀប អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត...
«រាជបណ្ឌិត្យសភាកម្ពុជា សម្រេចជ្រើសរើសបេក្ខភាពថ្មី ជាប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការវាយតម្លៃដាក់ពិន្ទុជ្រើសរើសប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំការប្រកួតប្រជែងជ្រើសរើសបេក្ខភាពប្រធានវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម ក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមា...