ព័ត៌មាន

ថ្ងៃពុធ, 27 កុម្ភៈ 2019 ម៉ោង 03:11 PM
ចុចមើល
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍»
ថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្បិ៍ បានចំនួន០៣ពាក្យ ដូចខាងក្រោម៖RAC Media
«ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកព្រះបាទជ័យវរ្ម័នទី៧...»
ដោយ៖ ឆោម ជុំរ៉ុង
ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្តេចខ្មែរមួយអង្គក្នុងចំណោមស្តេចខ្មែរដែលមានមហិច្ឆតាបំផុតនោះ គឺអ្នកកសាងដ៏អស្ចារ្យមួយអង្គ៖ ព្រះអង្គបានដាក់ព្រះរាជបញ្ជាឱ្យមានការសាងសង់ប្រាសាទជាច្រើននិងសាលាឆទានផ្សេងៗទៀត ព្រមទាំងមន្ទីរពេទ្យជាង១០០កន្លែងផងដែរ។បើតាមលោកបណ្ឌិត Peter Sharrock ជាអ្នកប្រវត្តិសិល្បៈមកពីសកលវិទ្យាល័យទីក្រុងឡុង បានពន្យល់ពីរបៀបមន្ទីរពេទ្យទទួលបានបុគ្គលិកន...
«ពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ»
ដោយ៖ ស៊ឺន សម
ក្នុងគោលបំណងនៃការសម្របសម្រួលលើកិច្ចសហការស្រាវជ្រាវវិទ្យាសាស្ត្រ អប់រំ កសិកម្ម និងទេសចរណ៍ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ បានព្រមព្រៀងចុះអនុស្សរណៈយោគយល់ជាមួយគ្នានៅថ្ងៃច័ន្ទ ៦ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅរាជបណ្ឌិត្យសភាកម្ពុជានៃព្រះរាជាណាចក្រកម្ពុជា។នៅក្នុងអនុស្សរណៈនៃការយោគយល់នោះ ភាគីទាំងពីរបានព្រមព្...

«ការត្រៀមលក្ខណៈបើកបវេសនកាលវគ្គសិក្សាថ្មី...»
កាលពីព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០នាទីព្រឹក នៅផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវមានកិច្ចប្រជុំមួយស្តីពី «ការត្រៀមលក្ខណៈបើកបវេសនកាលវគ្គសិក្សាថ្មី» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។គិតមកត្រឹមថ្ងៃនេះ វគ្គសិក្សាថ្មីនេះទទួលនិស្សិតមកចុះឈ្មោះចូលរៀនបានចំនួន៖១-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាននិស្សិតចំនួន៣៤នាក់ លើ៨មុខជំន...

«ការងារជាអាទិភាពចំនួន៥ ត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ...»
ការងារជាអាទិភាពចំនួន៥ ដែលនឹងត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ ដោយសម្តចបានលើកឡើងថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជា ជាទីក្រុងស្អាតបៃតង មានការអភិវឌ្ឍប្រកបដោយចីរភាព និងជាទីក្រុងទេសចរណ៍ ប្រកបដោយភាពវ័យឆ្លាត ឆ្លើយតបនឹងរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយ ចីរភាព ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ រាជរដ្ឋាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់គ្នា ចាំបាច់ត្រូវរួមគ្នាអភិវឌ្ឍទីក្រុង ឱ្យ...
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» (ភាគទី ២)
អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា
មន្ត្រីលេខាធិការដ្ឋានរបស់ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា
នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទៅច្បាំងនៅប្រទេសបារាំង បានជួបនឹងការមិនអើពើជាទូទៅ ទោះបីមានការឃោសនាយ៉ាងខ្លាំងក្លាក៏ដោយ។ សេចក្តីប្រកាសត្រូវគេបិទផ្សាយនៅគ្រប់ៗភូមិ ដោយរៀបរាប់ប្រាប់អំពីផលប្រយោជន៍ដែលត្រូវផ្តល់ឱ្យដល់អ្នកស្ម័គ្រចិត្ត ដូចជា...

សរុបព័ត៌មានប្រចាំសប្តាហ៍៖ «បច្ចេកសព្ទចំនួន០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ ក្នុងខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា»
បច្ចេកសព្ទរបស់គណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន ០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ កាលពីថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសា ខ្មែរ(ក.ជ.ភ.ខ)នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ។បច្ចេកសព្ទទាំងនោះរួមមាន ១. ទែម៉ូគីមី/ឧណ្ហគីមី ២. អេឡិចត្រូគីមី/អគ្គិសនីគីមី ៣. សូលុយស្យុង...

«មជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ជួបពិភាក្សាជាមួយប្រតិភូសាកលវិទ្យាល័យ ហ័រ ឈាវ »
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការី (កញ្ញា វុធ សុភក្ដ្រណា ប្រធានវិទ្យាស្ថាន ខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ចាន់ វណ្ឌី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ចាន់ ប៊ុនី មន្ត្រីមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត តាន់ សុគន្ធា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលនៃរាជបណ្ឌិត្យសភាកម្ពុជា) បានជួបគណៈប្រតិភូនៃមជ្ឈមណ្ឌលភា...

អត្ថបទស្រាវជ្រាវ៖ «ការព្យាករណ៍ស៊េរីពេលនៃភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា»
ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា
មន្ត្រីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា
អត្ថបទនេះ នឹងបង្ហាញអំពីការកំណត់គំរូ និងការព្យាករណ៍ពេលតាងឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិដែលចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យដែលយកមកប្រើប្រាស់គឺ ចាប់ពីត្រីមាសទី១ ឆ្នាំ២០០៤ រហូត ដល់ត្រីមាសទី៤ ឆ្នាំ២០១៤ ដោយបានស្រង់ចេញមកពីរបាយការណ៍ស្ថិតិរបស់ក្រសួងទេសចរណ៍។ វិធីដែល សម ស្រប ចំនួន បីត្រូវបានលើកយកមកធ្វើការសិក្សាប្រៀបធៀប គឺវិធីបំបែកសាមញ្ញតាមវិធីគុណ (classical multiplicative decomposition) វិធីរ៉ឺក្រេស...

សេចក្តីជូនដំណឹងស្តីពី«កម្មវិធីសិក្ខាសាលារបស់បេក្ខជនបណ្ឌិត ប៊ុន វ៉ាន់ថន»
រាជបណ្ឌិត្យសភាកម្ពុជា សូមជម្រាបជូនដល់និស្សិត-បេក្ខជនបណ្ឌិតដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា និងសាធារណៈជនមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាមួយជូនបេក្ខជនបណ្ឌិត ប៊ុន វ៉ាន់ថន (ជំនាញសាស្រ្ត ជំនាន់ទី១ វគ្គ១) ប្រធានបទ៖ រដ្ឋធម្មនុញ្ញក្នុងបរិបទនយោបាយកម្ពុជា (១៩៤៧ ដល់១៩៩៣) កាលបរិច្ឆេទ៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៖ ២៖៣០ នាទីរសៀល ទីកន្លែង៖ បន្ទប់ប្រជុំវិទ្យាស្ថានទំនាក...
