ព័ត៌មាន
បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមត្រៀមខ្លួនដើម្បីបន្តរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១០ សម្រាប់ឆ្នាំ២០២៣ នាពេលខាងមុខ
បណ្ឌិតសភាចារ្យ សុខ ទូច៖ «សហគ្រាសធុនតូចនិងមធ្យម (SMEs) គឺជាឆ្អឹងខ្នងសំខាន់នៃសេដ្ឋកិច្ចជាតិ»
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងបញ្ជាក់នៅក្នុងសុន្ទរកថាបិទសន្និសីទអន្តរជាតិលើកទី៩ នៅឯសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «សហគ្រាសធុនតូចនិងមធ្យម (SMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច នៃប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក្នុងពិភពលោក រួមទាំងកម្ពុជា ឡាវ និងវៀតណាមផងដែរ។ លើសពីនេះ សហគ្រាសធុនតូចនិងមធ្យម ដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ផលិតកម្មរបស់ខ្លួន។...
«អ្នកស្រាវជ្រាវឡាវ វៀតណាម បន្តសហប្រតិបត្តិការរួមគ្នាជាមួយកម្ពុជា រកដំណោះស្រាយសម្រាប់SMEs»
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងនៅក្នុងពិធីបិទសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជាឯកឧត្តមបណ្ឌិត សនថៈនូ ថាំម៉ាវង់ (Sonethanou THAMAVONG) ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមឡាវ បានមើលឃើញថា វិស័យ SMEs មានសារៈសំខ...
កញ្ញា ម៉ៅ សុគន្ធា៖ «ការងារតម្បាញសូត្រគឺជាផ្នែកមួយនៃការបង្កើនការងារក្នុងប្រទេសកម្ពុជា»
របរតម្បាញសូត្រខ្មែរជារបរដែលរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីខ្មែរ ទាក់ទាញទេសចរ សេដ្ឋកិច្ចមូលដ្ឋានតាមរយៈការបង្កើតការងារ និងប្រាក់ចំណូលជូនពលរដ្ឋ។ តាមរយៈបទបង្ហាញរបស់កញ្ញា ម៉ៅ សុគន្ធា នៅក្នុងសន្និសីទអន្តរជាតិលើកទី៩ ស្តីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ឡាវ និងប្រទេសវៀតណាម» ដែលធ្វើឡើងនៅរាជបណ្ឌិត្យសភាកម្ពជា នារសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញឱ្យដ...
សហគ្រាសធុនតូច និងមធ្យមចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចនិងបង្កើនប្រាក់ចំណូលជាតិសរុប
យោងតាមលោកសាស្ត្រាចារ្យបណ្ឌិត វ៉ុយ ទួន ហាំង (Prof. Dr. Vu Tuan Hung) ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក្រោមប្រធានបទ ស្ដីពី «SMEs និងការបង្កើតការងារ» នៅក្នុងសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ បានលើកឡើងថា៖ សហគ្រាសធុនតូច និងមធ្យមចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលជាតិសរុប។ តាមការសិក្សាស្រាវជ្រាវរបស់សាស្រ្តាចារ្យ...
រាជបណ្ឌិត្យសភាកម្ពុជា ទទួលប្រតិភូកូរ៉េ សម្រាប់សន្និសីទអន្តរជាតិ ថ្ងៃទី២១ ខាងមុខនេះ
យប់ថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣:២០នាទី ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការី ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូកូរ៉េ ដែលនឹងមកចូលរួមកម្មវិធីសន្និសីទអន្តរជាតិលើកទី៩ របស់ វិទ្យាស្ថានបរិស្ថានកូរ៉េសម្រាប់ការសិក្សាស្រាវជ្រាវជាន់ខ្ពស់ (KEI) រាជបណ្ឌិត្យសភាកម្ពុជា (RAC) បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ «ការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ ដើម្បីផលប្រយោជន៍មនុស្សជាតិ»
បញ្ជាក់នៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា «ការរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវដើម្បីផលប្រយោជន៍មនុស្សជាតិដែលរស់នៅលើភពផែនដីនេះ គឺពិតជារឿងចាំបាច់ណាស់ ព្រោះថា នាពេលបច្ចុប្បន្ននេះ ពិភពលោកបាននឹងកំពុងពើបប្រទះន...
«សន្និសីទ CLV ជាចំណុចជួបគ្នារបស់អ្នកស្រាវជ្រាវប្រទេសកម្ពុជា ឡាវ និងវៀតណាម»
រាជបណ្ឌិត្យសភាកម្ពុជា៖ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី៩ នៅសាលសន្និសីទខេមរវិទូ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ពីសារៈសំខាន់នៃការរៀបចំកម្មវិធីជួបជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៃប្រទេសទាំងបី បានដើរតួនាទីយ៉ាងសំខាន់ នៅឆ្នាំនេះ ដើម្បីពិភាក្សាលើបញ្ហា៤សំខាន់៖ (១). ការកំណត់បញ្ហាប្រឈមរួមនិងដោយឡែកអំពីវិស័យសហគ្រាសធុនតូចនិងមធ្យមនៃប្រទេសទាំងបី កម្ព...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច»
នៅព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ រាជបណ្ឌិត្យសភាកម្ពុជាកំពុង រៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» ដោយសហការជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមនិងសេដ្ឋកិច្ចឡាវ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។ថ្លែងនៅក្នុងសុន្ទរកថាស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខា...
រាជបណ្ឌិត្យសភាកម្ពុជា ទទួលគណៈប្រតិភូវៀតណាមសម្រាប់សន្និសីទអន្តរជាតិលើកទី៩
នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត នុត សម្បត្តិ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីទទួលបន្ទុកទទួលគណៈប្រតិភូ វៀតណាមបានអញ្ជើញមកទទួលគណៈប្រតិភូវៀតណាម នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងបន្តអមដំណើរជូនប្រតិភូទៅសណ្ឋាគារកាំបូឌីយ៉ាណា។សូមបញ្ជាក់ជូនដែរថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ រវាងរាជបណ្ឌិត្យ សភាកម្ពុជា បណ្ឌ...