ព័ត៌មាន

ថ្ងៃព្រហស្បតិ៍, 07 កក្កដា 2022 ម៉ោង 06:13 PM
ចុចមើល
កិច្ចពិភាក្សាតុមូលស្តីពី៖ «អាស៊ាននៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី»
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៩:០០ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីកិច្ចពិភាក្សាតុមូលស្តីពី «អាស៊ាននៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាម៉េរិកក្នុងបរិបទថ្មី» នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។នៅក្នុងកម្មវិធីនេះ នឹងមានការចូលរួមដោយវាគ្មិនកិត្តិយសល្បីៗ៖១- ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ២- លោក ពុយ គា ៣- លោកបណ្ឌិត មាស នី៤- ឯកឧត្ដមបណ្ឌិត គិន ភាសម្របសម្រួលកម្មវិធីដោយ៖ ឯកឧត្ដមបណ្ឌិត យង់ ពៅ។
ដំំណើរទស្សនកិច្ចរបស់តំណាងក្រុមហ៊ុនហួវៃនៅរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្ងៃទី៧ កក្កដា ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្តូរទស្សនគ្នា ជាមួយតំណាងក្រុមការងារក្រុមហ៊ុនហួវៃ (Huawei) ប្រចាំកម្ពុជា។ ភាគីទាំងពីរ បានសិក្សាលទ្ធភាពក្នុងការសហការគ្នា លើការងារបណ្តុះបណ្តាល និងស្រាវជ្រាវ។ យើងបានឯកភាពគ្នា៤ចំណុចដូចខាងក្រោម៖១- សហការនិងសិក្សាអំពី ការផ្តល់ឧបករណ៍ថាមពលព្រះអាទិត្យនៅរាជបណ្ឌិត្យសភាកម្ពុជា២- សិក្សាដើម្បីបង្កើតជាអេបថ្មី ស...

ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា
ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា
នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលបានប្រកាស លទ្ធផលជាផ្លូវការនៅថ្ងៃអាទិត្យទី២៦ ខែមិថុនា ឆ្នាំ២០២២ ដោយ គ.ជ.ប និងមានគណបក្សចំនួន៩ ក្នុងចំណោមគណបក្ស១៧ដែលបានដាក់បេក្ខភាព ប្រកួតប្រជែង និងក្នុងចំណោមគណបក្សនយោបាយ ទាំង៤៥ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ទទួលបានអាសនៈ។ នេះគឺជាលទ្ធផលបោះឆ្នោត មួយដែលគ្រប់ភាគី គណបក្សសុទ្ធតែព្រមទទួលយក ទាំងលើនីតិវិធីនៃការៀបចំ និងច្បាស់ ដោយហេតុថា ចាប់តាំ...

«៥៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-វៀតណាម៖ មេរៀនអតីតកាល
និងមាគ៌ាឆ្ពោះទៅមុខ»
ខែមិថុនា ឆ្នាំ២០២២នេះ កត់សម្គាល់ខួប៥៥ឆ្នាំនៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងវៀតណាម។ កម្ពុជានិងវៀតណាមជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០ គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ។ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទោះបីកម្ពុជានិងវៀត...

«ប្រវត្តិ និងសារៈសំខាន់នៃពុទ្ធិកសិក្សានៅកម្ពុជា»
(រូបថត៖ http://5000-years.org/)វិស័យអប់រំផ្នែកពុទ្ធិកសិក្សាជាវិស័យមួយដែលបានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ វិស័យនេះបានចាប់បដិសន្ធិជាច្រើនសតវត្សរ៍មកហើយ គឺនៅមុនរជ្ជកាលនៃការគ្រប់គ្រងរបស់អតីតព្រះមហាវីរក្សត្រ និងមានការរីកចម្រើនខ្លាំងនៅសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំប្រទេសរបស់ព្រះករុណាព្រះមហាវីរក្សត្រនរោត្តមសីហនុ ដែលនៅសម័យនោះ វិស័យអប់រំផ្នែកពុទ្ធិកសិក្សានេះ ត្រូវបានប្រទេសកាន់ព្រះពុទ្ធសា...

សមិទ្ធផលថ្មី សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត»
សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» រៀបចំសម្រាប់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អ្នកសិក្សា និង អ្នកស្រាវជ្រាវលើវិស័យគណិតវិទ្យា។ សៀវភៅនេះ ជាផ្នែកមួយនៃពីជគណិត ដែលផ្តល់ឱ្យនិស្សិតត្រូវ សិក្សាទទួលបានចំណេះដឹងខាងទ្រឹស្តី និង ការអនុវត្តដែលជាមូលដ្ឋាននៃការវិភាគតាមបែបតក្កវិទ្យា និង ភាព សមហេតុផល ដោយសមស្របតាមកម្មវិធីក្នុងស្រុកនឹងស៊ីសង្វាក់ជាមួយកម្មវិធីសិក្សាក្នុងប្រទេសជឿនលឿន មួយចំនួន។ យើងខ្ញុំសង្ឃឹមថា ក្រោយពីការស...

រាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ទឹកថ្នាំសម្លាប់មេរោគជូនក្រសួងសុខាភិបាល
នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទឹកថ្នាំសម្លាប់មេរោគ ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនក្រសួងសុខាភិបាល។ ទឹកថ្នាំសម្លាប់មេរោគនេះគឺជាជំនួយមនុស្សធម៌របស់ក្រុមហ៊ុនNJ នៃសាធារណរដ្ឋកូរ៉េ ផ្តល់ជ...

ជំនួបប្រជុំបង្កើនកិច្ចសហប្រតិបត្តិការជាមួយរាជបណ្ឌិត្យសភាកម្ពុជា
នាព្រឹកថ្ងៃពុធនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបដិសណ្ឋារកិច្ចឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។ នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានពិភាក្សាការងារជាមួយឯកឧត្ដម Wang Wentian និងបានឯកភាពគ្នាបញ្ហាសំខាន់ៗដូចខាងក្រោម៖១- បន្តនិងបង្កើនកិច្ចសហប្រតិបត្តិការវាងរាជបណ្ឌិត...

ជំនួបម្ចាស់សៀវភៅ 24-Hour English Pronunciation 101
នាថ្ងៃពុធ ទី ១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្រ្តីជំនាញអប់រំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោក លី សុជាតិ អ្នករៀបរៀបចងក្រងសៀវភៅ 24-Hour English Pronunciation 101 ។ ក្នុងជំនួបនេះ លោកលី សុជាតិ បានណែនាំបង្ហាញពីគោលបំណងនៃការរៀបរៀងសៀវភៅនេះ និងចំណុចសំខាន់ៗ ដែលជាចំណែកនៃការជួយសម្រួលដល់អ្នកសិក្សាភាសាអង់គ្លេស និងអាចបញ្ចេញសម្លេងឱ្យបានត្រឹមត្រូវដូចជនជាតិអាម៉េរិក។...

ជំនួបគោរមវន្តកិត្តិយស កសាងគុណកថា កិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចូលជួបសម្ដែងការគួរសម និងរៀបចំធ្វើគុណកថា សម្រាប់គោរមវន្តកិតិ្តយសនៃរាជបណ្ឌិត្យសភាកម្ពុជា។សូមជម្រាបជូនថា លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឺទ្ធសភា បានទទួលការប្រោសប្រទាន តាម...