ព័ត៌មាន

ថ្ងៃអង្គារ, 02 មេសា 2024 ម៉ោង 09:33 AM
ចុចមើល
តើគួរតែដល់ពេលដែលអាជ្ញាធរនិងអ្នកពាក់ព័ន្ធ ប្រកាន់ជំហរម៉ឺងម៉ាត់ និងអនុវត្តវិធានការក្ដៅចំពោះភាពភ្លើតភ្លើនជ្រុលរបស់យុវជនមួយចំនួន នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរហើយឬនៅ?
ដោយ៖ លឹម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ នៃអគ្គលេខាធិការដ្ឋាន រាជបណ្ឌិត្យសភាកម្ពុជាខ្មែរជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលបន្សល់ពីបុព្វបុរសដូនតាខ្មែរអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ តែងតែត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៣-១៤-១៥ ឬ១៤-១៥-១៦ ខែមេសា នៃឆ្នាំនីមួយៗ។ គួរឱ្យសោកស្ដាយ នៅថ្ងៃចុងសប្ដាហ៍ ដំណាច់ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ គេឃើញមានបាតុភាពអវិជ្ជមានមួយចំនួនកើតឡើងជាបន្តបន្ទ...
Key Discussion Points Samdech Hun Manet and President Yoon Suk Yeol
By: Dr. Seun Sam
At the invitation of President Yoon Suk-yeol of South Korea, Prime Minister Hun Manet has declared that he will head a high-ranking Cambodian delegation on a state visit to the Republic of Korea in May 2024. The declaration was made at the Council of Ministers meeting, which took place at the Peace Palace in Phnom Penh of Cambodia.In order to support the Cambodian economy and generate employment o...

ទស្សនវិជ្ជាខ្មែរអំពី កាល
(Khmer Philosophy of Time)
ដោយ ៖ បណ្ឌិត ប៉ាន់ វុត្ថា មន្រ្តីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា
នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមរាជបណ្ឌិត្យសភាកម្ពុជា
វត្តមាន កាល(ពេលវេលា) មានពាក់ព័ន្ធគ្រប់ផ្នែក គ្រប់វិស័យ គ្រប់សកម្មភាព និងមានសារៈសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ពេលវេលា ដើរតួនាទីសំខាន់ក្នុងការកត់ត្រា ឬកំណត់កាលបរិច្ឆេទព្រឹត្តិការណ៍ និងមានបង្កប់នូវអត្ថន័យទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅផងដែរ។ ខ្មែរយើងប្រើទាំងសុរិយគតិ ទាំងចន្ទគតិ ក្នុងការរាប់ ថ្ងៃ ខែ ឆ្នាំ។សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយ:តំណភ្ជាប់ដូចខាងក្រោម៖h...

ឯកឧត្ដមបណ្ឌិត យង់ ពៅ ដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំអគ្គលេខាធិការដ្ឋានរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម សូត្រ សំណាង អគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីប្រធាននាយកដ្ឋានបោះពុម្ព...

តើរុស្ស៊ីអាចនឹងឆ្លើយតបយ៉ាងណា ចំពោះព្រឹត្តិការណ៍ភេរវកម្មយប់ថ្ងៃទី២២ ខែមីនា កន្លងទៅនេះ?
នៅក្នុងការបាញ់ប្រហារយ៉ាងរង្គាល នៅក្នុងសាលប្រគុំតន្ត្រីនៃមជ្ឈមណ្ឌល Crocus City Hall ដែលស្ថិតនៅជាយភាគខាងលិចនៃរដ្ឋធានីមូស្គូ និងមានចម្ងាយ២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៣៣នាក់បានស្លាប់ និងជាង១០០នាក់បានរងរបួស។ ករណីនេះគឺជាការវាយប្រហារភេរវកម្មដ៏អាក្រក់បំផុតមួយនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីករណីភេរវកម្មឆ្នាំ២០០៤ ដែលកាលណោះបានបណ្ដាលឱ្យមនុស្សជាង ៣០០ន...

ប្រភពនៃទស្សនវិជ្ជាអប់រំ៖ ប្រតិបត្តិនិយម និងអត្ថិភាពនិយម
ដោយ៖ បណ្ឌិត សូ សុធីរ មន្ត្រីស្រាវជ្រាវនាយកដ្ឋានវិទ្យាសាស្ត្រអប់រំ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា
ប្រតិបត្តិនិយម គឺជាប្រពៃណីទស្សនវិជ្ជា ដែលចាត់ទុកភាសា និងការគិតជាឧបករណ៍សម្រាប់ការទស្សន៍ទាយការដោះស្រាយបញ្ហា និងសកម្មភាព ជាជាងការពិពណ៌នា ការបង្ហាញ ឬការឆ្លុះបញ្ចាំងតថភាព។ ប្រតិបត្តិនិយមវិទូ អះអាងថា ប្រធានបទទស្សនវិជ្ជាភាគច្រើន ដូចជាធម្មជាតិនៃចំណេះដឹង ភាសា គោលគំនិត អត្ថន័យ ជំនឿ និងវិទ្យាសាស្ត្រ សុទ្ធតែត្រូវបានមើលយ៉ាងល្អបំផុតទាក់ទងនឹងការប្រើប្រាស់ជាក់ស្តែង និងភាពជោគជ័យរបស់ពួកគេ។ ប្រតិបត្តិនិយម បានចាប់ផ្ត...

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយប្រតិភូមន្ទីរអប់រំខេត្តយូណាន និងចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈមេកានិក និងបច្ចេកវិទ្យាអេឡិចត្រូនិក ខេត្តយូណាន
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាជាមួយប្រតិភូមន្ទីរអប់រំខេត្តយូណាន ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Zhang Chunhua ប្រធានមន្ទីរអប់រំ ខេត្តយូណាន។បន្ទាប់ពីបានពិភាក្សាជាមួយប្រតិភូមន្ទីរអប់រំខេត្តយូណានរួច ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធា...

ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល
បទពិសោធន៍និងបញ្ហាប្រឈមក្នុងការសិក្សាស្រាវជ្រាវនិងបង្ហាត់និស្សិត
ដោយ៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម
រាជបណ្ឌិត្យសភាកម្ពុជា
ស្របគ្នានឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោ បាយនាពេលបច្ចុប្បន្នខួបទិវាអន្តរជាតិនារីលើកទី១១៣ នាឆ្នាំ២០២៤នេះ ប្រារព្ធ ធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជាក្រោមមូលបទ និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ។ យោងតាមវចនានុក្រមខ្មែរចេញផ្សាយឆ្នាំ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ បរិវត្តន៍ មានន័យថា ដំណើរការផ្លាស់ប្តូរឬបំប្លែងអ្វីមួយឱ្យទៅជាអ្វីមួយផ...

ទស្សនៈស្ដីពីជីវិតនិងការរស់នៅរបស់ព្រះពុទ្ធសមណគោតម
ដោយ៖ លោក ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា
វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា
១៥កើត ខែពិសាខ គឺជាថ្ងៃបុណ្យពិសាខបូជា ប្រចាំឆ្នាំដ៏សំខាន់បំផុតសម្រាប់ពុទ្ធសាសនិកនៅទូទាំងសកលលោក ដើម្បីរំលឹកដល់ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាននៃព្រះពុទ្ធសមណគោតម។ ព្រះអង្គជាបុគ្គលដែលមានគុណូបការៈធំធេងចំពោះមនុស្សជាតិ ដោយបានជួយជីវិតមនុស្សសត្វឱ្យរស់នៅប្រកបដោយសេចក្ដីសុខចាកទុក្ខតាមរយៈព្រះធម៌។ ព្រះអង្គមាននាមដើមសិទ្ធត្ថ ឬ សិទ្ធាថ៌ គឺជាបុត្រានៃមហាក្សត្រត្រកូលសាក្យ នៃប្រទេសឥណ្ឌាបុរាណ។ បិតារបស់ព្រ...

អ្នកស្រាវជ្រាវរកឃើញថា ការបង្កបង្កើនផលស្រូវនៅកម្ពុជាកើនឡើង តែកង្វះកម្លាំងពលកម្ម ហើយប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាបំណុលកើនឡើង
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ក់ សិទ្ធិរិទ្ធិ អ្នកស្រាវជ្រាវ និងជាប្រធានអង្គការវើលហ្វីស (World's Fish) ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា ការបង្កបង្កើនផលស្រូវនៅកម្ពុជាកើនឡើង តែកង្វះកម្លាំងពលកម្ម ហើយប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាបំណុលកើនឡើង។ថ្លែងបញ្ជាក់នៅក្នុងការធ្វើបទបង្ហាញរបស់ខ្លួន...
