ព័ត៌មាន
«តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីលើកស្ទួយការស្រាវជ្រាវ?»
ការស្រាវជ្រាវផ្តល់សារៈប្រយោជន៍៧យ៉ាងដល់សង្គម
ក្នុងវេទិកាកិច្ចពិភាក្សាតុមូល ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ហើយមានការចូលរួមពីបណ្តាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗ បានធ្វើការជជែកពិភាក្សា និងបានកំណត់នូវអត្ថប្រយោជន៍នៃការស្រាវជ្រាវចំនួន៧ចំណុចគឺ៖ទីមួយ៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជ...
បណ្ឌិតសភាចារ្យ សុខ ទូច៖ មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច» នេះជាប្រសាសន៍លើកឡើងដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងអនុសាសន៍បិទបញ្ចប់កិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការស្រាវជ្រាវ» នៅព្រឹកថ...
«បណ្ឌិត ឆេង គីមឡុង៖ អ្នកស្រាវជ្រាវត្រូវមានក្រមសីលធម៌ និងបើកបេះដូងឱ្យទូលាយ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) លោកបណ្ឌិត ឆេង គីមឡុង បានលើកឡើងថា អ្នកស្រាវជ្រាវទាំងអស់ត្រូវតែមានក្រមសីលធម៌វិជ្ជាជីវៈ និងបើកបេះដូងឱ្យបានទូលំទូលាយ ដើម្បីទទួលបានទិន្នន័យសុក្រឹតច្បាស់លាស់ដែលឈានវិភាគវាយតម្លៃ និងដាក់ផែនការអនុវត្តដោះស្រាយចំបញ្ហា។ថ្លែងពីកិច្ចពិភាក្សាតុមូលស្តីពីសារៈសំខាន់នៃការស្រាវជ្រាវ បណ្ឌិតឯកទេសសេដ្ឋកិច្ចពីប្រទេសអូស្ត្រាលីលោក ឆេង គីមឡុង បានលើកឡើងថា អ្នក...
«ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ៖ គ្មានការសិក្សាស្រាវជ្រាវ គឺគ្មានការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្ន»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងពីកិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយឯកឧត្តមបណ្ឌិតបានលើកឡើងថា សារប្រយោជន៍នៃការស្រាវជ្រាវគឺស្ថិតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ហើយប្រសិនបើគ្មានកា...
«លោកស្រីបណ្ឌិត អេង នេត្រា៖ ការស្រាវជ្រាវជាក់លាក់អាចឈានទៅរកការសម្រេចចិត្តបានប្រសើរ»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងនាមអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ការងាររយៈពេលជិត១០ឆ្នាំ លោកស្រីបណ្ឌិត អេង នេត្រា នាយកស្រាវជ្រាវនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចាត់ការស្រាវជ្រាវជាជម្រើសអាទិភាពមួយក្នុងដំណើរការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ។ លោកស្រីបណ្ឌិតបានលើកឡើងថា ប្រទេសជាតិជឿនលឿនតែងផ្តល់តម្លៃខ្ពស់ដល់ការស្រាវជ្រាវជាក់លាក់ ដោយការស្រាវជ្រាវនេះអាចឈានទៅរកការសម្រេចចិត្...
«បណ្ឌិតសភាចារ្យ នេត បារ៉ុម៖ ប្រទេសអភិវឌ្ឍជឿនលឿនអាស្រ័យលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត»
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថា ប្រទេសដែលមានការអភិវឌ្ឍជឿនលឿនទាំងអស់នៅលើពិភពលោក ដ្បិតពឹងអាស្រ័យលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត។ ឯកឧត្តមបណ្ឌិតសភាចារ្យបានឱ្យនិយមន័យការស្រាវជ្រាវ គឺជាការស្រាវជ្រាវរុករកបញ្ហាអ្វីមួយឱ្យបានច្បាស់លាស់បែបវិទ្យាសាស្រ្ត។«តើយើងត្រូវសិក្សាស្រាវជ្រាវអំពីអ្វី? តើយើងត្រូវប្រើវិធីសាស្រ្តស្រាវជ្រាវឱ្យមានលក្ខ...
ទំនាក់ទំនងកម្ពុជា-វៀតណាមនឹងនៅតែរក្សាបានស្ថិរភាព ក្រោយសមាជលើកទី១៣របស់បក្សកុម្មុយនីស្តវៀតណាម
បក្សកុម្មុយនីស្តវៀតណាម ប្រារព្ធសមាជជាតិលើកទី១៣របស់ខ្លួននៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការមជ្ឈិមបក្ស ក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គលើកទី១៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហា ណូយ កន្លងទៅ។ សមាជនេះនឹងនាំមកនូវការផ្លាស់ប្តូរមេដឹកនាំជាន់ខ្ពស់វៀតណាម ប៉ុន្តែ ទំនាក់ទំនងកម្ពុជា-វៀតណាម ទ...
ឃាត់បានរថយន្តពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប
(ព្រះវិហារ)៖ នៅវេលាម៉ោង ៨:១០នាទីយប់ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារឧទ្យានុរក្សនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចុះឃាត់រថយន្តមួយគ្រឿងពាក់ស្លាកលេខកងយោធពលខេមរភូមិន្ទ(ខ.ម) ដែលត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។ក្នុងប្រតិបត្តិការល្បាតរបស់ក្រុ...
«ការអនុវត្តវិធានការក្ដៅចំពោះអ្នកកាប់បំផ្លាញព្រៃឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»
ក្រោយពីប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការអភិរក្សព្រៃឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ កន្លងទៅ ក្នុងខ្លឹមសារដែលឯកឧត្តមបណ្ឌិតសភាចារ្យបានលើកបញ្ជាក់ជាច្រើនលើកច្រើនសារពីការអប់រំនៅចំពោះមុខជនល្មើសទាំងឡាយដែលប...