30
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
សមាជិកពេញសិទ្ធិ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

ព័ត៌មានផ្ទាល់ខ្លួន

  • នាម និង គោត្តនាម : ហ៊ាន សាហ៊ីប (HEAN SAHIB)
  • ភេទ : ប្រុស, ជនជាតិ : ខ្មែរ, សញ្ជាតិ : កម្ពុជា, សាសនា : ព្រះពុទ្ធ
  • ថ្ងៃខែឆ្នាំកំណើត : ០៩ តុលា ១៩៦២
  • ទីកន្លែងកំណើត : ភូមិទូកមាស, ឃុំទូកមាស, ស្រុកបន្ទាយមាស, ខេត្តកំពត
  • ស្ថានភាពគ្រួសារ ​: រៀបការ, មានបុត្រី​ ១ រូប

ការសិក្សា៖

  • ១៩៨៥-១៩៩១ : សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រសេដ្ឋកិច្ច (MSc in Economics), សាកលវិទ្យាល័យរដ្ឋទីក្រុងគៀវ (Kiev State University), ប្រទេសអ៊ុយក្រែន
  • ១៩៩១-១៩៩៤: សញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ច (PhD in Economics), សកលវិទ្យាល័យរដ្ឋទីក្រុងគៀវ (Kiev State University), ប្រទេសអ៊ុយក្រែន

ឋានៈ និង តួនាទី

  • បច្ចុប្បន្ន  -រដ្ឋលេខាធិការ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (ឋានៈស្មើរដ្ឋមន្ត្រី)(Supreme National Economic Council- SNEC)

តួនាទីបន្ថែម៖

  • ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ​​​​(Cambodia Securities Exchange- CSX)
  • ប្រធានក្រុមការងារគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (Financial Management Information System - FMIS)
  • ឧត្តមទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែររាជបណ្ឌិត្យសភាកម្ពុជា
  • សមាជិកក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល
  • សមាជិកក្រុមប្រឹក្សាភិបាលរាជបណ្ឌិត្យសភាកម្ពុជា

វគ្គសិក្សាវិក្រឹតការក្រៅប្រេទេស៖

  • ១៩៩៨ - Macroeconomic policy, policy planning and coordination, Korean Development Institute- KDI, សេអ៊ូល, សាធារណៈរដ្ឋកូរ៉េ
  • ១៩៩៩ - Creating a new architecture for learning and development,  ADB Institute, តូក្យូ, ប្រទេសជប៉ុន 
  • ២០០១ - Macroeconomic management and Japanese experience in economic development, IMF Institute, តូក្យូ, ប្រទេសជប៉ុន 
  • ២០០១ - Advanced macroeconomics and financial management, Joint Vienna Institute, វីយ៉េន, ប្រទេសអូទ្រីស
  • ២០០៣ - Professional development program on putting people first: the Key to improving public services, ADB Headquarters, ម៉ានីឡា, ប្រទេសហ្វីលីពីន 
  • ២០០៤ - Creating a new methodology for knowledge society: Synthesizing East West, តូក្យូ, ប្រទេសជប៉ុន 
  • ២០០៧ - Leaders in Development: Managing political and economic change, John Kennedy F. School of Government, Harvard University, សហរដ្ឋឤមេរិក 
  • ២០១៤ - Leaders in Public Sector: Administration, policy and governance, Nanyang Technological University- NTU, ប្រទេសសឹង្ហបុរី

បទពិសោធន៍ការងារ៖

  • ២០១២-២០១៤ : អនុប្រធានទទួលបន្ទុកជាអគ្គលេខាធិការ, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (ឋានៈស្មើរដ្ឋមន្ត្រី)២០០៩-២០១៣ : ទីប្រឹក្សាសម្តេចតេជោនាយករដ្ឋមន្ត្រី
  • ២០០៨-២០១២ :  អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ
  • ២០០៤-២០១៣ : អគ្គលេខាធិការរងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ២០០៣-២០០ : អគ្គលេខាធិការរងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ 
  • ១៩៩៨-១៩៩៩ : លេខាធិការប្រតិបត្តិនៃក្រុមប្រឹក្សាសេដ្ឋកិច្ច, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ១៩៩៧-២០០៤ : នាយកវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ១៩៩-១៩៩៧ : អនុប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  • ១៩៩៥-១៩៩៦ : ជំនួយការបច្ចេកទេស, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
  • ១៩៩៤-១៩៩៥ :  ជំនួយការទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនីតិសម្បទា និងអភិវឌ្ឍ, ទីស្តីការគណៈរដ្ឋមន្ត្រី

ការងារប្រឹក្សាយោបល់៖

  • ១៩៩៥-១៩៩៧ : Member, Technical Committee, World Bank, USAID and Australia Project on Higher Education in Cambodia.
  • ២០០១-២០០៣ :  Consultant, ADB TA 3721- CAM  on Management and Economic Reform.

ការបង្រៀន៖

២០០០ - បច្ចុប្បន្ន : រាជបណ្ឌិត្យសភាកម្ពុជា៖

  • មុខវិជ្ជា : ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development) សេដ្ឋកិច្ចវិស័យសាធារណៈ (Economics of the Public Sector)
  • ដឹកនាំនិស្សិតសិក្សាស្រាវជ្រាវ និងសរសេរនិក្ខេបបទថ្នាក់ម៉ាស្ទ័រ និងថ្នាក់បណ្ឌិត

១៩៩៧ - បច្ចុប្បន្ន : វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៖

  • មុខវិជ្ជា : ការគ្រប់គ្រងសេដ្ឋកិច្ច (Economic Management), ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development) , តួនាទីរបស់រដ្ឋក្នុងសេដ្ឋកិច្ច (Government’s Role in Economy)

១៩៩៥ -១៩៩៨ : មហាវិទ្យាល័យពាណិជ្ជសាស្ត្រ (បច្ចុប្បន្នសកលវិទ្យាល័យជាតិគ្រប់គ្រង)  

  • មុខវិជ្ជា : មីក្រូ-ម៉ាក្រូសេដ្ឋកិច្ច (Micro- Macroeconomics)

១៩៩៥-១៩៩៦ និង ២០០៤-២០១៣ : សាលាភូមិន្ទរដ្ឋបាល ៖

  • មុខវិជ្ជា : សេដ្ឋកិច្ចវិស័យសាធារណៈ (Economics of the Public Sector) 

ការស្រាវជ្រាវ និង បោះពុម្ព៖

  • ២០១៧ - ប្រធានក្រុមការងារដឹកនាំរៀបចំគោលនយោបាយ,​​​​​​​​​​​​​​​​​យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​​​របស់រាជដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា
  • ២០១៦ - ប្រធានក្រុមការងារដឹកនាំរៀបចំឯកសារ «ចក្ខុវិស័យកម្ពុជា២០៥០»
  • ២០១៤ -ក្នុងឋានៈជាអនុប្រធានទទួលបន្ទុកជាអគ្គលេខាធិការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិចូលរួមរៀបចំ «គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥»
  • ២០១៣ - ប្រធានក្រុមការងារទទួលបន្ទុកពិនិត្យ និងកែសម្រួល ឯកសារគោលនយោបាយ,​​​​​​​​​​​​​​​​​ យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​​​​​​​​​​​របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា
  • ២០១០ -​ ក្នុងឋានៈជាអគ្គលេខាធិការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិចូលរួមរៀបចំ «គោលនយោបាយស្ដីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ»
  • ២០០៨ - ក្នុងឋានៈជាអគ្គលេខាធិការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិចូលរួមរៀបចំឯកសារគោលនយោបាយ, ​​​​​​​​​​​​​​​​​យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​​​​​​​​​​​របស់រាជរដ្ឋាភិបាលនីតិកាលទី៤ នៃរដ្ឋសភា
  • ២០០៦ - និពន្ធ និងបោះពុម្ពសៀវភៅ ßគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុà បោះពុម្ពលើកទី១, ៥៧៧ ទំព័រ
  • ២០០៤ - ចងក្រងឯកសារសិក្សាស្ដីពី​ «សេដ្ឋកិច្ចវិស័យសាធារណៈ»
  • ២០០៣ - ក្នុងឋានៈជាអគ្គលេខាធិការរងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិចូលរួមរៀបចំឯកសារគោលនយោបាយ,​​​​​​​​​​​​​​​​​ យុទ្ធសាស្ត្រអភិវឌ្ឍសង្គម-សេដ្ឋកិច្ច​​​​​​​​​​​របស់រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភា
  • ២០០១ -​ ចងក្រងឯកសារសិក្សាស្ដីពី​ «តួនាទីរដ្ឋក្នុងសេដ្ឋកិច្ចទីផ្សារ»
  • ១៩៩៨ - ចងក្រងឯកសារសិក្សាស្ដីពី «ការគ្រប់គ្រងសេដ្ឋកិច្ចតាមគោលការណ៍សេដ្ឋកិច្ចទីផ្សារ»
  • ១៩៩៤ - សិក្សាស្រាវជ្រាវនិក្ខេបបទថ្នាក់បណ្ឌិតស្តីពី «តួនាទីរដ្ឋក្នុងដំណើរការបង្កើត​​បុព្វលក្ខខណ្ឌសេដ្ឋកិច្ចទីផ្សារ» (the Government’s Role in the Formation Process of Precondition of Market Economy)

គ្រឿងឥស្សររិយយស៖

១. គ្រឿងឥស្សរិយយសជាតូបការនៃព្រះរាជាណាចក្រកម្ពុជា (២០១៣)
២. គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ (២០១១)
៣. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ (២០១០)
៤. គ្រឿងឥស្សរិយយសសុវត្ថរា ថ្នាក់មហាសេនា (២០០៨)
៥. គ្រឿងឥស្សរិយយសសុវត្ថរា ថ្នាក់ធិបឌិន្ទ (២០០៣)
៦. គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សឬទ្ធិ (២០០២)
៧. មេដាយមាសការងារនៃព្រះរាជាណាចក្រកម្ពុជា(១៩៩៩)។

ពាក្យស្លោកផ្ទាល់ខ្លួន ៖ «សន្ដានចិត្ដ បង្កើតឱ្យមានកុសល»