ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយប្រតិភូមន្ទីរអប់រំខេត្ត​យូណាន និងចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈមេកានិក និង​បច្ចេកវិទ្យាអេឡិចត្រូនិក ខេត្តយូណាន
8
1834

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាជាមួយប្រតិភូមន្ទីរអប់រំខេត្តយូណាន ដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Zhang Chunhua ប្រធានមន្ទីរអប់រំ ខេត្តយូណាន។

បន្ទាប់ពីបានពិភាក្សាជាមួយប្រតិភូមន្ទីរអប់រំខេត្តយូណានរួច ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ មេកានិក និងបច្ចេកវិទ្យាអេឡិចត្រូនិក ខេត្តយូណានផងដែរ។

អនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ មេកានិក និងបច្ចេកវិទ្យាអេឡិចត្រូនិក ខេត្តយូណានខាងលើនេះ ផ្ដោតទៅលើ ៤ចំណុចសំខាន់ៗគឺ៖

១- ដើម្បីលើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស

២- ដើម្បីផ្លាស់ប្តូរគ្រូបង្រៀន និងបុគ្គលិក នៃស្ថាប័នទាំងពីរ

៣- ដើម្បីផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក

៤- អនុវត្តសកម្មភាព និងគម្រោងផ្សេងទៀតដែលភាគីទាំងពីរព្រមព្រៀងគ្នាជាមុន៕

RAC Media | លឹម សុវណ្ណរិទ្ធ

សេចក្តីប្រកាស