Royal Academy of Cambodia
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨
នៅថ្ងៃទី៣០ ខែកញ្ញា មេដឹកនាំបក្សនិងរដ្ឋរបស់ចិន បានប្រារព្ធពិធីខួបទី៦៩ឆ្នាំ ដែលមានភ្ញៀវចូលរួមប្រជុំ ១២០០នាក់ ក្នុងនោះមាន ព្រះបាទនរោត្តម សីហនុ បានយាងចូលរួមដែរ។
ចិនបានប្រកាសថា ចិននឹងបើកចំហរជាប្រទេសពហុភាគីនិយម និងសេដ្ឋកិច្ចបើកចំហរកម្រិតខ្ពស់។នេះជាយុទ្ធសាស្រ្តរបស់ចិនថ្មី ឆ្លើយតបនឹងការដាក់គំនៀបសេដ្ឋកិច្ច ដែលត្រូវបានចិនហៅថា«ឯកតោភាគីនិយម»។ការផ្លាស់ប្តូររបត់ថ្មីនេះ កើតចេញពីលោក ស៊ី ជិនភីង បានជួបជាមួយ លោក ពូទីន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដែលស្របពេលនឹងទិវាសន្តិភាពពិភពលោក។នេះជាការរិតចំណងទំនាក់ទំនងជាមួយបណ្តាប្រទេសទាំង ៦៨ នៃ បណ្តាញ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង វិថី ដែលចិនឈានទៅចាប់យកប្រទេសជាច្រើននៅអឺរ៉ុប។
ក្នុងពិធីរំលឹកខួននេះដែរ ចិនបានលើកអំពីការចែករំលែកនៃឱកាសនៃការអភិវឌ្ឍ និង កំណើន សេដ្ឋកិច្ចនៃបណ្តាប្រទេសជាដៃគូនានា។ចិនលើកទឹកចិត្តឱ្យមានគំនិតបង្កើតថ្មីរវាងសហគ្រិន និង វិទ្យសាស្រ្ត ព្រមទាំងការជំរុញកិច្ច សហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង វិថី។
ចិនយល់ស្របក្នុងការធ្វើឱ្យមានសុខដុមរមនាក្នុងប្រទេស និងនៅក្រៅប្រទេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្ត និង ការកាត់បន្ថយហានិភ័យនៃការអភិវឌ្ឍ។ ចិនតម្រង់ទិសទៅរកការអភិវឌ្ឍប្រកបដោយសន្តិភាព និង ធ្វើការងារជាមួយសហគមន៍អន្តរជាតិ ព្រមទាំងការប្រសើរឡើងនៃអភិបាលកិច្ច សកលលោក។ នេះ ការត្រៀមខ្លួនរបស់ចិន ដើម្បីទប់នឹងការត្រួតត្រាពិភពលោករបស់សហរដ្ឋអាម៉េរិក តាមរយៈការប្រមូលផ្តុំកម្លាំងសាកលលោកនិងក្រុមប្រទេស Belt and Road ជាពិសេសការលើកទឹកចិត្តមេដឹកនៃបណ្តាប្រទេសជាង៥០ដែលបានចូលរួមកម្មវិធីរំលឹកខួបទិវាសន្តិភាពពភពលោកកាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៨។
វត្តមាននៃអង្គព្រះមហាក្សត្រកម្ពុជានៅក្នុងពិធីរំលឹកខួបទី ៦៩ឆ្នាំ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការផ្តល់កិត្តិយសនិងផ្តល់តម្លៃដល់កម្ពុជាដែលជាប្រទេសតូច និង ជាបងប្អូនល្អក្នុងការជួយគ្នាក្នុងគ្រាអាសន្ន ដូចជាក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងជាដើម។ការយាងព្រះមហាក្សត្រកម្ពុជា នេះ ក៏ជាការរឹតចំណងកិច្ចសហប្រតិ បត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាន់តែរឹងមាំជាងនេះទៅទៀត ជាពិសេសលើការនាំចេញអង្ករទៅកាន់ប្រទេសចិននិងការបង្កើតម៉ូដែលពាណិជ្ជកម្មអនឡាញ ដែលរាជបណ្ឌិត្យសភាកម្ពុជាកំពុងតែសិក្សាលម្អិតនឹងលើកគម្រោងនេះឡើងសម្រាប់ជួយដល់កសិករក្នុងការកាត់បន្ថយឈ្នួញកណ្តាលនិងបង្កើនតម្លៃបន្ថែមដល់កសិករ។
អត្ថបទនិងបទវិភាគ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media | សឺន សំ
រូបថតដកស្រង់៖ ទំព័រហ្វេសបុក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
ថ្ងៃអង្គារ ទី២ តុលា ឆ្នាំ២០១៨
រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលបានឆ្លាក់ពីថ្មភក់កំពស់១,២ម៉ែត្រនិងទទឹង១,២ម៉ែត្រ ត្រូវបានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំជាអសនៈមួយកន្លែងនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជាដើម្បីជាទីសក្ការៈនាសៀលថ្ងៃអង្គារ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី២ខែតុលាឆ្នាំ២០១៨ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងពិធីនៃការយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧គង់នៅលើអសនៈដែលមានថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំរបស់វិទ្យាស្ថាននានាក្រោមឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា រួមទាំងមន្ត្រីរាជការនៃរាជ បណ្ឌិត្យសភាកម្ពុជានោះ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា គោលបំណងនៃការរៀបចំទីសក្ការៈបូជានេះគឺ៖
១-រលឹកដល់ស្នាដៃដឹកនាំប្រទេសរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែលទ្រង់បានដឹកនាំប្រទេសកម្ពុជាឱ្យមានភាពសម្បូរបែប មានការរីកចម្រើនលើគ្រប់វិស័យ ជាប្រទេសអច្ឆរិយ និងជាអាណាចក្រពិតប្រាកដនាសម័យអង្គរ។
២-បានបង្ហាញនូវស្នាដៃចម្លាក់របស់ខ្មែរដែលបង្កប់ស្នាដៃដឹកនាំដ៏ជ្រាលជ្រៅនិងមានអត្ថន័យខាងទស្សនៈវិជ្ជានៃការគ្រប់គ្រងដឹកនាំរបស់ទ្រង់ ហើយចម្លាក់ដែលគ្មានព្រះហស្ថ គឺវាបានបង្ហាញពីការដឹកនាំសង្គមនាដំណាកកាលក្រោយៗ គឺនៅពេលដែលគ្មានទ្រង់ គឺគ្មានមន្ត្រីណាមួយមានសមត្ថភាពដឹកនាំប្រទេសបានរីកចម្រើន លូតាលស់ គឺប្រទេសគ្មានសុខសន្តិភាពនិងរីកលូតលាស់ និងបានធ្វើឱ្យប្រទេសកាន់តែរួញតូចទៅៗ។
RAC Media | ស៊ាង រ៉ូហ្សាត
កាលពីវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួមពិធីលៀងសាយភោជ នាវិមានសភាប្រជាជនចិន តបតាមសេចក្តីក្រាបបង្គំទូលថ្វាយសូមយាងរបស់ ឯកឧត្តម សុី ជីនភីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអបអរសាទរទិវាបុណ្យជាតិខួបលើកទី ៦៩ ឆ្នាំ នៃសាធារណរដ្ឋប្រជាមានិតចិន(១៩៤៩-២០១៨)។
ប្រភព៖ ទំព័រហ្វេសបុក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
RAC Media ស៊ាង រ៉ូហ្សាត
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨
បើយោងតាមការផ្សាយព័ត៌មានរបស់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ គឺកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅក្នុងប្រទេសចំនួន២ទៀតនៅឆ្នាំ ២០១៩ខាងមុខគឺនៅសាធារណរដ្ឋតួកគី និងនៅប្រទេសប៊ុលហ្គារី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងនោះ។
បើយោងតាមព័ត៌មានវាយោចេញផ្សាយនៅថ្ងៃទី១ ខែ តុលា ឆ្នាំ២០១៨ គឺការគ្រោងបើកទូតនៅប្រទេសប៊ុលហ្គារី ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកប៊ួយកូ បូរីសូវ (BoykoBorissov) នាយករដ្ឋមន្ត្រីប៊ុលហ្គារីកាលពីថ្ងៃទី២៨ ខែកញ្ញាក្នុងឱកាសដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិកហើយប្រមុខ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀតទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ព្រះរាជាណាចក្រកម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩។នៅក្នុងសេចក្តីប្រកាសព័ត៌មានក៏បានឱ្យដឹងបន្ថែមថាប្រមុខការទូតកម្ពុជានឹងពិភាក្សាអំពីកិច្ចការសហការគ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនាក់អន្តរជាតិ និងសាលាការទូតរបស់តួកគីផងដែរ៕
ដកស្រង់៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ភ្នំពេញប៉ុស្តិ៍និង វាយោ
RAC Media | ផាញ់ សារឿន
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨
(សៀមរាប)៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះកម្ពុជាទទួលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្ កាលពីឆ្នាំ២០១៧។នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរដែលRAC Media ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែតុលានេះ។
របាយការណ៍បញ្ជាក់ថានៅរយៈពេល៩ខែចាប់ពីខែមករា ដល់ កញ្ញា ឆ្នាំ២០១៨ ភ្ញៀវទេសចរបរទេសចំនួន ១៩០១៥៦៩នាក់បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង៨.៤៧ភាគរយ។ក្នុងចំនួនចំណូលដែលទទួលបានជាង៨៥លានដុល្លារនេះ រាជរដ្ឋាភិបាលកម្ពុជាបានដកចំនួន៣,៨០៣,១៣៨ដុល្លារឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យនិងព្យាបាលកុមារកម្ពុជា។
សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖
*ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
*ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
*ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕
ប្រភព៖គ្រឹះស្ថានអង្គរ
RAC Media | ហេង សុភី
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨
យោងតាមការផ្សាយព័ត៌មានរបស់ភ្នំពេញប៉ុស្តិ៍ ថាមានអ្នកទោសចំនួន៣១៩នាក់នឹងត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះតាមគោលការណ៍មនុស្សធម៌របស់លោក ខណៈអតីតតំណាងរាស្ត្របក្សប្រឆាំងស្នើឱ្យលើកលែងអ្នកជាប់ឃុំដោយសារនិន្នាការនយោបាយជាអាទិភាព។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងទៅកាន់អ្នកគាំទ្រលោកនៅអាមេរិកថា៖«ឆ្នាំនេះខ្ញុំចង់ឱ្យមានការលើកលែងទោសដោយទ្រង់ទ្រាយធំមួយនៅពេលភ្ជុំនៅពេលបុណ្យឯករាជ្យនិងនៅពេលខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលរបស់កម្ពុជា។ក្រសួងមហាផ្ទៃនិងក្រសួងយុត្តិធម៌កំពុងតែពិនិត្យករណីនេះហើយ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់កាលពីម្សិលមិញដែរថាការស្នើសុំលើកលែង និងបន្ធូរបន្ថយទោសសម្រាប់បុណ្យភ្ជុំបិណ្ឌនេះមានសរុប៣១៩នាក់ក្នុងនោះមានស្ត្រីចំនួន១៣៣នាក់។ប៉ុន្តែលោកបានបញ្ជាក់ថា ចំនួនដែលទទួលបានការលើកលែង ឬ បន្ធូរបន្ថយទោសជាក់ស្តែងគឺ អាស្រ័យលើការវាយតម្លៃរបស់គណៈកម្មការ។លោកបន្ថែមថាការលើកលែងទោសនេះក៏ផ្អែកលើគោលការណ៍ច្បាស់ផងដែររួមមានការកែប្រែខ្លួនក្នុងពន្ធនាគារតាម រយៈការវាយតម្លៃពីពន្ធនាគារពីគណៈកម្មការថ្នាក់ខេត្តដល់ថ្នាក់ជាតិនិងរយៈពេលនៃការអនុវត្តទោសដូចជា អ្នកអនុ វត្តទោសបាន១ភាគ៣នឹងទទួលបានការបន្ធូរបន្ថយទោស ហើយអ្នកអនុវត្តមាន២ភាគ៣ ទទួលបានការលើកលែងទោស។
លោកថា ចំនួននិងឈ្មោះអ្នកទោសដែលទទួលបានការលើកលែង និងបន្ធូរបន្ថយនឹងត្រូវបង្ហាញឲ្យឃើញតាមព្រះរាជក្រឹត្យ៕
ដកស្រង់៖ ភ្នំពេញប៉ុស្តិ៍
RAC Media | ផាញ់ សារឿន
បច្ចុប្បន្នអត្រានៃប្រជាជនពេញវ័យ ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុនេះមានការកើនឡើងខ្ពស់ រហូតដល់៦៧% បើធៀបកាលពីមុនមានត្រឹមក្រោម១០%ប៉ុណ្ណោះ។នេះបើយោងតាមការលើកឡើងរបស់លោក ជា ចាន់តូ អគ្គទេសា ភិបាលធនាគារជាតិនៃកម្ពុជា ក្នុងជំនួបរវាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុនលើកទី៤៥។
លោកជា ចាន់តូ បានឱ្យយដឹងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានកំពុងរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរបស់ពលរដ្ឋ ហើយការកើនឡើងជាលំដាប់នេះ បានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រជាជនពេញវ័យកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ។បន្តទៀតថា វិស័យមីក្រូហិរញ្ញវត្ថុកំពុងរីកចម្រើន ដោយក្នុងនោះទ្រព្យសកម្មក្នុងវិស័យនេះកើនរហូតដល់១៤% នៃទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ ឥណទានបានកើនដល់១៩,២% នៃឥណទានគ្រឹះស្ថានធនាគារ និងប្រាក់បញ្ញើកើនដល់១១,១ភាគរយ នៃប្រាក់បញ្ញើគ្រឹះស្ថានធនាគារ។ លោកក៏បានបញ្ជាក់ទៀតថា កំណើនរហូតដល់៦៧% នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ របស់ប្រជាជនពេញវ័យនៅកម្ពុជានេះ មានការកើនឡើងខ្ពស់មែនទែន បើធៀបនឹង រយៈពេលដូចគ្នាកាលពី១ទសវត្សរ៍កន្លងទៅ ដែលមានត្រឹមតែក្រោម១០%ប៉ុណ្ណោះ។លើសពីនេះកំណើនប្រជាជនកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក៏ឆ្លុះបញ្ចាំងពីកម្រិតនៃការយល់ដឹងរស់ពលរដ្ឋមកលើវិស័យនេះ។
គួរបញ្ជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុបានផ្ដល់ឥណទាន ដល់ប្រជាជនចំនួន១,៨លាននាក់ និងមានអ្នកដាក់ប្រាក់បញ្ញើ១,៦លាននាក់ ព្រមទាំងបានផ្ដល់ការងារដល់ប្រជាជន៣ម៉ឺននាក់ ហើយឥណទានរបស់មីក្រូហិរញ្ញវត្ថុ បានផ្ដល់ទៅលើវិស័យសេដ្ឋកិច្ចនានារួមមាន៖ វិស័យកសិកម្ម៣០%, ក្រុមគ្រួ សារ៣០.៥%, វិស័យពាណិជ្ជកម្ម១៨,៨%, វិស័យសេវាកម្ម១០% និងវិស័យផ្សេងៗទៀត១០ % ផងដែរ៕
ប្រភព៖ Vayo FM
RAC Media | ហេង សុភី
សេចក្តីជូនដំណឹង៖ ស្តីពីការកែសម្រួលខ្សែរត់រថយន្តក្រុងចាស់ និងបន្ថែមបណ្ដាញខ្សែរត់ថ្មីរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ។ស្វែងយល់ពីស្លាកសំគាល់រថយន្តក្រុងតាមខ្សែ នីមួយៗទាំង១៣ ខ្សែ ដែលរដ្ឋាករនឹងដាក់ឱ្យដំណើរនៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៨។
ប្រភព: រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណ:រថយន្តក្រុង-city bus RAC Media | ហេង សុភី
ក្រសួងសុខាភិបាលនឹងចាប់ផ្ដើមអនុវត្តវិធានការច្បាប់ ពិន័យអ្នកជក់បារី និងម្ចាស់ភោជនីយដ្ឋានឆាប់ៗខាងមុខនេះ ក្រោយពីមើលឃើញពីអត្រាអ្នកស្លាប់ដោយសារការជក់បារីក្នុង១ឆ្នាំៗមានការកើនឡើង និងការ ចំណាយថវិកាយ៉ាងច្រើនលើការព្យាបាលជំងឺ។ នេះបើយោងតាមការបញ្ជាក់របស់លោក អ៊ឹង ភីរុន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលក្នុងសិក្ខាសាលា ស្ដីពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់កាលពីថ្ងៃទី២៧ ខែកញ្ញា កន្លងទៅនេះ។
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨
អាជ្ញាធរខេត្តកំពង់ឆ្នាំងនឹងចាប់ផ្តើមបម្លាស់ទីផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម ជិត១ពាន់គ្រួសារ នៅក្នុងក្រុងកំពង់ឆ្នាំង ឱ្យមករស់នៅលើគោកវិញឱ្យអស់ត្រឹមចុងឆ្នាំនេះ។នេះបើតាមការចុះផ្សាយរបស់វិបសាយក្រសួងព័ត៌មាន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។វិបសាយនេះ បានដកស្រង់សម្តីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្តកំពង់ឆ្នាំង ឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកញ្ញា អាជ្ញាធរខេត្ត បានផ្សព្វផ្សាយសេចក្តីជូនដំណឹងពីផែនការខាងលើនេះ ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើផ្ទះបណ្តែតទឹកក្នុងទន្លេ ដើម្បីចូលរួមអនុវត្តផែនការ៥ឆ្នាំរបស់ខេត្តឱ្យទទួលបានជោគជ័យ។
ផែនការនេះ គឺត្រូវអនុវត្ត ពីឆ្នាំ២០១៥ ដល់ ២០១៩។លោកបន្តថា នៅក្នុងផែនការនេះ អាជ្ញាធរខេត្ត បានបង្កើតគណៈកម្មការ ៦ក្រុម គឺក្រុមទី១ ដឹកនាំដោយលោកផ្ទាល់ ធ្វើបម្លាស់ទីផ្ទះបណ្តែតទឹក នៅក្នុងក្រុងកំពង់ឆ្នាំង ឱ្យឡើងមករស់នៅលើគោកវិញ ឱ្យអស់នៅចុងឆ្នាំ២០១៨នេះ ។ ចំណែក ៥ក្រុមទៀត គឺមានលោកស្នងការនគរបាលខេត្តជាប្រធាន និងអភិបាលស្រុកពាក់ព័ន្ធ ជាអនុប្រធាន ដោយត្រូវធ្វើការបម្លាស់ទីផ្ទះបណ្តែតទឹកទាំងអស់ ដែលមានទាំងវៀតណាម ទាំងខ្មែរ និងទាំងខ្មែរឥស្លាមមានចំនួនជាង ២ពាន់គ្រួសារ នៅតាមស្រុកក្នុងខេត្តកំពង់ឆ្នាំង ឱ្យឡើងមករស់នៅលើគោកទាំងអស់នៅក្នុងឆ្នាំ២០១៩។ ក្នុងនោះ ជាង២ពាន់គ្រួសារ បានផ្តិតមេដៃយល់ព្រមរួចហើយ ហើយអាជ្ញាធរខេត្ត ក៏បានបញ្ជូនមេដៃទាំងនោះ ជូនប្រមុខរាជរដ្ឋាភិបាលរួចហើយដែរ។បើតាមលោកអភិបាលរងខេត្ត នៅក្រុងកំពង់ឆ្នាំងនេះ មានផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាមចំនួន ៩៩៦គ្រួសារ ដែលត្រូវបម្លាស់ទីឱ្យឡើងមករស់នៅលើគោក លើដីទំហំជាង ៤០ហិកតា ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។
អាជ្ញាធរខេត្ត បានធ្វើគម្រោង សុំអនុប្រយោគពីរាជរដ្ឋាភិបាលសុំកាត់ដីនេះ ចេញពីតំបន់ដីលិចទឹក។គួររំលឹកដែរថា កាលពីព្រឹកថ្ងៃទី២៧កញ្ញាម្សិលមិញនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើពិធីក្រុងពាលីសុំសេចក្តីសុខ ខណៈដែលអាជ្ញាធរត្រៀមរៀបចំគម្រោងធ្វើការបម្លាស់ទីផ្ទះបណ្តែតទឹកនេះ។លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងក្នុងពិធីនេះថា គម្រោងបម្លាស់ទីផ្ទះបណ្តែតទឹកនេះ ធ្វើឡើងដើម្បីធានាបាននូវបរិស្ថាន និងសោភ័ណភាពនៅតាមដងទន្លេនៃភូមិសាស្រ្តខេត្តកំពង់ឆ្នាំង៕
ប្រភព: ខ្លីខ្លីRAC
Media | ហេង សុភី
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM