ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់ទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ជូនកុមារកំព្រាសរុបចំនួន ៧៥នាក់ ដើម្បីរួមចំណែកជំរុញការលូតលាស់របស់កុមារកម្ពុជា
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 06:55 PM
ចុចមើល

រាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់ទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ជូនកុមារកំព្រាសរុបចំនួន ៧៥នាក់ ដើម្បីរួមចំណែកជំរុញការលូតលាស់របស់កុមារកម្ពុជា

  (រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ឱ្យមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា រៀបចំផ្ដល់ទឹកដោះគោស្រស់ តេជោសែន ឫស្សីត្រឹប ចំនួន ១៤៨លីត្រ ទៅដល់កុមារកំព្រាសរុបចំនួន ៧៥នាក់ ដើម្បីជាការចូលរួមចំណែកជំរុញការលូតលាស់របស់កុមារកម្ពុជា ពិសេសកុមារកំព្រា។កុមារដែលទទួលបានទឹកដោះគោស្រស់ជាអាហារូបត្ថម្ភខាងលើនេះ គឺជាក្មេងកំព្រាដោយសារបាត់បង់ឪពុកម្ដាយ ត្រូវបានឪពុកម្ដាយបោះបង់ចោល ជាកុមារដែលធ្លាប់ដើរសុំទាននៅតាមផ្លូ...
បណ្ឌិត យង់ ពៅ ស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព តាមរយៈការបង្កើនការដាំដើមឈើឱ្យកាន់តែច្រើននៅតាមទីសាធារណៈនានា។ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់ថា "គ្រឹះស្ថានសារធារណៈធំៗរបស់រាជការ សាលារៀន ទីអារាម ព្រះវិហារ សួនសាធារណៈនានា គួរដាំប្រភេទឈើដែលអាចលូតលាស់បានធំឱ្យបានច្រើនដើ...
បណ្ឌិត យង់ ពៅ ស្នើឱ្យមានការជំរុញបង្កើតបរិយាកាសបៃតង ដើម្បីទប់កម្ដៅ និងផ្តល់សុខដុមភាព
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួួយប្រតិភូសាកលវិទ្យាល័យរុស្ស៊ី ដែលដឹកនាំដោយលោកស្រី Ksenia Trinchenko ប្រធាននាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលម៉ោង ២:០០នាទីរសៀល ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជួបប្រជុំជាមួយនឹងនាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិង...
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួួយប្រតិភូសាកលវិទ្យាល័យរុស្ស៊ី ដែលដឹកនាំដោយលោកស្រី Ksenia Trinchenko ប្រធាននាយកដ្ឋានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រនិងឧត្ដមសិក្សា នៃសហព័ន្ធរុស្ស៊ី
ការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅរាជបណ្ឌិត្យសភាកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា និស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងគ្រូបង្រៀនភាសាចិនជាជនជាតិចិនជាច្រើនរូបទៀត ក្រោមអធិបតីភាពឯកឧត្ដម...
ការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅរាជបណ្ឌិត្យសភាកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងនិស្សិតនៃរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូបទៀត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធាន...
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧
ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយ៖ បណ្ឌិត យ៉ាន់ វិភារតន៍ ប្រធាន នាយកដ្ឋាន ផ្នែកសិល្បៈទស្សនីយភាពនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្ប:
ការកំណត់ថ្ងៃខែចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងតាំងពីយូលង់ណាស់មកហើយនោះគឺកំណត់យកតាមចន្ទគតិគឺកំណត់យកខែមិគសិរជាដើមឆ្នាំ។តាមចន្ទគតិគេកំណត់បែកចែកជា៣រដូវកាលធំៗនោះគឺៈ ១.ហេមន្តរដូវ ចាប់គិតពីថ្ងៃ១រោចខែកត្តិកដល់ថ្ងៃពេញបូរណ៌មីខែផល្គុន។ ហេមន្តរដូវនេះ ជារដូវត្រជាក់ ត្រូវចាត់ទុកជាដើមឆ្នាំលោកប្រៀបថាជាពេលវេលាពេលព្រឹក។ ២. គិម្ហរដូវ ចាប់គិតពីថ្ងៃ១រោចខែផល្គុនដល់ថ្ងៃពេញបូរណ៌មីខែអាសាធ។ គិម្ហរដូវជារដូវក្តៅខ្លាំងចាត់ទុកជា...
ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ

ដោយ៖ បណ្ឌិត យ៉ាន់ វិភារតន៍ ប្រធាន នាយកដ្ឋាន ផ្នែកសិល្បៈទស្សនីយភាពនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្ប:
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំព្រឹទ្ធសភា គូសបញ្ជាក់អំពីការឯកភាពខាងនយោបាយ និងការទទួលស្គាល់អំពីសារៈសំខាន់ នៃតួនាទីរបស់ព្រឹទ្ធសភានីតិកាលទី៥ នៅក្នុងទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា
នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រាព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការចូលរួមពីសំណាក់សមាជិកព្រឹទ្ធសភា៦២អង្គ/រូប ដែលក្នុងនោះ សមាជិកចំនួន ២អង្គ ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ សមាជិកចំនួន ២រូប ត្រូវបានជ្រើសតាំងដោយរដ្ឋសភា និងសមាជិកចំនួន ៥៨រូប ត្...
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំព្រឹទ្ធសភា គូសបញ្ជាក់អំពីការឯកភាពខាងនយោបាយ និងការទទួលស្គាល់អំពីសារៈសំខាន់ នៃតួនាទីរបស់ព្រឹទ្ធសភានីតិកាលទី៥ នៅក្នុងទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា
"ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមចំណែកជួយជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប"
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានឧបត្ថម្ភថវិកាចំនួន ២០ ០០០ ០០០ រៀល ចូលរួមចំណែកនៅក្នុង «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដែលប្រឡាយនេះមានជម្រៅ២ម៉ែត្រ ទទឹងប្រវែង៣ម៉ែត្រ និងបណ្តោយប្រវែង៥២គីឡូ​ម៉ែត្រ ដែលត្រូវចំណាយថវិកាសរុបប្រមាណជា ៥២ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក​។សូមគោរពជូនពរឯកឧត្ដមបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារ មានសុខ...
"ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមចំណែកជួយជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប"
«ការសម្តែងល្ខោននិយាយរឿង នេះមិនមែនសុបិន្ត នៅសាលមហោស្រពខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា»
ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រាជបណ្ឌិត្យសភាកម្ពុជាគ្រោងរៀបចំការសម្តែងពិសេស ល្ខោននិយាយរឿង «នេះមិនមែនសុបិន្ត» នៅសាលមហោស្រពខេមរវិទូ ដោយមានការចូលរួមពី លោក ណេន ភារិទ្ធ និងកញ្ញា កែវ សុផានិត ដែលជាសិល្បករសិល្បការនីដែលពោរពេញដោយបទពិសោធនិងសមត្ថភាពក្នុងវិស័យល្ខោននិយាយនៅកម្ពុជា។ ជាងនេះទៅទៀត ដើម្បីបន្ថែមរសជាតិឱ្យរឿងនេះកាន់តែមានភាពចាប់អារម្មណ៍ បវរកញ្ញា Brainna Mai,3rd Runner-up កម្មវិធី...
«ការសម្តែងល្ខោននិយាយរឿង នេះមិនមែនសុបិន្ត នៅសាលមហោស្រពខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា»
តើគួរតែដល់ពេលដែលអាជ្ញាធរនិងអ្នកពាក់ព័ន្ធ ប្រកាន់ជំហរម៉ឺងម៉ាត់ និងអនុវត្តវិធានការក្ដៅចំពោះភាពភ្លើតភ្លើនជ្រុលរបស់យុវជនមួយចំនួន នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរហើយឬនៅ?
ដោយ៖ លឹម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ នៃអគ្គលេខាធិការដ្ឋាន រាជបណ្ឌិត្យសភាកម្ពុជាខ្មែរជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួន ដែលបន្សល់ពីបុព្វបុរសដូនតាខ្មែរអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ តែងតែត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៣-១៤-១៥ ឬ១៤-១៥-១៦ ខែមេសា...
តើគួរតែដល់ពេលដែលអាជ្ញាធរនិងអ្នកពាក់ព័ន្ធ ប្រកាន់ជំហរម៉ឺងម៉ាត់ និងអនុវត្តវិធានការក្ដៅចំពោះភាពភ្លើតភ្លើនជ្រុលរបស់យុវជនមួយចំនួន នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរហើយឬនៅ?