Royal Academy of Cambodia
នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០ នាទីរសៀល នៅសាលនាងនួន រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតជូន៖-បេក្ខជនបណ្ឌិត៖ នៅ សម្បត្តិ -មុខជំនាញ៖ អក្សរសិល្ប៍ (ជំនាន់ទី២ វគ្គ១)-ប្រធានបទ៖ «តួអង្គស្រ្តីក្នុងប្រលោមលោកពាក្យរាយខ្មែរមុនឆ្នាំ១៩៧០»ជាលទ្ធផលគណៈកម្មការវាយតម្លៃ បានឯកភាពសម្រេចឱ្យ បេក្ខជនបណ្ឌិត នៅ សម្បត្តិ ទទួលបានជោគជ័យជាស្ថាពរលើការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនេះ។ម្យ៉ាងវិញទៀត គណៈកម្មការវាយតម្លៃក៏បានផ្តល់យោបល់ស្ថាបនាមួយចំនួនលើនិក្ខេបបទនេះផងដែរ។
ប្រភព៖ ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ,២០១៨
វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំប្រចាំខែដែលរបៀបវារៈបានផ្តោតលើចំណុចសំខាន់ស្តីពី៖ ការរៀបចំរចនាសម្ព័ន្ធ និងដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថាន។ ដោយទទួលបានភ្លើងខៀវពីថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាអំពីការរៀបចំរូបសញ្ញា (logo) របស់វិទ្យាស្ថាន ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ក៏បានលើកយកបញ្ហានេះ មកពិគ្រោះយោបល់ជាមួយមន្ត្រីវិទ្យាស្ថាន ហើយឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានវិទ្យាស្ថាន បានជំរុញកិច្ចការត្រៀមសម្រាប់ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំ២០១៨ របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលគ្រោងនឹងធ្វើនៅចុងខែវិច្ឆិកាខាងមុខនេះ។
អង្គប្រជុំបានពិភាក្សាលើចំណុចសំខាន់ៗចំនួន៤ គឺ៖
ទី១. ការងាររដ្ឋបាលនិងបុគ្គលិក
ទី២. លទ្ធផលការស្រាវជ្រាវតាមផ្នែកនីមួយៗប្រចាំឆ្នាំ២០១៨
ទី៣. ការផ្សព្វផ្សាយនានា
ទី៤. ការសហការណ៏ជាមួយដៃគូរនានាជាមួយវិទ្យាស្ថាន
ទី៥. សមិទ្ធិផលដែលសម្រេចបាន
ទី៦. បញ្ហាប្រឈម និងដំណោះស្រាយ
កិច្ចប្រជុំបានបញ្ចប់នៅម៉ោង ៤:៣០ ប្រកបដោយបរិយាកាសរីករាយ។
RAC Media | ហឿង សុធារស់
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨សាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាមញ្ញស្តីពី «ការរៀបចំរចនាសម្ព័ន្ធនិងដំណើរការប្រព្រឹត្តទៅរបស់វិទ្យាស្ថាន សមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅការងារដែលត្រូវអនុវត្តសម្រាប់ឆ្នាំ២០១៩ និងសញ្ញា(logo)របស់វិទ្យាស្ថាន»ក្រោមវត្តមានរបស់ឯកឧត្តមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម។
កិច្ចប្រជុំនេះដែរ បានបង្ហាញពីវឌ្ឍនភាពរបស់វិទ្យាស្ថានក្នុងឆ្នាំ២០១៨ និងបន្តបេ្តជ្ញាអនុវត្តផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៩របស់វិទ្យាស្ថានឱ្យកាន់តែប្រសើរឡើងស្របទៅតាមចក្ខុវិស័យរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងរាជរដ្ឋាភិបាល។
កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១១:៣០ព្រឹក ប្រកបដោយបរិយាកាសរីករាយ និងភាពបេ្តជ្ញាខ្ពស់។
នាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំស្តីពី ការរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន សមិទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០១៨ និងទិសដៅការងារដែលត្រូវអនុវត្តសម្រាប់ឆ្នាំ២០១៩។ បន្ថែមលើនោះកិច្ចប្រជុំ ថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថាន បានបន្តពិភាក្សាស្តីពីគម្រោងស្រាវជ្រាវដែលជារបត់ថ្មីៗនៃបច្ចុប្បន្នភាពកម្ពុជា តាមផ្នែកទាំង៨របស់វិទ្យាស្ថាន។
កិច្ចប្រជុំនៅវេលាព្រឹកនេះ រៀបចំដោយមានវត្តមានរបស់លោកស្រី ព្រុំ ទេវី អនុប្រធានវិទ្យាស្ថាន លោកបណ្ឌិត ឆេង វណ្ណារិទ្ធ អនុប្រធានស្ថាន ទីប្រឹក្សាវិទ្យាស្ថាន ប្រធានផ្នែក ព្រមទាំងមន្រ្តី សរុបចំនួន២១រូប។ កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១១ព្រឹក ប្រកបដោយស្នាមញញឹម និងការប្តេជ្ញាចិត្តអនុវត្តតាមស្មារតីអង្គប្រជុំ។
RAC Media | ហេង សុភី
ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បានចំនួន០៥ពាក្យ ដូចខាងក្រោម៖
អនុស្សរណចំនួន៨ ត្រូវបានចុះហត្ថលេខារួមគ្នានៅប្រទេសតួកគីដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី អ៊ែរឌូហ្កាន់ របស់តួកគីបានអញ្ជើញធ្វើជាសាក្សី ខណៈដែលសមម្តេចនាយករដ្ឋមន្ត្រីបានអញ្ជើញទស្សនកិច្ចតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០១៨។
ប្រភព៖ នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុចរចាគ្នា ហើយគេមិនអាចបំភ្លេចបាននោះទេថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ជាសមិទ្ធផល ដែលផ្ដើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរទាំងពីររូបគឺ សម្ដេចនរោត្ដមសីហនុ(ព្រះបរ មរតនកោដ្ឋ) ដែលជាប្រមុខនៃក្រុមខ្មែរត្រីភាគី និងសម្ដេចតេជោ ហ៊ុន សែន(កាលណោះជាសមមិត្ត ហ៊ុន សែន) ដែល តំណាងឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា(ដែលក្រោយមកបានដូរឈ្មោះជារដ្ឋកម្ពុជានៅថ្ងៃទី០១ ខែឧសភាឆ្នាំ១៩៨៩)។
មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីសជំនួបរវាងឥស្សរជននយោបាយទាំងពីរបានប្រព្រឹត្តិទៅរហូតដល់ ទៅ៥លើក ដោយលើកទី១ ទី២និងទី៣ គឺនៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង លើកទី៤នៅទីក្រុង សែនសាំងខ្លូដ ប្រទេសបារាំងនិងលើកទី៥នៅផ្ទះនាយករដ្ឋមន្ត្រីថៃ ឆាធីឆៃ នៅទីក្រុងបាងកកប្រទេសថៃ។ សន្និសីទអន្តរ ជាតិ ទីក្រុងប៉ារីសនាសម័យប្រជុំលើកទី១ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៩១ ប្រទេសដែលជាភាគីចូលរួមក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីសមានចំនួន១៨ប្រទេសគឺ៖ បារាំង និងឥណ្ឌូនេស៊ី ដែលជាសហប្រធាន និង អូស្ត្រាលី កាណាដា ឥណ្ឌា ជប៉ុន ចិន អង់គ្លេស សហរដ្ឋអាមេរិក អតីតសាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត យូហ្គោស្លាវី និងបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម) រួមទាំងអគ្គលេខាធិការអ.ស.ប មួយរូប។
នាសម័យប្រជុំលើកទី២ នៃសន្និសីទអន្តរជាតិទីក្រុងប៉ារីស ដែលប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ហើយទីបំផុតទៅ សន្និសីទអន្តរជាតិទីក្រុងប៉ារីសបានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសដែលត្រូវបានចុះហត្ថលេខាដោយប្រទេសហត្ថលេខីទាំង១៨។ ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមានប្រទេសនិងប្រជាជនកម្ពុជាបានស្គាល់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សជាលើកដំបូងក្រោយសង្គ្រាមស៊ីវិលជាង៣ ទសវត្សរ៍ ដែលការបោះឆ្នោតបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយ គណបក្សដែលបានចូលរួមការបោះឆ្នោតមានចំនួន២០គណបក្ស។
គួរបញ្ជាក់ផងដែរថា ក្រោយការបោះឆ្នោតរួច អត្ថន័យសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា សម័យរាជាណាចក្រទី២ ហើយអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនអាចនាំមកនូវសន្តិភាពពេញប្រទេសនោះទេ ព្រោះខ្មែរក្រហមដែលមិនចូលរួមបោះឆ្នោត បានបន្តការតស៊ូរបស់ខ្លួននៅព្រំដែនថៃ ហើយក្រោយមក តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេច ហ៊ុន សែន ទើបរាជរដ្ឋាភិបាលកម្ពុជាបានធ្វើសមាហរណកម្មកម្លាំងដែលនៅសេសសល់របស់ខ្មែរក្រហម ឱ្យចូលមករួមរស់ដោយភាតរភាពក្នុងសង្គមជាតិ ហើយកម្ពុជាបានទទួលសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងទឹកដីតាមរបៀបស្បែកខ្លានៅឆ្នាំ២០០០៕
RAC Media | លឹម សុវណ្ណរិទ្ធ
ក្នុងទិសដៅអភិរក្សសត្វកម្រ និង ជិតផុតពូជព្រមទាំងធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ថ្នាក់ដឹករាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារឧទ្យានដែលដឹកដោយបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុមហ៊ុន B.M Nauture Safari Co.Ltd. ដែលដឹកនាំដោយលោកបណ្ឌិត KINOSHITA SHUREI បានបន្តពិភាក្សាគ្នាថែមទៀតទៅលើចំណុចសំខាន់ៗនៃផែនការមេ និងផលប៉ះពាល់ក្នុងតំបន់ឧទ្យាន និងសហគមន៍ជុំវិញកាលពីព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៨ នៅរាជបណ្ឌិត្យសភាកម្ពុជា។
គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជានិងក្រុមហ៊ុន B.M Nauture Safari Co.Ltd. បានចុះអនុស្សរណៈយោគយល់ក្នុងការបង្កើតសួន Safari ដែលមានទីតាំងនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៨។
កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់នូវជំនួបពិភាក្សាកំពូលទ្វេភាគីទល់មុខគ្នាមួយទល់និងមួយ និងជំនួបអាហារការងារថ្ងៃត្រង់ដែលបានចំណាយពេលប្រមាណ ១ម៉ោង៣០នាទីរួចមក សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណរដ្ឋតួកគី បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើ ឯកសារ និងកិច្ចព្រមព្រៀងអនុស្សរណសំ ខាន់ៗចំនួន៨ ក្នុងនោះរួមមាន៖
១)អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងមជ្ឈមណ្ឌលជាតិសកម្មភាពមីនតួកគី ភាគីកម្ពុជាចុះហត្ថលេខារវាង ឯក ឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខា ធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ម៉ូសសិន ដេរ៉េ (Muhsin Dere) អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ
២) អនុស្សរណស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋ មន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តមបណ្ឌិត បេ គារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់
៣) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យទឹក ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តមបណ្ឌិត បេគារ ប៉ាកដេមីរលី (Bekir Pakdemirli) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់
៤) កិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារទៅវិញទៅមក នៃវិនិយោគ ចុះហត្ថលេខារវាងឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តមម៉ូស្តាហ្វា វ៉ារ៉ាក (Mustafa Varark) រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និង បច្ចេកវិទ្យា
៥) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យកីឡា ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ម៉េតម៉េត ម៉ូហារ៉ែម (Mehmet Muharrem) រដ្ឋមន្រ្តីយុវជន និងកីឡា
៦) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទេសចរណ៍ ចុះហត្ថលេខារវាង ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរ ណ៍ជាមួយឯកឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស
៧) កិច្ចព្រមព្រៀងកិច្ច សហប្រតិបត្តិការក្នុងវិស័យអប់រំ ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស
៨) កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ចុះហត្ថលេខារវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយឯកឧត្តម ម៉េវលូត កាវូសូក្លូ (Mevlut Cavusoglu) រដ្ឋមន្រ្តីក្រសួងការបរទេស៕
ដកស្រង់ពី៖ ហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី
RAC Media | ផាញ់ សារឿន
ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីការអញ្ជើញចូលរួមជាផ្លូវការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះនៅក្នុងកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំទាំងមូលប្រកបដោយអត្ថន័យ និងខ្លឹមសារដូចខាងក្រោម៖
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM