ព័ត៌មាន

«សូមអបអរសាទរនូវការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតប្រកបដោយជោគជ័យរបស់បេក្ខជនបណ្ឌិត ឥន យឿន»

កាលពីថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៩៖៣០ នាទីព្រឹក នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវបានរៀបចំកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតជូន បេក្ខជនបណ្ឌិត ឥន យឿន មុខជំនាញ នីតិសាស្រ្ត(ជំនាន់ទី២ វគ្គ១)  ប្រធានបទ៖ «តួនាទីតុលាការរដ្ឋបាលប្រទេសកម្ពុជា» នៅក្នុងកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនេះ មានគណៈកម្មការវាយតម្លៃដូចតទៅ៖-បណ្ឌិត ស៊ិន រិទ្ធ (ជាប្រធានគណៈកម្មការ)-បណ្ឌិតសភាចារ្យ ខ្លូត ធីតា (ជាសាស្រ្តាចារ្យណែនាំ)-បណ្ឌិត កែវ ភក្តី (ជាសាស្រ្តាចារ្យ វាយតម្លៃទី១)-បណ្ឌិត លឹម ស៊ុយហុង (ជាសាស្រ្តាចារ្យ វាយតម្លៃទី ២)      -បណ្ឌិត យ៉ា ណារិន (ជាសាស្រ្តាចារ្យ វាយតម្លៃទី ៣) -បណ្ឌិត មាស បូរ៉ា (ជាសមាជិកគណៈកម្មការ)-បណ្ឌិតសភាចារ្យ សុខ ទូច(ជាសមាជិកគណៈកម្មការ)។

ជាលទ្ធផលគណៈកម្មការវាយតម្លៃ បានឯកភាពសម្រេចឱ្យ បេក្ខជនបណ្ឌិត ឥន យឿន ទទួលបានជោគជ័យជាស្ថាពរលើការការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតនេះជាមួយនឹងលទ្ធផលល្អណាស់។

ម្យ៉ាងវិញទៀត គណៈកម្មការវាយតម្លៃក៏បានផ្តល់យោបល់ស្ថាបនាមួយចំនួនលើនិក្ខេបបទនេះ មុនពេលបេក្ខជនបណ្ឌិតធ្វើការបោះពុម្ពផ្សាយ។

ប្រភព៖ ផ្នែកបណ្តុះបណ្តាលនិងស្រាវជ្រាវ, ២០១៨







2018-11-03 13:52:53   ថ្ងៃសៅរ៍, 03 វិច្ឆិកា 2018 ម៉ោង 08:52 PM
«វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានប្រធានស្តីទី...»

លោកបណ្ឌិត ឆេង វណ្ណារិទ្ធ ត្រូវបានសម្រេចចាត់តាំងធ្វើជាប្រធានស្តីទីវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈលិខិតបង្គាប់ការលេខ ០១២/១៨ ល.ប.ក ចុះថ្ងៃទី ថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ របស់រាជបណ្ឌិត្យសភាកម្ពុជា។​

សូមបញ្ជាក់ថា​ សេចក្តីសម្រេចនៃការតែងតាំងនេះ​​ គឺផ្អែកតាមលទ្ធផលជាក់ស្តែងនៃសម្លេងឆ្នោតបានបោះចេញពីមន្ត្រីរាជការចំនួន២៩រូបម្រើការងារនៅក្នុងវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជាផ្ទាល់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ​​ សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

សូមរំលឹកផងដែរថា ឯកឧត្តមបណ្ឌិត្យសភាចារ្យ សោម សុមុនី ដែលបំពេញភារកិច្ចទទួលបន្ទុកជាប្រធានវីទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានតួនាទីចប់សព្វគ្រប់នៅពេលបញ្ចប់អាណត្តិរដ្ឋាភិបាល​ នីតិកាលទី៥។ នៅក្នុងអាណត្តិរដ្ឋាភិបាលនីតិកាលទី៦នេះ តំណែងជាប្រធានវិទ្យាស្ថានកំពុងស្ថិតនៅក្នុងភាពទំនេរនៅឡើយ ហើយរាជបបណ្ឌិត្យសភាកម្ពុជារំពឹងថា ប្រធានស្តីទីថ្មី នឹងអាចដឹកនាំវិទ្យាស្ថានឆ្ពោះទៅរកការរីកចម្រើន។

RAC Media | ស៊ាង រ៉ូហ្សាត













2018-11-02 09:37:39   ថ្ងៃសុក្រ, 02 វិច្ឆិកា 2018 ម៉ោង 04:37 PM
«ជំនួបពិភាក្សាការងាររវាង ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងគណៈប្រតិភូរបស់បណ្ឌិត្យសភាវិទ្យា សាស្រ្តសង្គមចិន...»

នៅព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីចំនួន៥រូបបានទទួលជួបជាមួយគណៈប្រតិភូដែលជាអ្នកសិក្សាស្រាវជ្រាវ អំពីអាស៊ីអាគ្នេយ៍ និងអ្នកស្រាវជ្រាវ អំពីអាស៊ីប៉ាស៊ីហ្វិកនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិនដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ និងការរៀបចំសិក្ខាសាលារួមគ្នា។

ក្នុងជំនួបនេះ បានពិភាក្សាលើប្រធានបទ២៖

-ទីមួយ៖ គឺការកែលម្អក្នុងការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវដើម្បីឱ្យប្រជាពលរដ្ឋទទួលបានតុល្យភាពផលប្រយោជន៍។

-ទីពីរ៖ គឺសិក្សាស្រាវជ្រាវរួមគ្នាលើការវិនិយោគគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះក៏បានផ្តោះប្តូរយោបល់លើការធ្វើឱ្យប្រសើរឡើងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវដើម្បីឱ្យប្រជាជាតិនៅក្នុងតំបន់ ជាពិសេសក្នុងតំបន់មេគង្គ នឹងដោយឡែកសម្រាប់កម្ពុជាទទួលបានផលប្រយោជន៍ប្រកបដោយតុល្យ ភាពរវាងប្រទេសនិងប្រទេសព្រមទាំងប្រជាជាតិក្នុងប្រទេស។

RAC Media  ស៊ឺន សំ










2018-11-02 08:35:08   ថ្ងៃសុក្រ, 02 វិច្ឆិកា 2018 ម៉ោង 03:35 PM
«សេចក្តីណែនាំស្តីពី កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការមិនមែនរដ្ឋាភិបាល»

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំមួយ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន៕(សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងមហាផ្ទៃ)

ដកស្រង់៖ គេហទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ

RAC Media | ផាញ់ សារឿន




2018-11-01 09:05:08   ថ្ងៃព្រហស្បតិ៍, 01 វិច្ឆិកា 2018 ម៉ោង 04:05 PM
«ទូតជប៉ុន ប្រកាសបើកការប្រកួតបង្កើតវត្ថុច្នៃពីសំរាម»

ដើម្បីលើកកម្ពស់ទីក្រុងស្អាត និងជម្រុញមិត្តភាពរវាងជប៉ុន និងកម្ពុជា ស្ថាតទូតជប៉ុនប្រចាំកម្ពុជា សូមអញ្ជើញសាធារណៈជនទាំងអស់ចូលរួមបង្កើតវត្ថុច្នៃពីសំរាមសម្រាប់គម្រោងភ្នំពេញទីក្រុងស្អាតជាមួយប្រទេសជប៉ុន។ 

ស្ថានទូតជប៉ុនចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា។ សូមចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយសំរាម និងនាំមកនូវទីក្រុងស្អាតរបស់យើង!សម្រាប់លក្ខន្តិកៈការប្រកួត និងពាក្យសុំសូមចូលទៅកាន់គេហទំព័រ៖

https://www.kh.emb-japan.go.jp/itpr_en/c_000095.html

ដក់ស្រង៖ គេហទំព័រហ្វេសប៊ុកស្ថានទូតជប៉ុននៅកម្ពុជា

RAC Media | ផាញ់ សារឿន



2018-11-01 08:40:15   ថ្ងៃព្រហស្បតិ៍, 01 វិច្ឆិកា 2018 ម៉ោង 03:40 PM
«ធនាគារជាតិបកស្រាយរឿងចាយលុយ យ័ន នៅកម្ពុជា»

មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជាបានពន្យល់បន្ថែមពាក់ព័ន្ធការប្រើប្រាស់លុយ យ័ន នៅកម្ពុជាឱ្យ ទូលំទូលាយតាមរយៈប្រព័ន្ធធនាគារបន្ទាប់ពីសាធារណជនមួយចំនួន មានការភាន់ច្រឡំជុំវិញគោលនយោបាយរបស់រាជរដ្ឋា ភិ បាលកម្ពុជានិងទំនាក់ទំនងកើនឡើងផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងប្រទេស ចិន និងកម្ពុជា។លោក ស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាលើកឡើងក្នុងសន្និសីទសារព័ត៌មាន នា រសៀល ថ្ងៃទី៣០តុលាឆ្នាំ ២០ ១៨ ថា នេះគឺជាការសហការប្រើប្រាស់រូបិយវត្ថុជាតិវាងកម្ពុជា និងចិន ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្ម ទ្វេភាគី។ និយាយឱ្យស្រួលយល់ពេលពាណិជ្ជករចិន ទិញទំនិញពី កម្ពុជាត្រូវទូទាត់ជាលុយរៀលហើយបើកម្ពុជាទិញពីចិនត្រូវទូទាត់លុយ យ័ន ដោយវេរចំនួនលុយទាំង នោះ តាមរយៈប្រព័ន្ធធនាគារ។

លោកស្រីសង្កត់ធ្ងន់ថា៖"មិនមែនបានន័យថា ឱ្យគេ(ចិន)ដឹកក្រដាស លុយ យ័នមកប្រើក្នុងប្រទេសកម្ពុជា ហើយយើង អត់ចង់បានលុយច្រើនដូចប្រាក់ដុល្លារនោះទេ"។

លោកស្រីជាសិរីបន្តទៀតថា ការសហការណ៍នេះ គឺមិនមែនធ្វើតែជាមួយលុយជាតិរបស់ចិននោះទេកម្ពុជា នឹងធ្វើការទូទាត់ជារូបិយប័ណ្ណជាតិជាមួយប្រទេសដទៃក្នុងតំបន់អាស៊ាន ឯទៀតដោយសារមិនចង់ពឹង ផ្អែករូបិយប័ណ្ណបរទេសធំៗ ដូចជា លុយដុល្លារ លុយផោន និងលុយអឺរ៉ូជាដើម។ ការធ្វើដូចនេះ គឺមានតម្លៃពីរយ៉ាង ទី១ប្រទេសនីមួយៗទ ទួលបានតម្លៃនៃរូបិយប័ណ្ណវត្ថុជាតិរៀងៗ ខ្លួន និងទី២ មិនរំពឹងលុយ បរទេស។ ត្រង់ចំណុចនេះ លោកស្រី បន្ថែម ថា" កាលណាយើងកាន់លុយគេច្រើនបើមានបញ្ហាណាមួយ នោះយើងប៉ះពាល់ដែរ ប៉ុន្តែយើងមិនអាចជៀសផុតការប្រើប្រាស់លុយគេទេ ប៉ុន្តែយើងអាចកាត់បន្ថយ ខ្លះ"។

ចំពោះការប្រើប្រាស់ប្រាក់យ័នធនាគារជាតិនៃកម្ពុជាបានអនុញ្ញាតឱ្យធនាគារប្រទេសចិនពីរ ធ្វើជាធនាគារផាត់ទាត់ប្រាក់យ័ន គឺធនាគារ BOC និងធនាគារ ICBC និងធនាគារពាណិជ្ជនៅកម្ពុជា ១៣ ផ្សេងទៀតធ្វើប្រតិបត្តិការជាប្រាក់ យ័ន។តាមរយៈនេះ វិនិយោគិនពាណិជ្ជករនិងអ្នកទទួលចំណូលជាប្រាក់យ័ន អាចទូទាត់ខ្ចីនិងដាក់ប្រាក់បញ្ញើជាប្រាក់ យ័នក្នុងប្រព័ន្ធធនាគារ ដែលអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាអាចគ្រប់គ្រងចរាចរប្រាក់យ័ន បានល្អប្រសើរ និងរួមចំណែកជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគនិងទេសចរ មកពីប្រទេសចិន៕

ប្រភព៖ Sabay News

RAC Media | ហេង​ សុភី





2018-11-01 08:29:59   ថ្ងៃព្រហស្បតិ៍, 01 វិច្ឆិកា 2018 ម៉ោង 03:29 PM
«កិច្ចប្រជុំបោះឆ្នោតជ្រើសរើសប្រធានស្តីទីវិទ្យាស្ថាន...»

ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ​​ សុខ​ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីធ្វើការបោះឆ្នោតជ្រើសរើសប្រធានស្តីទី វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម។ នៅក្នុងអង្គពិធីនៃការបោះឆ្នោតនោះសមាសភាពថ្នាក់ដឹកនាំនោះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិតសភាចារ្យ សោម សុមុនី  ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្ត្រីរាជការដែលបម្រើការនៅក្នុងវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ចំនួន២៩រូប ដែលមកចូលរួមបោះឆ្នោត។

ថ្លែងនៅក្នុងឱកាសនៃការបោះឆ្នោតជ្រើសរើសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានរំលឹកថា ក្រោយពីជ្រើសរើសប្រធានស្តីទីរួចរាល់ ក្នុង​រយៈពេល៦ខែ វិទ្យាស្ថានត្រូវតែមានលទ្ធផលដែលអាចបម្រើប្រយោជន៍ស្ថាប័នបានល្អ ដោយម្ចាស់ការរបស់ខ្លួន។ ប្រសិនបើគ្មានលទ្ធផលនោះទេ រាជបណ្ឌិត្យសភាកម្ពុជា នឹងពិចារណាជម្រើសផ្សេងទៀត។

សូមរំលឹកផងដែរថា ឯកឧត្តមបណ្ឌិត្យសភាចារ្យ សោម សុមុនី ដែលបំពេញភារកិច្ចទទួលបន្ទុកជាប្រធានវីទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម បានតួនាទីចប់សព្វគ្រប់នៅពេលបញ្ចប់អាណត្តិរដ្ឋាភិបាល​ នីតិកាលទី៥។ នៅក្នុងអាណត្តិរដ្ឋាភិបាលនីតិកាលទី៦នេះ តំណែងជាប្រធានវិទ្យាស្ថានកំពុងស្ថិតនៅក្នុងភាពទំនេរនៅឡើយ ហើយរាជបបណ្ឌិត្យសភាកម្ពុជារំពឹងថា ប្រធានស្តីទីថ្មី នឹងអាចដឹកនាំវិទ្យាស្ថានឆ្ពោះទៅរកការរីកចម្រើន។

RAC Media | ស៊ាង រ៉ូហ្សាត



2018-11-01 05:40:49   ថ្ងៃព្រហស្បតិ៍, 01 វិច្ឆិកា 2018 ម៉ោង 12:40 PM
«ការអនុម័តបច្ចេកសព្ទគីមីវិទ្យា និង រូបវិទ្យា...»

ថ្ងៃពុធ ៧រោច ខែអស្សុជ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិទ្យាបានចំនួន ១៣ពាក្យដូចខាងក្រោម៖





2018-11-01 04:46:12   ថ្ងៃព្រហស្បតិ៍, 01 វិច្ឆិកា 2018 ម៉ោង 11:46 AM
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបើកអង្គសន្និសីទអន្តរជាតិ អបអរខួប៤០ឆ្នាំនៃសហប្រតិបត្តិការអាស៊ាន-អឺរ៉ុប

នៅថ្ងៃនេះ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំ​នៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប៖ សមិទ្ធផល និងមាគ៌ាឆ្ពោះទៅមុខ» ជាមួយវត្តមានភ្ញៀវជាតិ អន្តរជាតិ ដែលជាឥស្សរជនសំខាន់ៗ អង្គទូត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ បញ្ញវន្ត និស្សិត អញ្ជើញពីសហភាពអឺរ៉ុប និងអាស៊ាន ចំនួនជាង២៤០នាក់ក្រោមកិច្ចសហការ និងឧបត្ថម្ភដោយ មូលនិធិខុនរ៉ាដ អាដិនណៅអ៊ែរ នៅសណ្ឋាគារសុខាភ្នំពេញ ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ក្នុងកម្មវិធីបើកសន្និសីទអន្តរជាតិនេះ ថាបើទោះជាតំបន់ទាំងពីរ មានអាយុកាលខុសគ្នាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការតំបន់ទាំងពីរនេះ មានភាពចាស់ទុំ និងល្អូកល្អឺននឹងគ្នា។ តំបន់ទាំងពីរមានកិច្ចសន្ទនាស្មើមុខស្មើមាត់កម្រិតតំបន់ និងជាដៃគូពាណិជ្ជកម្មដ៏សកម្មមិនអាចខ្វះបាន។ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ដែរថា អាស៊ានជាទីផ្សារធំទី២របស់សហភាព​អឺរ៉ុប ហើយសហភាពអឺរ៉ុបជាទីផ្សារធំទី៥របស់អាស៊ាន។ បើគិតពីទំហំពាណិជ្ជកម្មរបស់អាស៊ាន នំចូលទៅកាន់តំបន់អឺរ៉ុប គឺមានប្រមាណ ១៣៦ពាន់លានអឺរ៉ូ រីឯអឺរុបវិញ នាំទំនិញមកតំបន់អាស៊ានមានទំហំប្រមាណ ២៦៣ពាន់លានអឺរ៉ូ។ 

ការកសាងសម្ព័ន្ធភាព និងកិច្ចសហប្រតិបត្តិការទីផ្សារសម្រាប់តំបន់នីមួយៗ មិនមែនទើបតែឆ្លងកាត់និង​អាចកើតឡើងត្រឹមមួយឬពីរឆ្នាំនេះទេ។ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ត្រូវការពេលវេលាក្នុងការយល់ពីគ្នា សហការគ្នា ផ្តល់អត្ថប្រយោជន៍ដល់គ្នាទៅវិញទៅមក ទម្រាំការចរចារឈានដល់សេចក្តីសម្រេចមួយ​ដែល​អាច​ឱ្យប្រទេសក្នុងតំបន់អាស៊ាន និងតំបន់អឺរ៉ុប អាចមានកិច្ចសហប្រតិបត្តិការឈានដល់កម្រិតខ្ពស់មួយ។ ទិដ្ឋភាពជាក់ស្តែងមួយពាក់ព័ន្ធនឹងបញ្ហាការអនុគ្រោះពន្ធលើរាល់ទំនិញពីប្រទេសកម្ពុជា លើកលែងតែអាវុធ ជាកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទំនាក់ទំនងជាមួយសហភាពអឺរ៉ុប តែដោយសារតែបញ្ហាអ្នក​នយោបាយមួយចំនួនតូច សហភាពអឺរ៉ុប បានធ្វើការសម្រេចមួយដែលធ្វើឱ្យកម្មករប្រមាណ ៨០ម៉ឹននាក់ ត្រូវប្រឈមនឹងការខ្វះការងារ។ ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ដែរ​ថា ការដកចេញ​គឺងាយស្រួល តែការផ្តួចផ្តើមកសាងទេដែលពិបាក។ ដូចគ្នានេះដែរ ការដកខ្លួនចេញពីសហភាពអឺរ៉ុបរបស់ប្រទេសអង់គ្លេស គឺអាចធ្វើបានយ៉ាងងាយស្រួល តែបើក្រឡេកទៅមើលពីការរៀបចំផ្តួចផ្តើម​បង្កើតសហគមន៍សេដ្ឋកិច្ចអឺរ៉ុបពីដំបូងគឺមិនងាយស្រួលនោះទេ។ ហេតុនេះ សហភាពអឺរ៉ុប គួរពិចារណា ពី​ផលប៉ះពាល់នៃការសម្រេចចិត្តដែលប៉ះពាល់ដល់កម្រិតជីវភាពរបស់នៅរបស់ប្រជាជនខ្មែររាប់សិបម៉ឺននាក់ ហើយការសម្រេចចិត្តគួរឈរគោលការណ៍ដែលផ្តល់ផលប្រយោជន៍រួមច្រើន។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមថា តំបន់ទាំងពីរ គួរចាប់អារម្មណ៍លើបញ្ហាដែលកំពុងកើតមានជា​សកល និងរួមគ្នាដោះស្រាយបញ្ហាមានដូចជា ចលនាសាកលភាវូបនីយកម្ម បញ្ហាគំលាតសេដ្ឋកិច្ចរវាងប្រទេសក្នុងតំបន់ បញ្ហាអស្ថិរភាពនយោបាយ ភាពក្រីក្រ ការឡើងកំំដៅផែនដី ការប្រែប្រួលអាកាសធាតុ ភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជំងឺឆ្លងជាសកល និងបញ្ហាជម្លោះនានាដែលកំពុងកើតមាន និងធ្វើឱ្យរាំងស្ទះដល់កិច្ចការអភិវឌ្ឍ សន្តិសុខ និងសុវត្ថិភាពតំបន់។

សូមបញ្ជាក់ថា អស់រយៈកាលជាង៤០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការនៃតំបន់ទាំងពីរ គឺអាស៊ាន-សហភាពអឺរ៉ុប ទំនាក់ទំនងកាន់តែពង្រឹងនិងពង្រីកក្នុងភាពស្មើមុខស្មើមាត់គ្នាលើឆាកអន្តរជាតិ សម្រាប់ផ្តល់នូវចក្ខុវិស័យកិច្ចសហប្រតិបត្តិការនៃតំបន់ទាំងពីរ។ ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប បានចាប់ផ្តើមសហប្រតិបត្តិការតាំងពីឆ្នាំ១៩៧៧មកម្លេះ ក្នុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី១០។ កាលនោះសហភាពអឺរ៉ុប ត្រូវគេស្គាល់និងហៅថាជា សហគមន៍សេដ្ឋកិច្ចអឺរ៉ុប (European Economic Community - EEC) ក្រោយមកទើបប្តូរឈ្មោះមកជា សហគមន៍អឺរ៉ុប (European Community) និងក្រោយមកជា សហភាពអឺរ៉ុប (European Union) រហូតសព្វថ្ងៃនេះ។ នៅឆ្នាំដំបូងនៃកិច្ចសហប្រតិបត្តិការ មានតែសមាជិកសហគមន៍សេដ្ឋកិច្ចអឺរ៉ុបចំនួន៩ និងសមាជិកអាស៊ានចំនួន៥ បានចាប់ដៃធ្វើការជាមួយគ្នា ហើយរយៈពេល៤០ឆ្នាំនេះ កិច្ចសហប្រតិបត្តិការបានពង្រីករហូតដល់ចំនួន ៣៨ប្រទេសពីតំបន់ទាំងពីរ។ ក្រោយមក ភាគីទាំងពីរបានបន្តចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបជាច្រើនជាបន្តបន្ទាប់។ បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនៃអាស៊ាន-សហភាពអឺរ៉ុប បានគ្របដណ្តប់លើវិស័យជាច្រើន រាប់តាំងពីកិច្ចសន្ទនានយោបាយ សន្តិសុខ ពាណិជ្ជកម្ម សម្ព័ន្ធភាពនានាក្នុងតំបន់អាស៊ាន។

RAC Media 


2018-10-31 08:01:16   ថ្ងៃពុធ, 31 តុលា 2018 ម៉ោង 03:01 PM
«៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន- សហភាពអឺរ៉ុប៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅមុខ...»

ថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ វិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភពីមូលនិធិ ខុនរ៉ាដ អាដិនណៅអ៊ែរប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ប្រារពធ្វើ សន្និសីទអន្តរជាតិ ស្ដីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន- សហភាពអឺរ៉ុប៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅមុខ» នៅសណ្ឋាគារសុខាភ្នំពេញ។

សន្និសីទអន្តរជាតិនេះមានគោលបំណងរំឭកខួបអនុស្សាវរីយ៍ខួបលើកទី៤០ នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពអឺរ៉ុប។ សន្និសីទអន្តរជាតិនេះជាមជ្ឈមណ្ឌលជួបប្រជុំគ្នារវាងអ្នកស្រាវជ្រាវ អ្នកការទូត អ្នករៀបចំ គោលនយោបាយ និងអ្នកពាក់ព័ន្ធផ្សេងទៀត ធ្វើការរួមគ្នាក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលសំខាន់ៗចំណុចខ្លាំង ចំណុចខ្សោយ ភាពជោគជ័យ និងចំណុចខ្វះខាតនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុបក្នុងរយៈពេល ៤០ឆ្នាំមកនេះ និងប្រមូលផ្តុំគំនិត បទពិសោធន៍ អនុសាសន៍ និងយុទ្ធសាស្រ្តសម្រាប់កិច្ចសហប្រតិបត្តិការតំបន់, សន្តិភាព, ភាពសុខុដម និងវិបុលភាព និងដើម្បីផ្តល់ចក្ខុវិស័យសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប នាពេលអនាគត។

ប្រធានបទសំខាន់ៗនៃសន្និសីទនេះ គឺផ្តោតលើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប ក្នុងរយៈពេលក្នុងរយៈពេល ៤០ឆ្នាំកន្លងមកនេះ ដែលផ្តោតសំខាន់លើទិដ្ឋភាពបី៖(១)- កិច្ចសហប្រតិបត្តិការនយោបាយនិងសន្តិសុខ (២)-សហប្រតិបត្តិការសេដ្ឋកិច្ច(៣)-កិច្ចសហប្រតិបត្តិការសង្គម-វប្បធម៌និងការតភ្ជាប់និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ឯកឧត្តម លោកជំទាវឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី តំណាងអង្គទូតប្រចាំនៅព្រះរា ជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាពិសេស វាគ្មិនជាតិ និងវាគ្មិនអន្តរជាតិ អញ្ជើញមកពីប្រទេសចំនួនពីរនៃសហភាពអឺរ៉ុបនិងមកពីបណ្តាប្រទេសមួយចំនួនទៀតដែលជាសមាជិកអាស៊ាន។

RAC Media







 

2018-10-31 05:08:28   ថ្ងៃពុធ, 31 តុលា 2018 ម៉ោង 12:08 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក