ព័ត៌មាន

«ខួប១៩ ឆ្នាំ របស់រាជបណ្ឌិត្យសភាកម្ពុជា...»

រាជបណ្ឌិត្យសភាកម្ពុជា៖ អាចនិយាយបានថា វាមានរយៈពេលប្រហែល១៩ឆ្នាំហើយ ដោយគិតចាប់តាំងពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ស៊ន សំណាង ធ្លាប់ជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ស្របពេល រាជបណ្ឌិត្យសភាកម្ពុជាបាន រៀបចំសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នេះឡើង។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត្យសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា(១៩៩៩-២០០៩)ដែលបានថ្លែងចំណាប់អារម្មណ៍ នៅក្នុងពិធីរៀបចំសន្និបាតប្រចាំឆ្នាំ២០១៨ នាព្រឹកថ្ងៃ ៤រោច ខែកត្តិក ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ខ្លះៗអំពីប្រវត្តិរបស់រាជបណ្ឌិត្យសភាកម្ពុជាថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានបង្កើតឡើងពីដំបូងដោយចេញពី គណៈកម្មការផ្ទៀងផ្ទាត់ប្រវត្តិសាស្រ្តនៅឆ្នាំ១៩៩៧ និងក្រោយមក មានឈ្មោះថាបណ្ឌិត្យសភាប្រវត្តិ សាស្ត្រនៅឆ្នាំ១៩៩៨ ដោយមានឯកឧត្ដមជាប្រធានផ្នែកប្រវត្តិវិទ្យា និងចុងក្រោយត្រូវបានព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ ព្រះបរមរតនកោដ្ឋ ឡាយព្រះហស្ថលេខាបង្កើតនៅឆ្នាំ១៩៩៩ ពេលនោះ មានទីស្នាក់ការបណ្ដោះអាសន្ននៅគេហដ្ឋានរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យផ្ទាល់ និងត្រូវបានសម្ពោធអគារជាផ្លូវការដោយសម្ដេច ហ៊ុន សែន។

នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០០ រាជបណ្ឌិត្យសភាកម្ពុជាបានចាប់ផ្តើមរៀបចំបណ្ដុះបណ្ដាលថ្នាក់ក្រោយបរិញ្ញាបត្រ ដែលពេលនោះមានធនធានមនុស្សត្រឹមតែ ៦០នាក់តែប៉ុណ្ណោះ ហើយប្រហែល៣ឆ្នាំក្រោយមក ប្រទេសវៀតណាមបានបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ដែលមានធនធានមនុស្សជាង១២០០នាក់ ខណៈដែលប្រទេស ចិនមានរហូតដល់ទៅជាង៥០០០នាក់។ ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា នៅពេលដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានអញ្ជើញចូលជួបសម្ដេចតេជោ សម្ដេចបានមានប្រសាសន៍ថាការបង្កើតរាជបណ្ឌិត្យ សភាកម្ពុជានេះ គឺជាស្របពេលដែលត្រូវការ គឺប្រៀបដូចកំពុងរកអូស ប្រទះឈើងាប់អញ្ចឹងដែរ ពីព្រោះយើងត្រូវការពង្រឹងសមត្ថភាពដើម្បីភាពជាម្ចាស់ (ម្ចាស់ប្រទេស) ដែលមានសិទ្ធិស្មើមុខស្មើមាត់ជាមួយនឹងដៃគូ។ 

នេះជាអ្វីដែលយើងត្រូវចងចាំដោយមិនអាចកាត់ផ្ដាច់ពីប្រវត្តិសាស្ត្របាននោះទេ ហើយរាជបណ្ឌិត្យសភាក្រោមការដឹកនាំរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបច្ចុប្បន្ន ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានផ្សារភ្ជាប់រវាងអតីតថ្នាក់ដឹកនាំរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលនេះគឺជាការប្រសើរមួយដើម្បីបន្តការអភិវឌ្ឍរាជបណ្ឌិត្យសភាកម្ពុជាប្រកបដោយនិរន្តរភាព។

RAC Media ផាញ់ សារឿន







2018-11-26 14:50:02   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 09:50 PM
«សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩»

ជារៀងរាល់ឆ្នាំ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីបូកសរុបការងារប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់។ នៅឆ្នាំនេះ ជាឆ្នាំដែលត្រូវការកែទម្រង់ការងារច្រើនរបស់ស្ថាប័នស្រាវជ្រាវជាតិនេះ ហើយក៏ជាឆ្នាំដែលប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានតាំងចិត្តនឹងជួយជំរុញប្រសិទ្ធភាពការងារក្នុងស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា ឱ្យក្លាយជាស្ថាប័នធនាគារខួរក្បាល សិក្សាស្រាវជ្រាវរកធាតុចូលជូនរាជរដ្ឋាភិបាល និងប្រទេសជាតិ។

ឆ្នាំនេះ «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» បានប្រព្រឹត្តធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ៤រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា នេះតទៅ។

ការរៀបចំសន្និបាតប្រចាំឆ្នាំនេះ រៀបចំឡើងក្រោមអធិបតីភាពផ្ទាល់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិត្យសភាចារ្យ ជាមួយវត្តមានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាទី១ ឯកឧត្តមបណ្ឌិតសភាចារ្យ សមាជិកបម្រុងដែលជាសមាជិកបណ្ឌិតសភានៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត ឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកានៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាប្រមាណ ២០០នាក់។

ថ្លែងក្នុងសុន្ទរកថាចាប់អារម្មណ៍ក្នុងពិធីបើកសន្និបាត ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានមានប្រសាន៍ថា រហូតមកទល់ពេលនេះ រាជបណ្ឌិត្យសភាកម្ពុជា មានអាយុកាល២០ឆ្នាំហើយគិតពីឆ្នាំ១៩៩៩ ហើយឯកឧត្តមបណ្ឌិត សភាចារ្យ បានកត់សំគាល់ពីការវិវឌ្ឍន៍ជាវិជ្ជមាន ជាពិសេសពីសមិទ្ធផលធំៗដែលរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានក្នុងអាណត្តិរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ជាប្រធាន។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា សកម្មភាពការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា បច្ចុប្បន្ន គឺជាសកម្មភាពការងារដែលមានលក្ខណៈបន្តវេន ដែលកំពុងដើរលើផ្លូវមួយដែលត្រឹមត្រូវសម្រាប់រួមចំណែកអភិវឌ្ឍស្ថាប័ន និងល្អសម្រាប់ជាតិ។ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ ទូច បានស្វាគមន៍ចំពោះវត្តមានរបស់អតីតថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់ក្នុងកម្មវិធីសន្និបាត។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ពីដំណាក់នៃកំណែទម្រង់រដ្ឋបាលផ្ទៃក្នុង ក៏ដូចជាសកម្មភាពការងារនៅតាមវិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ព្រោះថា រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នធនាគារខួរក្បាល ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលជាអ្នកស្រាវជ្រាវ ត្រូវបំ ពេញកាតព្វកិច្ចខ្លួន ចៀសវាងដាច់ខាត ការយកម៉ោងការងាររដ្ឋទៅធ្វើកិច្ចការផ្សេង ឬមកតែចុះវត្តមានហើយត្រឡប់ទៅវិញ ហើយបើកប្រាក់ខែដោយគ្មានលទ្ធផលការងារ។ ក្នុងនាមជាមន្ត្រីស្រាវជ្រាវ ត្រូវស្រាវជ្រាវរកធាតុចូលឱ្យ ស្ថាប័នសម្រាប់ដាក់ជូនទៅរាជរដ្ឋាភិបាល។

សូមរំលឹកដែរថា រាជបណ្ឌិត្យសភាកម្ពុជា មានវិទ្យាស្ថាន និងស្ថាប័នចំណុះជំនាញដែលមានគម្រោងសិក្សាស្រាវជ្រាវតាមជំនាញរបស់ខ្លួន មានដូចជា៖ (១) វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ, (២) វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម, (៣) វិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម, (៤) វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, (៥) វិទ្យាស្ថានភាសាជាតិ, (៦) វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា, (៧) ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប, (៨) ក្រុមប្រឹក្សាជាតិភាសាខ្មែរ, (៩) មជ្ឈមណ្ឌលសិក្សាចិន, (១០) វិទ្យាស្ថានខុងជឺ សម្រាប់ការបណ្តុះបណ្តាលភាសាចិន, (១១) លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ជាសេនាធិការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។ ការប្រព្រឹត្តទៅរបស់ស្ថាប័នជំនាញទាំងអស់ ដំណើរការដោយមានកិច្ចសម្របសម្រួលការងាររបស់អគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្រៅអំពីនេះ រាជបណ្ឌិត្យសភាកម្ពុជា ក៏មានកម្មវិធីសម្រាប់ការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតតាមជំនាញផ្សេងៗ ហើយថ្នាក់បរិញ្ញាបត្រភាសាចិននឹងដំណើរការក្នុងពេលអនាគតដ៏ខ្លីក្រោមកិច្ចសហការ និងគាំទ្រពីប្រទេសចិនផងដែរ។
RAC Media









2018-11-26 14:04:49   ថ្ងៃចន្ទ, 26 វិច្ឆិកា 2018 ម៉ោង 09:04 PM
សិក្ខាសាលាផ្សាព្វផ្សាយ ​ស្តី​ពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥»

ថ្ងៃចន្ទ ១២កើតដល់១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ដល់២០ ខែវិច្ឆិកាឆ្នាំ២០១៨ លោកបណ្ឌិត កា ម៉ាធុល ប្រធានផ្នែកទំនាក់ទំនងការទូត និង លោក អ៊ុច លាង មន្ត្រីស្រាវជ្រាវ ទទួលបន្ទុកសិក្សាអាស៊ីនិងអាហ្វ្រិក នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ចូលរួមកម្មវិធីសិក្ខាសាលា ផ្សាព្វផ្សាយ ​ស្តី​ពី «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» នៅសណ្ឋាគារសុខា ខេត្តសៀមរាប តាមការអញ្ជើញរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

សិក្ខាសាលាផ្សាព្វផ្សាយ នេះមានគោលបំណង ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង ឱ្យកាន់តែច្បាស់ ពីដែនការមេ ស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ជូនក្រសួង​/ស្ថាប័នសំខាន់ៗនៃប្រទេស CLMV គ្រឹះស្ថានសិក្សា អ្នកពាក់ព័ន្ធនានា និងជាពិសេសជួយសម្រួលដល់ការបង្កើតបណ្តាញទំនាក់ទំនងដល់អ្នកធ្វើការងារ ពាក់ព័ន្ធនឹង ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ នៅក្នុងចំណោមស្ថាប័នរបស់បណ្តាប្រទេស CLMV និងអ្នកពាក់ព័ន្ធ ផ្សេងៗទៀត។

សិក្ខាសាលាផ្សាព្វផ្សាយ នេះផ្តោត ទៅលើប្រធានបទសំខាន់ៗចំនួន៤គឺ៖

១. សេចក្តីណែនាំស្តីពីផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងវិស័យយុទ្ធសាស្ត្រទាំងប្រាំនៃផែនការមេស្តីពី ការតភ្ជាប់អាស៊ាន ២០២៥

២. តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន និងយន្តការសម្រាប់ការអនុវត្តផែន ការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥

៣. ដៃគូសន្ទនា ការចូលរួម និងការគាំទ្រក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ និងបណ្តាញ រវាងភ្នាក់ងារ និងភាគីពាក់ព័ន្ធនានា

៤. បញ្ហាប្រឈម និងអនុសាសន៍។

ប្រភព៖ អ៊ុច លាង មន្ត្រីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media 




2018-11-19 12:45:40   ថ្ងៃចន្ទ, 19 វិច្ឆិកា 2018 ម៉ោង 07:45 PM
ទូកង«កម្ពោជិកបុត្តាខេមរាតរី»

ចុះផ្សាយថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ១ និង ២០ នាទីរសៀល

ដោយ៖ បណ្ឌិត ជា វណ្ណី













2018-11-18 06:23:55   ថ្ងៃអាទិត្យ, 18 វិច្ឆិកា 2018 ម៉ោង 01:23 PM
«តើគួរខ្លាចជនជាតិចិនដែរឬទេ?...»

ចុះថ្ងៃ សៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង ១ និង ០០នាទីរសៀល

បទវិភាគផ្ទាល់ខ្លួន!








RAC Media

2018-11-17 06:07:51   ថ្ងៃសៅរ៍, 17 វិច្ឆិកា 2018 ម៉ោង 01:07 PM
«លទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ...»














ប្រភព៖ ក្រសួងការបរទេស

2018-11-17 05:30:43   ថ្ងៃសៅរ៍, 17 វិច្ឆិកា 2018 ម៉ោង 12:30 PM
«កិច្ចប្រជុំ ប្រចាំខែរបស់ថ្នាក់ដឹកនាំ មន្ត្រី​វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ...»

នាព្រឹកថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩:០០ នៅសាលប្រជុំវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំប្រចាំខែ ដឹកនាំដោយឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ និងមានការចូលរួមពី អនុប្រធានវិទ្យាស្ថាន លេខាអចិន្រ្តៃយ៏ ប្រធាន និងអនុប្រធានផ្នែក និងមន្ត្រីវិទ្យាស្ថានសរុបចំនួន១១នាក់។

របៀបវារៈ និងខ្លឹមសារនៃកិច្ចប្រជុំផ្តោតលើ៖ 

១. ពិនិត្យលើលទ្ធផលការងារប្រចាំខែរួមមាន៖ ក-ការរៀបចំរបាយការណ៏ ស្តីពី «លទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» សម្រាប់ដាក់ចូលក្នុងសន្និបាតនាពេលខាងមុខ លើចំណុចការងាររដ្ឋបាលនិងបុគ្គលិក ការស្រាវជ្រាវប្រចាំឆ្នាំ ការផ្សព្វផ្សាយតាមប្រព័ន្ធនានាមាន RAC Media ជាដើម ការសហការជាមួយដៃគូរនានាសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ និងការលើកទិសដៅការងារឆ្នាំ២០១៩ និង ខ-ការ រៀបចំកែសម្រួលរចនាសម្ព័ន្ធថ្មី និងដំណើរប្រព្រឹត្តទៅរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ។

២.ការចូលរួមតាំងពិពណ៌សមិទ្ធផលនានារបស់វិទ្យាស្ថានជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅវិមានជ័យជំនះ នាចុងខែធ្នូ ឆ្នាំ២០១៨។

៣.ការរៀបចំគម្រោងស្រាវជ្រាវសម្រាប់ឆ្នាំ២០១៩ ស្តីពី «ចម្លាក់អប្សរានៅប្រាសាទអង្គរវត្តៈ សិល្បៈតែងលម្អ សក់ និងការរចនាសំពត»។

៤. ផ្សេងៗ។ 

ប្រភព៖  ហឿង សុធារស់ ប្រធានផ្នែកបុរាណវិទ្យា នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ។

RAC Media




 


2018-11-16 09:14:27   ថ្ងៃសុក្រ, 16 វិច្ឆិកា 2018 ម៉ោង 04:14 PM
«ភាពសុខដុមរមនានៃក្រុមជនជាតិភាគតិចចិននៅកម្ពុជា»

ចុះផ្សាយថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨

ដោយ៖ ហៀង លាងហុង ប្រធានផ្នែកវប្បធម៌វិទ្យា វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media
















2018-11-15 16:57:47   ថ្ងៃព្រហស្បតិ៍, 15 វិច្ឆិកា 2018 ម៉ោង 11:57 PM
«កិច្ចប្រជុំវិសាមញ្ញរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ...»

នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ មានការចូលរួមពីថ្នាក់ដឹកនាំ ជាអនុប្រធានវិទ្យាស្ថាន លេខាអចិន្រ្តៃ ព្រមទាំងប្រធានផ្នែកនីមួយៗរបស់វិទ្យាស្ថាន បានបើកកិច្ចប្រជុំវិសាមញ្ញមួយដែលរបៀបវារៈបាន ផ្តោតការពិភាក្សាលើចំនុនសំខាន់ស្តីពី៖

១.ពិភាក្សាលំអិតលើរបាយការណ៏ស្តីពី «លទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩»។ ចំនុចនៃការពិភាក្សាបានផ្តោតទៅលើ៖ការងាររដ្ឋបាល​ និងបុគ្គលិក លទ្ធផលស្រាវជ្រាវប្រចាំឆ្នាំ ការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធនានា ព័តមានរាជបណ្ឌិត្យសភាកម្ពុជា (RAC Media)ជាដើម។ ក្រៅពីនោះថ្នាក់ដឹកនាំវិទ្យាស្ថានក៏បានលើយកមកពិភាក្សាទាក់ទងនឹងកិច្ចសហការជាមួយដៃគូរនានា សមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងការលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩។

២.ពិភាក្សាស្វែងរកវិធីសាស្ត្រ ក៏ដូចជាលទ្ធភាពផ្សេងៗដើម្បីសិក្សាគម្រោងស្រាវជ្រាវនាឆ្នាំ២០១៩ឱ្យទទួលបានជោគជ័យ។

ប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា។

RAC Media





2018-11-15 16:15:17   ថ្ងៃព្រហស្បតិ៍, 15 វិច្ឆិកា 2018 ម៉ោង 11:15 PM
«បច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិទ្យាចំនួន១៦ ពាក្យត្រូវបានអនុម័ត»

កាលពីថ្ងៃ ពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និងរូបវិទ្យា បានចំនួន១៦ពាក្យ ដូចខាងក្រោម៖











2018-11-15 08:29:36   ថ្ងៃព្រហស្បតិ៍, 15 វិច្ឆិកា 2018 ម៉ោង 03:29 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក