ព័ត៌មាន

«ទម្រង់សិល្បៈមហោរីខ្មែរ» ដោយ៖ លោកស្រី យ៉ាន់វិភារតន៍ ប្រធានផ្នែកទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

«មហោរី» ​ជាទម្រង់​សិល្បៈ​តន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើក​ទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះ​ប្រទេសជាតិផងដែរ ជាអាទិ៍ មានការប្រគំ​តន្រ្តីមហោរីលើកទឹកចិត្តកងទ័ពនៅពេលវិលត្រឡប់ពី​ទទួល​ជ័យជម្នះពីសង្រ្គាមជាដើម។ 

ក្រៅពីតន្រ្តីមហោរី ខ្មែរមានទម្រង់សិល្បៈមហោរីមួយផ្សេងទៀតគឺ «ល្ខោនមហោរី» ដែលមាន​អាយុកាល​យូរ​មកហើយ។ ល្ខោនមហោរី មានការសម្តែងជាសាច់រឿងដោយប្រើតន្រ្តី និងចម្រៀងមហោរីជាមូលដ្ឋាន មានសំនៀងតិច ស្រាលស្រទន់ ដោយមានប្រើគ្រឿង​ភ្លេង​ដេញ ​ដំ​ ផ្លុំ​ កូត​របស់ខ្មែរ។ វង់ភ្លេងមហោរីមានប្រភពចេញពីអ្នកចេះដឹងនៅជុំវិញព្រះរាជា ក្រោយមកតន្រ្តីមហោរី និងល្ខោនមហោរី មានការវិវឌ្ឍជាបន្តបន្ទាប់ទៅតាម​ស្ថានភាពរបស់ប្រទេសជាតិនិងសង្គមខ្មែរ។

ដូច្នេះចង់ដឹងថា សិល្បៈមហោរីខ្មែរយយើងមានទម្រង់យ៉ាងណា សូមស្វែងយល់ពី «ទម្រង់សិល្បៈមហោរីខ្មែរ» សិក្សាស្រាវជ្រាវនិងចង់ក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ បច្ចុប្បន្នជាប្រធានផ្នែកទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ដូចខាងក្រោម៖


RAC Media

2018-12-18 03:48:39   ថ្ងៃអង្គារ, 18 ធ្នូ 2018 ម៉ោង 10:48 AM
«កិច្ចប្រជុំប្រចាំខែចុងក្រោយសម្រាប់ឆ្នាំ២០១៨របស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ»

វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០កើត​ ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩:៣០ព្រឹក នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា។ 

កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ ២គឺ៖ 

១. ពិនិត្យមើលសមិទ្ធផលការងារប្រចាំខែវិច្ឆិកាដែលបានអនុវត្តកន្លងមក 

២. រៀបចំរបាយការណ៍សម្រាប់ការប្រជុំរួមនាថ្ងៃទី២៤ធ្នូ២០១៨។ 

៣. ផ្សេងៗ

លទ្ធផលនៃកិច្ចប្រជុំ៖ 

១.  ប្រធានវិទ្យាស្ថាន បានផ្សព្វផ្សាយនិងបូកសរុបសមិទ្ធផលការងារប្រចាំខែវិច្ឆិកាកន្លងទៅ និងណែនាំអំពីគុណភាពនៃការសរសេររបាយការណ៍ដែលអាចវាស់វែងបាន 

២. ពិនិត្យមើលការងារដែលត្រូវបំពេញ សម្រាប់បន្តអនុវត្តនៅក្នុងខែធ្នូ មានដូចខាងក្រោម៖

  • ពិនិត្យកែសម្រួលរូបសញ្ញារបស់វិទ្យាស្ថានឱ្យបានរួចរាល់ 
  • ស្នើបកប្រែសៀវភៅផ្នត់ជាភាសាអង់គ្លេសឱ្យបានរួចរាល់ 
  • ស្នើផ្នែកពិនិត្យ​នៃការរៀបចំដំណើរប្រព្រឹត្តទៅនៃការិយាល័យជំនាញនៃផ្នែកនីមួយៗ 
  • ពង្រឹងការស្រាវជ្រាវវិទ្យាសាស្រ្តផ្ទាល់ខ្លួននៅក្នុងផ្នែកនីមួយៗដើម្បីចូលរួមផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់រាជបណ្ឌិត្យសភាកម្ពុជា (RAC Media) 
  • បន្តផលិតវីដេអូអំពីខ្ជែងឱ្យបានរួចរាល់
  • បន្តរៀបចំការប្រជុំរវាងថ្នាក់ដឹកនាំ ជំរុញប្រសិទ្ធភាពការងាររបស់នឹងមន្រ្វិទ្យាស្ថាន, 
  • ជំរុញការផ្សព្វផ្សាយតាមរយៈ RAC Media នូវអត្ថបទស្រាវជ្រាវ២ និង វីដេអូខ្លី១ គឺ៖ ១-អត្ថបទ​ស្រាវជ្រាវល្ខោនខោលល្ខោនខោលវត្តស្វាយអណ្ដែត បេតិកភណ្ឌវប្បធម៌អរូបីពិភពលោក និង​អត្ថបទស្រាវជ្រាវអំពីទម្រង់សិល្បៈមហោរីខ្មែរ និង២- ការផលិតវីដូអូខ្លីអំពី រុក្ខជាតិទ្រាំងនិងជីវិតប្រជាជននៅស្រុកស្នួល ខេត្តក្រចេះ)។

៣. ផ្សេងៗ៖ 

  • ពិនិត្យការអនុវត្តការងារសិក្សាស្រាវជ្រាវឆ្នាំ២០១៩
  • ឯកឧត្តមប្រធានវិទ្យាស្ថាន នឹងអញ្ជើញទៅចូលរួមសនិ្នសីទអន្តរជាតិរវាងថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប។ 
កិច្ចប្រជុំបានបញ្ចប់ដោយភាពរីករាយនាវេលាម៉ោង ១១ព្រឹក។


ដោយ លោក ហឿង សុធារស់ 


2018-12-17 10:18:36   ថ្ងៃចន្ទ, 17 ធ្នូ 2018 ម៉ោង 05:18 PM
«សត្វស្លាប ១៤៥ប្រភេទ ថតបានពីតំបន់ឧទ្យានឫស្សីត្រឹប»

បេសកកម្មការងាររុករកប្រភេទសត្វស្លាបលើកទី១នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បាន បញ្ចប់ និងបានរកឃើញប្រភេទបក្សីចំនួន១៤៥ប្រភេទផ្សេងគ្នា ដែលកំពុងបង្ហាញវត្តមាននៅក្នុង តំបន់ ឧទ្យាន។ លោក ស្រី សីហា មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានឱ្យដឹងថា សម្រាប់ ប្រិយ៍មិត្តដែលស្រឡាញ់សត្វស្លាប អាចបន្តតាមដានពីការបង្ហាញរូបបក្សីដែលថតបាន ពី តំបន់ ឧទ្យាន តាមផេក ហ្វេស ប៊ុក អ្នក ថត វត្តមាន សត្វ ស្លាប នៅ កម្ពុជា និង ផេកហ្វេសប៊ុកឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែន ឫស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ។ នៅពេលនេះ សូមលើកយកមកបង្ហាញជូនបក្សីចំនួន ២ប្រភេទជាមុនសិន គឺ សត្វ ត្រសេះបៃតងក្បាលខ្មៅ និង សត្វត្រយងយក្ស (ឬហៅថាសត្វ ឪលើក តាមប្រជាជនចាស់ស្រុក)។

១. សត្វ«ត្រសេះបៃតងក្បាលខ្មៅ» មានឈ្មោះជាភាសាអង់គ្លេស «Black-headed Woodpecker» និងមានឈ្មោះវិទ្យាសាស្ត្រ ថា «Picus erythropygius» ជាប្រភេទបក្សីមិនសូវសម្បូរ។ វាបង្ហាញវត្តមានពេញមួយឆ្នាំនៅតំបន់ខ្ពង់រាបនិងភ្នំ ដែលចំណូលចិត្តនៃការរស់នៅគឺនៅព្រៃរបោះ ព្រៃស្រល់។


២. សត្វ«ត្រយងយក្សឬឪលើក» មានឈ្មោះជាភាសាអង់គ្លេស «Giant Ibis» និងមានឈ្មោះវិទ្យាសាស្ត្រថា «Thaumatibis gigantean» ជាប្រភេទបក្សីមិនសូវសម្បូរនិងផុតពូជនៅលើពិភពលោក។ វាជានិមិត្តរូបព្រះរាជាណាចក្រកម្ពុជាខាងផ្នែកបក្សី។ ជាបក្សីដែលមានជាប់ទាក់ទងនឹងរឿងព្រេងបុរាណខ្មែរ "រឿងសត្វកូនលោក"។ វាបង្ហាញវត្តមានគ្រប់រដូវកាលនៅខ្ពង់រាបឦសានមានខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី។ អាហារដែលវាចូលចិត្តមានអន្ទង់ កង្កែប ត្រី។ 


ខាងក្រោមនេះ ជាវីដេអូខ្លីដែលខាងក្រុមការងារនៃអង្គការ WCS បានធ្វើឡើង ដើម្បីបង្ហាញជូនអំពីសត្វត្រយ៉ងយក្ស ដូច្នេះសូមអញ្ជើញទស្សនាជាការយល់ដឹងបន្ថែមអំពីសត្វត្រយ៉ងយក្សនេះ ដូចតទៅ៖


RAC Media



2018-12-17 06:12:04   ថ្ងៃចន្ទ, 17 ធ្នូ 2018 ម៉ោង 01:12 PM
សិក្ខាសាលាជាតិស្ដីពី «ការវិវត្តនៃរចនាបថ និង សំណង់ស្ថាបត្យកម្ម ប្រាសាទខ្មែរពីសម័យនគរភ្នំដល់សម័យបច្ចុប្បន្ន»

ថ្ងៃសៅរ៍ ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនាមរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពី «ការវិវត្តនៃរចនាបថ និង សំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យនគរភ្នំដល់សម័យបច្ចុប្បន្ន» ដែលរៀបចំដោយមជ្ឈ មណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភរបស់មូល និធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលខាធិការនៃរាជបណ្ឌិត្យ សភាកម្ពុជាបានថ្លែង និងអានរបាយការណ៍ស្វាគមន៍របស់លោក សាន សុរាវនិត ជានាយករងមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្ហាញឱ្យឃើញអំពីតម្លៃ និងសារប្រយោជន៍របស់សិក្ខាសាលាជាតិស្ដីពី« ការវិវត្តនៃរចនាបថ និង សំណង់ស្ថាបត្យកម្មប្រាសាទខ្មែរ ពីសម័យនគរភ្នំដល់សម័យបច្ចុប្បន្ន» ក្នុងការរួមចំណែកលើកស្ទួយវិស័យសំណង់ស្ថាបត្យកម្មនៅកម្ពុជាដែលតម្លៃមរតកវប្បធម៌ជាតិ នាយុគសម័យសមាហរណកម្មជាបន្តទៀត។

ថ្លែងនៅក្នុងពិធីបើកអង្គសិក្ខាសាលាទាំងមូលឯកឧត្តមបណ្ឌិតអគ្គេលខាធិការ បានលើកអំពីចំនុចមួយចំនួនពាក់ព័ន្ធជាមួយប្រធានបទ ដែលបានផ្តោតទៅលើរនាបថសំខាន់ៗរបស់សំណងប្រាសាទដោយថា ស្ថាបត្យកម្មគឺជាសិល្បៈក្នុងការសាងសង់ប្រកបដោយការតុបតែង តាមក្បួនខ្នាតបទដ្ឋានខ្មែរ មានសម័យមុនអង្គរ និងសម័យក្រោយអង្គរ គឺមានឈ្មោះល្បីល្បាញាពាសពេញពិភពលោក និងគេបានចែករចនាបថដាច់ដោយឡែកពីគ្នា មានរហូតដល់១៣រចនាបថ (Style)ក្នុងរចនាបថនីមួយៗ មានកសាងនិងលក្ខណៈពិសេសៗខុសគ្នាទៅតាមសម័យកាលមួយៗ។ ក្នុងចំណោមរចនាបថទាំង១៣ មានទី១គឺ រចនាបថភ្នំដា(Phnom Da Style) (សម័យហ្វូណន ស.វ.ទី៦) បើតាមរបាយការណ៍ចិន (ឆ្នាំ៤៧៩ ដល់៥០១) ជាពិសេសទៅទៀតនោះគឺបានសរសេររៀបរាប់អំពីលំនៅដ្ឋានរបស់អ្នកស្រុកហ្វូណាន់ សង់ ពីឈើដែលគេកាប់មកពីព្រៃ ប្រក់ស្លឹក សង់ផុតពីដី និងមានរបងព័ទ្ធជុំវិញយ៉ាងជិតដើម្បីការពារខ្មាំងសត្រូវ និងការ ពារសត្វសាហាវ។ រីឯសំណង់សាសនា មានរូងភ្នំ ជុំវិញចង្កេះភ្នំដា មានរូបបដិមាសំខាន់ៗ ជាច្រើន ក្នុងព្រហ្មញ្ញសាសនា។ បដិមាទាំងនោះសាងពីថ្ម លោហធាតុ និងឈើ។ លក្ខណៈបដិមានៅសម័យ ហ្វូណន គឺច្រើនតែចម្លង ឬយកគំរូតាមសិល្បៈ ឬទទួលឥទ្ធិពលសិល្បៈឥណ្ឌាច្រើន ពិសេស ការឆ្លាក់បដិមាកាច់ចង្កេះ ដែលបដិមាក្នុងរចនាបថភ្នំដាចែកជាពីរគឺ៖ រចនាបថភ្នំដាA និងរចនាបថភ្នំដាB។

ក្រៅពីនោះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានលើកអំពីរចនាបថបាយ័នផងដែរ គឺបានផ្តោតទៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧(គស១១៨១ –១២១៩) នៃទីក្រុងនៅអង្គរ។ ក្នុងរចនាបថនេះមានប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយ ក្តី ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទបន្ទាយឆ្មារ ប្រាសាទតាព្រហ្ម(បាទី) ប្រាសាទបាយ័ន ប្រាសាទនគរ (កំពង់ចាម ) និងកំផែង ព្រមទាំង ខ្លោងទ្វាទាំង៥ នៃក្រុងអង្គរជាដើម។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិតអគ្គលេខា ធិការក៏បានថ្លែងសរសើរដល់ ការរៀបចំកម្មវិធីថ្នាក់ជាតិនេះឡើង ក្នុងគោលបំណងដើម្បីចូលរួមចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅ ស្តីពីការវិវត្តនៃសម័យកាលនីមួយៗ នៃរចនាបថសំណង់ស្ថាបត្យកម្មរបស់ខ្មែរដែលមាន ដោយសម្តែងការគាំទ្រដល់វិស័យសិក្សាស្រាវជ្រាវជាន់ខ្ពស់នានានៅព្រះរាជា ណាចក្រកម្ពុជា និងអបអរសាទរដល់ មជ្ឍមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានប្រឹងប្រែងរហូតទទួលបានលទ្ធផលនៃអង្គសិក្ខាសាលា ហើយក៏បានប្រកាសបើកកម្មវិធីជាផ្លូវការ។

RAC Media








2018-12-15 05:46:23   ថ្ងៃសៅរ៍, 15 ធ្នូ 2018 ម៉ោង 12:46 PM
«វគ្គសិក្សាអនឡាញស្តីពីគោលនយោបាយបរិស្ថាន៖ សិក្ខាកាម មានកំណើនឡើងច្រើន»

ការចុះឈ្មោះរៀនពីគោលនយោបាយបរិស្ថានអនឡាញ លើកទីពីរនៅឆ្នាំ ២០១៨ នេះ មានកំណើនកើនឡើងច្រើនគួរកត់សម្គាល់បើប្រៀបធៀបជាមួយអ្វីដែលសម្រេចបានកាលពីឆ្នាំ២០១៧កន្លងទៅ។ បើតាមប្រសាសន៍ លោកស្រី កែវ ខេមរា អ្នកសម្របសម្រួលទូទៅនៃកម្មវិធីសិក្សាអនឡាញស្តីពីគោលនយោបាយបរិស្ថាន និងជាប្រធានផ្នែកបណ្ណាល័យ និងបោះពុម្ពផ្សាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា កម្មវិធីសិក្សាអនឡាញនៅឆ្នាំ២០១៨នេះ គឺគ្រោងផែនការកំណត់គោលដៅអ្នកចុះឈ្មោះសិក្សាតែត្រឹម៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែការចុះឈ្មោះចូលរៀនអំពីគោលនយោបាយបរិស្ថាននេះ បានទទួលនូវការចាប់អារម្មណ៍ពីសាធារណជនជាសិស្ស និស្សិត មន្ត្រីរាជការជាច្រើន រហូតដល់ចុងបញ្ចប់នៃការសិក្សានេះ ចំនួនសិក្ខាកាមដែលបានចុះឈ្មោះនិងរៀនចប់ដោយជោគជ័យទាំង៥វគ្គសិក្សា មានរហូតដល់៦០៦នាក់។ ចំណែកសិក្ខាកាមដែលបានរៀនចប់ដោយជោគជ័យនៅវគ្គទី១ គឺមានចំនួនតែ១៣៤នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកចុះឈ្មោះទាំង៥៣៨នាក់។

សូមរំឭកដែរថា កម្មវិធីសិក្សាអនឡាញពីគោលនយោបាយបរិស្ថាន ដែលគាំទ្រដោយវិទ្យាស្ថានបរិស្ថានកូរ៉េ (KEI)សហការអនុវត្តកម្មវិធីជាមួយរាជបណ្ឌិត្យសភាកម្ពុជា លើកទីមួយ នៅឆ្នាំ ២០១៦ សរុបមានចំនួន ៥៣៨នាក់ និងរៀនចប់ចុងចប់ដើមដោយជោគជ័យសរុបតែ ១៣៤នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកចុះឈ្មោះរៀនជាភាសាអង់គ្លេស ចំនួន២៩៣នាក់ (បានរៀនចប់ ២១នាក់) និងរៀនជាភាសាខ្មែរ ចំនួន២៤៥នាក់ (បានរៀនចប់ ១១៣នាក់)។

RAC Media







2018-12-14 15:04:00   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 10:04 PM
«កម្មវិធីបោះជំរំនៅនាថ្ងៃទី២ របស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប»

ចុះផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង ៤ : ៥០ នាទី

ព្រះវិហារ៖ កម្មវិធីបោះជំរំរបស់យុវជនកាកបាទក្រហមនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ «យុវជនកាកបាទក្រហម និងការអភិរក្សព្រៃឈើ មរតកវប្បធម៌ និងមនុស្សធម៌ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែនឫស្សីត្រឹប» បានឈានមកដល់ថ្ងៃទីពីរហើយ ដោយកាលពីថ្ងៃទីមួយម្សិលមិញនេះ ក្រុមយុវជនកាកបាទក្រហមកម្ពុជា ចូលរួមក្នុងការចែកអំណោយ និងសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាដងផ្លិត ដែលស្ថិតក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប។

ជាមួយគ្នានោះដែរ ក្រុមយុវជនកាកបាទក្រហមកម្ពុជាក៏បានធ្វើបទបង្ហាញមួយផងដែរ ស្តីអំពី «យុវជនជាភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថវិជ្ជមាន» ដើម្បីចែករំលែកការយល់ឃើញ និងបទពិសោធន៍របស់ខ្លួនទៅវិញទៅមក។   ហើយនៅក្នុងកម្មវិធីថ្ងៃទីពីរ ក្រុមការងារក្រុមឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប និងក្រុមការងារនៃក្រុមយុវជនកាកបាទក្រហមកម្ពុជា ក៏បានរៀបចំនូវការប្រកួតរត់ម៉ារ៉ាតុងរយៈចម្ងាយខ្លីដើម្បីបង្ហាញសាមគ្គីភាពនិងពង្រឹងបង្កើននូវការប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នាក្នុងស្រទាប់យុវជន និងក៏ដើម្បីជាលំហាត់ប្រាណសម្រាប់សុខភាពផងដែរ។

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដដែលនេះ ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងក្រុមការងារនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានចូលរួមបោសសម្អាតនិងឆ្ការគម្ពោតព្រៃនិងស្មៅនៅក្បែរទីតាំងដាំដើម ឈើ ដែលបានដាំនៅក្នុងពិធីដាំកូនឈើកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការចូលរួមជាមួយគ្នាដើម្បីធ្វើការបោសសម្អាតនិងឆ្ការព្រៃនៅទីកន្លែងនេះ គឺធ្វើឡើងដោយក្រុមយុវជនទាំងអស់បានយល់ច្បាស់ និងដើម្បីសបញ្ជាក់ឱ្យឃើញអំពីអត្ថន័យនៃសុភាសិតមួយដែលបានលើកឡើងថា «ការដាំដើមឈើវាជាការលំបាក ប៉ុន្តែការថែទាំដើមឈើឱ្យលូតលាស់បានល្អកាន់តែលំបាកថែមទៀត»។

គួរបញ្ជាក់ផងដែរថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ដែលមានទីតាំងស្ថិតនៅក្នុងឃុំឆែបមួយ និងឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ គឺជាឧទ្យានដែលកំណត់ដោយព្រះរាជក្រឹត្យសម្រាប់ការអភិរក្ស និងស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលមានចក្ខុវិស័យប្រែក្លាយឧទ្យាននេះទៅជាឧទ្យានគំរូសម្រាប់ការអភិរក្សព្រៃឈើ និងមរតកវប្បធម៌របស់ប្រទេសជាតិ និងជាទីកន្លែងសម្រាប់ផ្ដល់នូវការសិក្សាស្រាវ ជ្រាវយ៉ាងទូលំទូលាយសម្រាប់អ្នកសិក្សាស្រាវជ្រាវលើវិស័យជាច្រើនផ្សេងទៀតដែលពាក់ព័ន្ធ៕

RAC Media លឹម សុវណ្ណារិទ្ធ







រូបភាពដោយ៖ ស៊ឺន សំ

2018-12-14 09:32:02   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 04:32 PM
សិក្ខាសាលា ស្តីពី «ការអភិវឌ្ឍសមត្ថភាពផ្នែកគោលនយោបាយបរិស្ថានតាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍»

ឯកឧត្តមបណ្ឌិត យង់ ពៅ ថ្លែងក្នុងឱកាសបើកកម្មវិធីសិក្ខាសាលានៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នេះ បាន​ឱ្យ​​ដឹង​ថា «បញ្ហាប្រឈមចំពោះមុខរបស់យើង គឺការរក្សាតុល្យភាពរវាងវិជ្ជមាត្រទាំងបីនៃការអភិវឌ្ឍប្រកបដោយចីរភាពគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គម។ យើងមិនអាចប្រើវិធី «​រីកចម្រើនមុន សម្អាតក្រោយ» ដូចប្រទេសដែល​មានសេដ្ឋកិច្ច​​រីក​ចម្រើន​ខ្លាំង​នៅ​ក្នុង​តំបន់ ក៏ដូចជា​នៅលើពិភពលោក បានប្រើក្នុងពេលកន្លងមកនោះទេ»។ ក្នុងន័យនេះ រាជបណ្ឌិត្យសភាកម្ពុជានៅតែលើកទឹកចិត្តដល់ការចូលរួមពីគ្រប់ដៃគូអភិវឌ្ឍនានាដែលក្នុងនោះជាពិសេសគឺ វិទ្យាស្ថាន​​​បរិស្ថានកូរ៉េ (KEI) ឱ្យចូលរួមក្នុងកិច្ចអភិវឌ្ឍ និងការអភិវឌ្ឍសមត្ថភាពលើវិស័យបរិស្ថាន។

រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ដៃគូសហការគ្នា​ជាមួយ​នឹង​វិទ្យាស្ថាន​បរិស្ថាន​​កូរ៉េ ចាប់តាំងពីតាំងថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ​២០១២ មកម្ល៉េះ។ ចាប់តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ស្ថាប័នទាំងពីរបានសហការគ្នាលើការស្រាវជ្រាវរួមគ្នា ការរៀបចំសិក្ខាសាលា​កសាង​សមត្ថភាព សន្និសីទ​អន្តរជាតិ ការបោះពុម្ព និងកម្មវិធីសិក្សា​គោល​នយោបាយ​បរិស្ថាន​តាម​ប្រព័ន្ធ​អនឡាញ។ រាជបណ្ឌិត្យសភាកម្ពុជា និង​វិទ្យាស្ថាន​បរិស្ថាន​កូរ៉េ ក៏បាន​ព្រម​ព្រៀង​គ្នាលើ​កិច្ចសហប្រតិបត្តិការ​ក្នុងការគាំទ្រ​ដល់ដំណើរ​ការ​កម្មវិធីសិក្សា​គោល​នយោបាយ​​បរិស្ថាន​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា ហើយ​វគ្គ​សិក្សា​អនឡាញ ស្តីពីគោលនយោបាយបរិស្ថាន ជា​លើក​ទី១​ ចាប់ពីឆ្នាំ២០១៦ និងបានបន្តរហូតមកដល់ឆ្នាំ២០១៨នេះ។ នេះ គឺជាការរួមចំណែកក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រដ៏ល្អដែលរាជបណ្ឌិត្យសភាកម្ពុជា បានសហការគ្នាជាមួយនឹងវិទ្យាស្ថានបរិស្ថានកូរ៉េដើម្បីជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងការថែរក្សានិងការពារបរិស្ថាននៅក្នុងប្រទេស។ តាមរយៈការផ្តល់និងចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ដល់សិក្ខាកាម ដែលបានចូលរួមនៅខាងក្នុងកម្មវិធីសិក្សាអនឡាញអំពីគោលនយោបាយបរិស្ថាននេះ គឺជាលទ្ធផលដែលចេញពីការស្រឡាញ់បរិស្ថាន ហើយនេះគឺជាការចូលរួមចំណែកសិក្សាយ៉ាងយកចិត្តទុកដាក់របស់សិក្ខាកាម ដែលបានចុឈ្មោះចូលរៀនអនឡាញវគ្គទី២នេះ ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា​រហូតដល់ថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៨ នេះ។សិក្ខាសាលា «ការអភិវឌ្ឍសមត្ថភាពផ្នែកគោលនយោបាយបរិស្ថានតាមរយៈការចែករំលែកចំណេះដឹង និង បទពិសោធន៍» គឺជាវេទិកាវិទ្យាសាស្រ្តចំហដែលនឹងផ្តល់នូវធាតុចូលកាន់តែច្រើនដល់រាជបណ្ឌិត្យសភាកម្ពុជាដើម្បីចូលរួមចំណែកជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អ និងកិច្ចគាំពារបរិស្ថាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ 

ប្រធានបទដ៏សំខាន់ចំនួនពីរដែលបានជ្រើសរើសចេញពីប្រធានបទចំនួនប្រាំ​នៃ​កម្មវិធីសិក្សាគោល​​នយោបាយ​បរិស្ថាន​នៅកម្ពុជា​ឆ្នាំ២០១៨នេះ គឺ៖ 

១. ការគ្រប់គ្រងតំបន់ការពារ និងឧទ្យានជាតិ 

២. ការគ្រប់គ្រងកាកសំណល់រាវដែលនឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ។

លទ្ធផលដែលកើតចេញពីសិក្ខាសាលានេះ​គឺជាសមិទ្ធផល​ដែល​ប្រសូត​ចេញ​ពី​កត្តា​រួម​ផ្សំ​ចំនួន៤ គឺ៖ 

១. ការចូលរួមដោយយកចិត្តទុកដាក់របស់សិក្ខាកាម​ដែលបានសិក្សាតាមប្រព័ន្ធ​អនឡាញ​ចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

២. កិច្ចសហការដ៏ល្អរវាង​ផ្នែក​បណ្ណាល័យ និង​បោះពុម្ព​ផ្សាយ និងវិទ្យាស្ថាន​បរិស្ថានកូរ៉េ (KEI) ក្នុងការជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាម និងអ្នកពាក់ព័ន្ធនានាដើម្បីយល់ដឹងពីកម្មវិធីបរិស្ថាន។

៣. កិច្ចគាំទ្រពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងស្ថាប័នអង្គភាពពាក់ព័ន្ធនានារបស់រដ្ឋាភិបាលក្នុង​ការ​ចូលរួមលើកកម្ពស់ការងារបរិស្ថាន។

៤. ឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោម​ការដឹកនាំ​របស់សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលតែងបាន​គាំពារយ៉ាងពេញ​ទំហឹងក្នុងកិច្ចការពារ​បរិស្ថាន​ទាំង​ក្នុងកម្រិតជាតិ និងកម្រិត​អន្តរជាតិ។

ឆ្លៀតឱកាសនេះដែរឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃ​រាជបណ្ឌិតសភាកម្ពុជា បានស្នើដល់លោកបណ្ឌិត  Hyun Woo Lee ប្រធានមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការអន្តរជាតិនៃ​វិទ្យាស្ថានបរិស្ថានកូរ៉េ បន្តកិច្ចសហការជាមួយរាជបណ្ឌិត្យ​សភា​កម្ពុជា​ក្នុងការ រៀបចំវគ្គសិក្សា និងវេទិកាវិទ្យាសាស្រ្តនានាលើវិស័យបរិស្ថាន និងសង្ឃឹម​​យ៉ាង​ម៉ុតមាំ​ថា​ សិក្ខាសាលានេះ នឹងមាន​ដំណើរការប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ ដើម្បីផ្តល់នូវធាតុចូលកាន់តែប្រសើរឡើងបន្ថែមទៀតដល់បេសកកម្មការងារលើ វិស័យស្រាវជ្រាវវិទ្យាសាស្រ្តរបស់រាជបណ្ឌិត្យសភាកម្ពុជា។

RAC Media


2018-12-14 08:37:15   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 03:37 PM
«ជំនួបរវាងអ្នកគិត»

ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជានៅក្នុងក្របខណ្ឌខ្សែក្រវាត់សេដ្ឋកិច្ច (Belt and Road) ក៏ដូចជាកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការ និងបញ្ហាដែលភាគីរាជបណ្ឌិត្យសភាកម្ពុជា និងគណៈប្រតិភូចិន បានចាប់អារម្មណ៍ ឬត្រូវបន្តគិតគូក្នុងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា-ចិន។ ហើយនេះ ក៏ជារបៀបវារៈ​ក្នុង​ជំនួប​ពិភាក្សា​រវាង​ថ្នាក់ដឹកនាំ​រាជ​បណ្ឌិត្​យសភា​កម្ពុជា និងគណប្រតិភូទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋចិន នៅបន្ទប់ស្លឹករឹត នៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។ 

ភាគីរាជបណ្ឌិត្យសភាកម្ពុជា៖

  1. ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ តំណាងប្រធានរាជបណ្ឌិត្យសភាកម្ពុជា
  2. ឯកឧត្តមបណ្ឌិត ខែក វីរៈ នាយករងខុទ្ទកាល័យ 
  3. លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកមជ្ឈមណ្ឌលសិក្សាចិន
  4. លោក ឆាយ ឃឹឈីង នាយកភាគីចិននៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា
  5. លោក តាំងម៉េងឆុង បុគ្គលិកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា 
  6. លោក ហាក់ ស៊ីដែត (អ្នកបកប្រែភាសាចិន) រាជបណ្ឌិត្យសភាកម្ពុជា

ភាគីគណៈប្រតិភូចិន៖

  1. Ms. Xu Lin, ទីប្រឹក្សាក្រុមប្រឹក្សារដ្ឋចិន, សមាជិក CPC និង​ជា​អគ្គ​នាយក​គ្រប់​គ្រង​ទូទៅ​នៃ HANBAN ជាតិ​របស់​ប្រទេស​ចិន និង​ជា​នាយក​ប្រតិបត្តិ​ស្នាក់​ការ​កណ្តាល​នៃ​វិទ្យាស្ថាន​ខុងជឺ​ ហាន់ប៉ាន់ (ប្រធាន​គណៈប្រតិភូ)
  2. Ms. Zhen Zhen ជាសមាជិកទី១២នៃគណៈគម្មាធិការជាតិ CPPCC ជាអគ្គមេបបញ្ជាការរង និងជាអគ្គរដ្ឋអាជ្ញាជាន់ខ្ពស់រដ្ឋបាលប្រជាជនក្រុងប៉េកាំង
  3. Mr. Liu Jainhong ជាប្រធានការិយាល័យនៃអ្នកផ្តល់ប្រឹក្សានៃនាយកដ្ឋានសេវាកម្មស្រាវជ្រាវប្រវត្តនៃខេត្តក្វាងស៊ី
  4. Mr. Sun Weijia, ជាអគ្គនាយកនៃនាយកដ្ឋានផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃការិយាល័យក្រុមប្រឹក្សារដ្ឋ
  5. Mr. Xu Wenji អគ្គនាយកនៃនាយកដ្ឋានប្រឹក្សាយោបល់នៃក្រុមប្រឹក្សារដ្ឋ។

នៅក្នុងជំនួបនេះ គណៈ​ប្រតិភូ​ចិន បានឱ្យ​តម្លៃ​ខ្ពស់​ដល់​ស្ថាប័ន​រាជបណ្ឌិត្យសភាកម្ពុជា ហើយស្ថាប័នទាំងពីនេះមានទិសដៅដូច​គ្នាក្នុង​ការផ្តល់យោបល់​ជា​ធាតុចូល​ជូនរដ្ឋាភិបាល​នៃ​ប្រទេស​យើង​ទាំងពីរ។ 

ជាកិច្ចឆ្លើយតប ឯកឧត្តមមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានកោតសរសើរនិងថ្លែងនូវអំណរគុណ​ដែល​លោកជំទាវ ស៊ូ លីន ប្រធានគណៈ​ប្រតិភូ និង​សហការី បាន​ឆ្លៀត​ពេល​ដ៏មមាញឹក​ដឹកនាំ​គណៈ​ប្រតិភូ​មក​អញ្ជើញ​ទស្សនកិច្ច​មកកាន់​កម្ពុជា​ និយាយ​​ជារួមនិងមកកាន់រាជបណ្ឌិត្យសភាកម្ពុជានាពេលនេះ​។ 

នៅក្នុងជំនួបនេះ ការពិភាក្សារវាងភាគីទាំងពីរ បានទទួលលទ្ធផល ដូចតទៅ៖

១. ទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋចិន គាំទ្រដល់គម្រោងស្រាវជ្រាវរបស់​មជ្ឈមណ្ឌល​សិក្សា​ចិន​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា។

២. ភាគីទំាងពីរ បានឯកភាពគ្នា​ក្នុងការ​​ចុះអនុស្សរណៈ​យោគ​យល់​គ្នា (MOU) នាពេលខាងមុខ។

៣. ភាគីទាំងពីរ នឹងជួយ​ជម្រុញ​ការ​បណ្តុះ​បណ្តាល​ថ្នាក់ភាសាចិនកម្រិតអនុបណ្ឌិតនៅកម្ពុជា។

៤. គាំទ្រឱ្យមានការផ្លាស់ប្តូរ​​កិច្ចការស្រាវជ្រាវ​រវាង​​រាជ​​បណ្ឌិត្យ​សភាកម្ពុជា ជាមួយខេត្តក្វាងស៊ី។

សូមជម្រាបជូនថា ទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋចិននេះ មាន​សមាជិក​សរុប​តែ​៥០នាក់​ដែល​ធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ថ្នាក់​ដឹក​នាំកំពូល​របស់​ចិន។

RAC Media


2018-12-14 07:51:35   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 02:51 PM
ជំនួបរវាងអគ្គលេខាធិការ និងអតីតប្រធានវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់

កាលពីព្រឹកម៉ិញនេះ នៅវេលាព្រឹកម៉ោង៩:00 ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូចិនជាន់ខ្ពស់ចិនចំនួន៥រូប មកពីក្រុមប្រឹក្សារដ្ឋចិន។ លោកស្រី Xu Lin អតីត​នាយក​ប្រតិបត្តិ​ស្នាក់​ការ​កណ្តាល​នៃ​វិទ្យាស្ថាន​ខុងជឺ​ ហាន់ប៉ាន់ ហើយបច្ចុប្បន្នជាទីប្រឹក្សាក្រុមប្រឹក្សារដ្ឋចិន, សមាជិក CPC ជាប្រធាន​គណៈប្រតិភូ ដឹកនាំក្រុមការងារចំនួន ៤រូប មកក្នុងជំនួបនាព្រឹកនេះ។

សូមបញ្ជាក់ដែរថា កិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថាន​ខុងជឺ ទីស្នាក់ការកណ្តាលហាន់ប៉ាន់ គឺរាប់ចាប់តាំងពីការចុះកិច្ចព្រមព្រៀងជាមួយវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់ បង្កើត​វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩។ បន្ទាប់មក វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ​សភាកម្ពុជា  ត្រូវបានសម្ភោធន៍ជាផ្លូវការនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី សុខ អាន និងឯកឧត្តម ស៊ី ជីនភីង។

រាជបណ្ឌិត្យសភាកម្ពុជា បាន​ពង្រីក​​​សាខា​របស់ខ្លួន​បាន​ចំនួន​២៤ទីតាំង គ្របដណ្តប់នៅក្នុង១២ខេត្ត-ក្រុង ក្នុងនោះមាន​បែងចែក​ជា​សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានខុងជឺ ហាន់ប៉ាន់ ​ដូច​ខាងក្រោម៖
  • ថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩  លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា និងលោកជំទាវ ស៊ី លីនបានចុះកិច្ចព្រមព្រៀងក្នុងការបង្កើត “វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា” នៅទីក្រុងប៉េកាំង។
  • ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៩ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី សុខ អាន និង ឯកឧត្តម ស៊ី ជីនភីង។
  • ចាប់ពីឆ្នាំ២០០៩ ដល់២០១៨ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានសិស្សសរុបជាង ៨ម៉ឺន ​និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានគ្រូស្ម័គ្រចិត្តសរុប ៥២៦នាក់ (គ្រូឯកទេស ១៣៤នាក់ និងគ្រូស្ម័គ្រចិត្ត ៣៩២នាក់)។
  • បើកវគ្គសិក្សាភាសាចិន ដោយមានសិស្សចូលរួម​ប្រមាណជា ១៤០០នាក់ នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យ​សភាកម្ពុជា (សិស្សចំនួន១២៤នាក់ទទួលបានអាហារូបករណ៍១០០% និងសិស្សចំនួន២៦នាក់ ទទួលបានអាហារូបករណ៍៥០%) 
  • បច្ចុប្បន្ន​ នៅគ្រប់សាខាទាំង២៤ទីតាំង មានគ្រូបបង្រៀនជាជនជាតិចិន សរុបចំនួន ៧៥នាក់ (បូករួមនាយកចិន១នាក់ គ្រូឯកទេស១៩នាក់ គ្រូស្ម័គ្រចិត្ត៥៥នាក់) ក្នុងនោះដែរ គ្រូបបង្រៀនជាជនជាតិចិន នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា សរុបចំនួន២២នាក់ (គ្រូស្ម័គ្រចិត្តចំនួន១៨នាក់ និងគ្រូឯកទេសចំនួន ៤នាក់)
វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ទទួលបានងារជាវិទ្យាស្ថានគំរូ និងបុគ្គល៖ 

  • ឆ្នាំ២០១១ ឆ្នាំ២០១៣ ឆ្នាំ២០១៦ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាទទួលបានងារជាវិទ្យាស្ថានគំរូ
  • ឆ្នាំ២០១០ លោក វ័ង ស៊ានមាវ នាយកភាគីចិន ទទួលបានងារជានាយកឆ្នើម
  • ឆ្នាំ២០១២ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកភាគីកម្ពុជា ទទួលបានងារជានាយកឆ្នើម
  • ឆ្នាំ២០១៥ ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ នាយកភាគីកម្ពុជា ទទួលបានងារជានាយកឆ្នើម
  • ឆ្នាំ២០១៧ លោក ចាវ អ៊ី គ្រូឯកទេសភាសាចិន ទទួលបានងារជាគ្រូឆ្នើម
  • ឆ្នាំ២០១៨ លោក លាវ ចិន គ្រូឯកទេសភាសាចិន ទទួលបានងារជាគ្រូឆ្នើម​

RAC Media


    2018-12-14 06:38:54   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 01:38 PM
    «ការគ្រប់គ្រងបម្រែបម្រួលដើម្បីអនាគតប្រកបដោយនិរន្តភាព៖បន្តការផ្តល់សេវាហិរញ្ញវត្ថុដែលមានឥទ្ធិពលវិជ្ជមាន»

    សៀមរាប៖ មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ ពីររូប គឺកញ្ញា ម៉ៅ សុគន្ធា និងលោក មឿង ចំរើន បានទទួលការចាត់តាំងពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច តាមការអញ្ជើញ នៅក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំ២០១៨របស់សមាគន៍មីក្រូហិរញ្ញវត្ថុនៃកម្ពុជាដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញនៅសណ្ឋាគារ សុខាល័យ ក្រុងសៀមរាប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

    ការគ្រប់គ្រងបម្រែបម្រួលដើម្បីអនាគតប្រកបដោយនិរន្តភាព៖បន្តការផ្តល់សេវាហិរញ្ញវត្ថុដែលមានឥទ្ធិពលវិជ្ជមាន គឺជាប្រធានបទមួយដែលត្រូវបានលើកយកទៅពិភាក្សា ក្នុងចំណោមតំណាងពីធនាគារជាតិ អ្នកជំនាញពីស្ថាប័នឥណទានខ្នាតតូច ដោយលើកយកពីការផ្តល់ឥណទានកាលពីអតីតកាលដើម្បីបង្កើត គម្រូថ្មី តួអង្គថ្មី និង សិក្សាពីផលប៉ះពាល់ថ្មីដែលអាចនឹងកើតមាន ព្រមទាំងការគ្រប់គ្រងហានិភ័យនិងច្បាប់ដែលរដ្ឋាភិបាលដាក់ចេញ នៅក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំ២០១៨របស់សមាគន៍មីក្រូហិរញ្ញវត្ថុនៃកម្ពុជាដែលប្រព្រឹត្តទៅរយៈពេលមួយថ្ងៃពេញនៅសណ្ឋាគារ សុខាល័យ ក្រុងសៀមរាប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

    សូមធ្វើការបញ្ជាក់ផងដែរថា កម្មវិធីនេះមានការអញ្ជើញជាអធិបតីដោយឯកឧត្តម រត្ន័ សុវណ្ណនរៈ  គឺជាជំនួយការទេសាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិកម្ពុជា តំណាងឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិ ក្រៅពីនោះក៏មានវត្តមានចូលរួមពីភ្ញៀវជាតិនិងអន្តរជាតិ រួមមានប្រធាន នាយក ស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនវិនិយោគលើវិស័យឥណទាន ព្រមទាំងតំណាងពីស្ថាប័នជាតិមួយចំនួនដែលពាក់ព័ន្ធ សរុបប្រមាណជាង៣០០នាក់។

    RAC Media ម៉ៅ សុគន្ធា

    2018-12-14 05:15:41   ថ្ងៃសុក្រ, 14 ធ្នូ 2018 ម៉ោង 12:15 PM

    សេចក្តីប្រកាស

    សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

    ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

    ចុចមើល ទាញយក

    សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

    ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

    ចុចមើល ទាញយក

    សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

    ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

    ចុចមើល ទាញយក

    វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

    ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

    ចុចមើល ទាញយក

    សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

    ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

    ចុចមើល ទាញយក

    សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

    ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

    ចុចមើល ទាញយក

    វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

    ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

    ចុចមើល ទាញយក

    កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

    ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

    ចុចមើល ទាញយក

    កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

    ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

    ចុចមើល ទាញយក

    សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

    ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

    ចុចមើល ទាញយក